08/06/2021 08:59
លោកថាច់ចំប៉ា អនុលេខាសាខាបក្សភូមិចុងផ្នោរបានឲ្យដឹង៖ ភូមិចុងផ្នោរមានគ្រួសារប្រជាជន ៤២៦ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រា ៩៥%។ អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ (សារាចរលេខ ០៥) ភ្ជាប់ជាមួយទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” សាខាបក្សភូមិបានផ្សព្វផ្សាយបណ្តាបធានបទរបស់ឆ្នាំនីមួយៗ ក្នុងលើកប្រជុំប្រជាជន ប្រជុំក្រុមរបស់បណ្តាសមាគម អង្គការមហាជន និងក្នុងលើកប្រជុំជីវ ភាពសាខាបក្សភូមិ។ ទង្វើ “ធ្វើតាមគំរូអ៊ំ” មួយដែលបានប្រជាជនគាំទ្រនោះបណ្តាសកម្មភាពគិតគូរជីវភាពប្រជាជន ជំនួយប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រ ឈានឡើងពង្រីកសេដ្ឋកិច្ចគ្រួសារ។ ក្នុងឆ្នាំ ២០២០ ផ្តើមពីទម្រង់ខាងលើនោះ បានជំនួយគ្រួសារក្រីក្រ ១៦ គ្រួបានឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។
កសិករប្រមូលផលម្ទេស។
ដើម្បីជំនួយគ្រួសារក្រីក្របានរួចផុតពីភាពក្រីក្រ និងបង្កើនប្រភពចំណូល មានលំនៅឋានលំនឹង សាខាបក្សភូមិចុងផ្នោរពិនិត្យឡើងវិញរួចឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ជូនគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារក្រីក្រផ្លាស់ប្តូររចនាសម្ព័ន្ធផលិត និងការចិញ្ចឹមសត្វ បង្កលក្ខណៈឲ្យគ្រួសារក្រីក្របុលទុនអាទិភាពដើម្បីពង្រីកសេដ្ឋកិច្ច។ ឆ្លងតាមរយៈនោះ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះមាន ០៣ គ្រួសារទទួលបានប្រាក់ឧបត្ថម្ភសាងសង់ផ្ទះថ្មី (គ្រួសារនីមួយៗទទួលបាន ៤០ លានដុង) មាន ០៤ គ្រួសារទទួលបានប្រាក់ទុនចិញ្ចឹមគោ (គ្រួសារនីមួយៗបាន ទទួល ១១ លានដុង)។
បងថាច់មិញថាយ ជាគ្រួសារក្រីក្រមួយនៅភូមិចុងផ្នោរឲ្យដឹងថា៖ គ្រួសារខ្ញុំទៅស៊ីឈ្នួលនៅទីក្រុងហូជីមិញជាង ៥ ឆ្នាំកន្លង ។ ឆ្នាំ ២០២០ គ្រួសារខ្ញុំបានរដ្ឋអំណាចមូលដ្ឋានពិនិត្យឧបត្ថម្ភសាងសង់ផ្ទះ ជាមួយទឹកប្រាក់ ៤០ លានដុង។ អាស្រ័យប្រិតសំចៃក្នុងការរកទទួលទាន គ្រួសារខ្ញុំបំពេញបន្ថែមមួយចំនួនទៀតដើម្បីសង់ផ្ទះឲ្យបានរឹងមាំ សរុបរួមជាង ១០០ លានដុង។
ទន្ទឹមនឹងនោះ សាខាបក្សភូមិនៅទាំងបំផុស លនាប្រជាជនបង្វែរផ្ទៃដីដាំដំណាំ និងជ្រើសយកម្ទេសដៃនាងជាដំណាំចម្បង។ បច្ចុប្បន្នទូទាំងភូមិគ្មានដីចម្ការចម្រុះចោលទំនេរឡើយហើយមានផ្ទៃដីកសិកម្មជិត ៤០% បានបង្វែរមកដាំម្ទេសដៃនាង។
លោកផាមហ្វាងវិញ ប្រធានសមាគមកសិករឃុំធ្វឹងហ្វាបានឲ្យដឹង៖ បច្ចុប្បន្នសមាគមកសិករឃុំសហការជាមួយសាខាសមាគមកសិករភូមិចុងផ្នោរជំរុញទឹកចិត្តប្រជាជនឲ្យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំម្ទេសដៃនាង យោងតាមទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”។ បច្ចុប្បន្ន អាស្រ័យជះឥទ្ធិពលអំពីអាសន្នរោគកូវីដ-១៩ ទើបតម្លៃម្ទេសថយចុះនៅតែ ១២.០០០ ដុងក្នុងមួយគីឡូក្រាម។ រដូវបុណ្យតេតកន្លងហើយ ម្ទេសមានតម្លៃពី ៥០.០០០- ៧០.០០០ ដុងក្នុងមួយគីឡូក្រាម មាមីងកសិករដាំម្ទេសប្រមូលបានផលខ្ពស់។ ផ្តើមពីទម្រង់ដាំម្ទេសដៃនាង ជារៀងរាល់ឆ្នាំភូមិលុបបំបាត់គ្រួសារក្រីក្របានពី ១៦-២១ គ្រួ៕
អត្ថបទ-រូបថត៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។