• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំញីទ្រឿងអនុវត្តសារាចរលេខ ១៥ ភ្ជាប់ជាមួយការកសាងជីវភាពវប្បធម៌

01/06/2021 08:58

ដើម្បីអនុវត្តសម្រេចគោលដៅកម្មវិធីកសាងជនបទថ្មី និងអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ឃុំញីទ្រឿង ស្រុកកូវង៉ាងអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តភ្ជាប់ជាមួយការកសាងជីវភាពវប្បធម៌។ ផ្តើមពីនោះ ទាក់ទាញប្រជាជនចូលរួមអនុវត្តយ៉ាងកុះករ។

ដងផ្លូវជាច្រើនលើភូមិសាស្រ្តឃុំញីទ្រឿង កសាងសម្រេចបៃតង-ជ្រះ-ស្អាត។

          ក្រោយពេលសារាចរលេខ ១៥ ស្តីពី “បង្កើនការគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ អនាម័យបរិស្ថាននៅតាមបណ្តាទីក្រុង តំបន់អាសយជន ក្នុងសកម្មភាពផលិត-ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ” និងផែនការលេខ ០១/KH-UBND ចុះថ្ងៃទី ១១ មករាឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពី “បណ្តាសកម្មភាពកែលម្អទិដ្ឋភាពបរិស្ថាន កែលម្អទីក្រុង អនាម័យសុវត្ថិភាពគ្រឿងបរិភោគ រៀបចំសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឡើងវិញ” គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានធ្វើឱ្យជាក់ច្បាស់ជាបណ្តាសកម្មភាពជាក់ ស្តែង​សមស្របជាមួយស្ថានភាពរបស់មូលដ្ឋាន រួចផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយក្នុងកម្មាភិ​បាល បក្ខជន បុគ្គលិក និយោជិត សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមអង្គការមហា​ជន និងប្រជាជន។ ទន្ទឹមនឹងនោះ តម្រូវឱ្យបណ្តាសមាជិកជួយឧបត្ថម្ភ តាមដាន ដាស់តឿន​ចូលរួមជ្រោមជ្រែងជាមួយនឹងប្រជាជន បច្ចុប្បន្ន បណ្តាភូមិលើភូមិសាស្រ្តមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។

          គិតដោយឡែកតាំងពីដើមឆ្នាំ​ ២០២១ មកទល់ពេលនេះ ឃុំញីទ្រឿង ចាត់តាំងផ្សព្វផ្សាយអំពីសារាចរលេខ ១៥-CT/TU ពេលប្រជុំប្រជាជនបានជាង ៧០ លើក ដោយមានប្រជាជនជាង ៤០០ លើកនាក់ចូលរួម។ បណ្តាអង្គការមហាជនឃុំ ចង្អុលការសហការជាមួយបណ្តាសាខា ក្រុមសមាគមអង្គការមហាជនកសាងទម្រង់ជ្រោមជ្រែងបាន ០៦ កន្លែងអនុវត្តនៅតាមបណ្តាភូមិ សាលារៀន ដូចជា៖ ទម្រង់បង្វែរសំរាមឲ្យទៅជាប្រាក់ ដងផ្លូវគ្មានសំរាម ចិញ្ចឹមសត្វធានាអនាម័យ។ល។ មានសមាជិក សមាគមអង្គការមហាជនជាង ១.២០០ នាក់ចូលរួម និងផ្សព្វផ្សាយចលនា កសាងដងផ្លូវបៃតង-ជ្រះ-ស្អាត។ ទន្ទឹមនឹងនោះ​បណ្តាអង្គការមហាជនដូចជា៖  សមាគមអតីតយុទ្ធជន សមាគមកសិករ សមាគមសហព័ន្ធនារី​ សហការបង្កើតក្លឹបបរិស្ថាន​និង រក្សាបណ្តាសកម្មភាព អនុវត្តការធ្វើអនាម័យតាមការកំណត់ ញ៉ាំងឱ្យទិដ្ឋភាពបរិស្ថានជនបទមានភាពស្រស់ស្អាត​ជាង។

        តាមការស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំញីទ្រឿងអនុវត្តសារាចរលេខ ១៥ និងផែនការលេខ ០១ រួមជាមួយការផ្សព្វផ្សាយបណ្តាគោលនយោបាយដែលទាក់ទង​ដល់ជីវភាពរបស់ប្រជាជន ។ ជាក់ស្តែង បច្ចុប្បន្ន អត្រាគ្រួសារប្រើប្រាស់បន្ទប់ទឹក បង្គន់ស្របអនាម័យសម្រេចជាង ៨៦% ប្រៀបជាមួយចំនួនគ្រួសារប្រជាជនលើភូមិសាស្រ្ត គ្រួសារចិញ្ចឹមពាហនសត្វ បក្សីសត្វជាង ៦៥% បានចលនាអនុវត្តអនាម័យត្រូវតាមសេចក្តី​កំណត់ មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ សំរាមពីការប្រជុំជីវភាព ពីការផលិត ធ្វើអាជីវកម្ម​តែងបានប្រមូល។ល។

        ផ្សារញីទ្រឿងជាកន្លែងទាក់ទាញបណ្តាគ្រួសារជួញដូរ និងប្រជាជនពីកន្លែងនានាមកលក់ដូរនៅទីនេះ។ ម៉្លោះហើយសំរាមក៏មានច្រើន បង្កជាក្តីតប់ប្រមល់ចំពោះប្រជាជននារយៈពេលកន្លង បំផុតគឺនៅពេលមានភ្លៀងចោលចំហាយធុំក្លិនស្អុយ ជះឥទ្ធិពលដល់ការប្រជុំជីវភាព និងសុខភាពរបស់ប្រជា​ជននៅតំបន់ផ្សារ។ ពេលផ្សព្វផ្សាយអនុវត្តសារាចរលេខ ១៥ បណ្តាផ្នែកពាក់ព័ន្ធ បង្កើនការ​គ្រប់គ្រងតំបន់ផ្សារបានហ្មត់ចត់ ក្នុងនោះ មានការលៃលកធុងសំរាម​ជាង ១០ ធុងនៅតំបន់ផ្សារដើម្បីប្រមូលសំរាម រួចដឹកជញ្ជូនទៅកន្លែងវិនិច្ឆ័យ។ ផ្តើមពីនោះ នៅតំបន់ផ្សារញីទ្រឿងជ្រះស្អាតជាង  រាល់ការប្រជុំជីវភាព ជួញដូររបស់ប្រជាជនក៏មានរបៀបរៀបរយដែរ។

         លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ ជំរុញមាំការអនុវត្តន៍សារាចរលេខ ១៥-CT/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​បក្សខេត្ត គឺសំដៅជម្នះបណ្តាភាពអន់ខ្សោយ ខ្វះចន្លោះក្នុងស្មារតីការពារបរិស្ថានរបស់ប្រ​ជាជន។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ រកឃើញ និងបំផុសចលនាជម្នះបន្ទាន់ ម៉្លោះហើយការប្រតិបត្តិសារាចរលេខ ១៥ មានរបៀបរៀបរយល្អប្រសើរជាង។ ជំរុញមាំការអនុវត្តសារាចរលេខ ១៥ និងផែនការលេខ​ ០១  មូលដ្ឋានតែងភ្ជាប់ជាមួយការជំ​រុញមាំ​អនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ទាក់ទាញកម្មាភិបាល បក្ខជន និងប្រជាជនចូលរួមអនុវត្តកិច្ចការអនាម័យបរិស្ថានជនបទ៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.