• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

បរិច្ចាគដីកសាងជនបទថ្មី

23/03/2021 08:38

វិលមកឃុំស៊ុងឡុក (ស្រុកចូវថាញ់) ក្នុងបណ្តាថ្ងៃដើមខែមីនា ពេលធ្វើដំណើរលើដងផ្លូវក្រាលកៅស៊ូជ្រះស្អាត យើងខ្ញុំមានអារម្មណ៍សោមនស្សរីករាយក្នុងចិត្ត។ ដើម្បីសម្រេចបានទិដ្ឋភាពថ្មីដូចពេលបច្ចុប្បន្ននេះ គណៈប្រតិបត្តិការបក្ស រដ្ឋអំណាចមូលដ្ឋានបានអនុវត្តល្អការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទ រួមចំណែកជំរុញ កម្មវិធីកសាងជនបទថ្មីនៅមូលដ្ឋាន។

ដងផ្លូវជនបទថ្មីកំពុងបានដំណើរការបើកទូលាយ។

    សមមិត្ត ហូតឹងកៀក ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមឃុំស៊ុងឡុក បានឲ្យដឹង៖ ស៊ុងឡុកជាឃុំស្ថិតក្នុងកម្មវិធីលេខ ១៣៥ បច្ចុប្បន្នឃុំកំពុងធ្វើសំណុំលិខិតផ្ញើឡើងថ្នាក់លើ ដើម្បីទទួលស្គាល់ជាឃុំជនបទថ្មី។ ក្នុងឆ្នាំ ២០២០ ដើម្បីអនុវត្តលក្ខឋានគមនាគមន៍ មានគ្រួសារប្រជាជនជាច្រើនស្ម័គ្គចិត្តបរិច្ឆាគដី ចូលរួមគបវាល់ថ្ងៃពលកម្ម ដើម្បីកសាងដងផ្លូវបេតុងនៅក្នុងភូមិ។ ផ្តើមពីនោះ បណ្តាភូមិបានផ្ដុំកម្លាំងបំផុសចលនាប្រជាជនបរិច្ចាគដីកសាងដងផ្លូវ ការពារបរិស្ថាន និងកសាងភូមិវប្បធម៌ជនបទថ្មី។ 
    ឆ្នាំ ២០២០ ពេលដឹងដំណឹងដងផ្លូវគមនាគមន៍នៅភូមិនាលកោះ បានដំណើរការកសាងបើកទូលាយ ប្រជាជននៅទីនេះនរណាក៏ស្រុះស្រួលចិត្តរីករាយទាំងអស់ ទោះបីជាដឹងថាផ្លូវបានដំណើរការបើកទូលាយតម្រូវការប្រជាជនបរិច្ចាគដី។
   មីង គឹមធីសាមឿន ប្រជាជនបរិច្ចាគដីបានឲ្យដឹង៖ ក្នុងចំណោម ០៩ គ្រួសារដែលបរិច្ចាគដីធ្វើផ្លូវនៅក្នុងភូមិ ប្រហែលជាគ្រួសារខ្ញុំបរិច្ចាគច្រើនបំផុតជិត ១,២ កុង អាស្រ័យផ្លូវកសាងវែង ឆ្លងកាត់ចម្ការដូងជិត ៤ កុងរបស់គ្រួសារ។ គ្រួសារខ្ញុំគ្មានចិត្តត្អូញត្អែបារម្ភអ្វីឡើយ ស្ម័គ្រចិត្តបរិច្ចាគដីដើម្បីគ្រួសារ និងប្រជាជននៅក្នុងភូមិបានទទួលយកផលប្រយោជន៍ ដើម្បីផ្លូវបានបើកទូលាយ និងរថយន្តបានបើកបរទៅដល់ផ្ទះ។ 
    ក្រោយពេលប្រជាជនស្រុះស្រួលចិត្តបរិច្ចាគដី ដងផ្លូវក៏បានអនុវត្តសម្រេចក្នុងរយៈកាលឆាប់បំផុត ដោយមានប្រវែង ១,៣ គីឡូម៉ែត្រ ទទឹង ៣ ម៉ែត្រ សរុបថវិកា ១,៣ ពាន់លានដុងពីប្រភព វិនិយោគទុនរបស់ឃុំ។
   លោកស្រី​ ស៊ើងធីយឹង លេខាសាខាបក្សភូមិនាលកោះបានឲ្យដឹង៖ ភូមិមានគ្រួសារប្រជា ជន ៣៧១ គ្រួ ក្នុងនោះប្រជាជនជាជនរួមជាតិខ្មែរជាង ៧០% ជាភូមិលំបាកខ្លាំងមួយរបស់ឃុំ សុ៊ងឡុក។ ប៉ុន្តែនាពេលសព្វថ្ងៃជីវភាព បណ្តាគ្រួសារមានភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ដើម្បីបំផុសចលនាប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី គណៈកម្មាធិការប្រជាជនឃុំបានសហការជាមួយភូមិចាត់តាំងប្រជុំប្រជាជន ០២ លើក របាយការណ៍ផែនការកសាងផ្លូវ ចំនួនថវិកាសម្រាប់អនុវត្ត។ ទន្ទឹមនឹងនោះ ភូមិធ្វើការងារប្រជាចលនាឲ្យប្រជាជន យល់ច្បាស់អំពីអត្ថន័យក្នុងការកសាងផ្លូវដើរ គឺដើម្បីការធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញជាពិសេស គឺការសិក្សារបស់សិស្សបានងាយស្រួលក្នុងរដូវភ្លៀង។ ក្រៅពីនោះសាខាបក្សភូមិនៅទាំងបំផុស ចលនាប្រជាជនចូលរួមវិភាគទានទិញក្រួសតូច ក្រាលលើដងផ្លូវចំនួន ៤ ខ្សែ អស់ទឹកប្រាក់ ១៩,៨ លានដុង។
    ក្នុងការអនុវត្តលក្ខឋានគមនាគមន៍ បក្ខភាគឃុំសុ៊ងឡុកជំរុញការបំផុសចលនា ដើម្បីប្រជាជនយល់ច្បាស់អំពីគោលដៅ អត្ថន័យរបស់ចលនាកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ដើម្បីកសាងបានការទំនុកចិត្តការរួមកម្លាំងកាយចិត្តរបស់ប្រជាជន បរិច្ចាគដី ចូលរួមកម្លាំងពលកម្មនោះ ឃុំបានអនុវត្តប្រជាធិតេយ្យទូលំទូលាយតាមគោលំនាំ “ ប្រជាជនយល់ ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ”។ ឆ្នាំ ២០២០ ផ្តើមពីប្រភព ទុនវិនិយោគរបស់ខេត្ត និងឃុំគណៈកម្មាធិការ ប្រជាជនឃុំដំណើរការកសាងដងផ្លូវជនបទបាន ០៧ ខ្សែ នៅបណ្តាភូមិ៖ ខាញ់ឡុក ភូខាញ់ ចុង-ង និងនាលកោះ ឆ្លើយតបតម្រូវការសម្រេច​បានលក្ខឋានគមនាគមន៍ ក្នុងការងារកសាងជនបទថ្មី។ ដោយមានការដកពិសោធន៍ពឹងផ្អែក លើកម្លាំងប្រជាជន ពង្រីកកម្លាំងប្រជាជនដើម្បី គិតគូរដល់ប្រជាជន បច្ចុប្បន្ន ឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី៕
                                                                                                        

                         អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.