08/01/2021 08:14
នេះជាសហព័ន្ធដំបូងបង្អស់លើភូមិសាស្រ្ដខេត្តធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធ គណៈកម្មាធិការប្រជាជននិងការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទបណ្ដាស្រុកនិងសហករណ៍កសិកម្ម ០៧/០៧ កន្លែងជាសមាជិករបស់សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញ។
ទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ រតនា
សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញមានសហករណ៍ជាសមាជិក ០៧ ក្រុម៖ សហករណ៍កសិកម្មភូកឹង សហករណ៍កសិកម្មយ៉ឹងតៀង ស្រុកកូវកែ សហករណ៍អាងទ្រឿង (អា) ស្រុកកាងឡុង សហករណ៍កសិកម្មផាកតាយ ស្រុកចូវថាញ់ សហករណ៍កសិកម្មទ្រឿងទ័រ ស្រុកកូវង៉ាង សហករណ៍កសិកម្មង៉ុកភឿកវិញ ស្រុកចូវថាញ់ និងសហករណ៍កសិកម្មឡុងហ៊ីប ស្រុកថ្កូវ។ ផ្នែករបរផលិត ធ្វើអាជីវកម្មរួមមាន៖ ផលិតកសិកម្ម (ផលិតស្រូវ) ផ្គត់ផ្គង់បណ្ដាសេវាកម្មកសិកម្ម ជួញដូរផលិតផលកសិកម្ម ជួញដូរផលិតផលអង្ករ ចិញ្ចឹមសត្វ បង្កាត់ពូជ។ល។ សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញមានទីស្នាក់ការនៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់។
ផែនការផលិត ធ្វើអាជីវកម្មឆ្នាំ ២០២១ នឹងផ្គត់ផ្គង់ស្រូវពូជ ៣០.០០០ តោន ផ្គត់ផ្គង់ជី ៣០ តោន ឧបត្ថម្ភលក់ផលិតផល ៣០.០០០ តោន ឆ្នាំ ២០២២ ផ្គត់ផ្គង់ស្រូវពូជ ៣៥.០០០ តោន ផ្គត់ផ្គង់ជី ៥០ តោន ឧបត្ថម្ភលក់ផលិតផល ៣៥.០០០ តោន ឆ្នាំ ២០២៣ ផ្គត់ផ្គង់ស្រូវពូជ ៤០.០០០ តោន ផ្គត់ផ្គង់ជី ៨០ តោន ឧបត្ថម្ភលក់ផលិតផល ៤០.០០០ តោន។
នៅក្នុងអង្គសន្និបាតបានដំណើរការបោះឆ្នោតក្រុមប្រឹក្សាភិបាលសហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញរួមមាន៖ លោកត្រឹមមិញធ្វឹង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មឡុងហ៊ីប លោកត្រឹងក្វឹកយ៉ឹង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មយ៉ឹងតៀង លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាភិបាលកសិកម្មភូកឹង។ លោកង្វៀងវ៉ាំងភឿកបានបោះ ឆ្នោតរក្សាតំណែងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញ៕
ប្រែសម្រួល៖ លឺវវូ
អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។