• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំឡុងហ៊ីបបន្តការរក្សាសម្រេចលក្ខឋានស្ដីពីបរិស្ថានក្នុងការកសាងជនបទថ្មី

02/03/2021 09:17

តាមប្រភពដំណឹងពីការិយាល័យភោគផលធម្មជាតិនិងបរិស្ថានស្រុកថ្កូវ អនុវត្តការត្រួតពិនិត្យលក្ខឋានស្ដីពីបរិស្ថានក្នុងការកសាងជនបទថ្មី ឆ្នាំ ២០២០ ឃុំឡុងហ៊ីបអនុវត្តសម្រេចបាន ១៧ លក្ខឋាន​តាមសំណូមពរដាក់ចេញ។ ក្នុងនោះ ទិដ្ឋភាពបរិស្ថានតែងបានរដ្ឋអំណាចមូលដ្ឋាន​និងប្រជាជនអនាម័យបានជ្រះស្រឡះតាមដងផ្លូវ​​ និងព្រែកប្រឡាយ។​ បណ្តាគ្រួសារប្រជាជនតែងរក្សាអនាម័យរួម មិនបង្ហូតទឹក ចោលសំរាមផ្តេសផ្តាស់បណ្តាលឲ្យកខ្វក់បរិស្ថាន។

          ឃុំចុះឈ្មោះកសាងដងផ្លូវ ខៀវ‑ជ្រះ‑ស្អាត ផ្ទៃដីដាំដើមឈើសម្រេច ៣,១ ម៉ែត្រកឡាក្នុងមនុស្សម្នាក់ មូលដ្ឋានផលិត-ធ្វើអាជីវកម្ម ៣៤/៣៤ កន្លែងនៅលើភូមិសាស្រ្តឃុំអនុវត្តល្អតាមកិច្ចសន្យា គម្រោងការ ផែនការការពារបរិស្ថាន (សម្រេចអត្រា ១០០%) ភូមិទាំង ០៧/០៧ បានទទួលស្គាល់សម្រេចលក្ខឋានភូមិវប្បធម៌‑ជនបទថ្មី គ្រួសារចិញ្ចឹមសត្វពាហនៈ ១.១១៩/១.២៤៨ គ្រួបានសង់រោង ក្រោលធានាអនាម័យបរិស្ថាន (សម្រេចអត្រា ៨៩,៦៦%)។ល។

បងប្អូននារីឃុំឡុងហ៊ីបចូលរួមអនាម័យបរិស្ថានដាំផ្កាតាមដងផ្លូវក្នុងឃុំ។ រូបថត៖ សុជា

        អ្នកស្រីត្រឹងង៉ុកមិញ ប្រធានគណៈកម្មាធិកាប្រជាជនឃុំឡុងហ៊ីបបានឲ្យដឹង៖ ឃុំឡុងហ៊ីបកំពុងស្នើថ្នាក់លើទទួលស្គាល់ឃុំ សម្រេចលក្ខឋានឃុំជនបទថ្មី ម្ល៉ោះហើយ មូលដ្ឋានខិតខំរក្សានិងបង្កើនគុណភាពបណ្តាលក្ខឋានដែលបានអនុវត្តសម្រេច។ ជាពិសេស ឆ្នាំ ២០២១ ឃុំបន្តការរក្សានិងអនុវត្តល្អតាមសំណូមពរក្នុងការងារការពារ​បរិស្ថាន នៃការកសាងជនបទថ្មី គណៈកម្មាធិការប្រជាជនឃុំចង្អុលការបណ្តាភូមិនិងបណ្តាផ្នែកអង្គការមហាជនឲ្យផ្សព្វផ្សាយ ចលនា ណែនាំប្រជាជនវិនិច្ឆ័យសំរាមប្រចាំថ្ងៃតាមច្បាប់កំណត់។​ បន្តការរក្សាបណ្តាដងផ្លូវដាំផ្កាលើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ ពង្រីកមានប្រសិទ្ធភាពអាងសម្រាប់ដាក់សំរាមមានជាតិពុលចំនួន ២០ អាង ដែលការិយាល័យភោគផលធម្មជាតិ និងបរិស្ថានឧបត្ថម្ភសម្រាប់ដាក់ក្រឡ សម្បកថ្នាំការពាររុក្ខជាតិ ជលផល មិនទុកឲ្យជាតិថ្នាំហូរចេញទៅខាងក្រៅជះឥទ្ធិពលដល់បរិស្ថាន។​ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនឃុំនៅទាំងផ្តុំកម្លាំងចង្អុលការអនុវត្តល្អការងារអនាម័យបរិស្ថាន  កាប់ឆ្ការព្រៃឈើស៊ុមទ្រុម គាស់កាយជ្រលងទឹកហូរតាមដងប្រឡាយ៕              

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.