• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ទីវកឹងវិវឌ្ឍយ៉ាងសកម្មក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW

30/07/2021 08:08

ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៥ សីហា ឆ្នាំ ២០០៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១០ ស្ដីពី “ កសិកម្ម កសិករ ជនបទ” មកទល់ពេលនេះ ស្រុកទីវកឹងអនុវត្តសម្រេចគោលដៅ ភារកិច្ចជាច្រើនអំពីការពង្រីកសេដ្ឋកិច្ច-សង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។

យោងលើមូលដ្ឋានសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១០ និងកម្មវិធីសកម្មភាពលេខ ៣០ របស់គណៈកម្មាធិការបក្សខេត្តស្ដីពីយុទ្ធសាស្រ្ត “កសិកម្ម កសិករ ជនបទ” ស្រុកទីវកឹងបានលម្អិតសារលិខិតទាំងនោះជាកម្មវិធីសកម្មភាពសមស្របជាមួយនឹងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន កេណ្ឌប្រមូលទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមអនុវត្ត។ ឆ្លងតាមរយៈនោះ ការយល់ដឹងអំពីតំណែង តួនាទី កត្តាសំខាន់របស់វិស័យកសិកម្ម កសិករ ជនបទក៏មានការវិវឌ្ឍយ៉ាងសកម្ម។ គិតមកទល់ពេលនេះ ស្រុកពង្រីក និងរក្សាទម្រង់វាលស្រែធំបាន ០៨ កន្លែង បង្កើតកន្លែងចងសម្ព័ន្ធផលិតនិងលក់ផលិតផលបាន ០៦ កន្លែង និងទម្រង់ផលិតស្រូវ បញ្ញា អនុវត្តបច្ចេកវិទ្យាជីវសាស្រ្ត សរីរាង្គអតិសុខុមប្រាណ ដាំបន្លែសុវត្ថិភាព ដាំពោត ដាំសណ្ដែកដីលើដីផ្នោរខ្សាច់ ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ដាំដូងសរីរាង្គ ចិញ្ចឹមជលផល ចិញ្ចឹមសត្វបាន ១៥៤ ទម្រង់។ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលជាង ១.៩៣៧ ហិកតាមកដាំបណ្ដាប្រភេទដំណាំ បន្លែ ឈើហូប ផ្លែ រួមចំណែកបង្កើនប្រភពចំណូលជូនប្រជាជនពី ១,៥-២ ដងបើប្រៀបជាមួយនឹងការផលិតស្រូវ។

ប្រឡាយអណ្តែកនៅឃុំភូកឹង ស្រុកទីវកឹង។ រូបថត៖ តូវៀង

ក្នុងដំណាក់កាលផលិត មានផ្ទៃដីជាង ៧០% បានមាមីងកសិករផលិតស្រូវគុណភាពខ្ពស់ មានផ្ទៃដីជិត ៨៥% ផលិតពូជស្រូវបានបញ្ជាក់។ ការរៀបចំដី បូមទឹក កាត់បោកស្រូវ ១០០% និងការសាបព្រោះស្រូវ បាញ់ថ្នាំពី ៥០-៦០% បានអនុវត្តដោយគ្រឿងយន្ត រួមចំណែកបង្កើនទិន្នផលពលកម្ម បន្ថយអត្រាខាតជ្រុះនៅក្រោម ១០%។ ជាពិសេស អាស្រ័យដោយអនុវត្តយន្តូបនីយកម្មក្នុងការប្រមូលចំបើងក៏បានរួមចំណែកបង្កើនប្រភពចំណូលជូនប្រជាជនក្នុងមួយហិកតាពី ១,៦-២ លានដុង។ បច្ចុប្បន្ន តម្លៃផលិតគិតជាមធ្យមលើផ្ទៃដី ០១ ហិកតា ប៉ាន់ស្មានសម្រេចប្រមាណ ១០០ លានដុង។ ក្នុងនោះ ចំណេញជាមធ្យមក្នុងមួយឆ្នាំ ៤៤ លានដុង។ ស្រុកចលនាបង្កើតសហករណ៍កសិកម្មបាន ១២ កន្លែងដោយមានសមាជិក ១.៨៥៦ នាក់ចូលរួមប្រាក់ទុនលក្ខន្តិកៈជាង ៨,១៣ ពាន់លានដុង និងបង្កើតក្រុមសហការផលិតលើវិស័យដាំដុះ ចិញ្ចឹមសត្វបាន ១៣៤ ក្រុម មានសមាជិក ៣.៧០១ នាក់ចូលរួម។

ចំពោះវិស័យពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទ ក្នុងរយៈពេល ១២ ឆ្នាំកន្លង ស្រុកទីវកឹងកេណ្ឌប្រមូលទុនបានជាង ៣.៣៣៤ ពាន់លានដុង។ ផ្ដើមពីប្រភពទុននេះ ស្រុកកសាងផ្លូវភ្ជាប់ពីឃុំមួយទៅឃុំមួយបាន ០៨ ខ្សែ ផ្លូវភ្ជាប់ភូមិ ៤៧ ខ្សែ ផ្លូវលំ ៥៣ ខ្សែ ផ្លូវទៅកាន់វាលស្រែ ២២ ខ្សែ ជីក ស្ដារប្រឡាយកម្រិតពីរ ១៦០ ខ្សែ និងប្រឡាយកម្រិត ៣ ចំនួន ១.២០១ ខ្សែ បង្កើនកម្រិតបណ្ដាទំនប់ព័ទ្ធជុំបង្ការស្រុតបាក់ដី រាំងស្កាត់ជំនោរទឹក កសាងដំណាក់បូមទឹកបម្រើការផលិត ០៣ កន្លែង។ល។ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តស្រុក (០៩ ឃុំ) បានកសាងសម្រេចប្រព័ន្ធគមនាគមន៍ភ្ជាប់ពីឃុំមួយទៅឃុំមួយសម្រេចសម្បទា ២១ ខ្សែ ផ្លូវភូមិ ៥៣ ខ្សែ ផ្លូវលំ ២៨០ ខ្សែ ផ្លូវទៅកាន់វាលស្រែ ៤២ ខ្សែ សរុបប្រវែងជាង ៥៧៦ គីឡូម៉ែត្រ និងប្រឡាយកម្រិត ១ ចំនួន ១២ ខ្សែ រួមជាមួយប្រឡាយកម្រិត ២ ចំនួន ៦៤៣ ខ្សែ និងប្រឡាយកម្រិត ៣ ប្រវែងជាង ៨៤១ គីឡូម៉ែត្រ។ សំណង់ទាំងនេះបានរួមចំណែកជួយឲ្យឃុំទាំង ០៩ លើភូមិសាស្រ្តស្រុកអនុវត្តសម្រេចបណ្ដាលក្ខឋានស្ដីពីគមនាគមន៍ និងធារាសាស្រ្តក្នុងការកសាងជនបទថ្មី និងឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ ភូមិអនុសង្កាត់ ឃុំទាំងអស់សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី ទីប្រជុំជនទីវកឹង និងទីប្រជុំជនកូវក្វាងក៏សម្រេចលក្ខឋានទីផ្សារ អារ្យធម៌។ ទូទាំងស្រុកមានសាលារៀន ១៦ កន្លែងសម្រេចសម្បទាជាតិកម្រិត ១ និងមានសាលា ៣៤/៣៦ កន្លែងសម្រេចសម្បទាជាតិអំពីមូលដ្ឋានសម្ភារតាមលក្ខឋានជនបទថ្មី។

ក្នុងរយៈកាល ១២ ឆ្នាំកន្លង ស្រុកទីវកឹងបានកសាងផ្ទះ ២.៧៨២ ខ្នងជូនមុខសញ្ញាគោលនយោបាយ មុខសញ្ញាសង្គម រួមចំណែកបង្កើនអត្រាលំនៅឋានសម្រេចសម្បទារបស់ក្រសួងស្ថាបនាឡើង ៨៨,៦៧% (២២.៤៦១ គ្រួសារ) គ្មាននៅផ្ទះបណ្ដោះអាសន្នដាច់ជ្រុះ។ វិនិយោគ ៦២ គម្រោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករជនបទ ៣.៣៨១ នាក់ បង្កើនអត្រាពលករមានការងារធ្វើក្រោយពេលបានបណ្ដុះបណ្ដាលសម្រេចជាង ៧៤% ឧទ្ទេសនាមដោះស្រាយការងារធ្វើជូនពលករជាង ៣៥.៤៣០ លើកនាក់ទៅពលកម្មក្នុង និងក្រៅប្រទេស ក្នុងនោះមានពលករ ៥៩៧ នាក់សហការទៅធ្វើការនៅបរទេស។

ពិនិត្យរួម ក្នុងរយៈកាល ១២ ឆ្នាំដែលបានអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១០) ស្ដីពី “កសិកម្ម កសិករ ជនបទ” និងកម្មវិធីសកម្មភាពលេខ ៣០ របស់គណៈកម្មាធិការបក្សខេត្ត បច្ចុប្បន្ន ការយល់ដឹងរបស់ទូទាំងប្រព័ន្ធនយោបាយ និងសង្គមនៅលើភូមិសាស្រ្តស្រុកទីវកឹងមានការវិវឌ្ឍយ៉ាងសកម្ម។ លទ្ធផលទាំងនោះ ជាសក្ខីភាពមួយជាក់ស្ដែងបង្ហាញឲ្យឃើញនូវការផ្លាស់ថ្មីលេចធ្លោរបស់ស្រុកទីវកឹងក្នុងដំណាក់កាលកសាង និងអភិវឌ្ឍតាមគម្រោងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ បច្ចុប្បន្ន បក្ខភាគ រដ្ឋអំណាច អង្គការមហាជន និងប្រជាជនស្រុកទីវកឹងកំពុងបន្តកេណ្ឌប្រមូលរាល់ប្រភពកម្លាំងដើម្បីកសាងស្រុកទីវកឹងឲ្យក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តមុនឆ្នាំ ២០២៥ តាមស្មារតីនៃសេចក្ដីសម្រេចចិត្តលេខ ១៥ របស់គណៈកម្មាធិការបក្សខេត្តដាក់ចេញ៕           

តូវៀង-ថាច់ហ្វាង

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.