• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

អ្នកកាសែត ថាច់ធីសុខា៖ ជាប់ឆ្នោតជាប្រធានគណៈលេខាធិការសាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញ

29/08/2023 08:43

កាលពីថ្ងៃទី ២៣ ខែសីហា សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញ ចាត់តាំងមហាសន្និបាតលើកទី ១០ អាណត្តិកាល ២០២៣ - ២០២៥។ អ្នកកាសែត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតខេត្តត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញ អញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។

គណៈលេខាសាខាសមាគមអ្នកកាសែតអាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។

សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញ មានសមាជិក ២៥ នាក់ ក្នុងនោះ សមាជិកខ្មែរ ០៨ នាក់។ ដោយបានការយកចិត្តទុកដាក់ចង្អុលការ ដឹកនាំរបស់អចិន្ត្រៃយ៍សមាគមអ្នកកាសែតខេត្តត្រាវិញ កិច្ចចង្អុលការផ្ទាល់របស់សាខាបក្សកាសែតត្រាវិញ សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញអាណត្តិកាល ២០២០-២០២៣ បាន ផ្សព្វផ្សាយ អនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ៩ អាណត្តិកាល ២០២០-  ២០២៣ បានដាក់ចេញ។ ក្នុងអាណត្តិកាលកន្លង សាខាសមាគមតែងច្បាមជាប់តាមសេចក្តីសម្រេចចិត្តសាខាបក្ស កម្មវិធីធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ សមាគមអ្នកកាសែតត្រាវិញ អនុវត្តបានល្អសកម្មភាពមុខជំនាញរបស់អង្គភាព រួមចំណែកបង្កើន គុណភាពខ្លឹមសារ រូបភាពកាសែតបោះពុម្ពទាំង ពីរភាសា និងកាសែត online ។ ទន្ទឹមនឹងនោះ  សមាជិកសាខាសមាគមនៅទាំងចូលរួមក្នុងកម្មវិធីពានរង្វាន់សារព័ត៌មាន និងបណ្តាកម្មវិធីប្រឡង ដែលសមាគមអ្នកកាសែតខេត្តត្រាវិញ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត សមាគម អ្នកកាសែតវៀតណាម និងបណ្តាផ្នែកមជ្ឈិមបំផុសចលនាទៀតផង។ ជាពិសេស ក្នុងអាណត្តិកាលកន្លង សាខាសមាគមបានអនុវត្តល្អភារកិច្ច ឆ្នើមដូចជា៖ស្នើជូនគ្រឿងអនុស្សារិយយស “ព្រោះបុព្វហេតុសារពត៌មានវៀតណាម” ជូនសមាជិក ០៧ នាក់ កើនតួលេខមកទល់ពេលនេះសាខាសមាគមមានសមាជិក ១៧ នាក់ ទទួលបានគ្រឿង ឥស្សរិយយស អនុស្សារិយយស "ព្រោះបុព្វហេតុសារព័ត៌មានវៀតណាម"។ សហការជាមួយសមាគមអ្នកកាសែតខេត្តអនុវត្តដំណើរការឧទ្ទេសនាមសមាជិក សើុងហុង អនុប្រធាន សមាគមអ្នកកាសែតខេត្តត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញចេញឈរឆ្នោត និងបានជាប់ឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាល ២០២១-២០២៦ ។ល។
ដោយមានស្មារតីទទួលបន្ទុកខ្ពស់ បណ្តាតំណាងបានផ្តុំប្រាជ្ញាពិភាក្សា និងអនុម័តកម្រិតផែនការសំខាន់ៗសម្រាប់អនុវត្តក្នុងអាណត្តិកាលថ្មី។ បោះ ឆ្នោតតែងតាំងលេខាធិការសាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញអាណត្តិកាល ២០២៣ - ២០២៥ រួមមាន ០៣ នាក់។ អ្នកកាសែតថាច់ធីសុខា ប្រធានការិយាល័យរៀបរៀងកាសែតខេមរភាសាកាសែតត្រាវិញ បានមហាសន្និបាតបោះឆ្នោតតែងតាំងជាប្រធានលេខាធិការសាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញអាណត្តិកាលថ្មី ២០២៣ - ២០២៥។

សមូហភាពអ្នកកាសែតខេត្តត្រាវិញថតរូបអនុស្សាវរីយ៍។
ថ្លែងសុន្ទរកថាចង្អុលការមហាសន្និបាត អ្នកកាសែត ស៊ើងហុង អនុប្រធាន សមាគមអ្នកកាសែតខេត្តត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញ  បានទទួលស្គាល់ និងស្ងើចសរសើរចំពោះគណៈលេខាធិការសាខាសមាគមអ្នកកាសែតនៃកាសែត ត្រាវិញ និងបណ្តាសមាជិកដែលបានខិតខំជម្នះការលំបាកអនុវត្តល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រួមរបស់ កាសែតត្រាវិញ សមាគមអ្នកកាសែតខេត្តត្រាវិញ និយាយដោយឡែក និងសកម្មភាពសារព័ត៌មាន របស់ខេត្តនិយាយរួម។
អ្នកកាសែត ស៊ើងហុងចង្អុលការ ៖ ក្នុងអាណត្តិកាលថ្មី គណៈលេខាធិការសមាគមគប្បីបន្តការចលនាសមាជិកអនុវត្តល្អភារកិច្ចនយោបាយរបស់ស្ថាប័ន និងបណ្តាចលនាប្រឡងប្រណាំងរបស់សមាគមអ្នកកាសែតខេត្ត។ ផ្សព្វផ្សាយអនុវត្តល្អ គម្រោងអភិវឌ្ឍន៍កាសែតត្រាវិញតាមទិសដៅផ្លាស់ប្តូរឌីជីថលឆ្នាំ ២0២៥ ចក្ខុវិស័យដល់ឆ្នាំ ២0៣0។ អ្នកកាសែតស៊ើងហុង បានបញ្ជាក់ថា៖ សមាជិក សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញទាំង អស់គប្បីបន្តការពង្រីកស្មារតីម្ចាស់ការច្នៃប្រតិដ្ឋ សាមគ្គីទាំងកម្លាំងកាយកម្លាំងបញ្ញា សកម្មក្នុងការរៀនសូត្របង្កើនចំណេះដឹងមុខជំនាញ បំពាក់បំប៉នសតិអារម្មណ៍នយោបាយ សីលធម៌អ្នកកាសែត ដើម្បីអនុវត្តសម្រេចជោគជ័យភារកិច្ចដែលបានប្រគល់ជូន។ល។    ដំណឹង- រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.