• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ដងផ្លូវចង្កៀងនៅភូមិផ្នោរព្រាល

09/10/2020 09:34

ដងផ្លូវមានប្រវែងជាងមួយគីឡូម៉ែត្រនៅភូមិផ្នោរព្រាល ឃុំឡុងហ៊ីប ស្រុកថ្កូវបានព្រះតេជគុណគឹមធឿ ព្រះចៅអធិការវត្តគោបាលនិគ្រោធ (ផ្នោរព្រាល) ចលនាពុទ្ធបរិស័ទកសាងនៅខែមីនាឆ្នាំ ២០២០។ ដងផ្លូវបាននាំមកនូវភាពរីករាយជូនដល់មាមីងនៅទីនោះ ពីព្រោះបានរួមចំណែកដល់ការកាត់បន្ថយបណ្តាប្រភេទបទល្មើសលើភូមិសាស្រ្ត។

ផ្លូវគមនាគមន៍ជនបទនៅភូមិផ្នោរព្រាល។

ព្រះតេជគុណគឹមធឿមានថេរដីកាឱ្យដឹងថា៖ ដើមឆ្នាំ ២០២០ ផ្សព្វផ្សាយកសាងភូមិ​​វប្បធម៌ជនបទថ្មី ថ្នាក់ដឹកនាំឃុំបានអញ្ជើញមកពិគ្រោះយោបល់ជាមួយអាត្មាដើម្បីក​សាង​ដងផ្លូវចង្កៀងដោយរបៀបចលនាកម្លាំងប្រជាជនចូលរួម។ ពេលនោះអាត្មាបានសាកសួរ​ពីទ្រង់​ទ្រាយកសាងតើយ៉ាងណា។  ចំពោះអាត្មាវិញគឺចង់កសាងបង្គោលដោយស៊ីម៉ងត៍​ ឆ្អឹងដែកមានបិទរូបក្បាច់ចម្លាក់ ហើយរាល់ការចំណាយគឺអាត្មាគិតគូរជូន។ ដូច្នេះគឺបងៗ ក៏មានការយល់ព្រម។ ផ្តើមពីនោះ អាត្មាចាប់ផ្តើមជួលជាងមកធ្វើបង្គោលក្នុងមួយដើមៗមានតម្លៃ ០៣ លានដុង។ អាត្មាឱ្យជាងសំណង់ធ្វើបង្គោល ៣៣ ដើមបណ្តោយតាមដងផ្លូវប្រវែងមួយគីឡូម៉ែត្រលើភូមិសាស្រ្តភូមិ។ ក្រោយពេលកសាងបង្គោលចង្កៀងរួចរាល់ អាត្មាជាវខ្សែអំពូលភ្លើង និងឧបករណ៍ពាក់ព័ន្ធដទៃទៀត គិតទៅប្រាក់ចំណាយជាង ១០០ លានដុង។ ឃើញសំណង់បានកសាងសម្រេចបានអន្ទងខ្សែភ្ជាប់ដោយអំពូលភ្លើងនោះ បងៗ ថ្នាក់ដឹកនាំឃុំចលនាកម្មាភិបាល និយោជិត បុគ្គលិកមូលដ្ឋានរួមវិភាគទានបានទឹកប្រាក់  ៣០ លានដុងមកប្រគេនអាត្មាដើម្បីរួមកសាង។ ទន្ទឹមនឹងនោះមាន គ្រួសារជនរួមជាតិខ្មែរ​ ៣៥​ គ្រួរួមវិភាគទានទឹកប្រាក់ក្នុងមួយគ្រួសារៗ ពី ១០០.០០០ -១.០០០.០០០ ដុងផងដែរ។

 

ក្រោយពេលសំណង់បានកសាងសម្រេច បញ្ហាអគ្គិសនីបានព្រះតេជគុណពិគ្រោះ​យោបល់ជាមួយគណៈអារាមាភិបាលឯកភាពអន្ទងចេញពីនាឡិកាអគ្គិសនីរបស់វត្តសម្រាប់អុជបំភ្លឺ ជារៀងរាល់ខែសរុបប្រាក់ចំណាយប្រើប្រាស់ក្នុងវត្ត និងអុជបំភ្លឺតាមដងផ្លូវជិត ០២ លាន ដុង។ ព្រះតេជគុណគឹមធឿមានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ បច្ចុប្បន្ន គ្រួសារពុទ្ធបរិស័ទមួយចំនួននៅមានការលំបាក និងត្រូវចំណាយគ្រប់យ៉ាងក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ អាស្រ័យហេតុនោះវត្តគិតគូរតែម្តងទៅឃើញថាជាការងាយស្រួលជាង។ ក្តីបំណងរបស់អាត្មាគឺធ្វើយ៉ាងណាដើម្បីឱ្យមូលដ្ឋានមានភាពវិវឌ្ឍន៍ជាងជនរួមជាតិខ្មែរមានស្មារតីប្រតិ បត្តិបានល្អជាងគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

 

ពេលដងផ្លូវចង្កៀងបានកសាងសម្រេច គ្រួសារប្រជាជនជាច្រើនក៏ឆ្លៀតរួមជាមួយរដ្ឋ​អំណាច​​មូលដ្ឋានដាំផ្កាកាណារីបានជា ៥០០  ដើម គួបផ្សំជាមួយផ្កាជាច្រើនប្រភេទ​ទៀតដើម្បីបង្កើនសម្រស់ឱ្យដងផ្លូវ។ លោកគឹមឆាត ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរព្រាលបានឱ្យដឹង៖ ភូមិផ្នោរព្រាលបានរួមបញ្ចូលពីភូមិផ្នោរព្រាល (អា) - ផ្នោរព្រាល (បេ)​ ទៅជាភូមិផ្នោរព្រាលនៅចុងឆ្នាំ ២០១៩ ដោយមានគ្រួសារប្រជាជន ៣៥៣ គ្រួ មានប្រជាជន ១.៤០០ នាក់។ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៨៥% ពេលដែលមូលដ្ឋានផ្សព្វផ្សាយអនុវត្តចលនាកសាងភូមិវប្បធម៌ ជនបទថ្មី​ ភូមិបំផុសចលនាបណ្តាគ្រួសារប្រជាជនអនុវត្តសម្រេចបណ្តាលក្ខឋានតាមការកំណត់ ក្នុងនោះមានការកសាងសម្រេចដងផ្លូវបៃតង - ជ្រះ - ស្អាត។​ ចំពោះដងផ្លូវចង្កៀងបានចាត់ទុកជាសំណង់ ដែលមានការចូលរួមរបស់ប្រជាជនជាច្រើនក្នុងនោះមានព្រះតេជគុណព្រះចៅអធិការវត្តផ្នោរព្រាលជាប្រមុខ។ នោះគឺជាទង្វើដើម្បីរួមចំណែកជួយឱ្យមូលដ្ឋានសម្រេចបណ្តាលក្ខឋានអំពីកសាងជនបទថ្មីរួចស្នើទទួលស្គាល់ភូមិវប្បធម៌ជនបទថ្មីនៅចុងឆ្នាំ ២០២០។ នោះក៏ជាប្រការបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីរបស់បណ្តាអ្នកមុខ អ្នកការសាសនា ប្រជាជននិងកម្មាភិបាល និយោជិត បុគ្គលិកដើម្បីជនបទកាន់តែស្រស់បំព្រង៕

                                                                                  អត្ថបទ - រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.