• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់ជូនផ្ទះមហាសាមគ្គីនៅឃុំញ៉ីទ្រឿង

23/11/2021 08:26

នា​ឱកាសអ​នុស្សា​វរីយ៍ឆ្នាំ​ទី​ ៩១ ទិ​វា​ប្រ​វេណី​រណសិរ្ស​មា​តុ​ភូមិ​វៀត​ណាម (១៨ វិច្ឆិកា ឆ្នាំ​ ១៩៣០ -១៨ វិច្ឆិកាឆ្នាំ ២០២១) កាល​ពី​ថ្ងៃ​ទី ​១៦ វិច្ឆិកា សមមិត្ត ឡេ​ថាញ់​បិញ អនុ​ប្រ​ធានគណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​​បាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​​ជូន​អំ​ណោយ និង​ប្រ​គល់​ជូន​ផ្ទះ​មហា​សា​មគ្គី​​ដល់គ្រួ​សារក្រី​​ក្រ​​​នៅ​ឃុំ​ញ៉ី​ទ្រឿង ស្រុក​កូវ​ង៉ាង។

លោកឡេថាញ់បិញប្រគល់ជូនស្លាកសញ្ញានិមិត្តរូបផ្ទះមហាសាមគ្គី។

​​ស្ថិតក្នុងពិធីនេះ សមមិត្ត ឡេ​ថាញ់​បិញ អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត​​សង្ឃឹមថា  ​រណ​សិរ្ស​ មា​តុ​ភូមិវៀតណាម​​រួម​ជា​មួយ​គណៈ​​កម្មា​ធិការ​បក្ស​​គ្រប់​​លំ​ដាប់​ថ្នាក់​​អ​នុវត្ត​ល្អ​​ការ​ងារ​ផ្សព្វ​ផ្សាយ ចល​នា ពង្រឹង​ និង​ពង្រីកទូលាយផែន​ម​​ហា​សា​មគ្គី​​ទូ​ទាំង​ប្រជាជាតិ​​ជានិច្ចកាល បន្ត​មានបណ្តា​ការ​ងារធ្វើ​ជាក់​ស្តែងរួម​ចំ​ណែក​​គិត​គូ​រដល់​ជីវភាព​ ​សម្ភារ និង​ស្មា​​រតី​ជូន​ប្រជាជន ពិសេស​គឺជនរួមជាតិ​ខ្មែរ ប្រជាជ​ន​ជួប​លំ​បាកអាស្រ័យ​ដោយជះឥទ្ធិ​ពលអាសន្ន​រោគ​​កូ​វីដ-១៩។ ជំរុញទឹក​ចិត្ត​ប្រជាជន​គ្រប់​ជាន់​ថ្នាក់ និង​គ្រួសារ​ខិត​ខំ​​ក្នុង​ការពលកម្ម​ផលិត​ ឈាន​ឡើង​​ធ្វើ​មានធ្វើបាន​​ស្របច្បាប់ដោយខ្លួនឯង រក្សា​ខ្ជាប់​ខ្ជួន​ក្តី​ជំ​នឿទៅ​​​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ មិន​ទុក​​ឲ្យ​បណ្តាអានុភាព​ជាអមិត្តឆ្លៀត​ឱ​កាស​ញុះ​ញង់ អូស​ទាញ ប្រ​ឆាំង​បក្ស​ រដ្ឋ និង​របប បង្កឱ្យ​បាត់​​សន្តិសុខ​ន​យោបាយ សណ្តាប់​ធ្នាប់​​សុវត្ថិភាព​​សង្គម​។​

អ​នុ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​​​សំណូមពរដល់​​​ប្រជាជន​​​ឃុំ​ញ៉ី​ទ្រឿង​ ស​កម្ម​ក្នុង​​ពល​កម្ម​ផលិត ខិតខំ​​ឈាន​ឡើង​រួច​ផុត​ពី​ភាព​ក្រី​ក្រ​រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រសិទ្ធភាព​​គោល​ដៅកាត់​បន្ថយ​ភាព​ក្រី​ក្រ​ចីរភាព កសាង​ជនបទថ្មី បន្ត​លើក​កំ​ពស់​​ការ​យល់​ដឹង​ប្រុង​ប្រ​យ័ត្ន​​ការពារ​ខ្លួនឯង គ្រួសារ សាច់​ញាតិ​​និង​ស​ហគមន៍ចំ​ពោះ​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញនៃ​អា​សន្ន​រោគ​ជំ​ងឺ​កូ​វីដ-១៩ មិន​ត្រូវ​ធ្វេស​ប្រ​ហែស បាត់​ស្មា​រតី​ប្រុង​ប្រ​យ័ត្ន​ ជា​និច្ច​កាល​អនុវត្ត​ល្អ​អ​នុសាសន៍ ៥K របស់​​ក្រ​សួង​សុខាភិ​បាល ដើម្បី​រួម​ចំ​ណែក​ឆាប់រុញ​ច្រាន​អាសន្នរោគ​ជំ​ងឺ​កូវីដ-១៩។​

​ក្នុងឱកាស​នេះដែរ លោក​ឡេថាញ់​បិញ​ បាន​​ប្រ​គល់​ជូន​ស្លាកសញ្ញា​ជា​​និមិត្តរូប​​​​​ផ្ទះ​ «មហាសា​មគ្គី» ចំ​នួន ​០២​ ខ្នងដល់​គ្រួសារ​ក្រីក្រ និងជូនអំ​ណោយ​ ១០​ ចំ​ណែក​ដល់បណ្តា​កម្មា​ភិ​បាល​រណ​សិរ្ស​​ដែលឆ្លង​កាត់បណ្តា​​ដំ​ណាក់​កាល​ និង​គ្រួ​សារ​គោល​ន​យោ​បាយ​នៅ​លើ​ភូមិសាស្រ្ត​ឃុំ​ ញ៉ី​ទ្រឿង៕

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.