09/04/2021 13:10
អ្នកគ្រូ ង្វៀងធីង៉ុកអៀង។ រូបថត៖ ទ្រឿងអង
លោក ង្វៀងវុាំងរ៉ង ប្រធានការិយាល័យអាជីវកម្មនៃអគ្គិសនីកាងឡុងបានឲ្យដឹង៖ ចលនាប្រិតសំចៃអគ្គិសនី បានចូលក្នុងជីវភាពរបស់ប្រជាជននៅទីផ្សារក៏ដូចជានៅជនបទ ហើយលេចធ្លោគំរូឆ្នើមជាច្រើនក្នុងការប្រិតសំចៃអគ្គិសនី ក្នុងនោះ មានអ្នកគ្រូង្វៀងធីង៉ុកអៀង នៅភូមិដាយឌឹក ឃុំឌឹកម៉ី ស្រុកកាងឡុង។
សំណេះសំណាលជាមួយយើងខ្ញុំ អ្នកគ្រូង្វៀងធីង៉ុកអៀងបានឲ្យដឹងថា កាលនៅបង្រៀន (គាត់ជាអតីតអ្នកគ្រូបង្រៀនសាលាបឋមសិក្សាឌឹកម៉ី (អា)) តែងណែនាំសិស្សយល់ដឹងរួមជាមួយឪពុកម្ដាយអនុវត្តប្រិតសំចៃអគ្គីសនី និងប្រើប្រាស់អគ្គីសនីសុវត្ថិភាព។ ចំពោះអ្នកគ្រូយល់ ឃើញថា ប្រសិនបើគ្រួសារនីមួយៗតែងចូលរួមប្រិតសំចៃអគ្គិសនីសមស្របនោះនឹងរួមចំណែកប្រិតសំចៃរួមឲ្យឃុំឲ្យទូទាំងផ្នែកអគ្គីសនី។ បញ្ហាសំខាន់គឺនាំមកនូវផលប្រយោជន៍ចំពោះមុខនិងកាត់បន្ថយប្រាក់ចំណាយឲ្យគ្រួសារ សមស្របតាមប្រភពចំណូលគឺបៀវត្សចូលនិវត្តន៍នាពេលបច្ចុប្បន្ន។
ផ្ដើមពីស្មារតីនោះ អ្នកគ្រូអៀងរួមជាមួយបណ្ដាសមាជិកក្នុងគ្រួសារអនុវត្តទៀងទាត់ បណ្ដាវិធានការប្រិតសំចៃអគ្គិសនីដែលគ្រួសារណាក៏អាចអនុវត្តបាននោះគឺ៖ “ចេញបិទចូលបើក” ចំពោះបណ្ដាមធ្យោបាយសម្រាប់ប្រជុំជីវភាព ដូចជា៖ អំពូលភ្លើង កង្ហា ទូរទស្សន៍ ផ្លាស់ អំពូលភ្លើង Led បណ្ដាឧបករណ៍អគ្គិសនីត្រូវសម្អាតញឹកញាប់។ល។ លទ្ធផលនាំមកឲ្យគ្រួសារអ្នកគ្រូអៀងឃើញច្បាស់នោះគឺ៖ កាល មិនទាន់អនុវត្តបណ្ដាវិធានការ គិតជាមធ្យមវាល់ប្រាក់អគ្គិសនីពី ៤២០.០០០-៤៥០.០០០ ដុងក្នុងមួយត្រីមាស ប៉ុន្ដែចាប់តាំងពីពេលអនុវត្ត មកទល់ពេលនេះ វាល់ប្រមាណតែពី ២៦០.០០០ -២៨០.០០០ ដុងក្នុងមួយត្រីមាស។ ចំនួនប្រាក់ អគ្គិសនីប្រិតសំចៃថ្វីត្បិតមិនច្រើនប៉ុន្តែមានអត្ថន័យនិងបានប្រិតសំចៃអគ្គិសនី មិនខ្ជះខ្ជាយ អគ្គិសនី បំផុតគឺសមស្របជាមួយនឹងប្រភពចំណូលបច្ចុប្បន្នរបស់គ្រួសារ៕ ប្រែសម្រួល៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។