• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំម៉ីហ្វាអនុវត្តសម្រេចគោលដៅកសាងជនបទថ្មី

01/12/2020 04:46

ដើមឆ្នាំ ២០២០ ឃុំម៉ីហ្វា ស្រុកកូវង៉ាងបានវាយតម្លៃសម្រេច ១៤/១៩ លក្ខឋានឃុំជនបទថ្មីតាមសេចក្តីសម្រេចចិត្តលេខ ២០១៦ /QĐ-UBND ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្ត។ នៅ 0៥ លក្ខឋានមិនទាន់សម្រេចរួមមាន៖លក្ខឋានទី ១ (ឡើងគ្រោងផែនការ) លក្ខឋានទី ២ (ផ្លូវគមនាគមន៍) លក្ខឋានទី ៥ (សាលារៀន) លក្ខឋានទី ៩ (លំនៅឋាន) និងលក្ខឋានទី ១៦ (វប្បធម៌)។

     ដើម្បីធានាផែនការដែលបានដាក់ចេញ មូលដ្ឋានបានកៀរគរប្រភពកម្លាំងជាច្រើនអនុវត្តបណ្តាលក្ខឋានខាងលើគិតមកទល់ត្រៃមាសទី ៤ ឆ្នាំ ២០២០ ឃុំម៉ីហ្វាសម្រេច ១៩/១៩ លក្ខឋានកសាង ជនបទថ្មី។ មូលដ្ឋាននេះបានសហការជាមួយអង្គភាពពិគ្រោះយោបល់ធ្វើសម្រេចការឡើងគ្រោងផែនការជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុកផ្តល់សច្ចាប័ន បិទប្រកាសជាចហប្លង់ឡើងគ្រោងផែនការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ឃុំក៏បានកៀរគរប្រភពកម្លាំងជំរុញមាំការអនុវត្តន៍លក្ខឋានអំពីផ្លូវគមនាគមន៍ជនបទ ជាក់ស្តែងគឺផ្លូវស្នូលរបស់ឃុំតភ្ជាប់ឃុំជាមួយប្រវែង ៧,៥ គីឡូម៉ែត្របានកសាងជាផ្លូវកៅស៊ូ ស្រូបយកអត្រា១០០% ផ្លូវស្នូលក្នុងភូមិតភ្ជាប់ភូមិជាមួយប្រវែងចំនួន ៨,៧ គីឡូម៉ែត្រ បានកសាងរឹងមាំ សម្រេច ១០០% ផ្លូវច្រកភូមិ សរុបប្រវែង ១៦,២ គីឡូម៉ែត្របានកសាងរឹងមាំសម្រេចជាង ៦០% ផ្លូវស្នូលចម្បងក្នុងវាលស្រែជាមួយប្រវែងចំនួន ២០,១ គីឡូម៉ែត្រ ធានារឹងមាំសម្រេចជាង ៥០%។ បច្ចុប្បន្ន ឃុំកំពុងកសាងផ្លូវគមនាគមន៍ចំនួន 0៦ ខ្សែទៀតជាមួយប្រវែង ៣.៨៣៧ ម៉ែត្រ សរុបថវិកាជិត ៤ ពាន់លានដុង ក្នុងនោះផ្លូវកៅស៊ូពីលូឡុងហ្វា-ផ្លូវជនបទលេខ ១៩ (ខ្ទឹង-ហ្វាហ៊ឹង-ទៀវថ្មី) មានប្រវែង ២.០០០ ម៉ែត្រ ជាមួយថវិកាកសាង ២ ពាន់លានដុង ចលនាអាជីវកម្ម និងបណ្តាសប្បុរសជនឧបត្ថម្ភបង្កើនកម្រិតបណ្តាសំណង់ដែលទ្រុឌទ្រោម ។

ដងផ្លូវភ្លឺ-បៃតង-ជ្រះ-ស្អាតនៅភូមិទៀវថ្មី។

   ជ្រោមជ្រែងជាមួយចលនាកសាងជនបទថ្មី គ្រួសារបងថាច់សុង នៅភូមិទៀវថ្មីបានបរិច្ចាគ ដី ៤០០ ម៉ែត្រក្រឡាសម្រាប់កសាងផ្លូវគមនាគមន៍។ បងថាច់សុងសំណេះសំណាល៖បើគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនមិនដឹងតើពេលណាទើបមូលដ្ឋានមានផ្លូវគមនាគមន៍សម្រាប់បម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាជន។ រដ្ឋគិតគូរផលប្រយោជន៍ជូនប្រជាជននោះប្រជាជនក៏មានការបដិភាគតាមសមត្ថភាព ដើម្បីរួមចំណែកដល់ការកសាងមាតុភូមិឱ្យកាន់តែស្រស់បំព្រងជាង។

    ចំពោះលក្ខឋានសាលារៀនដើមឆ្នាំ ២០២០  ឃុំមិនទាន់មានមូលដ្ឋានសម្ភារសម្រេចលក្ខឋានជាតិតាមការកំណត់។ អាស្រ័យហេតុនោះ ឃុំស្នើទៅថ្នាក់លើឲ្យឧបត្ថម្ភថវិកាជាង ១២ ពាន់លានដុងដំណើរការកសាងបន្ទប់រៀន ៤ បន្ទប់នៅសាលាអនុវិទ្យាល័យម៉ីហ្វា ជាមួយទ្រង់ទ្រាយមួយជាន់ក្រោម មួយជាន់លើ និងកែប្រែផែនបន្ទប់រៀនដែលមាននាពេលបច្ចុប្បន្ន(មួយជាន់ក្រោម មួយជាន់លើ) ដំណើរការជួសជុលសាលាបឋមសិក្សាម៉ីហ្វា(អា) សម្រេចក្នុងត្រៃមាសទី ៤ ឆ្នាំ ២០២០។ ចំពោះសាលាមត្តេយ្យ សហការជាមួយការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកពិនិត្យឡើងវិញបណ្តាខ្លឹមសារស្ដីពីសាលាសម្រេចសម្បទាជាតិ និងសម្រេចបណ្តាសំណុំលិខិតទទួលស្គាល់។

    អនុវត្តលក្ខឋានអំពីលំនៅឋានអាសយជន៖ ដើមឆ្នាំ ២០២០ ឃុំនៅមាន ២៥/២.៦១១ គ្រួសាររស់នៅក្នុងផ្ទះបណ្តោះអាសន្ន ស្រូបយកអត្រា ០,៩៥%។ ចំនួនគ្រួសារមានផ្ទះសម្រេចសម្បទារបស់ក្រសួងស្ថាបនាប្រមាណ២.១២៣ គ្រួ សម្រេច ៨១,៣% ចំនួនគ្រួសារមិនទាន់សម្រេចសម្បទាចំនួន ៤៦៣ គ្រួ ស្រូបយកអត្រា ១៧,៧%។ ផ្តើមពីភាពជាក់ស្តែងខាងលើ ឃុំសហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងនោះ ស្នើថ្នាក់លើឧបត្ថម្ភថវិកាសាងសង់ផ្ទះ ១៤ ខ្នង ជូនគ្រួសារដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន គួបផ្សំជាមួយការ ចលនាបណ្តាសប្បុរសជន រួមចែករំលែកជាមួយបណ្តាស្ថានភាពគ្រួសារដែលរស់ក្នុងផ្ទះបណ្តោះអាសន្ន។

     ក្នុងការអនុវត្តន៍លក្ខឋានវប្បធម៌ ក្នុងត្រៃមាសទី ៤ ឆ្នាំ ២០២០ ឃុំបំផុសចលនាភូមិទៀវចាស់ ហ្វាទិញ ផ្នោរព្រហូត និងភ្លឺព្រែកទី ១ អនុវត្តសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី បង្កើនចំនួនគិតមកទល់ពេលនេះ ឃុំមាន ៨/៨ ភូមិសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី។ ទន្ទឹមនឹងនោះ មូលដ្ឋាននៅទាំងជំរុញការអនុវត្តន៍បណ្តាចលនាវប្បធម៌ អប់រំកាយ កីឡា អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី រក្សាល្អក្លឹបចម្រៀងតាយតឺនៅភូមិភ្លឺព្រែកទី ២។

   លោកស្រីវ៉ធីធូហា ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីហ្វាបានឱ្យដឹង៖ អនុវត្តសម្រេចបណ្តាលក្ខឋានអំពីកសាងជនបទថ្មី រយៈពេលកន្លងមានការសកម្មចូលរួមរបស់បណ្តាផ្នែកជំនាញ ក្រុមជំនួយការបណ្តាអង្គការមហាជន និងការជ្រោមជ្រែងរបស់ប្រជាជន។ អ្វីដែលស្ថិតក្នុងសិទ្ធិអំណាចរបស់ថ្នាក់លើ មូលដ្ឋានធ្វើការស្នើឱ្យដោះស្រាយបានឆាប់រហ័ស បំផុតគឺប្រភពទុនទឹកស្អាត និងអនាម័យបរិស្ថានដើម្បីវិនិយោគទៅក្នុងការកសាងបង្គន់ បន្ទប់ទឹក អុងផ្ទុកទឹកប្រើប្រាស់ស្របអនាម័យ និងវិនិច្ឆ័យជាតិសំណល់ពីទ្រុង ក្រោលចិញ្ចឹមសត្វជូនប្រជាជននៅក្នុងឃុំ សំណង់មួយចំនួនដែលកំពុងកសាងក៏បានស្នើដល់អង្គភាពដំណើរការធានាអំពីពេលវេលាដើម្បីបានប្រគល់ដាក់ឱ្យប្រើប្រាស់ត្រូវតាមផែនការ។ ផ្តើមពី នោះ គិតមកទល់ពេលនេះ អាចនិយាយបានថា ការខិតខំរបស់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងឃុំបានឈានដល់គោលដៅ។ ឃុំកំពុងបំពេញសំណុំលិខិត ដើម្បីស្នើទទួលស្គាល់ឃុំវប្បធម៌​ ជនបទថ្មី យ៉ាងយឺតបំផុតនៅដើមឆ្នាំ ២០២១៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​          

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.