23/03/2021 10:26
(ឯកសារផ្សព្វផ្សាយដល់សមាជិកសមាគមបណ្តាអង្គការមហាជន និងប្រជាជន)
កសិករប្រមូលផលស្រូវ ។
- បន្តចង្អុលការជំរុញមាំការបង្ការ ប្រឆាំង និងជម្នះដោយមានប្រសិទ្ធភាពនៃបណ្តាភាពត្រដាងថមថយតាមស្មារតីសេចក្តីសម្រេចចិត្តមជ្ឍិមបក្សលើកទី ៤ (នីតិកាលទី ១២) អនុវត្តតាមគោល លំនាំឆ្នាំ ២០២០ “ បង្កើនផែនមហាសាមគ្គីទូទាំងប្រជាជាតិ កសាងបក្ស និងប្រព័ន្ធនយោបាយ ស្អាត ស្អំ រឹងមាំតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ “ ដោយភ្ជាប់ជាមួយនឹងគោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “ក្តាប់ ខ្ជាប់ឱកាស ធ្វើសកម្មភាពផ្តាច់ប្តូរ ច្នៃប្រតិដ្ឋ ទម្លុះ ទម្លាយ ឆ្ពោះទៅមុខ ពង្រីករហ័ស និងចីរភាព” បង្កជាភាពវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការយល់ដឹង សតិអារម្មណ៍នយោបាយ និងធ្វើសកម្មភាព។
-ចាត់តាំងសន្និបាតជំរុញការវិនិយោគ នៅនឹង សន្និបាតថ្នាក់គោលការណ៍វិនិយោគ និងចុះកិច្ចអនុស្សារណៈយោគយល់វិនិយោគ ២៤ គម្រោង ការ ជាមួយនឹងចំនួនទុនជាង ០៩ ពាន់លានដុល្លារ បើកការដ្ឋានគម្រោងការមណ្ឌលឱសថបច្ចេក វីជ្ជាខ្ពស់ TV.Pharm។ ផ្សព្វផ្សាយតំបន់ឧស្សាហកម្ម ៤ កន្លែង ជា មួយនឹង ផ្ទៃដី ១០៤,២ ហិកតា។
-ប្រមូលផ្តុំចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចអនុវត្តបណ្តាវិធីសាស្ត្របង្ការ ប្រឆាំង ជម្នះការជះឥទ្ធិពលរាំងស្ងួតជ្រាបជាតិជូរប្រៃ ជំងឺលើឈើដាំ សត្វចិញ្ចឹម ជំរុញមាំការងារជំរុញកសិកម្ម កសិផល ណែនាំប្រជាជនអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ផ្លាស់ ប្តូររចនាសម្ព័ន្ធឈើដាំ សត្វចិញ្ចឹមសម្របសម្រួល ជាមួយនឹងអាកាសធាតុប្រែប្រួល និងជាតិជូរប្រៃជ្រៀតចូល។ ចង្អុលការជំរុញមាំការផលិតកសិកម្មតាមទិស ដៅសរីរាង្គ បច្ចេកវិទ្យាខ្ពស់ និងចងសម្ព័ន្ធការផលិត។
-គុណភាពប្រភពធនធានតែងបានលើកកម្ពស់ ប្រព័ន្ធអប់រំវិជ្ជាជីវៈ និងបណ្តាសម្ភារៈបង្រៀនវិជ្ជាជីវៈបន្តនឹងបានវិនិយោគ ដោះស្រាយការងារធ្វើថ្មីជូនពលករបាន ១៦.១០០ នាក់ សម្រេច ៧០% នៃ ផែនការ បញ្ជូនពលករទៅធ្វើការក្រៅប្រទេសបាន ៤៦០ នាក់។ អត្រាពលករឆ្លងការបណ្តុះបណ្តាលសម្រេច ៦៨% (សេចក្តីសម្រេចចិត្ត ៦៧%) អត្រាបាត់អាជីព នៅទីក្រុងកាត់បន្ថយចុះនៅ ២% (សេចក្តីសម្រេចចិត្តក្រោម ២,៥%)។
-យកចិត្តទុកដាក់កសាងកងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់។ ចង្អុលការពង្រឹងអង្គការចាត់តាំងយន្តការបន្សុទ្ធសម្រាំងប្រណីតក្របខ័ណ្ឌ និងរចនា ឡើងវិញកងជួរកម្មាភិបាល បុគ្គលិក និយោជិត។ ជំរុញមាំការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន កសាងរដ្ឋអំណាចអេឡិចត្រូនិក។
-អនុវត្តការកែលម្អ គ្រប់គ្រងសណ្តាប់ធ្នាប់ទីក្រុងដោយភ្ជាប់ជាមួយនឹងការកសាងទិដ្ឋភាព ការពារបរិស្ថាន។ ទីប្រជុំជនទីវកឹង (បើកទូលាយ) នឹងបានទទួលស្គាល់សម្រេចលក្ខឋានទីក្រុងប្រភេទ ៤ ។ ទីផ្សាររួមខេត្តយ្វៀងហាយសម្រេចលក្ខឋានទីក្រុងប្រភេទ ៤ អត្រាទីក្រុងឧបនីយកម្មសម្រេច ២៩,៥២%។
-អនុវត្តព្រមៗមូលដ្ឋានទិន្នន័យជាតិអំពីបែបបទ រដ្ឋបាលជាមួយនឹងច្រកសេវាសាធារណៈ ប្រព័ន្ធច្រកចេញចូលតែមួយអេឡិកត្រូនិចថ្នាក់ខេត្តចំពោះបណ្តាបែបបទរដ្ឋបាលអាទិភាពសមស្រប។ ផ្គត់ផ្គង់ផ្ទាល់លើច្រកសេវាសាធារណៈជាតិ ដាក់ឲ្យប្រើប្រាស់និងធ្វើសកម្មភាពមជ្ឈមណ្ឌលបញ្ជាប្រាជ្ញា (IOC)។
- ក្រុមប្រឹក្សាប្រជាជនខេត្តកែប្រែបំពេញបន្ថែម ចេញផ្សាយថ្មីសេចក្តីសម្រេចចិត្ត ៤៨ យ៉ាងស្តីពី រចនា គោលនយោបាយ ដើម្បីទាក់ទាញយ៉ាងអតិបរមាបណ្តាប្រភពពង្រីករហ័ស ចីរភាព។
២.ការងារចង្អុលការមហាសន្និបាត បក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥
-គណៈកម្មាធិការបក្សខេត្តប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការជាក់ស្តែង និងផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់សារាចរលេខ ៣៥-CT/TW និងបណ្តាសេច ក្តីកំណត់ ណែនាំរបស់មជ្ឈិមស្តីពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់។ លទ្ធផល ចាប់ពីថ្ងៃទី ១៧ កុម្ភៈឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ០៧ សីហា ឆ្នាំ ២០២០ បានចង្អុលការសម្រេចមហាសន្និបាត ថ្នាក់មូលដ្ឋាន និងថ្នាក់លើមូលដ្ឋាន សម្រេចតាមសំណូមពររបស់ផែនការជាសារវន្ត។ ក្នុងនោះ មាន ៥០០/៥០០ មូលដ្ឋានបក្សចាត់តាំងមហាសន្និបាត មាន ១៣/១៣ បក្ខភាគថ្នាក់លើមូលដ្ឋានចាត់តាំងមហាសន្និបាត។
-ចំពោះមហាសន្និបាតបក្ខភាគខេត្ត គណៈកម្មាធិការបក្សខេត្តចង្អុលការអនុវត្តល្អការងារត្រៀម បម្រុងឯកសារ និងបេក្ខភាព បង្កើនការងារផ្សព្វ ផ្សាយ ប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហា សន្និបាត បង្កជាបរិយាកាសរីករាយក្នុងផ្ទៃក្នុង និង ក្រៅប្រជាជន ចាត់តាំងមហាសន្និបាតត្រឹមត្រូវ ម៉ឹងម៉ាត់ ធានាខ្លឹមសារ ត្រឹមត្រូវតាមលក្ខន្តិកៈ បែបបទពង្រីកបានប្រជាធិបតេយ្យ ប្រាជ្ញា សាមគ្គីផ្លាស់ ប្តូរថ្មី សុវត្ថិភាព ប្រិតសំចៃ សម្រេចតាមគោលដៅ សំណូមពរចង្អុលការរបស់មជ្ឈិម និងគណៈកម្មាធិ ការបក្សខេត្ត។ មហាសន្និបាតបានបោះឆ្នោតជ្រើស គណៈប្រតិបត្តិការបក្ខភាគខេត្ត រួមមាន ៤៩ រូប គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត រួមមាន ១៥ រូប បោះឆ្នោតលេខា អនុលេខា ០៣ រូប បោះឆ្នោត គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត រួមមាន ០៨ រូប និងបោះឆ្នោត ប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការបក្សខេត្ត បោះឆ្នោតជ្រើសរើសតំណាងពេញសិទ្ធិ ១៧ រូប និង តំណាងបម្រុង ០១ រូបអញ្ជើញទៅចូល រួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
ក្រោយពីមហាសន្និបាត បានប្រមូលផ្តុំកម្លាំងចង្អុល ការឯកូបនីយកម្ម ប្រគល់ភារកិច្ចដល់សមាជិកគណៈប្រតិបត្តិការបក្ស កសាងបណ្តាកម្មវិធីផែន ការធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហា សន្និបាត។
៣. ដឹកនាំការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ
-បង្កើនការងារអប់រំនយោបាយ សតិអារម្មណ៍ ក្នុងផ្ទៃក្នុងកម្មាភិបាល បក្ខជន ចង្អុលការរៀនសូត្រ ជ្រួតជ្រាបបណ្តាសេចក្តីសម្រេចចិត្ត សារាចររបស់ មជ្ឈិម គណៈកម្មាធិការបក្ស ខេត្តយ៉ាងម៉ឹងម៉ាត់ ធានា អំពីពេលវេលា គុណភាព មានការកើនឡើង ផ្សព្វផ្សាយ កំណត់ទិសដៅធ្វើសកម្មភាពអំណរអនុស្សាវរីយ៍បណ្តាថ្ងៃបុណ្យធំៗ បណ្តាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិរបស់ ខេត្ត។ យកចិត្តទុក ដាក់ក្តាប់ខ្ជាប់ស្ថានភាព កំណត់ ទិសដៅសតិអា រម្មណ៍ មតិសង្គម បង្កើនការចែករំលែកបណ្តាព័ត៌មានយ៉ាងសកម្ម តស៊ូបដិសេធជាមួយនឹងបណ្តាព័ត៌មានខុសឆ្គងអានុភាពនៅលើបណ្តាញសង្គម។
-ប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការ ផ្សព្វផ្សាយ អនុវត្តល្អកម្មវិធីធ្វើការឆ្នាំ ២០២០ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំង អង្គប្រជុំឯកទេស និងប្រចាំខែបាន ១៨០ លើក ចេញផ្សាយឯកសារចង្អុលការបាន ២.៤០០ ច្បាប់។បង្កើនការត្រួតពិនិត្យមូលដ្ឋានបក្ស និងគុណភាព កងជួរបក្ខជន សំខាន់ឮនោះគឺលើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស ចង្អុលការកសាងផែនការជម្នះបណ្តាភាពថមថយគុណវិបត្តិក្រោយពីធ្វើ ទិតៀនស្វ័យទិតៀន ឆ្នាំ ២០១៩។ កសាង ពង្រឹង អង្គការចាត់តាំងបក្ស អង្គការមហាជនក្នុងសហ ករណ៍ និងអាជីវកម្មឯកជន។
ផ្តល់សច្ចាប័នពង្រីកបក្ខជនថ្មី ១.០៥៣ រូប សម្រេច ១០៥,៣% នៃសេចក្តីសម្រេចចិត្ត។
-អនុវត្តម៉ឹងម៉ាត់ ប្រសិទ្ធភាពបណ្តាបែបបទ សេចក្តីកំណត់អំពីការងារកម្មាភិបាល។ អនុវត្តល្អ ការងារបណ្តុះបណ្តាល បំពាក់បំប៉ន ផ្ទេរ បញ្ជូនកម្មាភិបាល។
-ចង្អុលការដល់គណៈកម្មាធិការបក្សគ្រប់លំ ដាប់ថ្នាក់ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយ ធ្វើលម្អិតបណ្តាឯកសារថ្មីរបស់មជ្ឈិមស្តីអំពីការងារត្រួតពិនិត្យសុើបអង្កេត ការងារបេក្ខភាពគណៈកម្មាធិការ ត្រួតពិនិត្យបណ្តាថ្នាក់។ ចាត់តាំងត្រួតពិនិត្យ ស៊ើប អង្កេតមូលដ្ឋានបក្ស ០៧ កន្លែង បក្ខជនគឺជាអ្នក ប្រមុខ ០៤ រូប។ ដោះស្រាយទាន់ពេលសំណុំបណ្តឹងតវ៉ាថ្កោលទោស ឆ្លុះបញ្ចាំងដល់កម្មាភិបាលស្ថិតក្រោមឱវាទគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រប់គ្រង។ គណៈកម្មាធិការបក្ស អង្គការ ចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ត្រួតពិនិត្យអង្គការចាត់តាំងបក្សបាន ៧៤២ កន្លែង បក្ខជន ១.៣៨០ រូប។ ស៊ើប អង្កេត មូលដ្ឋានបក្ស ៧៤៥ កន្លែង បក្ខជន ១.៤០២ រូប។ អនុវត្តការពិន័យបក្ខជន ១៣៨ រូប។
-ការងារបង្ការ ប្រឆាំងទប់ស្កាត់នឹងអំពើពុក រលួយ ខ្ជះខ្ជាយបន្តនឹងមានការវិវឌ្ឍន៍យ៉ាងសកម្ម។ អនុវត្តម៉ឹងម៉ាត់ការប្រិតសំចៃ ១០% នៃព្រាងចំណាយជាប្រចាំឆ្នាំ ២០២០។
-គុណភាពធ្វើសកម្មភាពរបស់បណ្តាស្ថាប័ន អាស្រ័យដោយប្រជាជនបោះឆ្នោតតែងបានបង្កើនឡើង។ ក្រុមប្រតិភូរដ្ឋសភាចាត់តាំងជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតបាន ១៤ លើក ស៊ើបអង្កេត ០៤ លើក ត្រួតពិនិត្យស្រាវជ្រាវ ០១ លើក យកយោបល់រូមបំពេញយោបល់កសាងសេចក្តីព្រាងច្បាប់បាន ១៥ លើក។ ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតបាន ១៩៨ លើក ចាត់តាំង សម័យប្រជុំ ០៤ លើក ចេញផ្សាយសេចក្តីសម្រេច ចិត្តបាន ៦៨ ច្បាប់ ចាត់តាំងសើុបអង្កេតបាន ០៦ លើក។ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តអនុវត្តស៊ើប អង្កេត ០៨ លើក ពិនិត្យស្រាវជ្រាវ ០៣ លើក។
-បង្កើនលទ្ធភាព លទ្ធផលគ្រប់គ្រងបញ្ជារបស់ គណៈកម្មាធិការប្រជាជនខេត្ត ប្រមូលផ្តុំកម្លាំងចង្អុលការជ្រោងខ្ពស់ស្មារតីភារកិច្ច ប្រញាប់អនុវត្តបណ្តាភារកិច្ចសំខាន់ៗដែលបានប្រគល់ជូន ដោយភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចប្រមូលផ្តុំ ទម្លុះទម្លាយ បណ្តាគោលការណ៍ គោលនយោបាយរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត បង្កើនការត្រួតពិនិត្យការអនុវត្តន៍បណ្តាយោបល់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ដឹកនាំរបស់គណៈកម្មាធិការប្រជាជនខេត្តនៅនឹងបណ្តាមន្ទីរ ផ្នែក មូលដ្ឋាន សហការអនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច។
-ចង្អុលការលើកកម្ពស់គុណភាពធ្វើសកម្មភាព របស់គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំង នយោបាយ-សង្គម ប្រមូលផ្តុំកម្លាំងចុះទៅជ្រៅនៅមូលដ្ឋាន។ អនុវត្តល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចលនាប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនា។ អនុវត្តល្អការងារត្រួតពិនិត្យសុើបអង្កេត ធ្វើបដិសេធសង្គម។ ធ្វើសកម្មភាពរបស់បណ្តាអង្គការចាត់តាំងសមាគមលក្ខណពិសេសតែងច្បាមខ្ជាប់ជាមួយនឹងភារកិច្ចនយោបាយរបស់ខេត្ក។ បណ្តាអង្គការមហាជនពង្រីកសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជនថ្មីបាន ៣៤.៥២០ រូប គិតមកដល់ពេលនេះក្នុងទូទាំងខេត្តមានសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន ៨០០.២៤៧ រូប សម្រេចអត្រា ៨៨,៩% ប្រៀបនឹងចំនួនប្រជាជនស្ថិតក្នុងលក្ខណប្រមូលផ្តុំ។
៤. វិស័យសេដ្ឋកិច្ច
-ប្រមូលផ្តុំអនុវត្តល្អភារកិច្ចផ្ចិតបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ និងរាំងស្ងួតជ្រាបជាតិជូរប្រៃ ជំរុញមាំការផលិត ធ្វើអាជីវកម្ម។ សន្ទុះកំណើន បង្កើន GRDP សម្រេច ៣,៣២% ។ ទ្រង់ទ្រាយ ខឿនសេដ្ឋកិច្ចសម្រេច ៦៣.៧៦៧ ពាន់លានដុង។ តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចបាន ៦៣,១៤ លានដុង សម្រេច ៩៧% នៃផែនការ។
- ប្រមូលផ្តុំកម្លាំងចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធ កសិកកម្មផ្លាស់ប្តូដើមឈើដាំ សត្វចិញ្ចឹមក្នុងលក្ខណៈស៊ូទ្រាំជះឥទ្ធិពលអាស្រ័យដោយរាំងស្ងួតជ្រាបជាតិជូរប្រៃតម្លៃផលិតទូទាំងផ្នែកសម្រេច បាន ២៧.៥២៨ ពាន់លានដុង សម្រេច ៩៤,៩% នៃផែនការ។
-ផ្ទៃដីផលិតស្រូវសរុបរួម ២០៥.១១៤ ហិកតា សម្រេចបាន ៩១,៨% នៃផែនការ ទិន្នផលគិតជាមធ្យមក្នុងមួយហិកតាសម្រេចបាន ៥,០១ តោន។ ផ្ទៃដីដាំដំណាំ ដំណាំឧស្សាហកម្មរយៈពេលខ្លី និងដើមឈើប្រចាំឆ្នាំផ្សេងៗសរុបរួមបាន ៥០.២៨៩ ហិកតា បរិមាណផលសម្រេចបាន ១,៣២ លាន តោន។ ផ្ទៃដីដាំដើមឈើយូរឆ្នាំ សម្រេចបាន ៤១.៨៩៥ ហិកតា បរិមាណផលសម្រេចបាន ជាង ៥៨៦.២០០ តោន។
-យកចិត្តទុកដាក់ដល់ការងារបង្ការប្រឆាំងត្រួត ពិនិត្យអាសន្នរោគជំងឺផង ពង្រីកបណ្តាទម្រង់ចិញ្ចឹមសត្វសុវត្ថិភាពចម្រុះ ចងសម្ព័ន្ធផលិត លក់ផលិតផលផង។
-អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស ពិសេសគឺអនុវត្ត បច្ចេកវិទ្យាខ្ពស់ លទ្ធភាពទាញយកផលសមុទ្រតែងបានបង្កើន បរិមាណផលសរុបរួមសម្រេច បាន ២២៩.១៦១ តោន សម្រេច ៩៨,៥% នៃផែនការកើន ៤,៥% ប្រៀបជាមួយនឹងឆ្នាំទៅ។
- យកចិត្តទុកដាក់ដល់ការងារបង្ការប្រឆាំងគ្រោះ ធម្មជាតិ រួមចំណែកកាត់បន្ថយគ្រោះធម្មជាតិ។ យកចិត្តទុកដាក់វិនិយោគ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត ទឹកស្របអនាម័យជូនតំបន់ជនបទ។ អត្រាគ្របដណ្តប់ព្រៃសម្រេច ៤,០១២% (សេចក្តីសម្រេចចិត្ត ៤,៦%)។
-ផ្សព្វផ្សាយអនុវត្តល្អបណ្តាភារកិច្ច ដំណោះស្រាយស្តីពីកសាងជនបទថ្មី ចំណុចសំខាន់គឺ បណ្តាឃុំ ស្រុកបានចុះឈ្មោះសម្រេចលក្ខឋានឆ្នាំ ២០២០ ទទួលស្គាល់ថ្មី ១៣ ឃុំ ៤៩២ ភូមិ ២០៥.៧៨៥ គ្រួសារសម្រេចលក្ខឋានជនបទថ្មី កំពុងស្នើមជ្ឈិមពិនិត្យទទួលស្គាល់ស្រុកកាងឡុងសម្រេចលក្ខឋានជនបទថ្មី ទីក្រុងត្រាវិញសម្រេចបណ្តាភារកិច្ចកសាងជនបទថ្មី។
គិតមកទល់ពេលនេះ ស្រុកទីវកឹង កូវកែ សម្រេច លក្ខឋានស្រុកជនបទថ្មី ទីផ្សាររួមខេត្តយ្វៀងហាយសម្រេចភារកិច្ច កសាងជនបទថ្មី ឃុំចំនួន ៦៩ ភូមិ ៨៣,៥% និងគ្រួសារ ៩៤,៦% សម្រេចលក្ខ ឋានជនបទថ្មី ឃុំសម្រេចពី ១៥-១៨ លក្ខឋាន មានចំនួន ៣ ឃុំ ឃុំសម្រេចពី ១០-១៤ លក្ខឋាន មានចំនួន ១៣ ឃុំ គ្មានឃុំសម្រេចក្រោមពី ១០ លក្ខឋាន ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់មានចំនួន ២ ឃុំ។
- សរុបតម្លៃផលិតកសិកម្មសម្រេច ៣៧.៦៧៩ ពាន់លានដុង សម្រេច ៨៣% នៃផែនការ។ ទទួលស្គាល់ ២៧ ផលិតផលសម្រេចចំណាត់ថ្នាក់លេខ ៣ និង ៣ ផលិតផលសម្រេចចំណាត់ថ្នាក់លេខ ៤ របស់អាជីវកម្ម សហករណ៍ និងគ្រួសារ ២៣ កន្លែងស្ថិតក្នុងកម្មវិធី OCOP ជ្រើសរើសផលិត ផល ៦៧/៧៤ ប្រភេទរបស់មូលដ្ឋាន ផលិត ៥៣/៥៩ កន្លែងសម្រេចផលិតផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ខេត្ត និងផលិតផល ១៥/២២ ប្រភេទ ក្រុម ផលិតផលសម្រេចរង្វាន់ថ្នាក់តំបន់ រក្សានិងពង្រីក ភូមិរបរចំនួន ១៣ ភូមិ។ អត្រាគ្រួសារប្រើប្រាស់ អគ្គិសនីសម្រេច ៩៩,១២% (លើស ០,១២%)។
- យកចិត្តទុកដាក់ដល់បណ្តាសកម្មភាពជំរុញពាណិជ្ជកម្ម បើកទូលាយទីផ្សារ ពង្រីកពាណិជ្ជ កម្មអេលិចត្រូនិច យកចិត្តតុកដាក់ប្រឆាំងមុខទំនិញលួចបន្លំ ទំនិញក្លែងក្លាយ ទំនិញអន់គុណភាព សរុបកម្រិតលក់រាយមុខទំនិញ និងប្រាក់ចំ ណូល អាជីវកម្មសេវាកម្មប្រើប្រាស់ចំនួន ៣៣.៥៦៦ ពាន់លានដុង សម្រេច ៨៨,៣% នៃផែនការ។
-បន្ត និងធ្វើការជាមួយអ្នកវិនិយោគ ៧៤ រូប ផ្តល់សេចក្តីសម្រេចចិត្តកម្មវិធីវិនិយោគ លិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគគម្រោងការ ៣៥ កន្លែង សរុបទុនវិនិយោគចំនួន ៥.២៣៣ ពាន់ លានដុង និង ២,៥ ដុល្លារ៍សហរដ្ឋអាមេរិក មាន គម្រោងការ ៩ កន្លែងបានធ្វើសកម្មភាព។
-ពង្រីកអាជីវកម្មថ្មីចំនួន ៥០៨ កន្លែង សម្រេច ៨៤,៧% នៃផែនការ បង្វែរគ្រួសារអាជីវកម្មចំនួន ៤៩ គ្រួឡើងជាអាជីវកម្ម។
- បង្កើតសហករណ៍ថ្មីចំនួន ១៤ កន្លែង សម្រេច ៥០% នៃផែនការ បង្កើនចំនួនទូទាំងខេត្តមាន សហករណ៍ ១៧៧ កន្លែង មានសមាជិក ២៩.៤១៨ រូប ទុនលក្ខន្តិកៈជាង ១៧៥,៣ ពាន់លានដុង បង្កើតសហព័ន្ធសហករណ៍ស្រូវអង្ករ ១ កន្លែង។ បន្តកសាងសហករណ៍ ១៣ កន្លែងតាមទម្រង់ របៀបថ្មី។
- ការប្រមូលថវិការដ្ឋសរុបបានចំនួន ១៦.៤៧០ ពាន់លានដុង លើស ៤៩% នៃសេចក្តីព្រាង។ សរុបចំណាយថវិការដ្ឋចំនួន ១៤.៥៦៨ ពាន់លាន ដុង សម្រេច ១២៤,៤% នៃសេចក្តីព្រាង។ សកម្ម ភាពហិរញ្ញវត្ថុ-ឥណទានសម្រេច ៣៦.៧៩៤ ពាន់ លានដុង អនុវត្តល្អការឧបត្ថម្ភ ជម្នះលំបាកសម្រាប់អតិថិជនបុលទុនត្រូវរងឥទ្ធិពលដោយអាសន្នរោគ កូវីដ-១៩ សរុបសំណល់បំណុលឱ្យបុលចំនួន ២៩.១៦៣ ពាន់លានដុង អត្រាបំណុល អាក្រក់ ចំនួន ១,០២% នៃសំណល់ប្រាក់បំណុលរួម។
-សរុបទុនវិនិយោគទូទាំងសង្គមសម្រេច ២៦.៩១៧ ពាន់លានដុង លើស ៧,៧% នៃសេចក្តីសម្រេចចិត្ត។ រំសាយទុនវិនិយោគសាធារណៈចំនួន ៣.៤២១,៧ ពាន់លានដុង សម្រេច ៦៩,៦% នៃផែនការ។
៥. វិស័យវប្បធម៌-សង្គម
-ចាត់តាំងសម្រេចជោគជ័យបណ្តាសកម្មភាពឱកាសបុណ្យអនុស្សាវរីយ៍ឆ្នាំ ទី ១២០ នៃការ បង្កើតខេត្តត្រាវិញ សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរភោជនាហារណាមបូលើកទី ២ ភ្ជាប់ជាមួយពិធីបុណ្យអកអំបុក។ ចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជីវភាពវប្បធម៌” ភ្ជាប់ជាមួយការអនុវត្តន៍កម្មវិធីគោលដៅជាតិ កសាងជនបទ ថ្មីបានជំរុញជាបន្ត។ ស្នើរៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ខេត្ត។ អនុវត្តល្អការចាត់តាំង និងប្រកួតហាត់ប្រាណកីឡា។ ការងារព័ត៌មានជំរុញ ទេសចរណ៍បានយកចិត្តទុកដាក់ជាបន្ត សរុបប្រាក់ចំណូលអាជីវកម្មចំនួន ១៨៣,៧ ពាន់លានដុង (ថយចុះ ៤៨%) សរុបចំនួនលើកភ្ញៀវមកទេសចរចំនួន ៤៤៣.៦០០ លើកនាក់ (ថយចុះ ៥៧%) មានភ្ញៀវអន្តរជាតិចំនួន ៦.១០០ លើកនាក់ ភ្ញៀវ ស្នាក់នៅ ២៨៩.៧៧៨ លើកនាក់ (ថយចុះ ៥៧%)។
- ប្រមូលផ្តុំកម្លាំង ជ្រួតជ្រាប ផ្សព្វផ្សាយ អនុវត្តល្អបណ្តាដំណោះស្រាយបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩, គ្រប់គ្រងហ្មត់ចត់ការស្នាក់អាស្រ័យ សហការអនុវត្តល្អផែនការធានាសន្តិសុខ សុវត្ថិភាព ទទួលគ្រប់គ្រង អនុវត្តចត្តាឡីស័កពលរដ្ឋវៀតណាមឆ្លងដែន ចូលមកពីប្រទេសក្រៅចំនួន ២.០៧៩ ករណី ព្យាបាលសម្រេចជោគជ័យករណី វិជ្ជមាន SARS-COV-២ ចំនួន ៥ ករណី។ អនុវត្ត ទាន់ពេលគ្រប់សព្វ ត្រូវតាមសេចក្តី កំណត់គោលនយោបាយឧបត្ថម្ភប្រជាជនជួបលំបាកដោយអាស្រ័យអាសន្នរោគកូវីដ-១៩ បានឧបត្ថម្ភ ជូនក្រុម ចំនួន ៤ មានមុខសញ្ញាចំនួន ១៤៨.០៨១ នាក់ សរុប ទឹកប្រាក់ចំនួន ១៤១,៨ ពាន់លានដុង ឧបត្ថម្ភបន្ថយប្រាក់អគ្គិសនី ជូនអតិថិជន ១៧៦.៩២២ នាក់ ជាមួយទឹកប្រាក់ជិត ១៧ ពាន់ លានដុង។
- បណ្តាអាសន្នរោគឆ្លងរាលដាលបានទប់ស្កាត់ បន្ថយអត្រាកើតជំងឺតម្កាត់ បង្កើនអាយុ លើកម្ពស់ កាយពល និងគុណភាពប្រជាសាស្រ្ត (អត្រាកំណើនចំនួនប្រជាជនធម្មតា ១,០៣% កុមារ អាយុក្រោម ៥ ឆ្នាំកង្វះអាហារូបត្ថម្ភនៅ ៥,៥%) បណ្តាញពិនិត្យព្យាបាលជំងឺ សម្ភារៈសុខាភិបាលបានវិនិយោគទុនទិញជាបន្ត ឆ្លើយតបទៅនឹងតម្រូវ ការពិនិត្យ ព្យាបាលជំងឺ ការងារគ្រប់គ្រងរដ្ឋ ស្តីពីអនាម័យ សុវត្ថិភាពគ្រឿងបរិភោគបានយកចិត្តទុកដាក់។
- បណ្តាសកម្មភាពគ្រប់គ្រងផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំកាន់តែស៊ីជម្រៅ ផ្លាស់ថ្មីវិធីសាស្រ្ត បង្ហាត់បង្រៀនពិនិត្យវាយតម្លៃ។ ការងារជំរុញការសិក្សា កសាងសង្គម រៀនសូត្រ ការងារឧត្តាន កម្មអប់រំ-បំបាត់អនក្ខរកម្មបានរក្សាអនុវត្តជាប្រចាំ។ អត្រាសាលារៀន បន្ទប់រៀនរឹងមាំស្រូបយកអត្រា ៨៨% ពាក់កណ្តារឹងមាំស្រូបយកអត្រា ១២% សាលារៀន ១១ កន្លែងបានទទួលស្គាល់សម្រេចសម្បទាជាតិ (បច្ចុប្បន្នទូទាំងខេត្តមាន សាលារៀន ១៣៧/៤០៦ កន្លែងសម្រេចសម្បទាជាតិ កើន ១៨ សាលាប្រៀបជាមួយ ដើមឆ្នាំសិក្សា ២០១៩- ២០២០) អត្រាសិស្សទៅរៀនក្នុងអំឡុងអាយុ៖ បឋមសិក្សាសម្រេច ៩៩,៩% អនុវិទ្យាល័យ សម្រេច ៩៨,៦១% វិទ្យាល័យសម្រេច៧ ៩,៨៥%។ គុណភាពអប់រំមហាវិទ្យាល័យ អប់រំអាជីពបានបង្កើនឡើង។
- សកម្មភាពវិទ្យាសាស្រ្ត-បច្ចេកវិទ្យាបានផ្សព្វផ្សាយអនុវត្តល្អ ពិនិត្យទទួលស្គាល់ ភារកិច្ចវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្នាក់ខេត្ត ២ យ៉ាង ផ្ទេរជូន លទ្ធផលភារកិច្ចវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ៦ យ៉ាង ផ្សព្វផ្សាយគ្រោងផែនការ គម្រោងការកម្មសិទ្ធិ បញ្ញា ផ្សព្វផ្សាយប្រធានបទថ្នាក់ជាតិម្យ៉ាង និងថ្នាក់ខេត្តម្យ៉ាងក្នុងវិស័យស្រាវជ្រាវ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស និងបច្ចេកវិទ្យាជឿនលឿន។ល។
- សកម្មភាពសារព័ត៌មាន-បោះពុម្ពផ្សាយបានគ្រប់គ្រងហ្មត់ចត់ មានផលប៉ះពាល់ សកម្មដល់ រាល់វិស័យនៃជីវភាពសង្គម ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅតាមបណ្តាស្ថាប័នរដ្ឋបាលរដ្ឋបានជំ រុញមាំការងារធានាសុវត្ថិភាព សន្តិសុខព័ត៌មាន បានរឹតបន្តឹង។
- ការងារគិតគូរចំពោះអ្នកមានសគុណជាមួយបដិវត្តន៍ ធានាសុខុមាលភាពសង្គមបានដោះ ស្រាយទាន់ពេល ត្រូវតាមការកំណត់ ម្ចាស់ការ ក្តាប់ស្ថានភាព សហការ ជាមួយក្រុមហ៊ុន អាជីវ កម្មដោះស្រាយបានល្អរបប គោលនយោបាយ សម្រាប់កម្មករត្រូវកាត់បន្ថយឱ្យឈប់ការងារអាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩ គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពបានយកចិត្តទុកដាក់អនុវត្ត។ អត្រា គ្រួសារក្រនៅ ១,៨% អត្រាគ្រួសារជិតក្រនៅ ៥,៧៦%។
-សម្រេចភារកិច្ចពិនិត្យដីធ្លី ៣ ថ្នាក់ ផ្តល់សច្ចាប័នផែនការប្រើប្រាស់ដី គ្រោងផែនការប្រើប្រាស់ដីចេញផ្សាយ កែសម្រួល បំពេញបន្ថែមផ្លាកតម្លៃដី ផ្តល់លិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដីលើកទី ១ សម្រេច ៩៩,៣២%។ រក្សាល្អបណ្តាសកម្មភាពអនាម័យទិដ្ឋភាពបរិស្ថាន ប្រមូលសម្រាម។
៦.ការងារជនជាតិ សាសនា
- ផ្តុំដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ទាន់ពេលបណ្តាគោលនយោបាយក្នុង ជនរួមជាតិឧបត្ថម្ភការចាត់តាំងសាសនាធ្វើសកម្មភាព កសាងជួសជុលទីសក្ការបូជា សរុបថវិកាជាង ១,២ ពាន់លានដុង។ អត្រាជនជាតិខ្មែរ ប្រើប្រាស់អគ្គិសនីសុវត្ថិភាពជាប្រចាំសម្រេច ៩៧,១៣% អត្រាគ្រួសារជនជាតិខ្មែរប្រើប្រាស់ទឹកស្អាតស្រប អនាម័យសម្រេច ៩៣% គ្រួសារក្រក្នុងជនរួមជាតិខ្មែរនៅ ៣,២១%។
- សួរសុខទុក្ខជាញឹកញាប់បណ្តាអ្នកមុខ អ្នកការ មូលដ្ឋានសក្ការបូជា ឱកាសបុណ្យតេត និងបណ្តា ថ្ងៃបុណ្យរបស់បណ្តាសាសនា ចង្អុលការដោះ ស្រាយបណ្តាបញ្ហាកើតមានឡើមានការទាក់ទិនដល់សាសនា។ បណ្តាមូលដ្ឋានជំនឿសាសនាប្រតិបត្តិ និងអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងការចាត់តាំងបណ្តា សកម្មភាពបុណ្យទាន សកម្មចូលរួមបណ្តាចលនា មូលដ្ឋានបណ្តាសកម្មភាពសប្បុរសធម៌មនុស្សធម៌។
៧. កិច្ចការផ្ទៃក្នុង
- បណ្តាកងកម្លាំងរក្សាល្អការងារប្រចាំការត្រៀមប្រយុទ្ធ ម្ចាស់ការក្តាប់ស្ថានភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់មុន ក្នុង និងក្រោយថ្ងៃបុណ្យតេត បណ្តាព្រឹត្តិការណ៍ មហោឡារិក ជាពិសេសគឺ មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ បញ្ជូនពលរដ្ឋ ១.១៣៣ នាក់ឡើងផ្លូវចូលជួរ (សម្រេចផែនការ) ការងារសមយុទ្ធ ហ្វឹកហាត់ ហ្វឹកហ្វឺន អប់រំការពារជាតិ សន្តិសុខបានចាត់តាំងត្រូវតាមផែនការ និងមានគុណភាព ផ្តុំកសាងតំបន់ បង្ការទប់ទល់ ថ្នាក់ខេត្ត ថ្នាក់ស្រុករឹងមាំ អនុវត្តល្អការគ្រប់គ្រង យាមល្បាតពិនិត្យអង្កេត ភូមិសាស្រ្តតំបន់ប្របសមុទ្រ ការពារព្រំដែន។
- ត្រួតពិនិត្យធ្វើឱ្យច្បាស់ករណីបំពានច្បាប់ព្រហ្មទណ្ឌ ២១៩/២២៦ ករណី ចាប់វិនិច្ឆ័យមុខសញ្ញា ៣៦៣ នាក់ ក្នុងក្តីធ្ងន់ធ្ងរពិសេស ១០០%។ រកឃើញ ថ្កោលទោស ១២ ករណី ពិរុទ្ធជន ១៥ នាក់បំពានច្បាប់ស្តីពីសេដ្ឋកិច្ច។ រកឃើញ ថ្កោលទោស ៨០/៩០ ករណីមុខសញ្ញា ៩៤/១៣០ នាក់បំពានទោសស្តីពីគ្រឿងញៀន។ លុបបំបាត់ករណីអបាយមុខសង្គម ៤៧៨ កន្លែង វិនិច្ឆ័យ រដ្ឋបាលមុខសញ្ញា ១.៦០៥ នាក់ ជាមួយទឹកប្រាក់ ប្រមាណ ២,៤ ពាន់លានដុង។ បង្កើនការងារ ពិនិត្យអង្កេតមធ្យោបាយចរាចរណ៍ និងបង្កើនការយាមល្បាតចរាចរណ៍ ជំរុញមាំការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រតិបត្តិរបស់ប្រជាជន ឆ្លងតាមរយៈនោះបន្ថយការអន្តរាយទាំង ៣ ផ្នែក (ថយចុះ ២៥ ករណី មនុស្សស្លាប់ ១៤ នាក់ រងរបួស ២៤ នាក់) ។
- កើតមានគ្រោះអគ្គិភ័យ ៦ ករណី អន្តរាយទ្រព្យ សម្បត្តិចំនួន ៥ ពាន់លានដុង (ថយចុះ ២ ករណី)។
- សភាត្រួតពិនិត្យប្រជាជនអនុវត្តសិទ្ធិចោទទោស ពិនិត្យកាត់ទោសសាលាដំបូង ៤២៥ ករណី មានជនជាប់ពិរុទ្ធ ៦៣៤ នាក់ កាត់ទោសសាលាឧទ្ធរណ៍ ៤៩ ករណី មានជនជាប់ពិរុទ្ធចំនួន ៦១ នាក់។ តុលាការប្រជាជនទាំងពីរថ្នាក់ទទួលយករឿងក្តីគ្រប់ប្រភេទ ១៤.៧១៨ ករណី បានដោះ ស្រាយ កាត់ទោស ១១.១៧៦ ករណី សម្រេច អត្រា ៧៦%។ លទ្ធផលអនុវត្តក្តីរដ្ឋប្បវេណីដោះ ស្រាយរួចរាល់ ១២.៩១២/១៦.០៧៤ សំណុំរឿង មានលក្ខណៈអនុវត្តសម្រេចអត្រា ៨០,៣%។
- ធ្វើអធិការកិច្ចរដ្ឋបាលបាន ៣៨ លើក នៅតាម អង្គភាព ៧២ កន្លែង រកឃើញ និងវិនិច្ឆ័យអង្គភាពបំពាន ៣៤ កន្លែង ស្នើដកយកមកវិញទឹកប្រាក់ ៣៩,៨ ពាន់លានដុង ធ្វើអធិការកិច្ចពិនិត្យអង្កេត ផ្នែកជំនាញបាន ៥៩៦ លើក ជាមួយបុគ្គល អង្គ ការចាត់តាំង ២.៩៩៤ រូប-កន្លែង រកឃើញ និងវិនិច្ឆ័យបុគ្គល អង្គការចាត់តាំងបំពាន ៤៥៧ រូប- កន្លែង ពិន័យបំពានរដ្ឋបាលជាមួយទឹកប្រាក់ ៣,៧ ពាន់លានដុង។
- ទទួលពលរដ្ឋ ៤.០៩៣ លើកនាក់ ជាមួយកិច្ច ការ ៣.៤៣៧ យ៉ាង ទទួលលិខិត ២.៧៨៤ ច្បាប់ មានលិខិត ១.១២៤ ច្បាប់គ្រប់លក្ខណៈវិនិច្ឆ័យដោះស្រាយ។
- មានគណៈប្រតិភូទៅក្រៅប្រទេស ១១ ក្រុម និងទទួលគណៈប្រតិភូបរទេស ៩៩ ក្រុម មកសួរសុខទុក្ខ ធ្វើការនៅខេត្តត្រាវិញ បំផុសចលនា ៨ អង្គការក្រៅរដ្ឋាភិបាល ឧបត្ថម្ភគម្រោងការ កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច ១៦ កន្លែង ជាមួយទឹកប្រាក់ ជាង ១៤,៥ ពាន់លានដុង រំសាយប្រាក់ទុនបាន ចំនួន ១០,៧ ពាន់លានដុង។
២. បណ្តាភាពថមថយអន់ខ្សោយ និងមូលហេតុ
១. ភាពអន់ខ្សោយ
មាន ៦/៣៣ ភាគកម្រិតសំខាន់ និង ៩/១៧ ភាគកម្រិតភារកិច្ច ដំណោះស្រាយ មិនសម្រេចតាម សេចក្តីសម្រេចចិត្ត។ ភាគកម្រិតសំខាន់ ៦ យ៉ាង មិនសម្រេច៖ (១) កំណើន GRDP (២) GRDP គិតជាមធ្យមនៃមនុស្សម្នាក់ (៣) អត្រាឧបនីយ កម្មទីក្រុង (៤) អត្រាប្រជាជនចូលរួមគាំពារសង្គមក្នុងកងកម្លាំងពលករក្នុងអំឡុងអាយុ (៥) អត្រា គ្របដណ្តប់ព្រៃឈើ (៦) បង្កការងារធ្វើថ្មីសម្រាប់ ពលករ។ ភាគកម្រិតភារកិច្ចដំ ណោះស្រាយ ៩ យ៉ាងមិនសម្រេច៖ (១) ឃុំជនបទថ្មីលើកកម្ពស់ (២) ឃុំជនបទថ្មី ខ្នាត់គំរូ (៣) មិននៅមានឃុំ សម្រេច ១៤ លក្ខឋាន (៤) ពង្រីកអាជីវកម្ម (៥) ពង្រីកសហករណ៍ (៦) សហករណ៍សម្រេចលក្ខឋាន សហករណ៍របៀបថ្មី (៧) កំណើនឥណទាន (៨) បន្ថយអត្រាគ្រួសារជិតក្រ (៩) ដោះស្រាយជា សារវន្តឧបត្ថម្ភលំ នៅឋានសម្រាប់គ្រួសារគោល នយោបាយ។
២. មូលហេតុ
- អាស្រ័យឥទ្ធិពលស្ថានភាពពិភពលោក តំបន់និងក្នុងប្រទេស ស្ថានភាព សីតុណ្ហភាព ប្រែប្រួលអាកាសធាតុ អាសន្នរោគ បំផុតគឺអាសន្នរោគកូវីដ- ១៩ អាសន្នរោគប៉េស្តជ្រូកអាហ្វ្រិក រាំងស្ងួតជាតិ ប្រៃ បង្កផលពិបាកដល់ការផលិត ជីវភាពរបស់ ប្រជាកសិករ។ ហេដ្ឋាសេដ្ឋកិច្ច-សង្គមរបស់ខេត្ត មិនទាន់ព្រមៗគ្នា គុណភាពប្រភពធនធានមនុស្សទាប ការចេញផ្សាយយន្តការ គោលនយោបាយ របស់ខេត្តមិនទាន់តាមទាន់សំណូមពរ។
- ស្មារតី ឆន្ទះប្តេជ្ញានយោបាយ និងសកម្មភាព តាមគោលលំនាំចង្អុលការរបស់គណៈកម្មាធិការ បក្សខេត្តពេលខ្លះ កន្លែងខ្លះមិនទាន់ព្រមៗគ្នា មិន ទាន់ម៉ឹងម៉ាត់។ លទ្ធភាព បន្ទុករបស់កម្មាភិបាល មួយចំនួននៅអន់ខ្សោយ ខ្វះកម្មាភិបាលជំនាញ ធ្វើសេនាធិការពូកែ ម៉្លោះហើយកិច្ចចង្អុលការ បញ្ជាការ ធ្វើសេនាធិការពេលខ្លះ កន្លែងខ្លះជួនកាលមិន ទាន់ពេល និងសម្រេចប្រសិទ្ធភាពមិនទាន់ខ្ពស់។
-បទវិន័យ ក្រឹត្យក្រមរដ្ឋបាលរបស់ស្ថាប័ន អង្គភាពមួយចំនួនមិនទាន់ម៉ឹងម៉ាត់ ក្នុងដំណាក់កាល ដឹកនាំចង្អុលការកន្លែងខ្លះ ពេលខ្លះមិនទាន់ហ្មត់ចត់ មិនទាន់ពិន័យដាច់ម៉ឹងម៉ាត់ចំពោះកម្មាភិបាល បំផុតគឺពិន័យកម្មាភិបាលខ្វះការទទួលបន្ទុក លទ្ធភាពអន់ខ្សោយ ការងារសហការរវាងបណ្តាផ្នែក គ្រប់លំដាប់ថ្នាក់ បណ្តាមូលដ្ឋានមានពេលខ្លះ កន្លែងខ្លះមិនទាន់ហ្មត់ចត់ ខ្វះភាពព្រមៗគ្នា។
ខ. បណ្តាភាគកម្រិត ភារកិច្ចដំណោះស្រាយសំខាន់ឆ្នាំ ២០២១
១.បណ្តាភាគកម្រិតសំខាន់
១.ភាគកម្រិតកសាងបក្សនិងប្រព័ន្ធនយោបាយ
- មានអង្គការមូលដ្ឋានបក្សសម្រេចភារកិច្ច ១០០% មាន ៨០% ឡើងទៅសម្រេចល្អភារកិច្ច។ មានបក្ខជន ៨០% ឡើងទៅសម្រេចល្អភារកិច្ច។
-ពង្រីកបក្ខជន ១.១០០ - ១.២០០ នាក់។
- ប្រមូលផ្តុំប្រជាជន ៨៥% ក្នុងអំឡុងអាយុចូលក្នុងអង្គការនយោបាយ-សង្គម សង្គម-អាជីព។
២. ភាគកម្រិតសេដ្ឋកិច្ច
- ល្បឿនកំណើន GRDP ពី ១១% ឡើងទៅ ប្រៀបជាមួយឆ្នាំ ២០២០។
- GRDP គិតជាមធ្យមនៃមនុស្សម្នាក់សម្រេច ៦៩ លានដុង។
- សមាមាត្រកសិកម្មស្រូបយកអត្រា ២៨,៥% (ថយចុះ ១,៤៦%) ឧស្សាហកម្ម-សាងសង់ស្រូបយកអត្រា ៣៨,១២% (កើន ២,៩%) សេវាកម្ម ស្រូបយកអត្រា ៣៣,៣៨% (ថយចុះ ១,៤៤% ក្នុង GRDP។
- សរុបទុនវិនិយោគទូទាំងសង្គមសម្រេច ៣០.០០០ ពាន់លានដុងឡើងទៅ។
- ពង្រីកអាជីវកម្មថ្មី ៥០០ កន្លែង។
- អត្រាឧបនីយកម្មទីក្រុងសម្រេច ៣០,២%។
- ប្រមូលថវិកាក្នុងខេត្តសម្រេច ៥.៣០០ ពាន់ លានដុងឡើងទៅ។
៣.ភាគកម្រិតសង្គម
- មានឃុំបន្ថែមចំនួន ៨ សម្រេចលក្ខឋានជន បទថ្មី ១០ ឃុំជនបទថ្មីលើកកម្ពស់ ខិតខំឱ្យមាន ពី ១-២ ឃុំជនបទថ្មីខ្នាតគំរូ ស្រុកចូវថាញ់សម្រេចលក្ខឋានស្រុកជនបទថ្មី។
- សមាមាត្រពលករ៖ ក្នុងកសិកម្មនៅ ៣៩% ក្នុងចំណោមពលករសង្គមរួម ក្នុងឧស្សាហកម្ម -សាងសង់សម្រេច ២៩% សេវាកម្ម ៣២%។
- អត្រាពលករឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច ៦៩% ក្នុងនោះ មានសញ្ញាបត្រ វិញ្ញាបនបត្រសម្រេច ៣៦%។ ជារៀងរាល់ឆ្នាំបង្កការងារធ្វើថ្មី ជូនពលករ ២៣.០០០ នាក់។
- អត្រាដាច់អាជីពក្រោម ២,៥%។
- អត្រាសិស្សក្នុងអំឡុងអាយុទៅរៀន៖ បឋម សិក្សា ៩៩,៩% អនុវិទ្យាល័យ ៩៨,៦%។
- មានគ្រែជំងឺចំនួន ២៥ លើប្រជាជនមួយម៉ឺន នាក់ វេជ្ជបណ្ឌិត ៩ នាក់លើប្រជាជនមួយម៉ឺននាក់។
- អត្រាគ្របដណ្តបគាំពារសុខាភិបាលប្រៀបជាមួយប្រជាជនសម្រេច ៩៦%។
- អត្រាចូលរួមគាំពារសង្គមសម្រេច ១៦% ឡើង ទៅចំពោះកងកម្លាំងពលករក្នុងអំឡុងអាយុ ក្នុង នោះមានគាំពារសង្គមស្ម័គ្រចិត្តសម្រច ៣% នៃ កងកម្លាំងពលករ សង្គម។
- អត្រាបន្ថយក្រគិតជាមធ្យមពី ១-១,៥% ក្នុង មួយឆ្នាំ (ក្នុងនោះអត្រាក្រក្នុងជនរួមជាតិថយចុះ ពី ១,៥-២%)។
- អត្រាគ្រួសារបានប្រើប្រាស់អគ្គិសនីសម្រេច ៩៩% ឡើងទៅ។
៤. ភាគកម្រិតបរិស្ថាន
ទម្រង់ចិញ្ចឹមបង្កងប្រពលវប្បកម្ម ។
- មានអាសយជនទីក្រុង ៩៩% អាសយជនជន បទ ៩៩% បានប្រើប្រាស់ទឹកស្អាត ស្របអនាម័យ (ក្នុងនោះទឹកស្អាតសម្រេច ៧១% ឡើងទៅ)។
- អត្រាកាកសំណល់ប្រកបដោយគ្រោះថ្នាក់និង កាកសំណល់សុខាភិបាលរឹង បានវិនិច្ឆ័យសម្រេច ១០០% អត្រាប្រមូលនិងវិនិច្ឆ័យសម្រាមប្រជុំជីវភាព សម្រេច ៧៣% ឡើងទៅ (តំបន់ទីផ្សារ ៩៨,៥% តំបន់ជនបទ ៦៣%) បណ្តាមូលដ្ឋានបង្កភាពកខ្វក់ បរិស្ថានធ្ងន់ធ្ងរបានវិនិច្ឆ័យសម្រេច ៨០%។
- អត្រាគ្របដណ្តបព្រៃឈើសម្រេចជាង ៤% នៃ ផ្ទៃដីធម្មជាតិ។
៥. ភាគកម្រិតការពារជាតិ-សន្តិសុខ
- រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិ ភាពសង្គម។
- ខិតខំឱ្យមានឃុំ សង្កាត់ ទីប្រជុំជន ៩០% ឡើង ទៅ និងស្ថាប័ន អង្គភាព ៩៥% ឡើងទៅសម្រេច សម្បទាសុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់។
- មានឃុំ សង្កាត់ ទីប្រជុំជន ៩៨% រឹងមាំអំពីការ ពារជាតិ សន្តិសុខ ។
២. ភារកិច្ច និងដំណោះស្រាយ
១. ផ្ដុំកម្លាំងកសាង រៀបចំបក្ស កសាងប្រព័ន្ធ នយោបាយស្អាតស្អំ រឹងមាំ
- បន្តផ្លាស់ថ្មីខ្លឹមសារនិងវិធានការ បង្កើនប្រសិទ្ធភាពកិច្ចការនយោបាយ សតិអារម្មណ៍។ បង្កើនការ ក្ដាប់ស្ថានភាព សតិអារម្មណ៍កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងសភាពការណ៍ មតិសង្គម រួចកំណត់ទិសដៅចង្អុលការ ទាន់ពេល។ បង្កើនប្រសិទ្ធភាពការងារតស៊ូ បដិសេធន៍បណ្ដាទស្សនៈឆ្វេងរបស់អានុភាពជាអមិត្ត។ អនុវត្តល្អការងាររៀបរៀងចងក្រង ប្រមូលស្រាវជ្រាវ អប់រំផ្សព្វផ្សាយប្រវត្តិសាស្រ្ដប្រពៃណីរបស់បណ្ដាផ្នែក មូលដ្ឋាន។
- បន្តអនុវត្តម៉ឹងម៉ាត់សេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ភ្ជាប់ជាមួយការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្ដាសេចក្ដីកំណត់ សេចក្ដីសន្និដ្ឋានស្ដីពីបន្ទុកធ្វើជាគំរូ រក្សាល្អការងារវាយ តម្លៃ លាតត្រដាងនិងជម្នះបណ្ដាអាការៈថមថយ បង្កើនការត្រួតពិនិត្យអង្កេតចំពោះកម្មាភិបាល បក្ខជន ស្ងើចសរសើរជូនរង្វាន់ទាន់ពេលដល់បណ្ដាគំរូជឿនលឿន។
- បូកសរុបត្រួសត្រាយវាយតម្លៃដកពិសោធន៍ ការអនុវត្តផែនការលេខ ៧១, ៧២ របស់គណៈ កម្មាធិការបក្សខេត្ត និងគម្រោងផែនការលេខ ០៥ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត ចង្អុលការរៀបចំបណ្ដាស្ថាប័នជំនាញនិងបណ្ដា អង្គភាពបុព្វហេតុ រដ្ឋបង្កើត។
- អនុវត្តម៉ឹងម៉ាត់បណ្ដាសេចក្ដីកំណត់ សេចក្ដីណែនាំអំពីការងារកម្មាភិបាល យកចិត្តទុកដាក់ ដល់កម្មាភិបាលវ័យក្មេង កម្មាភិបាលជនជាតិ បង្ការទប់ស្កាត់ការរត់រកតំណែង រត់រកអំណាច កសាងគម្រោងផែនការបណ្ដុះបណ្ដាលកម្មាភិបាល ក្រោយមហាវិទ្យាល័យ គម្រោងផែនការទាក់ទាញ ប្រើប្រាស់បញ្ញវ័ន្ត។ បន្តអនុវត្តការបន្សុទ្ធសម្រាំង ក្របខ័ណ្ឌ។
- ផ្ដុំកម្លាំងកសាងពង្រឹង បង្កើនលទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្សនិងគុណភាពកងជួរកម្មាភិបាល បក្ខជន។
- បង្កើនគុណភាព ប្រសិទ្ធភាពការងារត្រួតពិនិត្យ អង្កេតនិងអនុវត្តការពិន័យក្នុងបក្ស។ ចង្អុលការដោះ ស្រាយលិខិតបណ្ដឹងតវ៉ា ថ្កោលទោសទាក់ទងដល់ កម្មាភិបាល បក្ខជនទាន់ពេល ត្រូវតាមកំណត់។
- អនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាននិងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
- អនុវត្តម៉ឹងម៉ាត់បណ្ដាគោលការណ៍ សេចក្ដីសម្រេចចិត្ត សេចក្ដីកំណត់ស្ដីពីបង្ការប្រឆាំងអំពើពុករលួយ អនុវត្តប្រិតសំចៃ ប្រឆាំងអំពើខ្ជះខ្ជាយ ប្ដេជ្ញាវិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាអំពើពុករលួយ អសកម្ម។ អនុវត្តម៉ឹងម៉ាត់ការងារផ្លាស់ប្ដូរកន្លែងធ្វើការ រាយការណ៍ប្រកាសចំហទ្រព្យសម្បត្តិ ប្រភពចំណូល របស់កម្មាភិបាល បុគ្គលិក និយោជិតត្រូវតាមកំណត់។
- បន្តផ្លាស់ថ្មីរបៀបដឹកនាំរបស់គណៈកម្មាធិការ បក្សគ្រប់លំដាប់ថ្នាក់ បង្កើនការចុះទៅមូលដ្ឋាន ជួយថ្នាក់ស្រុក និង មូលដ្ឋានដោះស្រាយបញ្ហាលំបាក បូកសរុបទាន់ពេលបណ្ដាសារលិខិតបធានបទ ជំរុញមាំការអនុវត្តបច្ចេកវិទ្យា ព័ត៌មាន ក្នុងការ ងារដឹកនាំចង្អុលការ។
២. បង្កើនសុពលភាព ប្រសិទ្ធភាពធ្វើសកម្មភាពរបស់រដ្ឋអំណាច បណ្ដាស្ថាប័ន យុត្តិធម៌ ដោះស្រាយបណ្ដឹងតវ៉ា ថ្កោលទោសរបស់ពលរដ្ឋ
- បន្តលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ។ ត្រៀមបម្រុងនិងចង្អុលការចាត់តាំងសម្រេចជោគជ័យការបោះឆ្នោតតំណាង រដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ - ២០២៦។ ឯកូបនីយកម្មការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្ត។
- បន្តរៀបចំអង្គការយន្តការរដ្ឋបង្រួញ ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ ជំរុញមាំការកែប្រែរដ្ឋបាល កែលម្អនិងបង្កើនគុណភាពបណ្ដាសន្ទស្សន៍លេខ (PCI, PAPI, PAR Index, SIPAS, ICT) អនុវត្តបច្ចេកវិទ្យាព័ត៌មាន កសាងរដ្ឋអំណាច អេលិកត្រូនិចរដ្ឋអំណាចលេខ។
- ជំរុញមាំការងារកែប្រែផ្នែកយុត្តិធម៌។ បង្កើនការធ្វើអធិការកិច្ច តាមដានដាស់តឿនអនុវត្ត បណ្ដាការស្នើ សេចក្ដីសន្និដ្ឋានធ្វើអធិការកិច្ច ត្រួតពិនិត្យ ត្រួតពិនិត្យថវិកា។ អនុវត្តម៉ឹងម៉ាត់សេចក្ដី កំណត់ស្ដីពីការទទួលប្រជាជន ដោះស្រាយលិខិតបណ្ដឹងតវ៉ា ថ្កោលទោស។
៣. ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ធានាសិទ្ធិធ្វើម្ចាស់របស់ប្រជាជនជំ រុញមាំបណ្ដាចលនាប្រឡងប្រណាំង ស្នេហាជាតិ
- បន្តផ្លាស់ថ្មីខ្លឹមសារ របៀបធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្ដាអង្គការមហាជន ច្បាម ផ្ទាល់ភារកិច្ចនយោបាយរបស់បក្ខភាគ បង្កើនឲ្យមូលដ្ឋាន ជំរុញមាំការងារផ្សព្វផ្សាយអនុវត្តបណ្ដាចលនាសកម្មភាពបដិវត្តន៍របស់មូលដ្ឋាន។ ម្ចាស់ការ ក្ដាប់ស្ថានភាពសតិអារម្មណ៍ សភាពការណ៍ មតិសង្គម បង្កើនការពិនិត្យអង្កេតវិវេចនាសង្គម បំពេញយោបល់ កសាងបក្ស រដ្ឋអំណាច។
- អនុវត្តមានប្រសិទ្ធភាពបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋចំពោះជនរួមជាតិ ភាគតិច។ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ របស់បណ្ដាជនជាតិ កសាងធ្លុងមហាសាមគ្គីផ្សារភ្ជាប់រវាងបណ្ដាជនជាតិដែលរស់នៅលើភូមិសាស្រ្ដ។
- ពង្រីកល្អតួនាទីអ្នកមានប្រជាប្រិយភាព កងកម្លាំងស្នូលក្នុងជនជាតិ សាសនា ម្ចាស់ការក្ដាប់ស្ថានភាព វិនិច្ឆ័យទាន់ពេល មានប្រសិទ្ធភាពបណ្ដា រឿងរ៉ាវកើតឡើងពាក់ព័ន្ធដល់សាសនា។
- បន្តអនុវត្តល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចាត់តាំងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិជាក់ស្ដែងមានប្រសិទ្ធភាព។
៤. បន្តផ្លាស់ថ្មីទម្រង់កំណើន រចនាសម្ព័ន្ធឡើងវិញខឿងសេដ្ឋកិច្ច
- ជំរុញមាំការរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចភ្ជាប់ជាមួយការផ្លាស់ថ្មីទម្រង់កំណើន បង្កើនទិន្នផល គុណភាព ប្រសិទ្ធភាព សមត្ថភាពសម្របសម្រួល និងកម្លាំងប្រជែង ទាញយកផល ប្រើប្រាស់និងពង្រីកបណ្ដាប្រភពកម្លាំង របស់ខឿនសេដ្ឋកិច្ច ជំរុញមាំការកែប្រែរដ្ឋបាលផ្លាស់ប្ដូររចនាសម្ព័ន្ធ សេដ្ឋកិច្ច។
- បន្តរៀបចំ បង្កើនលក្ខណៈធ្វើម្ចាស់ការរបស់បណ្ដាអង្គភាពបុព្វហេតុរដ្ឋបង្កើត។ បង្កើនការចងសម្ព័ន្ធជាមួយបណ្ដាមូលដ្ឋានក្នុងតំបន់សំខាន់គឺខេត្ត ទាំង ០៤ នៅមាត់សមុទ្រខាងកើតតំបន់វាលទំនាបទន្លេគឺវឡុងនិងទីក្រុងហូជីមិញ ទីក្រុងហាណូយ។
៥. ផ្ដុំកម្លាំងពង្រីកសេដ្ឋកិច្ចសមុទ្រ
- ចង្អុលការពិនិត្យឡើងវិញ តម្រែតម្រង់ បំពេញបន្ថែមនិងកសាងគម្រោងផែន ការនិងផែនការទាក់ ទងដល់សមុទ្រ ធានាការផ្សារភ្ជាប់ដោយស្រុះស្រួល ព្រមៗគ្នារវាងការអភិរក្សនិងអភិវឌ្ឍ។
- កេណ្ឌប្រមូលបណ្ដាប្រភពកម្លាំងវិនិយោគដើម្បី ឆ្ពោះទៅកាន់ទិសដៅត្រាវិញក្លាយជា មជ្ឈមណ្ឌល ច្នៃជលផល គ្រឿងសមុទ្រ។ វិនិយោគទុនបង្កើនកម្រិតបណ្ដាកំពង់ផែត្រី តំបន់បោះយុទ្ធការកប៉ាល់ នាវាជៀសជ្រកព្យុះ។ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សមុទ្រ។ ពង្រីកបណ្ដាផ្នែកឧស្សាហកម្មប្របមាត់សមុទ្រ។ បន្តឆ្លៀតយកបណ្ដា ប្រភពទុនវិនិយោគទៅក្នុងតំបន់សេដ្ឋកិច្ចឌិញអាង ផ្លូវសម្រាប់កប៉ាល់សមុទ្រមានចំណុះធំចូលកាន់ទន្លេហូវ។
៦. ជំរុញមាំឧស្សាហូបនីយកម្ម ភាវូបនីយកម្មខឿនសេដ្ឋកិច្ច
- លើកទឹកចិត្តពង្រីកការផលិតកសិកម្មទ្រង់ទ្រាយធំ ផ្ដុំផលិតបណ្ថាផលិតផល ពិសេសកសាងយីហោពាណិជ្ជសញ្ញា បង្ហាញអំពីភូមិសាស្រ្ដ ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមសមស្រប។ ជំរុញមាំការពង្រីក របរចិញ្ចឹមសត្វតាមទិសដៅសុវត្ថិភាពជីវសាស្រ្ដ ចិញ្ចឹមជលផលតាមទិសដៅវប្បកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់។ អនុវត្តល្អការងារគ្រប់គ្រង ការពារ ថែទាំ និងពង្រីកព្រៃឈើ។
- ជំរុញមាំការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីតាមទិសដៅស៊ីជម្រៅ ឆ្ពោះទៅដល់ការកសាងជនបទថ្មី លើកកម្ពស់ ជនបទថ្មីគំរូ។
- រចនាឡើងវិញរួចពង្រីកការផលិតឧស្សាហកម្ម ឧស្សាហសិប្បកម្មភូមិរបរតាមទិសដៅស៊ីជម្រៅ។ បង្កើនគុណភាព និងប្រសិទ្ធភាពការងារជំរុញ វិនិយោគ បង្កើនការអនុវត្តវិទ្យាសាស្រ្ដ - បច្ចេកទេស អាទិភាពពង្រីកបណ្ដាផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន ឧស្សហកម្ម ថាមពល ឧស្សាហកម្មច្នៃ។ បង្កលក្ខណៈឧបត្ថម្ភ រោងចក្រអគ្គិសនីយ្វៀងហាយ ២ ឆាប់បានដំណើរ ការសកម្មភាពពាណិជ្ជកម្ម បណ្ដាអ្នកវិនិយោគផ្សព្វផ្សាយ បណ្ដាគម្រោងការវាយោអគ្គិសនីបន្ទះអគ្គិសនីពន្លឺព្រះអាទិត្យ គម្រោងការប្រេងសាំងលើភូមិ សាស្រ្ដខេត្ត។ ពង្រីកទីផ្សារផលិតផលពិសេស ផលិតផល OCOP ផលិតផលសិប្បវិចិត្រកម្ម ភូមិរបរ។
- បង្កើនការកេណ្ឌប្រមូល គ្រប់គ្រងនិងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភពកម្លាំងវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធនិងពង្រីកទីផ្សារ ផ្ដុំកម្លាំងដោះ ស្រាយទុក្ខលំបាក ជាប់ជំពាក់បំផុតគឺរំសាយទីធ្លា ធ្វើឲ្យសម្បូរបែបរូបភាពប្រមូលនិងប្រើប្រាស់មាន ប្រសិទ្ធភាពប្រភពកម្លាំងសង្គម។
- ឆ្លៀតយកបណ្ដាប្រភពកម្លាំងឆាប់ផ្សព្វផ្សាយ វិនិយោគបណ្ដាសំណង់សំខាន់ៗ ដូចជា៖ សម្រេច បើកទូលាយផ្លូវជាតិលេខ ៥៣ (កំណាត់ត្រាវិញ - ឡុងត្វង) តំបន់សេដ្ឋកិច្ចឌិញអាង។ ផ្ដុំកម្លាំងវិនិយោគសម្រេចផ្លូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្លូវខេត្ត ៩១៥B (ដំណាក់កាលទី ២) កសាងសម្រេច រួចដាក់ឲ្យប្រើប្រាស់កំពង់ផែត្រីឌិញអាង កំពង់ផែ សមុទ្រថ្កូវ មន្ទីរពហុព្យាបាលទ្រង់ទ្រាយ ៧០០ គ្រែ។ល។ វិនិយោគប្រព័ន្ធធារាសាស្រ្ដ បម្រើការ ទប់ស្កាត់ជាតិប្រៃ រក្សាទឹកសាប បណ្ដាគម្រោង ការទំនប់ ជម្រាលបង្ការ ទប់ស្កាត់ស្រុតបាក់ដី។
- បង្កើនការជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធផលិត ពង្រីកតំបន់វត្ថុធាតុដើមភ្ជាប់ជាមួយការលក់ផលិតផល។ ជំរុញមាំការពង្រីកពាណិជ្ជកម្មអេលិកត្រូនិច បន្តផ្លាស់ប្ដូរទម្រង់គ្រប់គ្រងទីផ្សារ បង្កើនការងារគ្រប់គ្រងទីផ្សារ។ បន្តផ្សព្វផ្សាយអនុវត្តចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម”។ ផ្ដុំកម្លាំងពង្រីកបណ្ដាផ្នែកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានដឹកជញ្ជូន logistics សេវាហិរញ្ញវត្ថុ ធនាគារ ពិគ្រោះសេវាសុខាភិបាល គុណភាពខ្ពស់។ល។ យកចិត្តទុកដាក់ការងារជំរុញផ្សព្វផ្សាយ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស វិស័យទេសចរណ៍ បង្កើតបណ្ដាផលិតផលទេសចរណ៍ពិសេសនិងមានតម្លាភាព។ ខិតខំស្រុក ទីផ្សាររួមខេត្ត ក្រុងនីមួយៗមានតិចបំផុតកន្លែងទេសចរណ៍មួយកន្លែងសម្រេចសម្បទាបានទទួលស្គាល់។
- គ្រប់គ្រង លៃលក ប្រើប្រាស់ម៉ត់ចត់ មានប្រសិទ្ធភាព ប្រិតសំចៃបណ្ដាប្រភពកម្លាំងថវិការដ្ឋ ធានាអនុវត្តបណ្ដាភារកិច្ចប្រមូល ចំណាយតាមគម្រោងថវិកា ត្រូវតាមច្បាប់ភ្ជាប់ជាមួយការកេណ្ឌប្រមូលដល់កម្រិតខ្ពស់បំផុត បណ្ដាប្រភពកម្លាំង ផ្សេងដើម្បីជំរុញការពង្រីកសេដ្ឋកិច្ច - សង្គម។ ពិនិត្យអង្កេតម៉ត់ចត់ការលៃលកប្រើប្រាស់ថវិកា អនុវត្តបណ្ដាកម្មវិធី គម្រោងការ។ អនុវត្តមានប្រសិទ្ធភាពគោលនយោបាយប្រាក់កាស់ ឥណទាន រូបិយប័ណ្ណបរទេស ជំរុញមាំការកេណ្ឌប្រមូល និង ឲ្យបុលទុន ជំរុញមាំការពង្រីករបៀបទូទាត់ដោយមិនប្រើប្រាក់មុខ។ សហការបង្កើន កម្រិតក្រុមជំនាញគយជាសាខានាយកដ្ឋានគយទ្វារព្រំដែនត្រាវិញ។
- បន្តចលនាបណ្ដាគ្រួសារឯកជនឡើងជាអាជីវកម្មពេលដែលមានលក្ខណៈគ្រប់គ្រាន់។ ផ្សព្វផ្សាយអនុវត្ត បណ្ដារចនាច្បាប់ គោលនយោបាយឧបត្ថម្ភអាជីវកម្មឲ្យអភិវឌ្ឍស្ថិរភាព។ ផ្ដុំកម្លាំងពង្រឹង និងបង្កើនគុណភាព ទ្រង់ទ្រាយ ផលិត ធ្វើអាជីវកម្ម បណ្ដាសហករណ៍ បំផុតគឺសហករណ៍ កសិកម្មយកចិត្តទុកដាក់ឧបត្ថម្ភបណ្ដាក្រុមសហការផលិតឲ្យមានលក្ខណៈពង្រីកឡើងជាសហករណ៍។
៧. ជំរុញមាំការអភិវឌ្ឍវិស័យសិក្សាអប់រំ - បណ្ដុះបណ្ដាល បង្កើនគុណភាព ប្រភពធនធានមនុស្ស អភិវឌ្ឍវិទ្យា សាស្រ្ដ - បច្ចេកវិទ្យានិងផ្លាស់ថ្មីការច្នៃប្រតិដ្ឋ
អ្នកគ្រូ ង្វុយង៉ុកណឿង កំពុងពន្យល់មេរៀនដល់សិស្ស ។
- បន្តផ្លាស់ថ្មី បង្កើនគុណភាពវិស័យសិក្សាអប់រំ - បណ្ដុះបណ្ដាល បង្កើនការអប់រំ សីលធម៌ របៀបរស់នៅ ជំនាញ រស់នៅ អប់រំរាងកាយ ធនា សុវត្ថិភាពសាលារៀន។ បន្តការពិនិត្យឡើងវិញ តម្រែតម្រង់គម្រោងផែនការ រៀបចំ ថ្នាក់រៀន ផ្សព្វ ផ្សាយ អនុវត្តគម្រោងផែនការបណ្ដុះបណ្ដាលបង្កើនសម្បទាកម្រិតវិជ្ជាកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនបង្កើនបណ្ដាប្រភពកម្លាំងវិនិយោគដល់វិស័យសិក្សាអប់រំ បង្កើនការងារគ្រប់គ្រងរដ្ឋក្នុង វិស័យអប់រំ -បណ្ដុះបណ្ដាល។ ជំរុញមាំការងារសង្គមូបនិយកម្មអប់រំ កសាងសង្គមរៀនសូត្រ។
- បង្កើនគុណភាពអប់រំមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈនិងសកម្មភាពបណ្ដាមជ្ឈមណ្ឌល អប់រំជាប្រចាំ និងបង្រៀនវិជ្ជាជីវៈ។ ផ្សព្វផ្សាយកសាងគម្រោង ផែនការសាលាឧត្តមសិក្សាវិជ្ជាជីវៈគុណភាពខ្ពស់។
- ជំរុញមាំការសិក្សាស្រាវជ្រាវ អនុវត្ត អភិវឌ្ឍវិទ្យាសាស្រ្ដ - បច្ចេកវិទ្យា។ បង្កើនសកម្មភាពគ្រប់ គ្រងសម្បទាវាស់វាល់គុណភាពការពារនិងអនុវត្ត សិទ្ធិកម្មសិទ្ធិបញ្ញា។
៨. អភិវឌ្ឍវប្បធម៌ អប់រំកាយកីឡា ព័ត៌មាននិងឃោសនាការ
- ចាត់តាំងល្អបណ្ដាសកម្មភាពវប្បធម៌ សិល្បៈ កីឡានាបណ្ដាថ្ងៃបុណ្យទាន ព្រឹត្តិការណ៍សំខាន់ៗ របស់ប្រទេសរបស់ខេត្ត។ ជំរុញមាំចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” និងចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ទីក្រុង អារ្យធម៌”។ យកចិត្តទុកដាក់វិនិយោគនិងសង្គមូបនីយកម្មកសាងវប្បធម៌ភ័ណ្ឌ កីឡាទេសចរណ៍ អភិរក្ស និងអភិវឌ្ឍបណ្ដាបេតិកភ័ណ្ឌវប្បធម៌ជនជាតិ។ ជំរុញមាំការពង្រីកវិស័យអប់រំកាយកីឡាទូទាំងប្រជាជន ជំរុញទឹកចិត្តកីឡាដែលសម្រេចស្នាដៃខ្ពស់ ចាត់តាំងល្អមហាសន្និបាតអប់រំកាយ កីឡាគ្រប់លំដាប់ថ្នាក់។ ផ្គត់ផ្គង់សេវាសាធារណៈ បន្តផ្ទាល់កម្រិតខ្ពស់។ បង្កើនការគ្រប់គ្រង កំណត់ ទិសដៅសារព័ត៌មាន ទូរទស្សន៍ បន្តធ្វើឲ្យសុក្រឹត្យ បង្កើនគុណភាពផ្សព្វផ្សាយលើកម្មវិធីវិទ្យុ និង ទូរទស្សន៍ សារព័ត៌មាន។
៩. ថែទាំសុខភាពប្រជាជន ចំនួនប្រជាជន និងអភិវឌ្ឍ គ្រួសារនិងកុមារ
- បន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាវិធានការ បង្ការទប់ស្កាត់ជំងឺគ្រោះថ្នាក់លើមនុស្ស ជាពិសេស គឺជំងឺកូវីដ-១៩។ យកចិត្តទុកដាក់វិនិយោគ គ្រប់គ្រង ប្រើប្រាស់មានប្រសិទ្ធភាពឧបករណ៍សុខាភិបាល បង្កើនគុណភាពពិនិត្យព្យាបាលជំងឺ ថែទាំ សុខភាពប្រជាជន អនុវត្តល្អការងារសង្គមូបនីយកម្មសុខាភិបាល យកចិត្តទុកដាក់អភិវឌ្ឍផ្នែកឱសថ បុរាណ បង្កើនការគ្រប់គ្រង ត្រួតពិនិត្យសុវត្ថិភាពអនាម័យអាហារ គ្រប់គ្រងឱសថឯកជន។ បង្កើនការផ្សព្វផ្សាយ ចលនាចូលរួមគាំពារសង្គម គាំពារសុខាភិបាល។
- ផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីចំនួនប្រជាសាស្រ្ដ និងអភិវឌ្ឍរក្សាកម្រិតកើតកូនសមស្រប។ អនុវត្តល្អការងារ សមភាពភេទ ដើម្បីការជឿនលឿនរបស់នារី បង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ ថែទាំ អប់រំនិងការពារកុមារ។
១០. ពលករ ការងារធ្វើ អនុវត្តបណ្ដាគោលនយោបាយសង្គមនិងសុខុមាលភាពសង្គម
- បន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្ដ បណ្ដុះបណ្ដាលបង្កើនគុណភាពប្រភពធនធាន មនុស្សរបស់ខេត្ត បង្កើតភាពទំនាក់ទំនងស្អិតល្មួតរវាងមូលដ្ឋានអប់រំវិជ្ជាជីវៈ និងបណ្ដាមជ្ឈមណ្ឌលសេវាការងារធ្វើ អាជីវកម្ម ចាត់តាំងល្អការទំនាក់ ទំនងការងារធ្វើ។ គ្រប់គ្រងម៉ត់ចត់ពលករពីបរទេសមកធ្វើការនៅលើភូមិសាស្រ្ដខេត្តត្រាវិញ។
- អនុវត្តល្អជាងទៀតបណ្ដាគោលនយោបាលចំពោះអ្នកមានសគុណចំពោះជាតិ ឧបត្ថម្ភពីសង្គម បង្កការងារធ្វើ បន្ថយភាពក្រីក្រពហុសណ្ឋាន ស្ថិរភាពក្នុងលក្ខណៈលំបាក ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្ដាកម្មវិធីគោលដៅជាតិ។
១១. គ្រប់គ្រងនិងប្រើប្រាស់មានប្រសិទ្ធភាពដីធ្លី ភោគផលធម្មជាតិ ការពារ បរិស្ថាន ម្ចាស់ការទប់ទល់នឹងអាកាសធាតុ ប្រែប្រួល ទឹកសមុទ្រជោរឡើង
- គ្រប់គ្រងម៉ត់ចត់ការប្រើប្រាស់ ផ្ទេរកម្មសិទ្ធិប្រើប្រាស់ ផ្ទេរគោលដៅប្រើប្រាស់ដីកសិកម្មតាមគម្រោងផែនការ។ បង្កើតគម្រោងផែនការប្រើប្រាស់ដីធ្លី។ បង្កើនការគ្រប់គ្រង ទាញយកផល និងប្រើប្រាស់មានប្រសិទ្ធភាពដីរដ្ឋ ដីល្បាប់ ដីកោះ ទើប អណ្ដែតដីកសាង។ អនុវត្តល្អនីតិវិធី សំណុំបែបបទ ទាក់ទងដល់ការពិនិត្យវាយតម្លៃជះឥទ្ធិពលបរិស្ថាន ប្រគល់ដី ឲ្យជួលដីត្រូវតាមកំណត់។ល។ គ្រប់គ្រងម៉ត់ចត់ និងទាញយកផលសមស្របមានប្រសិទ្ធភាពប្រភពខ្សាច់បាតទន្លេ បាតសមុទ្រ និងការ ពារប្រភពទឹក។
- បន្តផ្សព្វផ្សាយអនុវត្តល្អការអភិវឌ្ឍស្ថិរភាព តំបន់វាលទំនាបទន្លេគឺវឡុងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ។ បង្កើនលទ្ធភាពព្យាករណ៍ ប្រកាសព្រមានអំពីគ្រោះធម្មជាតិ ម្ចាស់ការទប់ទល់ នឹងបាតុភូតអាកាសធាតុមិន ស្របនឹងបំណង បំផុតគឺគ្រោះរាំងស្ងួត ជ្រាបជាតិប្រៃ។ ជំរុញមាំការដាំព្រៃឈើនៅតំបន់មាត់ទន្លេ សមុទ្រតាម សងខាង ផ្លូវគមនាគមន៍។ បង្កើនការគ្រប់គ្រងកសាងសណ្ដាប់ធ្នាប់ទីក្រុង កែលម្អទិដ្ឋភាពបរិស្ថាន កាត់បន្ថយ ដល់កម្រិតទាបបំផុតការប្រើប្រាស់សំរាមជ័រ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះបណ្ដាករណីបង្កកខ្វក់បរិស្ថាន។
១២. បង្កើនកិច្ចការពារជាតិ - សន្តិសុខ រក្សាខ្ជាប់ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជំរុញមាំបណ្ដាសកម្មភាពកិច្ចការបរទេស
- កសាងជំហរការពារជាតិទូទាំងប្រជាជនភ្ជាប់ជាមួយជំហរសន្តិសុខប្រជាជន កសាងតំបន់បង្ការរឹងមាំ សហការស្អិតល្មួតការពង្រីកសេដ្ឋកិច្ច - សង្គមភ្ជាប់ជាមួយភារកិច្ចការពារជាតិ - សន្តិសុខ។ អនុវត្ត ល្អការងារហ្វឹកហាត់ សមយុទ្ធ បំពាក់បំប៉នចំណេះ ការពារជាតិ - សន្តិសុខ កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធានិងគោលនយោបាយសមរភូមិ ក្រោយយោធា។
- ម្ចាស់ការក្ដាប់ស្ថានភាព ប្ដេជ្ញាតស៊ូ ទប់ស្កាត់ធ្វើឲ្យបរាជ័យល្បិចកល សកម្មភាពបំផ្លាញរបស់បណ្ដាអានុភាពជាអមិត្តប្រតិកិរិយាដោះស្រាយទាន់ពេលមានប្រសិទ្ធភាពនិងត្រូវតាមច្បាប់បណ្ដាបញ្ហារឿង រ៉ាវស្មុគស្មាញកើតឡើង។ ការពារសុវត្ថិភាពបណ្ដា ព្រឹត្តិការណ៍នយោបាយសង្គម បណ្ដាគោលដៅ សំខាន់ៗ។ ជំរុញមាំការបង្ការ ប្រឆាំង បង្រ្កាបបណ្ដា ឧក្រឹដ្ឋជន ទប់ស្កាត់ការបង្កើនបទល្មើសអំពីសេដ្ឋកិច្ច គ្រឿងញៀនអបាយមុខសង្គម ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្ការពន្លត់ការឆេះផ្ទុះនិងសង្រ្គោះជនរងគ្រោះ។ អនុវត្តល្អការងារគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រំដែនសមុទ្រ។
- ផ្សព្វផ្សាយមានប្រសិទ្ធភាពសកម្មភាពកិច្ចការបរទេស យកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាន បង្កើនការយល់ដឹង អំពីសមាហរ័ណអន្តរជាតិ គ្រប់គ្រងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភពទុនឧបត្ថម្ភពីបរទេស ចាត់តាំងល្អការជំនួបជាមួយបណ្ដាអាជីវកម្មវិនិយោគបរទេស អាជីវកម្មអណិកជនវៀត ណាម និងអណិកជនមកលេងស្រុកកំណើត៕ ចប់
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។