• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅពិនិត្យការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅនឹងស្រុកថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ

10/09/2021 08:39

កាលពីថ្ងៃទី ០៦ កញ្ញា សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ និងស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ០៨ ខែដើមឆ្នាំ ២០២១ នៅនឹងឃុំ ភឿកហ៊ឹង ស្រុកថ្កូវ ។

ស្ថិតនៅនឹងពេលធ្វើការត្រួតពិនិត្យ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តបានស្តាប់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សឃុំភឿកហ៊ឹងរបាយការណ៍ពីលទ្ធផលការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ និងលទ្ធផលស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ០៨​ ខែដើម និងបណ្តាខែចុងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ ស្រុកថ្កូវក៏បានរបាយការណ៍អំពីការទុក្ខលំបាកក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាការងារលំបាកក្នុងការបង្ការប្រឆាំងនឹងរោគជំងឺរលាកពកដុំលើស្បែកគោ។

មានយោបល់ចង្អុលការ សមមិត្តគឹមង៉ុកថាយ​ សំណូមពរឃុំភឿកហ៊ឹងគប្បីកសាងនាដកថាបង្ការអាសន្នរោគជំងឺកូវីដ-១៩ ជាមួយនឹងវិធានការ ០២​ យ៉ាងនោះគឺ ស្ថានភាពប្រែប្រួលស្មុគស្មាញ និងការងារ “តំបន់បៃតង” ដើម្បីធានាការងារបង្ការអាសន្នរោគជំងឺផង ពង្រីកសេដ្ឋកិច្ចផង។ អនុវត្តម៉ឹងម៉ាត់ស្មារតីចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីអំពីការយកឃុំ សង្កាត់ ទីប្រជុំជនធ្វើជា “កំពែងការពារ” ប្រជាជនគឺជា “យុទ្ធជន” ក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩។ គប្បីត្រូវប្តេជ្ញាចិត្តការងាររឹងមាំ “តំបន់បៃតង” អាស្រ័យហេតុនោះ គប្បីត្រូវជម្រុញមាំការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជន។ ក្រុមធ្វើតេស្តជម្រើសរហ័សតាមអត្រាបែងតំបន់មានគ្រោះអាសន្នដើម្បីមិនទុកឱ្យរីករាលដាលរោគជំងឺ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ គប្បីពិនិត្យឡើងទាន់ពេលចំពោះបណ្តាគ្រួសារជួញដូរតូចតាចនៅក្នុងរោងផ្សារដើម្បីចាក់វ៉ាក់សាំង។ ចាត់តាំងយាមល្បាតដើម្បីធានាសន្តិសុខសណ្តាប់ឆ្នាប់ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីល្មើស។

ទន្ទឹមនឹងការងារបង្ការអាសន្នរោគជំងឺ ឃុំភឿកហ៊ឹងគប្បីត្រូវធានាសុខុមាលភាពសង្គម ក្រៅពីគ្រួសារក្រីក្រ គ្រួសារជិតក្រ គប្បីយកចិត្តទុកដាក់ឧបត្ថម្ភដល់បណ្តាគ្រួសារជួបទុក្ខលំបាកអាស្រ័យរោគជំងឺ ជូនព័ត៌មានប្រព័ន្ធជាបន្ទាន់ដើម្បីទុកឱ្យប្រជាជនឆ្លុះបញ្ចាំងពេលជួបលំបាកបានទាន់ពេល។

ក្រៅពីនោះ សមមិត្តអនុលេខាប្រចាំការបក្សខេត្តសំណូមពរឃុំភឿកហ៊ឹងគប្បីប្រមូលផ្តុំកម្លាំងចង្អុលការផលិតស្រូវរដូវសម្រក ពង្រីកបណ្តាទម្រង់ដែលសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ឱ្យសមស្របជាមួយនឹងភាពមានព្រៀបរបស់ឃុំ។ ជម្រុញមាំសន្ទុះកំណើនចាក់វ៉ាក់សាំងព្យាបាលជំងឺរលាកពកដុំលើស្បែកគោ បង្កើនគុណភាពឃុំជនបទថ្មី ដើម្បីឆ្ពោះដល់ការកសាងឃុំជនបទថ្មីលើកកម្ពស់។ ចាត់តាំងបាញ់ថ្នាំកំចាត់មេរោគ ធានាសុវត្ថិភាពតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំឱ្យបានមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការងារកសាងបក្ស កសាងបក្ខភាគសម្រេចកិត្តិនាមស្អាតស្អំ រឹងមាំ៕

អនុលេខាបក្សខេត្ត ធ្វើការជាមួយនឹងឃុំយ៉ឹងថាញ់។ រូបថត៖ មិញទ្រី

 *សប្តាហ៍កន្លងហើយ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅឃុំយ៉ឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ។

អនុវត្តការចង្អុលការរបស់គណៈចង្អុលការបង្ការអាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ទីផ្សាររួមខេត្តយ្វៀងហាយ ឃុំយ៉ឹងថាញ់បានចេញផ្សាយបណ្តាសេចក្តីកំណត់ធ្វើសកម្មភាព បង្កើតបណ្តាក្រុមសុខាភិបាលសហគមន៍ និងបង្កើតប្រព័ន្ធព័ត៌មានជាបន្ទាន់ដើម្បីទទួលនិងវិនិច្ឆ័យបណ្តាបញ្ហាមានការទាក់ទិនដល់ការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ។ អាស្រ័យដោយឃុំយ៉ឹងថាញ់មានភូមិសាស្ត្រស្មុគស្មាញ មានក្រុមហ៊ុន អាជីវកម្មប្រមូលផ្តុំច្រើន និងទាក់ទាញកម្លាំងពលករ ពលកម្មមកធ្វើការច្រើន។ សព្វថ្ងៃនេះ នៅលើភូមិសាស្ត្រឃុំមានប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកចេញចូលឃុំ ចេញចូលផ្សារយ៉ឹងថាញ់ ០៤ កន្លែង ធានាប្រចាំការ ២៤/២៤ ម៉ោង និងបានផ្គត់ផ្គង់គ្រប់មធ្យោបាយ ឧបករណ៍គាំពារ លទ្ធផលត្រួតពិនិត្យប្រជាជនចេញចូលបាន ៩.២៤៤ លើកនាក់ សំខាន់នោះគឺកម្មករ ពលករ និងពលកម្មមកធ្វើការ។ ឃុំយ៉ឹងថាញ់សព្វថ្ងៃនេះមាន ១១ ករណីកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ គិតមកដល់ពេលនេះ នៅលើភូមិសាស្ត្រមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ឡើយ។

មានយោបល់ចង្អុលការ សមមិត្តឡឹមមិញដាំង បានវាយតម្លៃខ្ពស់ការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ពិសេសគឺ នេះគឺជាភូមិសាស្ត្រសំខាន់ ដែលមានក្រុមហ៊ុន គម្រោងការសំខាន់ៗដូចជា រោងចក្រ ឧណ្ហអគ្គិសនី វាយោអគ្គិសនី។ អនុលេខាបក្សខេត្ត សំណូមពរទីផ្សាររួមខេត្ត និងឃុំយ៉ឹងថាញ់គប្បីបន្តបង្កើនការជម្រុញមាំការផ្សព្វផ្សាយ ជ្រួតជ្រាប បញ្ជាការ និងចង្អុលការបណ្តាមូលដ្ឋានជ្រោងខ្ពស់ស្មារតី ប្តេជ្ញាចិត្តត្រួតពិនិត្យជំងឺ កសាងបណ្តា “កំពែងការពារ” ក្នុងការបង្ការអាសន្នរោគជំងឺកូវីដ-១៩។ ផ្សព្វផ្សាយបណ្តាវិធីសាស្ត្រវិនិច្ឆ័យយ៉ាងលឿនពេលដែលមានករណីកើតឡើង សំណូមពរប្រជាជនអនុវត្តម៉ឹងម៉ាត់តាមអនុសាសន៍ ៥K និងគម្លាតសង្គម ពិនិត្យហ្មត់ចត់ឡើងវិញបណ្តាករណីដែលមានកត្តារោគជំងឺ ផ្សព្វផ្សាយទុកឱ្យប្រជាជនរាយការណ៍សុខាភិបាលដោយខ្លួនឯង បង្កើនកម្រិតព្រមានខ្ពស់បំផុត។ ដាច់ខាតមិនទុកឱ្យមានការធ្វេសប្រហែស អត្តនោម័តិក្នុងការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩៕

តឹងតាយ-មិញទ្រី-រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.