06/10/2020 08:03
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ភឿងថៅ
កាលពីថ្ងៃទី ០១ តុលា អនុរដ្ឋមន្រ្តី,អនុប្រធានគណៈជនជាតិលោក ឡេស៊ើងហាយ ព្រមទាំងសមាជិកក្នុងក្រុមប្រតិភូការងាររបស់គណៈជនជាតិ បានអញ្ជើញមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្តីពីការផ្សព្វផ្សាយកសាងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល២០២១-២០៣០។ ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារមានលោក ឡេវ៉ាំហាំង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នទាក់ទិញ។
តាមសេចក្តីរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត៖ នាបច្ចុប្បន្ននេះខេត្តត្រាវិញមានស្រុកថ្កូវជាស្រុកក្រតាមសេចក្តីសម្រេចចិត្តលេខ ២៧៥/QĐ-TTg ចុះថ្ងៃទី ០៧ មីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមាន ២ ឃុំជួបលំបាកពិសេសតំបន់មាត់សមុទ្រ និងកោះសមុទ្រ ៦៤ ឃុំតំបន់ជនជាតិខ្មែរ។ ក្នុងនោះមាន ២៣ ឃុំ និង ១០ ភូមិលំបាកពិសេសស្ថិតក្នុងក្របខ័ណ្ឌវិនិយោគកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល ឃុំសុវត្ថិភាពតំបន់ ០៥ ឃុំស្ថិតនៅកោះ ៦ ឃុំ។ គិតមកដល់ចុងឆ្នាំ ២០១៩ ទូទាំងខេត្តនៅមានគ្រួសារក្រីក្រ ៩.២១៤ គ្រួ និងគ្រួសារជិតក្រ ១៩.៤៧៩ គ្រួ។
នៅពេលធ្វើការ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តនិងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្តបានឯកភាពនូវខ្លឹមសារអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្រ្តខេត្ត តាមការរំពឹងទុកតម្រូវការប្រភពទុនសរុបរួមជាង ២.៩០០ ពាន់លានដុង។ ឆ្លងតាមលទ្ធផលពិនិត្យវាយតម្លៃឡើងវិញពីក្របខ័ណ្ឌ ភូមិសាស្រ្ត មុខសញ្ញាទទួលផល ខ្លឹមសារគោលនយោបាយ និងតម្រូវការទុនរបស់កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១- ២០២៥ លើភូមិសាស្រ្តខេត្ត។ គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាមន្ទីរ ស្ថាប័នខេត្តបានស្នើឡើងក្រុមប្រតិភូការងាររបស់គណៈជនជាតិនូវខ្លឹមសារមួយចំនួនដូចជា៖ ស្នើបំពេញបន្ថែម ០១ ឃុំសុវត្ថិភាពតំបន់ និងបើកទូលាយមុខសញ្ញាទទួលផលគឺគ្រួសារក្រីក្រ គ្រួសារជិតក្រជនរួមខ្មែរនៅក្រៅតំបន់ជនរួមជាតិភាគតិច កែទម្រង់រចនាសម្ព័ន្ធប្រភព ទុន និងបង្កើនបន្ថែមប្រភពទុនឲ្យខេត្តជាង១៤៥ ពាន់លានដុង ប្រៀបជាមួយការ រំពឹងទុកបែងចែកប្រភពទុនរបស់គណៈជនជាតិ ដាក់បញ្ចូលគោលនយោបាយឧបត្ថម្ភដីផលិតបង្វែរមកឧបត្ថម្ភការផ្លាស់ប្តូរមុខរបរជូនគ្រួសារក្រីក្រ ស្នើឲ្យពិនិត្យ កែទម្រង់ឡើងវិញ លក្ខណៈវិនិច្ឆ័យជាក់ស្តែងមួយចំនួនអំពីការកំណត់ បែងប្រភេទបញ្ជាក់ឃុំ ភូមិលំបាកពិសេសតំបន់ជនជាតិខ្មែរឲ្យសមស្របជាមួយលក្ខណៈជាក់ស្តែងនៃតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។
មានយោបល់ក្នុងពិធីធ្វើការនេះ លោកឡេស៊ើងហាយ អនុរដ្ឋមន្ត្រី, អនុប្រធានគណៈជនជាតិបានឲ្យដឹង៖គោលដៅពិធីធ្វើការគឺដើម្បីយកមតិរួមបំពេញរបស់មូលដ្ឋានដើម្បីអនុវត្ត សម្រេចសេចក្តីរបាយការណ៍ស្រាវជ្រាវ ផ្សព្វផ្សាយកសាងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០។ យោងតាមនោះ គណៈជនជាតិរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន និងបណ្តាមន្ទីរ ស្ថាប័នខេត្តត្រាវិញដោះដូរឯកភាពលទ្ធផលត្រួតពិនិត្យ វាយតម្លៃឡើងវិញពីក្របខ័ណ្ឌភូមិសាស្រ្ត មុខសញ្ញាទទួលផល ខ្លឹមសារគោល នយោបាយ និងតម្រូវការទុនរបស់កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ រាល់បញ្ហាទាក់ទងដល់ការកំណត់តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១- ២០២៥ និងបណ្តាឆ្នាំខាងមុខទៀត។ ចំពោះសំណើរបស់ខេត្តត្រាវិញបានក្រុមប្រតិភូការងារទទួលកត់ត្រានិងឲ្យដឹងថា រាល់សំណើរបស់ខេត្តត្រាវិញត្រឹមត្រូវ សមស្របជាមួយលក្ខណៈជាក់ស្តែងនៅមូលដ្ឋាន។ ឆ្លងតាមនោះ សំណូមពរមូលដ្ឋានឆាប់បំពេញបន្ថែមរបាយការណ៍បញ្ជូនឡើងគណៈជនជាតិត្រូវតាមពេលវេលាកំណត់ផែនការបានដាក់ចេញ៕ ភឿងថៅ-រតនា