• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ជនរួមជាតិខ្មែរឃុំហ៊ីបហ្វាសាមគ្គីរួមកម្លាំងកសាងជនបទថ្មី

30/04/2021 08:19

ឃុំហ៊ីបហ្វាមានជនរួមជាតិខ្មែររស់នៅជាង ៥៣%។ នេះជាមូលដ្ឋានស្ថិតក្នុងកម្មវិធីលេខ ១៣៥។ ដោយមានការចូលរួមយ៉ាងដាច់អហង្ការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងមាមីងជនរួមជាតិខ្មែរបានរួមកម្លាំងជាមួយមូលដ្ឋានអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី។

 

ផ្លូវគមនាគមន៍ជនបទនៅតំបន់ជនរួមជាតិខ្មែរ។ រូបថត៖ ឌិញកាញ់

         លោកថាច់សាហ្វី កម្មាភិបាលចូលនិវត្តន៍នៅឃុំហ៊ីបហ្វាបានឲ្យដឹងថា៖ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភរបស់រដ្ឋជាច្រើនដូចជា៖ ឧបត្ថម្ភទុន ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស ឧបត្ថម្ភលំនៅឋាន ដីសង់ផ្ទះ ជាពិសេសគឺការងារកាត់បន្ថយភាពក្រីក្រ ម៉្លោះហើយជីវភាពរបស់មាមីងខ្មែរនៅឃុំហ៊ីបហ្វាមានការវិវឌ្ឍជាលំដាប់។ ឆ្លងតាមរយៈបណ្ដាកិច្ចចលនាប្រឡងប្រណាំងស្នេហាជាតិ ប្រឡងប្រណាំងពលកម្មផលិត តាំងពីការចូលរួមកម្លាំងថ្ងៃពលកម្ម រួមវិភាគទានជាថវិកាកសាងសំណង់ មាមីងជនរួមជាតិខ្មែរស្ម័គ្រចិត្តបរិច្ចាគដីសម្រាប់កសាងបណ្តាសំណង់ គម្រោងការ ដើម្បីផលប្រយោជន៍រួមរបស់មូលដ្ឋាន។

        លោកមាថាច់ផាក កសិករផលិតពូកែរបស់ឃុំហ៊ីបហ្វាចែករំលែកថា៖ ក្នុងរយៈកាលកន្លងហើយ គណៈកម្មាធិការប្រជាជនឃុំបានបង្កើនការផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជននិងប្រជាជន​អំពីការកសាងជនបទថ្មី។ ឆ្លងតាមនោះ មានបុគ្គល សមូហភាពជាច្រើនចូលរួមដោយបណ្តាសំណង់ ការងារជាក់ស្តែង ក្នុងនោះមានសំណង់គមនាគមន៍ជនបទបានកសាងដោយមានការចូលរួមរបស់មាមីងជនរួមជាតិខ្មែរ បំផុតគឺស្មារតីសាមគ្គីរបស់ប្រជាជនធ្វើម្ចាស់ការក្នុងការកសាងជនបទថ្មី។ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តកងចក្តារាម(ធ្លក) ឃុំហ៊ីបហ្វា អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានព្រះសង្ឃដីកាថា៖ គោលការណ៍កសាងជនបទថ្មីរបស់បក្ស និងរដ្ឋសមស្របជាមួយបំណងរបស់ប្រជាជន។ ហេតុនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង និងវត្តធ្លកទន្ទឹមនឹងការអនុវត្តកិច្ចការព្រះពុទ្ធសាសនាលើបណ្តាវិស័យ នៅទាំងបំផុសចលនាវត្តនានាក្នុងស្រុកចូលរួមបំពេញការងារសប្បុរសធម៌សង្គមនៅមូលដ្ឋាន ដូចជា៖ និមន្តទៅសួរសុខទុក្ខអ្នកមានវ័យចាស់អានាថាមានជំងឺ គ្មានទីពឹងផ្អែក និងបណ្តានិស្សិតក្រីក្រ បំផុសចលនាព្រះចៅអធិការបណ្តាវត្ត ព្រះសង្ឃចូលរួមវិភាគទានប្រាក់ អង្ករ ឧបត្ថម្ភដល់បណ្តាគ្រួសារដែលមានស្ថានភាពលំបាក។ បាន ២៧០ លើក ជាមួយទឹកប្រាក់សរុបជិត ១៧០ លានដុង ចាត់តាំងជូនអាហារូបករណ៍ដល់សិស្សក្រីក្របាន ៦០ លើក គិតជាប្រាក់ជិត ៧០ លានដុង សាងសង់ផ្ទះមហាសាមគ្គី ០២ ខ្នង អស់ ថវិកា ១០៥ លានដុង។ល។ ក្រៅពីនោះ ក្នុងការចាត់តាំងពិធីបុណ្យពុទ្ធសាសនាព្រះចៅអធិការបណ្តាវត្ត ព្រះសង្ឃ តែងគួបផ្សំការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្ដីពីបណ្តាបញ្ហា៖​ បង្ការប្រឆាំងគ្រោះអបាយមុខសង្គម សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់អាស្រ័យនគរបាលចាត់តាំង។ល។ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានកសាងសម្រេចជោគជ័យឃុំជនបទថ្មី។

          លោកង្វៀងត្រឿងយ៉ាង លេខាបក្សឃុំហ៊ីបហ្វាបានឲ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកស្ដីពីការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី តាំងពីឆ្នាំ ២០១៥-២០២០ មានគោលការណ៍ គោលនយោបាយស្ដីពីជនជាតិរបស់បក្សនិងរដ្ឋជាច្រើនបានបណ្តាគណៈ ផ្នែក បណ្តាថ្នាក់របស់ស្រុក ឃុំផ្សព្វផ្សាយទាន់ពេល គ្រប់គ្រាន់ដល់ជនរួមជាតិខ្មែរ ក្នុងនោះមានការចូលរួមយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយភាព ព្រះសង្ឃ បណ្តាបក្ខជនខ្មែរ ពង្រីកបានប្រសិទ្ធភាពក្នុងការងារផ្សព្វផ្សាយ បង្កបានភាពសាមគ្គីក្នុងការរស់នៅ តួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរបានពង្រីកប្រសិទ្ធភាពនៅមូលដ្ឋានហើយបង្កើតបានទម្រង់ផលិតមានលទ្ធផលជាច្រើនដូចជា៖ ទម្រង់ផលិតស្រូវសរីរាង្គ ស្រូវគុណភាពខ្ពស់ ផលិតស្រូវពូជ និងអនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត នាំមកលទ្ធផលខ្ពស់។ ផ្តើមពីនោះ តម្លៃផលិតកើនជាមធ្យមក្នុងមួយឆ្នាំសម្រេច ១២,៥%។ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ដល់ចុងឆ្នាំ ២០២០ សម្រេច ៥០,១ លានដុងក្នុងមួយឆ្នាំ។ អត្រាគ្រួសារក្រីក្រនៅលើភូមិសាស្ត្រឃុំបច្ចុប្បន្ននៅជាង ៤% ថយចុះ ១៧,៩% បើប្រៀបនឹងឆ្នាំ ២០១៥។ បំផុសចលនាសាងសង់ផ្ទះថ្មីជូនគ្រួសារក្រីក្របាន ១៥៩ ខ្នង ។ បច្ចុប្បន្នទូទាំងឃុំអត្រាគ្រួសារដែលមានផ្ទះសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា ២.៣៨១/២.៤៥៤ ខ្នង។

        អាស្រ័យការប្តេជ្ញាចិត្តរបស់ទូទាំងប្រព័ន្ធនយោបាយ និងការសាមគ្គីរួមទាំងកម្លាំងកាយចិត្តរបស់មាមីងជនរួមជាតិខ្មែរ បានញ៉ាំងឱ្យទិដ្ឋភាពជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ គុណភាពជីវភាពសម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់ ចុងឆ្នាំ ២០២០ ឃុំហ៊ីបហ្វាអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី៕

ឌិញកាញ់-សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.