• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២១- NQ/TW៖ ការងារថែទាំសុខភាពប្រជាជនបានលើកកម្ពស់

03/12/2021 08:16

អស់រយៈពេលជិត ១០ ឆ្នាំ អនុវត្តសេចក្ដី សម្រេចចិត្តលេខ ២១- NQ/TW ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ “ស្ដីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារគាំពារសង្គម គាំពារសុខាភិបាល ដំណាក់កាល ២០១២-២០២០” សកម្មភាពពិនិត្យព្យាបាលជំងឺ ដោយគាំពារសុខាភិបាលបានលើកកម្ពស់រួមចំណែកអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។

ព្យាបាលជំងឺដែលមានបណ្ណគាំពារសុខាភិបាល ។
     ចាប់ពីឆ្នាំ ២០១២-២០២០ ទូទាំងខេត្តមានមនុស្សទៅពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលចំនួន ១៦.៤៤៤.៣៨៩ លើក គិតជាទឹកប្រាក់ ៥.០៣០ ពាន់លានដុង។ ដោយឡែកក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២១ មានមនុស្សទៅពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល ១.០២៨.៤០៩ លើក គិតជាចំនួនប្រាក់ជិត ៤៤០ ពាន់លានដុង។ បានដឹងថា ទូទាំងខេត្តមានមូលដ្ឋានពិនិត្យព្យាបាលជំងឺ ១២៥ កន្លែង រួមទាំងមូលដ្ឋានរដ្ឋបង្កើត និងមូលដ្ឋានឯកជន មានគ្រែសម្រាប់អ្នកជំងឺ ២.៣២០ គ្រែ គិតជាមធ្យម មានវេជ្ជបណ្ឌិត ៨,៩ នាក់ និងគ្រែសម្រាប់អ្នកជំងឺ ២២,៨៥ គ្រែសម្រាប់ប្រជាជនមួយម៉ឺននាក់។ ដំណាក់សុខាភិបាលទាំងអស់សុទ្ធសឹងមានវេជ្ជ បណ្ឌិតធ្វើការ។ ភូមិ អនុសង្កាត់ ១០០% មាន បុគ្គលិកសុខាភិបាល។ បណ្ដាសេវាសុខាភិបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែប និងគុណភាពឆ្លើយតបតម្រូវការថែទាំសុខភាពប្រជាជន អនុវត្តល្អ ការពិនិត្យព្យាបាលជំងឺគួបផ្សំរវាងវេជ្ជសាស្រ្តបុរាណ និងវេជ្ជសាស្រ្តទំនើបសន្សឹមៗ សម្រេចសម្បទាគុណភាព សកម្មភាពពិនិត្យព្យាបាលជំងឺនៅសុខាភិបាលមូលដ្ឋាន។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្សព្វផ្សាយពិនិត្យព្យាបាលជំងឺ ដោយគាំពារសុខាភិបាល កាត់បន្ថយប្រាក់ព្យាបាលឲ្យអ្នកជំងឺ។
     តាមប្រសាសន៍វេជ្ជបណ្ឌិតង្វៀងហូវភឿក នាយករងមន្ទីរសុខាភិបាល បច្ចុប្បន្ន តម្រូវការថែទាំ សុខភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។ ជំងឺឆ្លងមួយចំនួន (ជាពិសេសគឺជំងឺ កូវីដ-១៩ ប្រែប្រួលស្មុគស្មាញ) ជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច-សង្គម និងប្រព័ន្ធផ្នែកសុខា ភិបាល។ អាស្រ័យហេតុនោះ តួនាទីរបស់គោល នយោបាយគាំពារសុខាភិបាលចំពោះការបង្កើនគុណភាពពិនិត្យព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលថ្នាក់មូលដ្ឋានត្រូវយកចិត្តទុកដាក់។ ទន្ទឹមនឹងនោះ គុណភាពពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលនៅថ្នាក់មូលដ្ឋាន ត្រូវការលើក កម្ពស់ឆ្លើយតបទាន់ពេលតម្រូវការថែទាំសុខភាព ជូនប្រជាជនជួយឲ្យអ្នកចូលរួមគាំពារសុខាភិបាល បានប្រសព្វជាមួយសេវាគុណភាពនៅសុខាភិបាលថ្នាក់មូលដ្ឋាន។
     មន្ទីរសុខាភិបាលបានសហការជាមួយគាំពារសង្គមខេត្តផ្សព្វផ្សាយពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល ជូនអ្នកចុះឈ្មោះពិនិត្យព្យាបាលជំងឺដំបូងនៅដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន។ យោងលើមូលដ្ឋាននោះ កងជួរកម្មាភិបាលសុខាភិបាលសហការទាន់ពេលជាមួយកម្មាភិបាលត្រួតពិនិត្យគាំពារសុខាភិបាលដោះ ស្រាយការលំបាកបង្កលក្ខណៈងាយស្រួលឲ្យអ្នកជំងឺដែលមានបណ្ណគាំពារសុខាភិបាលក្នុងការពិនិត្យព្យាបាល ជំងឺ និងទូទាត់ខ្ទង់ចំណាយ តាមកំណត់ សន្សឹមៗកាត់បន្ថយការអំពល់ដល់ប្រជាជនពេលចូលរួម និងទទួលបណ្ដារបបគាំពារ សុខាភិបាល។ រួមជាមួយការបង្កើនបណ្ដាមុខសញ្ញាចូលរួម និងតម្រូវការពិនិត្យព្យាបាលជំងឺ ដោយគាំពារសុខាភិបាលនៅលើភូមិសាស្រ្ត ផ្នែក សុខាភិបាលបានខិតខំលើកកម្ពស់គុណភាពពិនិត្យព្យាបាល ជំងឺដោយគាំពារសុខាភិបាលដោយ របៀបកែប្រែសំណុំបែបបទរដ្ឋបាល កាត់បន្ថយការអំពល់ក្នុងការទទួល ពិនិត្យព្យាបាលជំងឺ និង ទូទាត់ប្រាក់ចំណាយក្នុងការព្យាបាលជាមួយអ្នក ជំងឺដែលមានបណ្ណគាំពារសុខាភិបាល បង្កើនគុណភាពបណ្ដាសេវាសុខាភិបាល វិនិយោគធនធានមនុស្ស និងឧបករណ៍ឆ្លើយតបល្អជាងទៀត ការពិនិត្យព្យាបាលជំងឺជូនប្រជាជន។
     ទន្ទឹមនឹងបណ្ដាលទ្ធផលដែលសម្រេចបាន ការងារពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលនៅសុខាភិបាល មូលដ្ឋាន ជាពិសេសនៅដំណាក់សុខាភិបាលនៅជួបការលំបាកច្រើន។ ក្នុងខណៈដែលតម្រូវការពិនិត្យព្យាបាលជំងឺរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ប៉ុន្តែមុខសញ្ញាចូលរួមគាំពារសុខាភិបាលមួយចំ នួនមិនទាន់យល់បានគ្រប់គ្រាន់អំពីសិទ្ធិ ផលប្រយោជន៍ និងបន្ទុក ចំនួនអ្នកចូលរួមគាំពារសុខាភិបាលគ្រួសារនៅអន់ថយ។ ម្យ៉ាងទៀត លក្ខណៈមូលដ្ឋានសម្ភារនៅតាមដំណាក់សុខាភិបាលជា ច្រើនថ្វីត្បិតមានការកែប្រែ ប៉ុន្តែមិន ទាន់ឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល។ អាស្រ័យហេតុនោះ ដើម្បីទាក់ទាញ ប្រជាជនចូលរួមគាំពារសុខាភិបាល សម្រេចនីតិ វិធីគាំពារសុខាភិបាលទូទាំងប្រជាជន ទាមទារត្រូវ បង្កើនគុណភាពពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលនៅសុខាភិបាលមូលដ្ឋាន បន្តជំ រុញមាំការផ្សព្វផ្សាយដើម្បីប្រជាជនយល់ដឹងរួច ចូលរួមគាំពារសុខាភិបាល។
     អង្គភាពឆ្នើមក្នុងការអនុវត្តន៍ល្អគោលនយោបាយ គាំពារសុខាភិបាលគឺមន្ទីរពហុព្យាបាល​ត្រាវិញ ជាមន្ទីរពេទ្យចំណាត់ថ្នាក់លេខ ២ មានគ្រែ សម្រាប់អ្នកជំងឺ ៦០០ គ្រែ មានបុគ្គលិក ៦៩០ រូប រួម មាន ៣០ ផ្នែកបន្ទប់។ មន្ទីរពេទ្យមានកង ជួរគ្រូពេទ្យ វេជ្ជបណ្ឌិតអស់ពីចិត្តចំពោះសុខភាពប្រជាជនក្នុងខេត្ត។
     តាមប្រសាសន៍វេជ្ជបណ្ឌិតត្រឹងគាងវូ នាយកមន្ទីរពហុព្យាបាលត្រាវិញ ក្នុងពេលកន្លង មន្ទីរពេទ្យផ្សព្វផ្សាយបាន បច្ចេកទេសខ្ពស់ថ្នាក់មជ្ឈិម ជាច្រើន ដូចជា៖ ផ្លាស់សន្លាក់ឆ្អឹង វះកាត់ ចម្រាញ់ ឈាម។ល។ ការផ្សព្វផ្សាយបណ្ដា វិធានការព្យា បាលបច្ចេកទេសខ្ពស់រួមចំណែកជួយឲ្យអ្នកជំងឺក្រីក្រនៅតំបន់ជ្រៅឆ្ងាយដាច់ស្រយាលបានព្យាបាលនៅមូលដ្ឋាន មិនចាំបាច់បញ្ជូនទៅថ្នាក់លើ។
     ជាមួយបណ្ដាវិធានការព្យាបាលដោយបច្ចេកទេសខ្ពស់ទាមទារចំណាយប្រាក់ច្រើន ប្រសិនបើគ្មានគាំពារសុខាភិបាលទេនោះ អ្នកជំងឺនឹងគ្មានប្រាក់គ្រប់សម្រាប់ទូទាត់ក្នុងការព្យាបាលឡើយ។ ក្រៅពីនោះ បណ្ដាជំងឺធ្ងន់ៗ ផ្សេងទៀត ដូចជា៖ ខ្សោយតម្រងនោម មហារីកទឹកនោម ផ្អែម។ល។ ត្រូវការព្យាបាលបន្តបន្ទាប់ និងយូរអង្វែង បង់ប្រាក់ច្រើន មានគាំពារសុខាភិបាល ឧបត្ថម្ភទើបមានលក្ខណៈបន្តការព្យាបាល។ ប្រការនេះសឲ្យឃើញថា ផលប្រយោជន៍នៃការចូលរួមគាំពារសុខាភិបាលគឺសំខាន់ណាស់។
     អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២១ គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់បានជំរុញមាំការងារផ្សព្វផ្សាយ ជួយ បង្កើនការយល់ដឹងរបស់ប្រជាជនអំពីការចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ ទន្ទឹមនឹង នោះ ផ្នែកសុខាភិបាល និងគាំពារសង្គមខេត្តសហ ការផ្សព្វផ្សាយអនុវត្តល្អ ជួយឲ្យអ្នកជំងឺ (បំផុតគឺអ្នកជំងឺក្រីក្រ ជិតក្រ) ស្ងប់ចិត្តដើម្បីពិនិត្យ និងព្យាបាលជំងឺ រួមចំណែកថែទាំល្អសុខភាពប្រជា ជនផង កាត់បន្ថយប្រាក់ចំណាយក្នុងការព្យាបាលជំងឺផង៕        ប្រែសម្រួល៖  ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.