• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

កូវង៉ាងជំរុញមាំការកសាងស្រុកជនបទថ្មី

03/08/2021 08:54

ចាប់ពីដើមឆ្នាំ ២០២១ ស្រុកបានផ្សព្វផ្សាយ បំផុសចលនាកសាងជនបទថ្មី និងភ្ជាប់ជាមួយបណ្តាចលនារបស់សមាគម អង្គការមហាជនដោយរូបភាពជាច្រើន។ ជាលទ្ធផលពិនិត្យឡើងវិញរួចទទួលស្គាល់គ្រួសារសម្រេច 0៨ ខ្លឹមសារគ្រួសារវប្បធម៌‑ជនបទថ្មីបាន ៩២,៣៥% មាន ៨១/៩០ ភូមិបានពិនិត្យជូនកិត្តិនាមភូមិវប្បធម៌‑ជន​បទថ្មី សម្រេចអត្រា​ ៩០ %។ មាន ០៨/ ១៣ ឃុំជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មី លើកកម្ពស់ ០២ (ម៉ីឡុងបាក់ និងម៉ីឡុងណាម) ស្រុកសម្រេច ០៦ លក្ខឋានស្រុកជនបទថ្មី។ បណ្តាលក្ខឋានដែលមិនទាន់សម្រេចបានគឺ​ ០៣ ដូចជា៖ លក្ខឋានទី ០១ (ឡើងគ្រោងផែនការ) លក្ខឋានទី ០៥ (សុខាភិបាល‑វប្បធម៌‑អប់រំ) និងលក្ខឋានទី ០៧ (បរិស្ថាន)។

ដងផ្លូវរឹងមាំក្នុងតំបន់ជនរួមជាតិខ្មែររួមចំណែកកសាងលក្ខឋានអំពីគមនាគមន៍។

បន្តពង្រឹង និងបង្កើនកម្រិតបណ្តាឃុំជន​បទថ្មី​ដែល​​បានទទួលស្គាល់ ខិតខំកសាង​សម្រេចលក្ខឋានដែលបានទទួលស្គាល់ឃុំជនបទថ្មី ០៣ បន្ថែមទៀត ០២ ឃុំជនបទថ្មីលើកកម្ពស់និង ០២​ ឃុំជនបទថ្មីខ្នាតគំរូ បណ្តាឃុំក្រៅពី​នោះសម្រេចទាបបំផុតពី ១៦‑១៧ លក្ខឋាន។

លេខាគណៈកម្មាធិការបក្សស្រុក លោកស្រី ត្រឹងធីគីមជុង  ប្រធានគណៈចង្អុលការកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវ​ភាពរស់នៅវប្បធម៌” ស្រុកកូវង៉ាងវាយតម្លៃ៖ ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ រីករាលដាលស្មុគស្មាញភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គមក្នុងបណ្តាខែដើមឆ្នាំទោះបីត្រូវប្រឈមមុខ​ជាមួយការលំបាកសាកល្បងច្រើនក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រ​ជាជនរួមជាមួយបណ្តាការិយាល័យ គណៈ ផ្នែកស្រុក និងបណ្តាឃុំ ទីប្រជុំជនអនុវត្ត​ប្តូរផ្តាច់បណ្តាដំណោះស្រាយពង្រីកសេដ្ឋកិច្ច‑សង្គម។ ហេតុនោះ វិស័យជាច្រើនមានល្បឿនរីកចម្រើនបង្គួរ បណ្តាលក្ខឋានកសាងស្រុកជនបទថ្មី​ក៏មានភាពវិវឌ្ឍន៍ល្អ។ ក្រៅពីការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ស្រុកបន្តប្រមូលផ្តុំអនុវត្តរចនាសម្ព័ន្ធផ្នែកកសិ​កម្មឡើងវិញសមស្របជាមួយការ​ប្រែប្រួលអាកាសធាតុ បង្វែរផ្ទៃដីមួយចំនួនដែលមិនសូវមានប្រសិទ្ធភាពទៅដាំស្មៅ ចិញ្ចឹមជលផល។ ចង្អុលការតាមដានស្ថានភាពចុះពូជស្រូវ ដំណាំ រក្សា និងបើកទូលាយបណ្តាទម្រង់ផ្ទៃស្រះចិញ្ចឹមបង្គាទឹកប្រៃ បង្កងជើងស ក្តាមសមុទ្រមានប្រសិទ្ធភាព បង្កើនការពិនិត្យអង្កេត តាមដានអាសន្នរោគលើពូជដំណាំ សត្វចិញ្ចឹម។ ចាត់តាំងឡើងវិញក្រុមកប៉ាល់នេសាទឆ្ងាយច្រាំងដោយថាមពលខ្ពស់ និងបណ្តារូបភាព​ផលិតលើសមុទ្រ តាមទម្រង់សហការចងសម្ព័ន្ធរវាងការទាញយកផល‑ផ្គត់ផ្គង់សេវាកម្មព័ស្តុភារ និងប្រមូលទិញនៅលើសមុទ្រ។ ចង្អុលការអនុវត្តសម្រេចបណ្តាសំណង់ធារាសាស្រ្តវាលស្រែបម្រើឱ្យការផលិតក្នុងឆ្នាំ ២០២១។ សំណង់មួយចំនួន   ដែលជាប់ទាក់ទង​ដល់បណ្តាលក្ខឋានដែលមិនទាន់សម្រេច ដើម្បីជួយស្រុកកសាងសម្រេច និងបានទទួល​ស្គាល់ស្រុកជនបទថ្មីយ៉ាងយឺត បំផុតនៅចុងឆ្នាំ ២០២២៕     

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.