• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អតិថិជនជាច្រើនស្វែងរកទិញកសិផលសុវត្ថិភាពរបស់ខេត្តត្រាវិញ

03/11/2020 06:27

សប្តាហ៍ «កសិផលសុវត្ថិភាពត្រាវិញ»ក្នុង សកម្មភាព «ផ្សារណាត់ជំរុញពាណិជ្ជកម្មនាឱកាសអំណរបុណ្យអកអំបុកឆ្នាំ ២០២០» អាស្រ័យមន្ទីរឧស្សាហពាណិជ្ជកម្មចាត់តាំងចាប់ពីថ្ងៃទី ២៧-៣១ ខែតុលាបានដាក់តាំងបណ្តាផលិតផលកសិផលសម្រេចសម្បទា សុវត្ថិភាពជាង ២០ ល្វែងបម្រើតម្រូវការភ្ញៀវមកទស្សនា។

OCOPនំអន្សមត្រាកួនកាន់តែបើកទូលាយទីផ្សារ។

ជាមួយបណ្តាតួគំរូយ៉ាងស្រស់ស្អាត បណ្តា កសិផលសុវត្ថិភាព​ ផលិតផល OCOP តែងទាក់ទាញបានមនុស្សជាច្រើនមកទស្សនា ស្វែង យល់។ ផលិតផលចូលរួមដាក់តាំង មិនត្រឹមតែមានការកែប្រែអំពីគុណភាពប៉ុណ្ណោះទេ នៅទាំងយកចិត្តទុកដាក់ដល់ការតុបតែងសម្រាប់បណ្តាផលិតផលដូចជា៖ ផលិតផលបានខ្ចប់ដោយស្រោមប្លាស្ទិច រក្សាទុកនៅកន្លែងមានកម្រិតអង្សាសមស្របរក្សាបានកម្រិតស្រស់។ល។

បងស្រីង្វៀងធីហៀង អ្នកបម្រើការដាក់តាំងល្វែងទំនិញកសិផលសុវត្ថិភាពបានឱ្យដឹង៖ ចាប់ពីពេលបើកវារៈ នៅតំបន់ដាក់តាំងបណ្តាកសិផលសុវត្ថិភាពមានភ្ញៀវជាច្រើនមកទស្សនាស្វែងយល់អំពីទម្រង់ការសុវត្ថិភាពបង្កចេញផលិតផល។ មានភ្ញៀវទស្សនាខ្លះមានតម្រូវដោយចំនួនតិចតួចសម្រាប់ប្រើប្រាស់យើងខ្ញុំលក់នៅនឹងកន្លែងតាមសំណូមពរ​ដោយតម្លៃសមរម្យ។ ភ្ញៀវដែលមានតម្រូវការដោយចំនួនច្រើននោះ យើងខ្ញុំឧទ្ទេសនាមទៅបណ្តាមូលដ្ឋានមានកិត្តិយសជំនាញខាងបម្រើកសិផលសុវត្ថិភាពដើម្បីអតិថិជនអញ្ជើញទៅស្វែងយល់ជ្រើសរើស រួចអាចបើកទូលាយទីផ្សារចែកចាយនៅតាមបណ្តាខេត្ត​ ក្រុងដទៃទៀត ។ ចាប់ពីពេលបើកវារៈ«សប្តាហ៍កសិផលសុវត្ថិភាពត្រាវិញ» គិតមកទល់ពេលនេះ យើងខ្ញុំទទួល និងឧទ្ទេសនាមជូនអតិថិជនជាង១០នាក់ដែលមានតម្រូវការជាមួយចំនួនពី ១០០ គីឡូក្រាមឡើងទៅទៅស្វែងយល់នៅមូលដ្ឋានផលិតមួយចំនួនលើភូមិសាស្រ្តបណ្តាឃុំដូចជា៖ ឡុងឌឹក(ទីក្រុងត្រាវិញ) ហ្វាឡើយ(ស្រុកចូវថាញ់) ភូកឹង(ស្រុកទីវកឹង)។ សង្ឃឹមថា ឆ្លងតាមរយៈ «សប្តាហ៍កសិផលសុវត្ថិភាពត្រាវិញ» បណ្តាមុខទំនិញរបស់កសិករសម្រេចសម្បទាសុវត្ថិភាពនឹងមានអតិថិជន អ្នកប្រើប្រាស់ជាច្រើនទៀតបានដឹង ជួយឱ្យកសិផលសុវត្ថិភាពក្នុងខេត្តបើកទូលាយទីផ្សារលក់ដូរជាងទៀត។

ផលិតផលនំអន្សមជ្រុក។

កំពុងជ្រើសយកម្រះត្រៀមបម្រុងឱ្យពិធីជប់លៀងរបស់គ្រួសារបងស្រីត្រឹងធីទ្វៀង នៅសង្កាត់លេខ ៨ ទីក្រុងត្រាវិញបានចែករំលែក៖ ខ្ញុំមានការជឿជាក់ទៅលើផលិតផលកសិផលសុវត្ថិភាពនៅទីនេះ ពីព្រោះនេះជាឱកាសបង្កកេរ្តិ៍ឈ្មោះផលិតផលកសិផលរបស់កសិករដល់អ្នកប្រើប្រាស់។ បណ្តាផលិតផលយកមកដាក់តាំងនៅទីនេះនឹងមិនបោកកុហកអតិថិជន ជាក់ស្តែងគឺមានស្ថាប័នជាច្រើនមានការត្រួតពិនិត្យទើបចូលមកបានដាក់តាំងនៅទីនេះ។           បណ្តាបណីតផលរបស់ខេត្តត្រាវិញបានទទួលស្គាល់ជាផលិតផល OCOP (onecommune one product-ឃុំមួយផលិតផលមួយមុខ) ដូចជា៖ នំអន្សមត្រាកួន ជីវជាតិដូងខ្ទិះ ទឹកក្លុកដូងខ្ទិះ មើមស្ពៃប្រៃ ។ល។ក៏ទាក់ទាញបានអតិថិជនជាច្រើនមកទស្សនាស្វែងយល់។ លោកត្រឹងយ្វីលិញ នាយកក្រុមហ៊ុនចំកាតច្នៃដូងខ្ទិះកូវកែ (VICOSAP) បានឱ្យដឹង៖ បច្ចុប្បន្ន ក្រុមហ៊ុនផលិតបានផលិតផលជាច្រើនភ្ជាប់ដោយឈ្មោះបណីតផលរបស់តំបន់ ក្នុងនោះមាននំបុ័ងដូងខ្ទិះក៏កំពុងបើកទូលាយទីផ្សារនៅក្នុងនិងក្រៅខេត្តជាបណ្តើរៗ។ ព្រមជាមួយនោះ គឺបណ្តាការផ្សព្វផ្សាយអំពីពាណិជ្ជសញ្ញា សម្បទាផលិត និងគុណភាពរបស់ផលិតផលដើម្បីឱ្យអ្នកប្រើប្រាស់ជ្រើសរើសជាផលិតផលសុវត្ថិភាព គ្មានជាតិល័ខ គ្មានជាតិជម្រះឱ្យស គ្មានជាតិរក្សា។ ផ្តើមពីនោះ ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំ ក៏ វត្តមាននៅតាមផ្សារទំនើបមួយចំនួនក្នុងនិងក្រៅខេត្ត។

មានកសិផលសុវត្ថិភាព​ និងបណ្តាផលិតផល OCOP ដទៃទៀត មិនត្រឹមតែសម្រេចសម្បទាកំណត់របស់ផ្នែកពាក់ព័ន្ធប៉ុណ្ណោះឡើយ នៅទាំងជាការវាយតម្លៃ ការជ្រើសរើសរបស់អ្នកប្រើប្រាស់ទៀតផង។ នោះជាបណ្តាមុខទំនិញរបស់កសិករខេត្តត្រាវិញ មានលក្ខណៈជ្រាបចូលកាន់តែជ្រៅជាងទៅក្នុងបណ្តាទីផ្សារបណ្តាខេត្ត ក្រុងនៅពេលខាងមុខ៕    

           អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.