• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

កសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥

30/07/2021 07:58

កាលពីថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្តត្រាវិញចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ស្តីពីការកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។

គោលដៅរបស់សេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ដើម្បីកសាង និងលើកកម្ពស់គុណភាពអង្គភាពជនបទថ្មីធានាតាមគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១១ បក្ខភាគខេត្តបានដាក់ចេញ យោងលើមូលដ្ឋានពង្រីកតួនាទីម្ចាស់ការរបស់សហគមន៍ទីប្រជុំជនស្នាក់នៅ ប្រមូលផ្តុំពង្រីកការផលិតលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជន កសាងសម្រេចជោគជ័យស្រុកជនបទថ្មី ឃុំជនបទថ្មីលើកកម្ពស់គំរូខ្នាត ឈានដល់កសាងខេត្តត្រាវិញសម្រេចជនបទថ្មីមុនឆ្នាំ ២០២៥។

គោលដៅជាក់ស្តែងដល់ឆ្នាំ ២០២៣ មាន ១០០% ឃុំសម្រេចលក្ខឋានជនបទថ្មី (ឆ្នាំ ២០២១ មានបន្ថែម ០៨ ឃុំ ឆ្នាំ ២០២២ មាន បន្ថែម ០៤ ឃុំ ឆ្នាំ ២០២៣ មានបន្ថែម ០៤ ឃុំ)។ ខិតខំមាន ៥១% ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងមាន ២០% ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត ។ ស្រុកចូវថាញ់សម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១ ស្រុកថ្កូវ កូវង៉ាងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២២ និងស្រុកយ្វៀងហាយសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២៣។ ខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ សេចក្តីសម្រេចចិត្តលេខ ០៤ បានដាក់ចេញបណ្តាភារកិច្ច និងវិធីសាស្ត្រសំខាន់ៗ។ ក្នុងនោះបន្តការផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងជូនកម្មាភិបាល បក្ខជន និងប្រជាជន លើកកម្ពស់គុណភាពបណ្តាកិច្ចចលនាប្រឡងប្រណាំងកសាងជនបទថ្មី។  កេណ្ឌប្រមូលផ្តុំពហុសណ្ឋាន និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពធនធានសម្រាប់កម្មវិធី សុក្រឹតរចនាគោលនយោបាយ ឡើងគ្រោងផែនការកសាជនបទថ្មី សុក្រឹតលើកកម្ពស់គុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពង្រីកការផលិតដោយភ្ជាប់ជាមួយនឹងរចនាឡើងវិញផ្នែកកសិកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនប្រជាជនជនបទថ្មី គ្រប់គ្រងធនធាន ការពារបរិស្ថាន ទិដ្ឋភាពជនបទថ្មីតាមទិសដៅភ្លឺ-បៃតង-ជ្រះ-ស្អាត ម្ចាស់ការទប់ទល់ជាមួយ នឹងអាកាសធាតុប្រែប្រួល ទឹកជំនន់។ ទន្ទឹមនឹងនោះ ជំរុញមាំការពង្រីកសុខាភិបាល វប្បធម៌ អប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធាន ពង្រីកមនុស្ស ម្ចាស់ការពលកម្ម ការងារធ្វើ លើកកម្ពស់គុណភាព បណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម។ បង្កើនការការពារជាតិ និងសន្តិសុខ រក្សាលំនឹងគោលនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

សេចក្តីសម្រេចចិត្តលេខ ០៤ បានដាក់ចេញផែនការចាត់តាំងអនុវត្ត។ ក្នុងនោះ បណ្តាគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត គប្បីកសាងកម្មវិធី ផែនការចាត់តាំងអនុវត្តថ្មី។ បណ្តាគណៈកម្មាធិការការងារកម្មាធិការបក្ស គណៈកម្មាធិការបក្សផែនមហាជន មន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តយោងលើសមត្ថកិច្ច ភារកិច្ចកសាងកម្មវិធី ផែនការជាក់ស្តែង ចាត់តាំង ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តនេះ៕                    

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.