• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ទិដ្ឋភាពថ្មីនៅឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើន

22/04/2022 08:09

ក្នុងឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាងមានឃុំចំនួន ០៥ ទៀត (ញ៉ីត្រឿង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ត្រឿងទ័រ ឡុងស៊ើង) ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ រាតត្បាតយ៉ាងស្មុគស្មាញ។

ភាពផ្លាស់ប្តូរធំបំផុតរបស់ឃុំទាំង ០៥ ខាងលើគឺ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគទុនកសាង។ បណ្តាដងផ្លូវគមនាគមន៍ជនបទបានក្រាលកៅស៊ូ ប្រព័ន្ធធារាសាស្ត្របានកសាងឆ្លើយតបតម្រូវការផលិត និងការរស់នៅរបស់ប្រជាជន ជីវភាពសម្ភាររបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ ប្រព័ន្ធនយោបាយបានពង្រឹងនិងពង្រីកស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាលំនឹង។ អត្រាគ្រួសារក្រីក្ររបស់ណ្តាឃុំថយចុះនៅក្រោម ៤%។ អត្រាលំនៅឋានសម្រេចសម្បទាជាង ៩០%។ អត្រាគ្រួសារប្រើប្រាស់ទឹកស្របអនាម័យសម្រេចពី ៩៩,៦% ‑១០០% ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ឆ្នាំ ២០២១ របស់ឃុំចំនួន ០៣ សម្រេចជាង ៥២​ លានដុង។ល។

ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរ។ រូបថត៖ ឌិញកាញ់

លោកថាច់យឿងនៅឃុំឡុងស៊ើងឱ្យដឹង៖​ បើប្រៀបជាមួយឆ្នាំមុននោះ បច្ចុប្បន្នជីវភាពរបស់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរយ៉ាងច្រើន។ ក្នុងបណ្តាឆ្នាំជិតៗនេះ អនុវត្តគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការកសាងជនបទថ្មី បណ្តាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើជីវភាពប្រជាជនបានវិនិយោគទុនកសាងច្រើន បង្កបានទិដ្ឋភាពថ្មី ក្នុងតំបន់ជនរួមជាតិខ្មែរ។

ព្រះឧបជ្ឈាយ៍ថាច់សង ប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងវាយតម្លៃថា៖​ ដោយមានគោលនយោបាយអាទិភាពជាច្រើនសម្រាប់តំបន់ជនរួមជាតិខ្មែរដូចជា៖ បណ្តាគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកការផលិត បង្កការងារធ្វើ បញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ។ល។ បានរួមចំណែកជំនួយឱ្យមាមីងខ្មែរលុបបំបាត់ភាពក្រីក្រ កែលម្អជីវភាព។​ ផ្តើមពីនោះ ជីវភាពសម្ភាររបស់មាមីងខ្មែរកាន់តែបានលើកកម្ពស់។

លោកត្រឹងវ៉ឹងស៊ើង លេខាគណៈកម្មាធិការបក្សឃុំត្រឿងទ័រឱ្យដឹង៖​ ត្រឿងទ័រជាឃុំក្រីក្រមួយរបស់ស្រុកកូវង៉ាង ស្ថិតក្នុងកម្មវិធី ១៣៥ ដំណាក់កាលទី ៣ របស់រដ្ឋាភិបាល។ ទូទាំងឃុំមានគ្រួសារជនរួមជាតិខ្មែរ ២.៥១១ គ្រួ ស្រូបយកអត្រា ៧៣,៥៦%។ គិតតាំងពីឆ្នាំ ​២០២០ មកដល់សព្វថ្ងៃនេះ បក្ខភាគឃុំបានចង្អុលការដល់បណ្តាអង្គការមហាជន ផ្សព្វផ្សាយនិងបើកទូលាយបណ្តាទម្រង់កាត់បន្ថយភាពក្រីក្រដូចជា៖ ទម្រង់ “ក្រុមប្រិតសំចៃឥណទានរបស់សមាគមសហព័ន្ធន៍នារីឃុំ ទម្រង់ផលិតស្រូវពូជ ស្រូវផលិតផលមានគុណភាពខ្ពស់” របស់សមាគមកសិករ។ល។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្របានកាត់បន្ថយ។ ឆ្នាំ ២០២១ ឃុំកាត់បន្ថយគ្រួសារក្រីក្រនៅតែ ១,៩៤% (ថយចុះ ៧,៦២% បើប្រៀបជាមួយឆ្នាំ ២០២០)។ គិតមកដល់បច្ចុប្បន្ន ប្រភពចំណូលរបស់មនុស្សម្នាក់សម្រេច ៥២,៤ លានដុងក្នុងមួយឆ្នាំ។ ឃុំត្រឿងទ័រអនុវត្តសម្រេច ១៩/ ១៩ លក្ខឋានកសាងជនបទថ្មី។

សមមិត្តង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងវាយតម្លៃ៖ ក្រោយពេលបានអនុវត្តបណ្តាវិធីសាស្រ្តស្តីពីការពង្រីកសេដ្ឋកិច្ច បង្កើនគុណភាពជីវភាពប្រជាជននៅតំបន់ជនរួមជាតិខ្មែរ គិតដល់ចុងឆ្នាំ ២០២១ បណ្តាឃុំនៅតំបន់ជនរួមជាតិខ្មែរ ផ្លូវថ្នល់បានកសាងរឹងមាំ។ គ្រួសារប្រជាជន ៩៩,៦% បានប្រើប្រាស់អគ្គិសនីជាតិ គ្រួសារជនរួមជាតិខ្មែរប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,២២% មាន ០៧/០៨ ឃុំ មានទីផ្សារបម្រើតម្រូវការលក់ដូរមុខទំនិញ។

សមមិត្ត ត្រឹងធីគឹមជុង លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាងចែករំលែក៖ ​ឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាង មាន ០៥ ឃុំដែលមានមានជនរួ​មជាតិខ្មែររស់នៅច្រើនកុះករកសាងសម្រេចឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ រាតត្បាតយ៉ាងស្មុគស្មាញ។ លទ្ធផលលេចធ្លោនោះ មានការចូលរួមយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន សមាជិក បណ្តាអង្គការមហាជន ការចូលរួមរបស់ជនរួមជាតិខ្មែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក រួមចំណែកជំរុញសេដ្ឋកិច្ចរបស់ស្រុកឲ្យរីកចម្រើន លេចធ្លោបំផុតក្នុងការងារកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។ បច្ចុប្បន្ន ស្រុកនៅមានគ្រួសារក្រីក្រតែ ៤១៥​ គ្រួសារ ស្រូបយកអត្រា ១,១១% ចំនួនគ្រួសាររួមរបស់ស្រុក ក្នុងនោះគ្រួសារខ្មែរក្រីក្រថយចុះ ៣,៧៦% គ្រួសារជិតក្រថយចុះនៅ ១,៣៧% បើប្រៀបជាមួយឆ្នាំ ២០២០ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥៥,១៩ លានដុងក្នុងមួយឆ្នាំ៕

ឌិញកាញ់‑សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.