• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ទីវកឹង៖ ថ្នាក់ដឹកនាំស្រុកអញ្ជើញទៅពិនិត្យអង្កេតវាលស្រែ

23/02/2021 08:34

កន្លងហើយ សមមិត្តង្វៀងវ៉ាំងភឿង សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក រួមជាមួយថ្នាក់ដឹកនាំ កម្មាភិបាលជំនាញរបស់ការិ​យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ដំណាក់ការពាររុក្ខជាតិ សហគ្រាសជលសាស្រ្ដកសិកម្មស្រុក បានអញ្ជើញ​​ទៅពិនិត្យអង្កេតវាលស្រែមួយចំនួនរបស់បណ្តាឃុំនៅលើភូមិសាស្រ្តស្រុក។

 

ថ្នាក់ដឹកនាំស្រុកចុះត្រួតពិនិត្យវាលស្រែភូមិកូវត្រែ។ រូបថត៖ ថាញ់ក្វាង

          លោកត្រឹងវ៉ាំងក្វឹង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកទីវកឹងបានឲ្យដឹង៖ គិតមកទល់បច្ចុប្បន្ននេះ មាមីងប្រជាកសិករនៅលើភូមិសាស្រ្តស្រុកបានចុះពូជសម្រេចស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ ជាង ១០.៧៧៧ ហិកតា សម្រេច ១០៨,៧% ប្រៀបនឹងផែនការ (តាមផែនការ ៩.៩១៧ ហិកតា)។ បច្ចុប្បន្ន ស្រូវរដូវសម្រកកំពុងស្ថិតក្នុងដំណាក់កាលល្បាច់និងលូតលាស់ល្អ។ ក្នុងរដូវនេះ ភាគច្រើន​មាមីងប្រើពូជស្រូវបានបញ្ជាក់ មានគុណភាពខ្ពស់ អាចធន់បាននឹងភាពរាំងស្ងួត ជាតិប្រៃដូចជា៖ OM ១៨, OM ៥៤៥១, OM ៤៩០០។ល។ ពិនិត្យរួមមិនសូវមានដង្កូវក្រាបំផ្លាញហើយកម្រិតជាតិប្រៃក៏ទាប គ្មានជះឥទ្ធិពល ដល់ការផលិតរបស់ប្រជាកសិករឡើយ។

         ស្ថិតលើមូលដ្ឋាននោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកទីវកឹវ ដំណើរការពិនិត្យអង្កេតជាក់ស្តែនៅតាមងវាល​ស្រែដើម្បីត្រួតពិនិត្យស្ថានភាពដង្កូវក្រាបំផ្លាញស្រូវ​ វាស់កម្រិតប្រៃ កម្រិត PH នៅតំបន់វាលស្រែធំនៃបណ្ដាភូមិ៖ កូវត្រែ ដាយទ្រឿង ឃុំភូកឹង ភូមិឌិញភូតឹង ភូមិទ្រិញភូ ឃុំឡុងថើយ។ ត្រួតពិនិត្យបណ្តាដងប្រឡាយ លូទឹកដើមទងនាំទឹកមកបញ្ចូលស្រែបម្រើដល់ការផលិតកសិកម្ម និង​ចិញ្ចឹមជលផលរបស់ប្រជាជន​។

          សមមិត្ត ង្វៀងវ៉ាំងភឿង សំណូមពរឲ្យការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទប្រគល់ការងារឲ្យកម្មាភិបាលជំនាញប្រចាំការ ទន្ទឹមនឹងនោះ សហការជាមួយបណ្តាឃុំ ទីប្រជុំជនចាត់តាំងត្រួតពិនិត្យ ឆាប់រកឃើញជំងឺមួយចំនួនដូចជា៖ ក្រាប្រផេះ ជំងឺឆេះស្លឹក ស្អុយឫស គ្រាប់ស្កក និងខ្យងហោងលឿង កណ្តុរកាត់ ជួយឲ្យ​មាមីងកសិករផលិតសម្រេចជោគជ័យនៅរដូវសម្រកឆ្នាំ ២០២០-២០២១ នេះ​តាមផែនការដាក់ចេញ៕              

ថាញ់ក្វាង-ថាច់ហៀង

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.