• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ទីវកឹងទទួលបណ្ណទទួលស្គាល់ទីប្រជុំជនទីវកឹងបើកទូលាយសម្រេចសម្បទាទីក្រុងប្រភេទ ៤

16/10/2020 07:45

កាលពីថ្ងៃទី ១១ តុលា ស្រុកទីវកឹងចាត់តាំងពិធីទទួលបណ្ណទទួលស្គាល់ទីប្រជុំជនទីកឹងបើកទូលាយសម្រេចសម្បទាទីក្រុបប្រភេទ ៤។

សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមបានទទួលបណ្ណសរសើររបស់
គណៈកម្មាធិការប្រជាជនខេត្ត។
រូបថត៖ថាញ់ក្វាង

              អញ្ជើញចូលរួមមានសមមិត្តត្រឹងធីឡាងអាញ់ នាយិការងនៃនាយកដ្ឋានអភិ​វឌ្ឍន៍ទីក្រុងរបស់ក្រសួងស្ថាបនា សមមិត្ត ង៉ូជី​កឿង អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត ង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអតីតថ្នាកដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម ខេត្ត ស្រុក អ្នក ម្តាយវៀតណាមវិរភាព អ្នកមានប្រជាប្រិយ ភាព សាសនា គ្រួសារប្រជាជនរបស់ទីប្រជុំជន ទីវកឹង ឃុំភូកឹង ហុីវទឺ តឹងហ្វា តឹងហ៊ុង។


           បន្ទាប់ពីបានជ្រួតជ្រាបស្មារតីបណ្តាសេច ក្តីសម្រេចចិត្តរបស់មជ្ឈិមរបស់ខេត្ត និងបណ្តា គម្រោងប្លង់ផែនការកសាង ពង្រីកទីក្រុងទីវកឹងសម្រេចទីក្រុងប្រភេទ ៤ នាឆ្នាំ ២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ បក្ខភាគ ស្រុកទីវកឹងបានប្រមូលផ្តុំកម្លាំងដឹកនាំចង្អុល ការអនុវត្តបណ្តាបែបបទវិនិយោគ និងកសាង បណ្តាភាគកម្រិកផែនការទីក្រុងត្រឹមត្រូវតាម សេចក្តីកំណាត់។ យោងលើមូលដ្ឋាននោះ ទីប្រជុំជនទីវកឹងបើកទូលាយរួមមានទូទាំងទីប្រជុំជនទីវកឹង និងមួយចំណែករបស់បណ្តា ឃុំភូកឹង ហុីវទឺ តឹងហ្វា តឹងហ៊ុងដោយមាន ផ្ទៃដីជាង ៤.១៩៦ ហិកតា ជាមួយនឹងចំនួន មនុស្សរាយប្រមាណ ៥០.០០០ នាក់។


            ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តបណ្តា សម្បទាទីក្រុងប្រភេទ ៤ ស្រុកទីវកឹងបានកេណ្ឌប្រមូលបណ្តាប្រភពវិនិយោគបានជាង ៦០៨ ពាន់លានដុង ក្នុងនោះមជ្ឈិមវិនិយោគ ២៦ ពាន់លានដុង ថវិកាខេត្តជាង ១៨១ ពាន់លានដុង ថវិកាស្រុក ២៨៧ ពាន់លានដុង អង្គការចាត់តាំង បុគ្គលរួមវិភាគទានជាង ៥៩ ពាន់លានដុង និងទុនបដិភាគប្រមាណ ៥៦ ពាន់លានដុង។ ស្រុកបានអាទិភាពវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការ សុខុមាលភាពប្រជាជន។ គិតមកដល់ពេលនេះ អត្រាផ្ទះរឹងមាំ ពាក់កណ្តាលរឹងមាំសម្រេច ៨៩,១៩% មានមន្ទីរពហុព្យាបាលពេទ្យតំ បន់ មានចំណុះគ្រែអ្នកជំងឺ ២០០ គ្រែ និង ឃុំនីមួយៗសុទ្ធតែមានតំណាក់សុខាភិបាល ០១។ មានពន្លកកុមារ ០១ មតេយ្យសាលា ០១ បឋមសិក្សា ០៥  អនុវិទ្យាល័យ ០១ វិទ្យាល័យ ០១ និងមជ្ឈមណ្ឌលអប់រំប្រចាំ ០១។ មាន ០៣ សំណង់វប្បធម៌ ០១ ហើយឃុំនីមួយៗសុទ្ធតែមានអាគារវប្បធម៌ ០១ មានកំណាត់ផ្លូវជាតិ ៦០ និងកំណាត់ផ្លូវជាតិ ៥៤ ឆ្លងកាត់ មានកំណាត់ផ្លូវកៅស៊ូជនបទ ១៤ ខ្សែ ១០០% កំណាត់ផ្លូវសំខាន់ៗ និង ៧២% កំណាត់ផ្លូវច្រកមានប្រព័ន្ធចាំង ពន្លឺ។ អត្រាវិនិច្ឆ័យជាតិកាកសំណល់សម្រេច ៩០%។ គិតដល់ចុងឆ្នាំ ២០១៩ ប្រភពចំណូលជាមធ្យមលើមនុស្សម្នាក់សម្រេចបាន ៤៩,៥ លានដុង។ អត្រាគ្រួសារក្រីក្របន្ថយ​ចុះនៅ ២,១៧%។ យោងលើមូលដ្ឋានផ្ទៀងផ្ទាត់រវាងសភាវបច្ចុប្បន្ននេះដែលមានស្រាប​នោះ យោងតាមបណ្តាសេចក្តីកំណត់របស់​សេចក្តីសម្រេចចិត្តលេខ ១២១០ របស់គណៈ អចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី ១៣ ស្តីពីការ បែងប្រភេទទីក្រុងនោះ គឺទីប្រជុំជនទីវកឹងបើកទូលាយសម្រេចបាន ៥/៥ សម្បទា និងបានក្រសួងស្ថាបនាទទួលស្គាល់សម្រេច សម្បទាទីក្រុងប្រភេទ ៤។


              ស្ថិតនៅនឹងពិធីប្រកាសសេចក្តីសម្រេចចិត្តនេះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនបណ្ណសរសើរដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០៦ រូប។ សមមិត្តប្រធាន គណៈកម្មាធិការប្រជាជនស្រុក បានជូនលិខិតសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ២២ រូបដែលមាន​ស្នាដៃឆ្នើម​ ក្នុងដំណាក់កាលកសាងទីប្រជុំ​ជនទីវកឹង បើកទូលាយសម្រេចសម្បទាទី ក្រុងប្រភេទ ៤ ៕    

ថាញ់ក្វាង-រតនា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.