• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

បណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ជាមួយដោះស្រាយ ឧទ្ទេសនាមការងារធ្វើជូនពលករជនបទ៖ រួមចំណែកកាត់បន្ថយអត្រាពលករខ្វះការងារធ្វើ

29/12/2020 10:18

បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើជូនពលករជនបទ ជាការចាំបាច់និងយូរអង្វែងចំពោះមូលដ្ឋានជាច្រើន។ អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត បានចេញផ្សាយផែនការ ផ្សារភ្ជាប់រវាងបណ្តាមូលដ្ឋានអប់រំវិជ្ជាជីវៈជាមួយអាជីវកម្មដើម្បីបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងនីហរ័ណពលករ។

      ឆ្នាំ ២០២០ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយបណ្តាមូលដ្ឋានអប់រំវិជ្ជាជីវៈ និងអាជីវកម្មអនុវត្តការបញ្ជូនសិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករបាន ២០.០៩៥/២០.០០០ នាក់ សម្រេច ១០០,៤៧% នៃផែនការឆ្នាំ ២០២០។  ពោលគឺបញ្ជូនសិស្សកម្រិតឧត្តមសិក្សាបានចំនួន ៧០២ នាក់ (សម្រេច ៦២,៦៧%) កម្រិតមធ្យមចំនួន ៣០២ នាក់ (សម្រេច ៤៦,១៧) កម្រិតបឋមចំនួន ១.៩៩០ នាក់ បណ្តាកម្មវិធីបណ្តុះបណ្តាលជាប្រចាំដទៃទៀតចំនួន ១៧.១០១ នាក់ (សម្រេច ១០៤,៧៤%) អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩៥៦/QĐ-TTg ចុះថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០០៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីផ្តល់សច្ចាប័នគម្រោងការ«បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទដល់ឆ្នាំ ២០២០» មានចំនួន ៣.៦០៣ នាក់។ ផ្តើមពីលទ្ធផលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ ២០២០ មន្ទីរបានដោះស្រាយ បង្កការងារធ្វើជូនពលករចំនួន ១៦.១០០ នាក់​ សម្រេច ៧០%នៃផែនការ បញ្ជូនពលករចំនួន៤៦០នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស តាមកិច្ចសន្យា ក្នុងនោះមានពលការិនីចំនួន ២១៨នាក់ ពលករជនជាតិខ្មែរចំនួន ២៦៧ នាក់។

ថ្នាក់រៀនភាសាជប៉ុននៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ។

      នៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈនិងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាម(អនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់) អង្គភាពស្ថិតក្រោមឱវាទមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានសិក្ខាកាមចំនួន ២០ នាក់ កំពុងរៀនភាសាជប៉ុន សិក្ខាកាម ៥០ នាក់រៀនថ្នាក់បច្ចេកទេសសាងសង់។

      ប្អូនគីមធីហៀងចែករំលែក៖ បំណងរបស់ខ្លួនឱ្យមានជីវភាពបានកែលម្អជាង និងកំណត់ឃើញបរិស្ថានរៀនសូត្រនៅមជ្ឈមណ្ឌលបានល្អប្រសើរជាងម៉្លោះហើយប្អូនចុះឈ្មោះរៀនភាសាជប៉ុននៅមជ្ឈមណ្ឌល។ ឆ្លងតាមរយៈការប្រឹក្សាយោបល់របស់មជ្ឈមណ្ឌល គឺមជ្ឈមណ្ឌលមានការចងសម្ព័ន្ធជាមួយបណ្តាមន្ទីរ ផ្នែក និងក្រុមបញ្ជូនប្រើប្រាស់ពលករមួយចំនួននៅក្រៅប្រទេស។ សង្ឃឹមថាក្រោយវគ្គសិក្សា មជ្ឈមណ្ឌលនឹងឧទ្ទេសនាមឱ្យប្អូនបានចេញទៅពលកម្មនៅក្រៅប្រទេសតាមចំណូលចិត្តរបស់ខ្លួន។

      លោកត្រឹងវ៉ាំងខាលី នាយកមជ្ឈមណ្ឌល អប់រំវិជ្ជាជីវៈនិងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាមបានឱ្យដឹង៖ មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ និងអភិវឌ្ឍប្រភពធនធានមនុស្សមៀងណាមបានគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្តីសម្រេចចិត្តលេខ ១៧៨៨/QĐ-UBND ចុះថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ ឲ្យបង្កើត អាស្រ័យមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តជាស្ថាប័នគ្រប់គ្រងរដ្ឋ។ មជ្ឈមណ្ឌលមានសមត្ថភាពចម្បង គឺអប់រំវិជ្ជាជីវៈឯកជន បណ្តុះបណ្តាលកម្រិតបឋម និងឧទ្ទេសនាម ការងារធ្វើជូនពលករមានសិទ្ធិម្ចាស់ការនិងទទួលបន្ទុកតាមការកំណត់របស់ច្បាប់។ ខែ មិថុនាឆ្នាំ ២០២០ មជ្ឈមណ្ឌលបានធ្វើសកម្មភាពជាផ្លូវការ។ ការងារចាត់តាំងបេក្ខភាព សម្ភារបណ្តុះបណ្តាលបានគ្រប់សព្វ។ ឆ្លងតាមរយៈនោះ មជ្ឈមណ្ឌលចុះឈ្មោះបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ ៣ យ៉ាងគឺ៖ ភាសា ជប៉ុន បច្ចេកទេសសាងសង់ និងថែទាំផ្នែក មនុស្សចាស់។ ចាប់ពីពេលធ្វើសកម្មភាពមកទល់ពេលនេះ មជ្ឈមណ្ឌលទទួលបណ្តុះបណ្តាលពលករចំនួន ២៦ នាក់ជាមួយវិជ្ជាជីវៈ ២ យ៉ាងគឺភាសាជប៉ុន និងថែទាំផ្នែកមនុស្សចាស់។ អំពីកម្រិតវិជ្ជាក្រោមពី ៣ ខែ មជ្ឈមណ្ឌលចាត់តាំងបាន ២ ថ្នាក់ជូនពលករ ៥០ នាក់អំពីបច្ចេកទេសសាងសង់នៅគណៈកម្មាធិការប្រជាជនឃុំថាញ់ស៊ើង និងអាគារវប្បធម៌ភូមិត្រាម ឃុំភឿកហ៊ឹង (ស្រុកថ្កូវ)។ ដើម្បីទាក់ទាញពលករចូលរួមរៀនវិជ្ជាជីវៈ ទៅពលកម្មនៅបរទេស មជ្ឈមណ្ឌលក៏បានសហការអនុវត្តការងារប្រឹក្សាយោបល់បញ្ជូនសិស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លទ្ធផលចាត់តាំងពិគ្រោះបញ្ជូនសិស្សជូនពលករ​ សិស្ស និស្សិតបាន ១.៩៤៦/២០០ នាក់ សម្រេច ៩៧៣% ប្រៀបជាមួយកម្រិតបញ្ជូនសិស្សតាមផ្នែកវិជ្ជាជីវៈនីមួយៗ ចាត់តាំងពិគ្រោះ ណែនាំ រៀនវិជ្ជាជីវៈបានចំនួន ១២ លើកជូនសិស្សដែលប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ និងវិទ្យាល័យលើភូមិសាស្រ្តខេត្ត ដោយមានសិស្សចំនួន ៣.២១៧ នាក់ចូលរួម។ ក្នុងពេលខាងមុខ មជ្ឈមណ្ឌលបង្កើនការងារបញ្ជូនសិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានផ្ញើសេចក្តីប្រកាសដល់បណ្តាការិយាល័យអប់រំនិងបណ្តុះបណ្តាល ការិយាល័យពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចបណ្តាស្រុក បណ្តាស្ថាប័នពាក់ព័ន្ធ។ល។ សង្ឃឹមថាទង្វើនោះ នឹងជួយឲ្យពលករ សិក្ខាកាមជាច្រើនដឹងអំពីមជ្ឈមណ្ឌល ការចូលរៀនវិជ្ជាជីវៈបានឧទ្ទេសនាមការងារធ្វើបានទៅពលកម្មនៅក្រៅប្រទេសនឹងសម្រេចបានលទ្ធផលខ្ពស់ជាង រួមចំណែកកាត់បន្ថយអត្រាពលករខ្វះការងារធ្វើលើភូមិសាស្រ្តខេត្ត៕​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.