01/08/2023 13:41
ថ្នាក់ដឹកនាំខេត្តដាក់កម្រងផ្កានៅបូជនីយដ្ឋានអ៊ំហូ ឃុំឡុងឌឹក។
ការពលីដើម្បីបុព្វហេតុរបស់ប្រជាជាតិ និងយុទ្ធជនយើង យ៉ាងថ្លៃថ្នូរគ្មានអ្វីប្រៀបធៀបបាន។ មាតុភូមិយើងជានិច្ចកាលកំណត់ត្រានូវគុណូបការ ប្រជាជនយើងជានិច្ចកាលដឹងគុណ និងរំលឹកគុណ។ ស្នងបន្តប្រវេណីសីលធម៌ “ផឹកទឹកនឹងប្រភព ហូបផ្លែនឹកដល់អ្នកដាំ” លោកប្រធានហូជីមិញសម្រេចចិត្តជ្រើសយកថ្ងៃទី ២៧ ខែកក្កដា ជាប្រចាំឆ្នាំធ្វើជាទិវាយុទ្ធជនពិការ-ពលីដើម្បីទុកឱ្យបក្ស រដ្ឋ និងប្រជាជនយើង “សម្តែងសេចក្តីដឹងគុណមេត្តាករុណា”ចំពោះយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី។ លោកហូជីមិញសំណូមពររដ្ឋាភិបាល និងប្រជាជាតិគប្បីត្រូវយកចិត្តទុកដាក់ តបស្នងសងគុណធ្វើឱ្យយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី “លំនឹងអំពីសម្ភារ សប្បាយរីករាយខាងស្មារតី និងមានឱកាសចូលរួមក្នុងសកម្មភាពមានប្រយោជន៍សម្រាប់សង្គម”។ ថ្ងៃទី ២៧ ខែកក្កដាបានក្លាយជាទិវាមានអត្ថន័យជាប្រវត្តិសាស្ត្រ នយោបាយ-សង្គមយ៉ាងធំធេង។ គិតតាំងពីឆ្នាំ ១៩៤៧ មកដល់ពេលនេះ បក្ស រដ្ឋ និងប្រជាជនយើងជានិច្ចកាលអនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ថែទាំជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។ ថ្ងៃទី ២៧ ខែកក្កដា មានអត្ថន័យជាប្រវត្តិសាស្ត្រ នយោបាយ-សង្គមយ៉ាងធំធេងដូច្នោះ បានជាបណ្តាឆ្នាំមកអាយនេះឱ្យតែដល់ថ្ងៃទី ២៧ ខែកក្កដា ទន្ទឹមជាមួយនឹងបណ្តាសកម្មភាពនឹកគុណបានប្រព្រឹត្តទៅលើគ្រប់ប្រទេសជាតិ គឺពេលនោះ ជាមួយនឹងគំនិតមហិច្ឆិតាខ្មៅងងឹត គំនុំគុំកួនរបប បណ្តាអង្គការប្រតិកិរិយានៅក្នុង និងក្រៅប្រទេស បុគ្គលមួយចំនួនប្រឆាំងយ៉ាងតឹងរឹងជាមួយនឹងបដិវត្តន៍តែងផ្សាយបណ្តាកលល្បិចរឿងអាក្រក់ផ្ទុយជាមួយនឹងបណ្តាកិច្ចការធ្វើ អត្ថន័យទង្វើល្អរបស់បក្ស រដ្ឋ និងប្រជាជនយើងធ្វើចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារមានសគុណចំពោះប្រទេសជាតិ។ ពួកវាឆ្លៀតឱកាសយកការភ្លាំងភ្លាត់ ជំពាក់វាក់វិនក្នុងការអនុវត្តន៍គោលនយោបាយចំពោះអ្នកមានសគុណនៅទីនេះទីនោះមកដើម្បីសរសេរជាអត្ថបទចុះផ្សាយជាព័ត៌មាន រូបភាពខុសឆ្គង បំផ្លើសគោលគំនិតបង្កឱ្យមានមន្ទិលសង្ស័យក្នុងសង្គម ដើម្បីវាយកំចាយគោលនយោបាយចំពោះអ្នកមានសគុណរបស់បក្ស និងរដ្ឋប្រទេសយើង។ មិនលំបាកក្នុងការត្រួតមើលដោយការហៅឈ្មោះរបស់បណ្តាសមាគម ក្រុម បណ្តាអង្គការប្រតិកិរិយាដែលមានកម្រាស់ក្នុងការប្រឆាំងបំផ្លើសបំផ្លាញបក្ស និងរដ្ឋវៀតណាមក្នុងសហគមន៍បណ្តាញសង្គមពីមុននេះដូចជា៖ វៀតតឹង ទ្រាវដាយវៀត រដ្ឋាភិបាលជាតិវៀតណាមបណ្តោះអាសន្ន សមាគមជនជាតិវៀតណាមនៅក្រៅប្រទេសរួមជាមួយនឹងបណ្តា “ឧគ្ឃោសនសព្ទ”កកោកនៅក្រៅប្រទេសដូចជា៖ VOA, RFA, RFI, BBC។ល។ បណ្តាអង្គការប្រតិកិរិយាសម្លេងធំៗមួលបង្កាច់ថា៖ “រដ្ឋកាន់អំណាចវៀតណាមល្មើសគុណចំពោះយុទ្ធជនពលីដើម្បីបុព្វហេតុមាតុភូមិ មិនគោរពទៀនធូបនៅថ្ងៃបុណ្យដារឧទ្ទិសជូនបងៗយុទ្ធជនពលី”។ ពួកវាមូលបង្កាច់ថា បក្ស រដ្ឋវៀតណាមភ្លេចស្រឡះមិនយកចិត្តទុកដាក់ដល់យុទ្ធជនពិការ-ជំងឺ អ្នកមានសគុណចំពោះប្រទេសជាតិ”ឡើយ។ ក្រុមពួកមួយចំនួនបញ្ចេញសម្តីរំលោភទៅលើព្រលឹងវិញ្ញាណវីរយុទ្ធជនពលីថា “ការពលីរបស់បណ្តាវីរយុទ្ធជនពលីគឺមិនចាំបាច់ឡើយ គ្មានអត្ថន័យ ការពលីទាំងនោះសមជាមួយនឹងបណ្តាគោលនយោបាយអាទិភាពដូចនាពេលបច្ចុចប្បន្ននេះឬទេ?”។ ឬពួកវាវាយចំទៅលើការពលីរបស់បណ្តាវីរយុទ្ធជនពលីក្នុងសង្រ្គាមប្រឆាំងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិកទាំង ០២ លើក និងការពារព្រំដែននិរតី ព្រំដែនភាគខាងជើង និងការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិជាមួយនឹងយុទ្ធជនពិការ និងយុទ្ធជនបានពលីក្នុងសមរភូមិរបស់របបវៀតណាមសាធារណៈបរិវារលក់ប្រទេស។
អនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ៧៦ ឆ្នាំកន្លងហើយ បក្ស រដ្ឋបានចេញផ្សាយគោលនយោបាយ របបជាច្រើនដើម្បីថែទាំជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍។ ផ្តើមពីគ្រឹត្យលេខ ២០/SL ចុះថ្ងៃទី ១៦/០២/១៩៤៧ របស់លោកប្រធានហូជីមិញស្តីពី “ការកំណត់របបចូលនិវត្តន៍របួសពិការ និងប្រាក់ពលី”។ បន្តពីនោះ នៅថ្ងៃទី ២៩/៨/១៩៩៤ គណៈអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ៩ បានឆ្លងច្បាប់អាជ្ញាអាទិភាពចំពោះអ្នកធ្វើសកម្មភាពបដិវត្តន៍ យុទ្ធជនពិការនិងគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ-ជំងឺ អ្នកធ្វើសកម្មភាពក្នុងសម័យសង្រ្គាម អ្នកមានសគុណជួយឧបត្ថម្ភបដិវត្តន៍ (បច្ចុប្បន្ននេះហៅថាច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍) ច្បាប់អាជ្ញាបានកំណត់កិត្តិយសថ្នាក់រដ្ឋ “អ្នកម្តាយវៀតណាមវីរភាព”។ ផ្តើមពីនោះ គិតមកដល់សព្វថ្ងៃនេះ ច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍បានឆ្លងកាត់ការកែប្រែបំពេញបន្ថែម ០៧ លើកនាបណ្តាឆ្នាំ ១៩៩៨ ឆ្នាំ ២០០០ ឆ្នាំ ២០០២ ឆ្នាំ ២០០៥ ឆ្នាំ ២០០៧ ឆ្នាំ ២០១២ និងឆ្នាំ ២០២០ ហើយថ្មីៗនេះ ច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ (កែប្រែ) កាលពីឆ្នាំ ២០២០ បានអនុម័តឆ្លងនៅថ្ងៃទី ០៩/១២/២០២០។ នេះគឺជាឯកសារបទដ្ឋានច្បាប់យ៉ាងសំខាន់ជាលទ្ធិគ្រប់គ្រងភាវូបនីយកម្មគោលការណ៍ គោលមាគ៌ា ចង្អុលការរបស់បក្ស រដ្ឋស្តីពីការងារអ្នកមានសគុណចំពោះបដិវត្តន៍ គឺជាគ្រឹះធារច្បាប់សម្រាប់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចាត់តាំងផ្សព្វផ្សាយថែទាំជីវភាពសម្ភារ ស្មារតីដល់អ្នកមានសគុណចំពោះបដិវត្តន៍។
ថ្នាក់ដឹកនាំខេត្តអុជធូបគោរពវិញ្ញាណវីរយុទ្ធជនពលី។
រួមជាមួយនឹងការធានារបបឧបត្ថម្ភសោធនជាប្រចាំ នៅមានគោលនយោបាយឧបត្ថម្ភជាច្រើនទៀតក៏បានចេញផ្សាយអនុវត្តដូចជា៖ គោលនយោបាយអាទិភាពអំពីលំនៅឋាន គោលនយោបាយអាទិភាពក្នុងការអប់រំ-បណ្តុះបណ្តាលកូនប្អូនរបស់អ្នកមានសគុណចំពោះបដិវត្តន៍ ថែទាំសុខភាព អាទិភាពបុលទុនពីមូលនិធិជាតិដោះស្រាយការងារធ្វើដើម្បីពង្រីកការផលិត ឧបត្ថម្ភបណ្តាមូលដ្ឋានផលិត-ធ្វើអាជីវកម្មរបស់យុទ្ធជនពិការ-ជំងឺ និងអ្នកមានសគុណ។ល។ បង្កលក្ខណៈសម្រាប់កូនប្អូនមានការងារធ្វើ បង្កើនប្រភពចំណូល លំនឹងជីវភាព។ ប្រព័ន្ធមូលដ្ឋានបុព្វហេតុបម្រើយុទ្ធជនពិការ ញាតិសន្តានយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍រួមមាន៖ បណ្តាមូលដ្ឋានចិញ្ចឹមបំប៉នយុទ្ធជនពិការ-ជំងឺធ្ងន់ បំប៉នឆ្លាស់ បណ្តាមជ្ឈមណ្ឌលស្តារអវយវៈសុទ្ធសឹងធ្វើសកម្មភាពមានប្រសិទ្ធភាព។ បណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋានសកម្មដោះស្រាយបណ្តាករណីរឿងដែលមានកើតឡើង និងឋិតនៅស្ទះដូចជា៖ ការបញ្ជាក់ ទទួលស្គាល់អ្នកទទួលរបបគោលនយោបាយអាទិភាព ស្វែងរកប្រមូលធាតុយុទ្ធជនពលី ការបញ្ជាក់ឈ្មោះធាតុយុទ្ធជនដែលនៅខ្វះព័ត៌មានដោយវិធីសាស្ត្រត្រួតពិនិត្យ ADN។ ជីវភាពអ្នកមានសគុណចំពោះបដិវត្តន៍មិនបញ្ឈប់បានលើកកម្ពស់ កម្រិតឧបត្ថម្ភសោធនបានកើនឡើងពី ១.៣១៨.០០០ដុង (ឆ្នាំ ២០១៥) កើនឡើង ១.៦២៤.០០០ ដុង(ឆ្នាំ ២០២០)។ គិតមកដល់ពេលនេះ ក្នុងទូទាំងប្រទេសមាន ៩៨,៦% គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍មានកម្រិតជីវភាពស្មើឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យមរបស់ប្រជាជនទីស្នាក់នៅ ដោះស្រាយសម្រេច មិនទុកឱ្យគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ។
នៅលើភូមិសាស្ត្រខេត្តត្រាវិញ ឆ្លងអស់រយៈធ្វើសង្រ្គាមទាំងពីរលើករំដោះជនជាតិ សង្រ្គាមការពារព្រំដែននិរតី និងបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសព្រះជាណាចក្រកម្ពុជា ក្នុងទូទាំងខេត្តមានអ្នកបរិច្ចាគឈាមស្រស់ សាច់ស្រស់ដើម្បីបុព្វហេតុមាតុប្រទេសជាង ១៦.៨០០ នាក់ មានអ្នកបរិច្ចាគមួយចំណែកខ្លួនប្រាណរបស់ខ្លួនជាង ៨.០០០ នាក់ មានគ្រួសារជាង ១៨.០០០ គ្រួជាមួយនឹងញាតិសន្តានយុទ្ធជនពលី ១២.៣៧៨ នាក់ អ្នកធ្វើសកម្មភាពបដិវត្តន៍ ៦.០០០ នាក់ អ្នកមានសគុណចំចំពោះបដិវត្តន៍ ១.០៣៩ នាក់ អ្នកត្រូវជាប់ពន្ធនាគារ ២.០១៦ នាក់ អ្នកម្តាយចំនួន ៣.៣៦៤ នាក់បានប្រទាន និងឧទ្ទិសជូនកិត្តិនាមកិត្តិយសថ្នាក់រដ្ឋអ្នកម្តាយវៀតណាមវីរភាព។ ក្នុងបណ្តាឆ្នាំកន្លង ក្រៅពីការផ្សព្វផ្សាយអនុវត្តគោលនយោបាយរបស់រដ្ឋតាមច្បាប់អាជ្ញាអាទិភាពចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ អ្នកម្តាយវៀតណាមវីរភាពតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងមហាជននយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសកម្មចូលរួមជ្រោមជ្រែងក្នុងបណ្តាចលនា “តបស្នងសងគុណ” រួមវិភាគទានកសាង ជួសជុលផ្ទះឧបការគុណ ជូនបណ្ណប្រិតសំចៃឧបការគុណ ថែទាំញាតិសន្តានយុទ្ធជនពលី ឧបត្ថម្ភកូនរបស់យុទ្ធជនពលីឱ្យមានលក្ខណៈទៅសាលា បានរៀនវិជ្ជាជីវៈដោះស្រាយការងារធ្វើ ទទួលទំនុកបម្រុងអ្នកម្តាយវៀតណាមវីរភាព ។ល។បានរីកសាយភាយរួមចំណែកធ្វើលំនឹង និងលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់យុទ្ធជនពិការ-ជំងឺ ញាតិសន្តានយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍នៅលើភូមិសាស្ត្រ ១០០% ឃុំសង្កាត់ ទីប្រជុំជនបានទទួលស្គាល់ធ្វើល្អការងារថែទាំយុទ្ធជនពិការ-ជំងឺ គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍។
លទ្ធផលអនុវត្តគោលនយោបាយចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍នៅក្នុងទូទាំងប្រទេស និងលើភូមិសាស្ត្រខេត្តត្រាវិញកន្លងហើយគឺជាការជាក់ស្តែងរវៀសរវៃ និងជាភ័ស្តុតាងពិតប្រាកដដើម្បីបដិសេធច្រានចោលបណ្តាកលល្បិចមូលបង្កាច់ ញុះញង់របស់បណ្តាអានុភាពជាអមិត្តអំពីទិវា ២៧ កក្កដា អំពីការថែទាំរបស់បក្ស រដ្ឋយើងចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។
ក្រៅពីការក្តាប់ខ្ជាប់ច្បាស់លទ្ធផលអនុវត្តគោលនយោបាយចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះប្រទេសជាតិដើម្បីធ្វើជាមូលដ្ឋាន តស៊ូបដិសេធច្រានចោលបណ្តាកលល្បិចញុះញង់មូលបង្កាច់ខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត។ កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីនឹងនរ អត់ធ្មត់ ប្តេជ្ញាចិត្តតស៊ូជាមួយបណ្តាសក្ខីភាពខុសឆ្គងមួលបង្កាច់របស់បណ្តាអានុភាពជាអមិត្ត វាយកំចាយរាល់កលល្បិចថោកទាបពិសពុលរបស់ពួកអមិត្ត។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមគប្បីជំរុញមាំការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋ បង្កើនការអប់រំនយោបាយសតិអារម្មណ៍ អប់រំប្រវេណី ពិសេសគឺក្នុងយុវវ័យក្មេង។ ទន្ទឹមនឹងនោះ បន្តរួមកម្លាំងថែទាំល្អដល់ជីវភាពសម្ភារ ស្មារតីជូនយុទ្ធជនពិការ-ជំងឺ គ្រួសារយុទ្ធជនពលី គ្រួសារមានសគុណចំពោះប្រទេសជាតិ ចាត់ទុកនេះគឺជាមនោសញ្ចេតនា កិត្តិយស និងភារកិច្ចចំពោះបណ្តាអ្នកដែលបានបរិច្ចាគដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព កសាង និងការពារមាតុប្រទេស៕
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។