អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញ ជូនពរចម្រើនជន្មាយុព្រឹទ្ធាចារ្យអាយុ ១០០ ឆ្នាំ
27/01/2022 16:08
កាលពីថ្ងៃទី ២៥ ខែមករា លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនពរចម្រើនជន្មាយុដល់ព្រឹទ្ធាចារ្យអាយុគ្រប់ ១០០ ឆ្នាំ ០២ រូប គឺ លោកយាយត្រឹងធីទ្រី នៅអនុសង្កាត់លេខ ២ សង្កាត់ទី ២ និងលោកយាយថាច់ធីឃីម នៅអនុសង្កាត់លេខ ៩ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញបានសាកសួរសុខទុក្ខដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់សុខភាព និងជំរុញទឹកចិត្តលោកយាយរស់នៅប្រកបដោយក្តីសប្បាយរីករាយធ្វើជាម្លប់សម្រាប់កូនចៅ និងក្រើនរំលឹកដល់គ្រួសារគប្បីយកចិត្តទុកដាក់ថែទាំដើម្បីលោកយាយរស់នៅសុខសប្បាយ។ នាឱកាសនេះ លោកឡេថាញ់បិញបានជូនអំណោយ និងសំពត់ព្រែ ៥ ម៉ែត្រ និងលិខិតចម្រើន ជន្មាយុរបស់លោកប្រធានរដ្ឋដល់លោកយាយទាំងពីររូប៕
%20(1)%20copy.jpg)
លោក ឡេថាញ់បិញសួរសុខទុក្ខ និងជូនពរចម្រើនជន្មាយុដល់ព្រឹទ្ធាចារ្យ។ រូបថត៖ង៉ុកហុង
ង៉ុកហុង-ថាច់ហៀង