• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ខិតខំអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់

24/08/2021 08:08

ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីឆ្នាំ ២០២០ ភូមិទី ៣ ឃុំផុងភូ ស្រុកកូវកែ បន្តបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងភូមិផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២១ តាមផែនការដាក់ចេញ។

ក្រុមហ៊ុនប្រាក់ប្រិតសំចៃសាខាសមាគមកកាកបាតក្រហមភូមិចាប់ឆ្នោតទទួលប្រាក់ទុន។

ភូមិទី​៣ ឃុំផុងភូមានគ្រួសារប្រជាជន ៤០៨ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៣%។ ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្នុងបណ្តាឆ្នាំកន្លង សាខាបក្ស គណៈកម្មការប្រជាជន និងអង្គការមហាជនភូមិតែងយកចិត្តទុកដាក់អនុវត្តលក្ខឋានស្ដីពីបរិស្ថាន និងលុបបំបាត់គ្រួសារក្រីក្រនៅមូលដ្ឋាន។ បច្ចុប្បន្នក្រោយពេលត្រួតពិនិត្យអង្កេតភូមិទី ៣​ អនុវត្តសម្រេច ៦/៨ លក្ខឋានភូមិជនបទថ្មីលើកកម្ពស់ បច្ចុប្បន្ន ភូមិកំពុងខិតខំអនុវត្តសម្រេច ០២ លក្ខឋានទៀតគឺ លក្ខឋានបរិស្ថាននិងប្រភពចំណូល។

លោកថាច់វ៉ាំងធូ ប្រធានគណៈកម្មការប្រជាជនភូមិទី ៣​ បានឲ្យដឹង៖ ដើម្បីបង្កើនប្រភពចំណូលឲ្យបណ្តាគ្រួសារប្រជាជន ភូមិយកចិត្តទុកដាក់ឧបត្ថម្ភបណ្តាគ្រួសារជួបលំបាក និងគ្រួសារក្រីក្រពង្រីកការផលិត មានប្រភពចំណូលលំនឹង។ ភូមិមានគ្រួសារក្រីក្រ ០៧ គ្រួ និងជិតក្រ ៣៥ គ្រួ សព្វថ្ងៃកំពុងខិតខំដល់ចុងឆ្នាំ ២០២១ លុបបំបាត់គ្រួសារក្រីក្រ ០៦  គ្រួ។ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ក្រុមបំផុសចលនាបណ្តាគ្រួសារធូរធា និងសប្បុរសជនឧបត្ថម្ភបណ្តាគ្រួសារក្រីក្រ ភូមិនៅទាំងបង្កលក្ខណៈឲ្យគ្រួសារទាំងនោះបានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ក្នុងមួយគ្រួសារបានបុលប្រាក់ទុន ២៥ លានដុង សម្រាប់ចិញ្ចឹមគោមេ។ ទន្ទឹមនឹងនោះ ភូមិបានសហការជាមួយអង្គការមហាជនអនុវត្តទម្រង់ឧបត្ថម្ភទុនដើម្បីលុបបំបាត់ភាពក្រីក្រជូនបណ្តាសមាជិក។

ដើម្បីចូលរួមលុបបំបាត់គ្រួសារក្រីក្រ សាខាសមាគមកាកបាទក្រហមភូមិទី ៣ បង្កើតទម្រង់ក្រឡអង្ករសប្បុរសធម៌ និងប្រាក់ប្រិតសំចៃដោយមានសមាជិក ៣៦ នាក់ចូលរួម។ លោក មាថាច់ខៀន អនុប្រធានសាខាសមាគមកាកបាទក្រហមភូមិទី ៣​ បានឲ្យដឹង៖ ទម្រង់ក្រឡអង្ករសប្បុរសធម៌ និងប្រាក់ប្រិតសំចៃបានបង្កើតកាលពីឆ្នាំ ២០០៦ សព្វថ្ងៃកំពុងពង្រីកប្រសិទ្ធភាព ក្នុងការជំនួយទុនបណ្តាសមាជិកឲ្យរួចផុតពីភាពក្រីក្រ។ ជារៀងរាល់ខែសមាជិកម្នាក់គបវាល់អង្ករ ០១ លីត្រ និងប្រាក់ ២០.០០០ ដុង ដើម្បីដោះស្រាយឲ្យសមាជិកក្រីក្រ និងគ្រួសារដែលខ្វះទុនខ្ចីមុន។ សមាជិកម្នាក់ទទួលបានប្រាក់ទុន ០៤ លានដុង និងអង្ករ ១០ គ្រីឡូក្រាម។ គិតជាមធ្យមក្នុងមួយឆ្នាំមានសមាជិកជិត ៨០ នាក់បានខ្ចីប្រាក់ទុន។

ក្នុងឆ្នាំ ២០២០ ដោយបានទម្រង់ក្រឡអង្ករសប្បុរសធម៌អាទិភាពដោះស្រាយឲ្យខ្ចីទុនមុននោះ បងថាច់កើត យកប្រាក់ទុន ០៤ លានដុងនោះទៅទិញទា ៣០ ក្បាលមកចិញ្ចឹម។ ក្រោយពេលចិញ្ចឹមថែទាំជិត ០២ ខែបងលក់ហ្វូងទា ចំណេញជិត ០៤ លានដុង។ បង កើតឲ្យដឹង៖ ក្រោយពេលចិញ្ចឹមទាទទួលបានផល និងមានប្រភពចំណូលបន្ថែម គ្រួសារខ្ញុំបានពង្រីកហ្វូងទា និងបន្តមុខរបរនេះមកដល់បច្ចុប្បន្ន។

ដើម្បីអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ ភូមិទី ៣ បន្តរក្សាការងារផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងជូនប្រជាជន អំពីអត្ថន័យ គោលដៅ, ខ្លឹមសារ វិធីសាស្ត្រក្នុងពេលអនុវត្ត ដើម្បីប្រជាជនស្រុះស្រួលចូលរួមកសាងភូមិជនបទថ្មីលើកកម្ពស់៕

អត្ថបទ‑រូបថត៖ សុខា​

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.