• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុលេខាបក្សខេត្ត គឹមង៉ុកថាយ៖ បង្កើនការត្រួតពិនិត្យ ស៊ើបអង្កេតអង្គការចាត់តាំងបក្ស បក្ខជន វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីល្មើសច្បាប់

14/09/2020 14:15

កាលពីថ្ងៃទី ១០ កញ្ញា អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យ ស៊ើបអង្កេតអនុវត្តការពិន័យក្នុងបក្ស អាណត្តិកាល ២០១៥-២០២០ ផ្សព្វផ្សាយភារកិច្ចការងារត្រួតពិនិត្យ ស៊ើបអង្កេតអាណត្តិកាល ២០២០-២០២៥។ សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្តធ្វើជាអធិបតីអង្គសន្និបាត។

ក្នុងអាណត្តិកាល ២០១៥-២០២០ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តត្រួតពិនិត្យបាន ២.៤៩១ អង្គការចាត់តាំងបក្ស និងបក្ខជន ៦.៤៩៩ រូបអំពីការប្រតិបត្តិសារាចរ សេចក្តីសម្រេចចិត្ត សេចក្តីកំណត់ សេចក្តីសន្និដ្ឋានរបស់បក្ស អនុវត្តបែបបទធ្វើការ ល័ក្ខការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ សាមគ្គីផ្ទៃក្នុង ការប្រតិបត្តិគោលនយោបាយ ក្រឹត្យច្បាប់ អនុវត្តការប្រិតសំចៃ ប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងការងារកម្មា ភិបាល។ ស៊ើបអង្កេតបធានបទបាន ១.៦៦៧ អង្គការចាត់តាំងបក្ស និង បក្ខជន ៣.៦៤៣ រូប។ ឆ្លងតាមនោះ ត្រួតពិនិត្យ ស៊ើបអង្កេតសន្និដ្ឋានអនុវត្តពិន័យ ០៣ អង្គការចាត់តាំងបក្ស និងបក្ខជន ៤៣៤ រូប។ គណៈកម្មាធិការត្រួតពិនិត្យគ្របឮលំដាប់ថ្នាក់ត្រួតពិនិត្យដោយមានសញ្ញាល្មើសច្បាប់បាន ៣០៨ អង្គការចាត់តាំងបក្ស និងបក្ខជន ៥៧៧ រូប ត្រួតពិនិត្យការអនុវត្តន៍ភារកិច្ចត្រួតពិនិត្យ ស៊ើបអង្កេតបាន ១.១៥៦ អង្កការចាត់តាំងបក្ស ត្រួតពិនិត្យការប្រតិបត្តិការវិន័យក្នុងបក្សបាន ១៨៦ អង្គការចាត់តាំងបក្ស ស៊ើបអង្កេតបធានបទបាន ១.៥០១ អង្គការចាត់តាំងបក្ស និង បក្ខជន ២.១៣១ រូប។ អនុវត្តពិន័យបក្ខជន ១១១ រូប មានសមាជិកគណៈប្រតិបត្តិការបក្ស ៤២ រូប បណ្តាខ្លឹមសារបំពានល័ក្ខការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ អត្តចរិតសីលធម៌ របៀបរស់នៅ សាមគ្គីផ្ទៃក្នុង បណ្តាប្តការហាមបក្ខជនមិនគម្បីធ្វើ គោលយោបាយចំនួនប្រជាជន ផែនការគ្រួសារ ខ្វះការទទួលបន្ទុក បន្ធោរបង់ការដឹកនាំ ដីធ្លី។ល។

ទិសដៅភារកិច្ចការងារត្រួតពិនិត្យ ស៊ើបអង្កេតអាណត្តិកាល ២០២០-២០២៥ ចាត់តាំងជ្រួតជ្រាបជ្រៅជ្រះសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ និងសេចក្តីសម្រេចចិត្តបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ បណ្តាសេចក្តីកំណត់របស់ល័ក្ខន្តិកបក្ស សេចក្តីសម្រេចចិត្ត សារាចរ សេចក្តីកំណត់ សេចក្តីសម្រេចិត្ត សេចក្តីសន្និដ្ឋាន សេចក្តីណែនាំរបស់មជ្ឍិម និងគណៈកម្មាធិការបក្សថ្នាក់លើស្តីអំពីត្រួតពិនិត្យ ស៊ើបអង្កេត និងអនុវត្តពិន័យក្នុងបក្ស បង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងការយល់ដឹង និងធ្វើសកម្មភាពរបស់គណៈកម្មា ធិការបក្ស អ្នកជាប្រមុខគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ស្តីឋានៈតួនាទី សារៈសំខាន់របស់ការងារនេះ។ កសាងកម្មវិធីត្រួតពិនិត្យ ស៊ើបអង្កេតទូទាំងអាណត្តិកាល  ប្រចាំឆ្នាំ ច្បាមខ្ជាប់ការចង្អុលការរបស់គណៈ កម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យ ថ្នាក់លើ។ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ម្ចាស់ការអនុវត្តការងារត្រួតពិនិត្យអង្គការចាត់តាំងបក្ស បក្ខជនពេលដែលមានសញ្ញាល្មើសច្បាប់ មុនបង្អស់គឺសមាជិកគណៈប្រតិបត្តិការរួមថ្នាក់ កម្មាភិ បាលស្ថិតក្នុងក្របខណ្ឌរួមថ្នាក់របស់យើងគ្រប់គ្រង ត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុគណៈកម្មា ធិការបក្សរួមថ្នាក់ ដោះស្រាយទាន់ពេលបណ្តាសំណុំលិខិតបណ្តឹងតវ៉ា ថ្កោលទោសកម្មាភិ បាល បក្ខជន។ គណៈប្រតិបត្តិការបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់វិនិច្ឆ័យទាន់ពេល សិក្សាស្រាវជ្រាវចំពោះអង្គការចាត់តាំងបក្ស និងបក្ខជនដែលល្មើសច្បាប់ ធានាគោលលំនាំ លក្ខន្តិកៈ បែបបទ ត្រឹមត្រូវតាមសិទិ្ធ ភាពព្រមៗគ្នារវាងការពិន័យរបស់បក្សជាមួយនឹងវិន័យអំពីរដ្ឋអំណាច អង្គការមហាជន និងហូតយកសម្ភារៈ អនុវត្តល្អការងារផ្ទេរបញ្ជូន បណ្តុះបណ្តាលបំពាក់បំប៉នមុខជំនាញ ជួយឲ្យកងជួរកម្មាភិបាលត្រួតពិនិត្យពីមួយថ្ងៃឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី។

មានយោបល់សន្និដ្ឋានសន្និបាត សមមិត្តគឹមង៉ុកថាយចង្អុលការដល់គណៈកម្មាធិកាតបក្ស និងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគម្បីពង្រីកលទ្ធផល និងម៉ឹងម៉ាត់ក្នុងការដកពិសោធន៍នូវបណ្តាការអន់ខ្សោយដើម្បីអនុវត្តសម្រេចល្អភារកិច្ចត្រួតពិនិត្យ ស៊ើបអង្កេតក្នុងអាណត្តិកាលថ្មី។ ក្នុងនោះគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ពិសេសគឺអ្នកជាប្រមុខគម្បីបន្តដឹកនាំ ចង្អុលការបណ្តាអង្គការចាត់តាំងបក្សស្ថិតក្រោម ឪវាទអនុវត្តលើគ្រប់វិស័យ ដោយមានគុណភាព ប្រសិទ្ធភាពការងារត្រួតពិនិត្យ ស៊ើបអង្កេត អនុវត្តពិន័យបក្ស ក្តាប់ខ្ជាប់គោលការណ៍សំណូមពរ ខ្លឹមសាររបស់ភារកិច្ចនយោបាយ និងការងារកសាងបក្សរបស់បក្ខភាគក្នុងសម័យកាលនីមួយៗដើម្បីដាក់ចេញទិសដៅស៊ើបអង្កេតមានគុណភាព សមពលភាព​ ប្រសិទ្ធភាព ការងារត្រួតពិនិត្យ ស៊ើបអង្កេតត្រូវច្បាមខ្ជាប់សារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងភារកិច្ចនយោបាយរបស់មូលដ្ឋាន។ ចំពោះកម្មាភិបាលបំពេញការងារត្រួតពិនិត្យ ស៊ើបអង្កេតជានិច្ចកាលត្រូវរៀនសូត្រលើកកម្ពស់តំរេះវិជ្ជា លទ្ធភាពការងារ លត់ដំអត្តចរិតនយោបាយ និងសីលធម៌ របៀបរស់នៅ គម្បីត្រូវក្តាប់ខ្ជាប់បណ្តាគោលការណ៍ សេចក្តីសម្រេចចិត្ត សារាចរ សេចក្តីកំណត់ បែបបទ សេចក្តីសន្និដ្ឋាន ក្រឹត្យច្បាប់របស់បក្ស រដ្ឋ បង្កភាពព្រមប្រៀងខ្ពស់ក្នុងបណ្តាលើកត្រួតពិនិត្យ ស៊ើបអង្កេត ធានាគុណភាព ប្រសិទ្ធភាព ប្តេជ្ញាចិត្តវិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីបំពាន៕ប្រែសម្រួល៖រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.