29/06/2021 09:20
របាយការណ៍ក្នុងពិធីធ្វើការនេះ សមមិត្ត យឿងវ៉ាំងទ្រេវ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត លេខាបក្សស្រុកថ្កូវបានឱ្យដឹងថា៖ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ នេះស្រុកថ្កូវប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្តបណ្តាភារកិច្ចសំខាន់ៗក្នុងការងារកសាងបក្ស រដ្ឋអំណាច អង្គការមហាជន។ ចាត់តាំងសម្រេចជោគជ័យការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ម្ចាស់ឆ្នោតទៅបោះឆ្នោតសម្រេច ៩៩,៩៤% ។ ប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្តបណ្តាភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិការបក្សស្រុកស្តីអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សំខាន់នោះគឺលើវិស័យកសិកម្ម ដោយភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ តម្លៃ ផលិតសរុបរួមសម្រេច ៥.៧៧២ ពាន់លានដុង សម្រេច ៤៩,៣% នៃសេចក្តីសម្រេចចិត្ត កេណ្ឌប្រមូលប្រាក់ទុនវិនិយោគទូទាំងសង្គមសម្រេចបាន ១.៤៥២ ពាន់លានដុង។ ផ្ទៃដីសាបព្រោះ ដាំដុះសរុបរួមសម្រេច ៣៤.១៨២៥ ហិកតា (សម្រេច ៨៥,៣% នៃសេចក្តីសម្រេចចិត្ត) សត្វចិញ្ចឹម ចិញ្ចឹមជលផលបន្តនឹងបានរក្សាលំនឹង និងពង្រីកការកសាងជនបទថ្មី បន្តនឹងបានយកចិត្តទុកដាក់ជាចម្បង គិតមកដល់ពេលនេះ មាន ០៩ ឃុំ សម្រេចបាន ១៩/១៩ លក្ខឋាន ០៦ ឃុំសម្រេចបានពី ១៣-១៦ លក្ខឋាន ស្រុកសម្រេចបាន ០៥/០៩ លក្ខឋានស្រុកជនបទថ្មី។ ទន្ទឹមនឹងនោះ ខិតខំអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ល។
ឆ្លងតាមការសំណេះសំណាលនូវបណ្តាការងារងាយស្រួលក៏ដូចជាការទុក្ខលំបាកក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ០៦ ខែដើមឆ្នាំអនុលេខាបក្សខេត្ត ឡឹមមិញដាំង បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលគណៈកម្មាធិការបក្សស្រុកថ្កូវសម្រេចបាន។ អនុវត្តល្អការងារផ្សព្វផ្សាយបណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ ប្រមូលផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីសម្រេចបានលទ្ធផលយ៉ាងសកម្ម។ ចាប់តាំងអពីពេលនេះដល់ចុងឆ្នាំ អនុលេខាបក្សខេត្តបានចង្អុលការថា៖ ស្រុកថ្កូវគប្បីបន្តយកចិត្តទុកដាក់ពង្រីកការផលិតកសិកម្ម ប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដោយមានប្រសិទ្ធភាព ម្ចាស់ការក្នុងការធានាគ្រប់ទឹកស្រោចស្រព ចិញ្ចឹមសត្វចិញ្ចឹមជលផល ពិសេសគឺជលផលវិនិយោគបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញគ្រោងផែនការ វិធីសាស្ត្រ រំសាយបណ្តាប្រភពទុនវិនិយោគ ប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មីត្រឹមត្រូវតាមសេចក្តីសម្រេចចិត្តដាក់ចេញ។ បង្កើនការជំរុញវិនិយោគ ពង្រីកអាជីវកម្ម ផ្តើមអាជីព។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្តល្អការងារអប់រំ និងបណ្តុះបណ្តាល ចាត់តាំងល្អសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ ពិសេសគឺ ដាច់ខាត់មិនគប្បីធ្វេសប្រហែសក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អអនុសាសន៍ “៥K” និងចាក់ថ្នាំវ៉ាក់សាំង ពង្រីកមានប្រសិទ្ធភាពធ្វើសកម្មភាពរបស់បណ្តាក្រុមកូវីដសហគមន៍ អនុវត្តល្អការរាយការណ៍សុខាភិបាល។ ពង្រីកសេដ្ឋកិច្ចផង បង្ការទប់ស្កាត់ជំងឺដោយមានប្រសិទ្ធភាពផងដើម្បីរួមគ្នាពង្រីកសេដ្ឋកិច្ច៕
ប្រែសម្រួល៖ រតនា