• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាម

28/02/2025 15:05

 

សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញសួរសុខទុក្ខ និងប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាមនៅមន្ទីរ ពេទ្យសាកលវិទ្យាល័យត្រាវិញ និងមន្ទីរពេទ្យពហុព្យាបាលត្រាវិញ ។ រូបថត៖ បាធី

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ បានធ្វើជាប្រធានគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាមនៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និងមន្ទីរពេទ្យពហុព្យាបាល ត្រាវិញ ។
អញ្ជើញចូលរួមជាមួយគណៈប្រតិភូមានសមមិត្ត៖ ត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងហ៊ឺវភឿក នាយករងមន្ទីរសុខាភិបាលខេត្តត្រាវិញ វ៉មិញញ៉ឹក អនុប្រធានការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត។
យោងតាមនោះ នៅមន្ទីរពេទ្យទាំង ២ គណៈប្រតិភូបានសួរសុខទុក្ខ ប្រសិទ្ធពរ និងបានស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំអង្គភាពទាំង ២ ស្តីពីលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២៤ និងបណ្តាខែដើមឆ្នាំ ២០២៥។
អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ  ឡឹមមិញដាំង បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលសម្រេចបានរបស់អង្គភាពទាំង ២ នាពេលកន្លង។ សមមិត្ត ឡឹមមិញដាំង មានប្រសាសន៍ថា គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និងមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញក្នុងរយៈកាលជិតៗនេះ បន្តបានលើកកម្ពស់។ សន្សឹមៗបង្កបានទំនុកចិត្តសម្រាប់អ្នកជំងឺនៅក្នុងនិងក្រៅខេត្ត។ សមមិត្តបានទទួលស្គាល់សំណើ និងយោ បល់របស់ថ្នាក់ដឹកនាំអង្គភាពទាំង ២។ សមមិត្ត  សង្ឃឹមថា អង្គភាពនឹងបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបានបន្តអនុវត្តតាមដំបូន្មានរបស់អ៊ំហូ សម្រាប់កងជួរកម្មាភិបាលសុខាភិបាល "សីល ធម៌គ្រូពេទ្យដូចម្តាយនិងកូន"។ បន្តរៀបចំយន្តការលើកកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ វិនិយោគទុនលើឧបករណ៍បរិក្ខារពេទ្យអនុវត្ត និងម្ចាស់ការលើបច្ចេកវិទ្យាព័ត៌មាន ក្នុងការងារពិនិត្យ ព្យាបាលជំងឺក៏ដូចជាក្នុងការងារគ្រប់គ្រង។

សមមតិ្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត (ឈរទី ២ រាប់ពីឆ្វេង) ជូនបាច់ផ្កាដល់គណៈនាយកមន្ទីរពេទ្យសាលាសកលវិទ្យាល័យខត្តត្រាវិញ៕ 
ទន្ទឹមនឹងនោះ គប្បីបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលស៊ីជម្រៅកងជួរកម្មាភិបាល និងកងកម្លាំងជំនាញ។ ពង្រីកការអនុវត្តន៍ល្អការងារសុខុមាលភាពសង្គម។ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ខិតខំក្លាយជាមន្ទីរពេទ្យប្រចាំតំបន់នាពេលខាងមុខ។
ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម សមមិត្ត ឡឹមមិញដាំង បានប្រសិទ្ធពរជូនចំពោះថ្នាក់ដឹកនាំអង្គភាពទាំងពីរកម្មាភិបាល និងនិយោជិតគ្រប់រូបមានសុខភាពល្អ សុភមង្គល និងទទួលបានការ ជោគជ័យក្នុងភារកិច្ចដែលបានប្រគល់ឲ្យ៕  

  បាធី-សុខា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.