• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហា​បុប្ផា-រង្សី” របស់អ្នកនិពន្ធសិល្បករឆ្នើមថាច់ចឹង

18/04/2023 14:04

កាលពីរថ្ងៃទី ១២ មេសា សមាគមអក្សរសិល្ប៍ត្រាវិញបានចាត់តាំងពិធីឧទ្ទេសនាមនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហាបុប្ផា-រង្សី” របស់អ្នកនិពន្ធ សិល្បករឆ្នើមថាច់ចឹង។

អ្នកកាសែត សើុងហុង (ទី ១ ខាងឆ្វេង) អគ្គនិពន្ធនាយករងកាសែតត្រាវិញជូនបាច់ផ្កាប្រសិទ្ធពរដល់សិល្បករឆ្នើមថាច់ចឹង។

ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ​ អនុប្រធានអចិន្ត្រៃយ៍​សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត អ្នកកាសែត ស៊ើងហុង អគ្គនិពន្ធនាយករង កាសែតត្រាវិញ និងសមាជិក សមាជិកានៃសាខាសមាគមអក្សរសិល្ប៍ខ្មែរនិមន្ត និង អញ្ជើញចូលរួមយ៉ាងកុះករ។
នាពិធីនេះ សិល្បករឆ្នើមសាងសេដ្ឋបានអាន ប្រវត្តិរូបសង្ខេប ក៏ដូចប្រវត្តនៃការនិពន្ធនាដបទល្ខោនយូរកេរ្តិ៍ “ចំណងស្នេហាបុប្ផា-រង្សី” របស់សិល្បករឆ្នើមថាច់ចឹង។ តាមអំណានរបស់សិល្បករឆ្នើមសាងសេដ្ឋ៖ សិល្បករឆ្នើម ថាច់ចឹង កើតឆ្នាំ ១៩៤១ នៅភូមិសំពោងសាក់ធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។  សិល្បករឆ្នើម ថាច់ចឹងជាអតីតប្រធានក្រុមសិល្បៈរស្មីប្រទីប ខេត្តត្រាវិញ អតីតនាយករងមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ខេត្ត។ នាដបទ “ចំណងស្នេហាបុប្ផា-រង្សី” បានសិល្បករឆ្នើមថាច់ចឹង និពន្ធជាភាសាខ្មែរកាលពីឆ្នាំ ១៩៧៩ និងបានសម្រេច ជោគជ័យនៅឆ្នាំ ១៩៨៥ ហើយបានក្រុមសិល្បៈរស្មីប្រទីបយកទៅសម្តែង និងទទួលបានមេដាយមាសក្នុងសមោសរនាដសាស្ត្រជំនាញទូទាំងប្រទេសកាលពីឆ្នាំ ១៩៨៥ បាន ចាត់តាំងនៅនឹងទីក្រុងក្វីញុើង ខេត្តបិញឌិញ។ 
ខ្លឹមសារនៃនាដបទនេះ គឺស្ងើចសរសើរអំពីចំណងមិត្តភាពរវាងប្រទេសវៀតណាម និងកម្ពុជាកាលពីសម័យតស៊ូប្រឆាំងនឹងរបប ប្រល័យពូជសាសន៍ខ្មែរក្រហម ។ សើ្ងចសរសើរ អំពីភាពអង់អាចក្លាហានរបស់តួអង្គ រង្សី ជាយុទ្ធខ្មែរនៅប្រទេសវៀតណាមដែលបានស្ម័គ្រ ចិត្តចូលរួមធ្វើបដិវត្តន៍នៅប្រទេសកម្ពុជាដើម្បីដណ្តើមយកឯករាជ្យ សេរីភាពជូនប្រជាជន កម្ពុជា។ ស្ងើចសរសើរអំពីចំណងស្នេហាស្មោះស្ម័គ្ររបស់តួអង្គបុប្ផា និងរង្សី ។ល។
នាដបទ "ចំណងស្នេហាបុប្ផា-រង្សី" បានសិល្ប ករឆ្នើមសាងសេដ្ឋប្រែសម្រួលជាភាសាវៀតណាម រួចបានសមាគមអក្សសិល្បិ៍ខេត្តសហការជាមួយអាគារបោះពុម្ពវប្បធម៌ជាតិបោះ ពុម្ពផ្សាយជាឧភ័យភាសា (ខ្មែរ-វៀត) ក្នុងត្រី មាសទី ៤ ឆ្នាំ ២០២២។ ការបោះពុម្ពផ្សាយ នាដបទ "ចំណងស្នេហាបុប្ផា-រង្សី"  ដើម្បី ចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈ ល្ខោនយូរកេរ្តិ៍ ជាទម្រង់សិល្បៈឆ្នើមរបស់ខ្មែរ រួមចំណែកក្នុងការកសាងប្រព័ន្ធសិល្បៈនៅ ប្រទេសវៀតណាមឲ្យបានសម្បូរបែប។ 
នៅពិធីនេះដែរ បណ្តាតំណាង បានចូលរួមថ្លែង សុន្ទរកថាស្ងើចសរសើរយ៉ាងក្រៃលែងចំពោះ នាដបទ "ចំណងស្នេហាបុប្ផា-រង្សី"ដែលជាស្នាដៃរបស់អ្នកនិពន្ធសិល្បករឆ្នើមថាច់ចឹង៕    ដំណឹង រូបថត៖ សុជា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.