• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តវាយតម្លៃការងារចាត់តាំងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០

13/01/2023 10:17

     កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តវាយតម្លៃការ​ងារ​ចាត់តាំងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ សមមិត្ត​យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុម​ប្រឹក្សា​ប្រជាជនខេត្ត សមមិត្ត​គាងក្វឹងសមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជន​ខេត្ត​ធ្វើជាអធិបតី​អង្គប្រជុំ។ អញ្ជើញចូលរួមអង្គប្រជុំមានសមមិត្ត ឡេថាញ់បិញ​ សមាជិក​អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការ​ប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ខេត្តរួម​ជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្ត និងបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត។

ទិដ្ឋភាពអង្គប្រជុំ។

     ស្ថិតក្នុងអង្គប្រជុំ បណ្តាតំណាងបានស្តាប់សេចក្តីរបាយការណ៍វាយតម្លៃការងារចាត់​តាំង​សម័យ​ប្រជុំលើកទី ៧ -ក្រុមប្រឹក្សា​ប្រ​ជាជនខេត្ត នីតិកាលទី ១០។ យោងតាមនោះ ការងារ​ត្រៀម​បម្រុងបានត្រឹមត្រូវ ធានាតាមលំដាប់លំដោយ តាមខ្លឹម​សារដែលបាន​កំណត់។ សម័យប្រជុំបានប្រព្រឹត្តឡើង និងសម្រេចជោគជ័យលើគ្រប់ខ្លឹមសារសំខាន់ៗ​របស់​ផែនការ។ តំណាង​ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើការជាមួយនឹងស្មារតីម៉ឺងម៉ាត់​ហ្មត់​ចត់ ប្រជាធិបតេយ្យ មមាញឹក សកម្ម សម្រេចគុណ​ភាព​ត្រឹមត្រូវតាមការកំណត់។ ការ​ងារ​ចាត់តាំង និងរៀបចំពេលវេលា ខ្លឹមសារកម្មវិធី ពេលវេលាធ្វើបាឋកថា ពិភាក្សា និងចោទសួរសមស្រប។ ការងារបញ្ជាកម្មវិធីសម័យប្រជុំរវៀសរវៃ វិទ្យាសាស្ត្រ ម៉ឺងម៉ាត់ ហ្មត់ចត់ ការប្រគល់ភារកិច្ច​ឱ្យសមាជិកគ្រប់រូបបានច្បាស់លាស់ ណែនាំកម្មវិធីត្រឹមត្រូវ​តាមពេលវេលា និងមានការណែនាំ​មតិសារសំខាន់​ដើម្បីទុកឱ្យតំណាងពិភាក្សា ចោទសួរ។ បណ្តាអង្គភាពភាគច្រើនដែលបានប្រគល់ភារកិច្ចរបាយការណ៍ និងធ្វើបាឋកថា​​សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានច្បាស់លាស់ បំព្រួញខ្លីប៉ុន្តែច្បាម​ខ្ជាប់​តាមខ្លឹមសារសំខាន់ៗ ធានាខ្លឹមសារឯកសារ។ វេនពិភាក្សារបស់តំណាងក្រុម​ប្រឹក្សា​ប្រ​ជាជន និងការបកស្រាយរបស់ថ្នាក់ដឹកនាំគណៈកម្មធិការប្រជាជនខេត្តជាមួយ​នឹងបណ្តាបញ្ហាពិភាក្សា តំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានលើកយកសំណួរចោទ​សួរ​ត្រឹមត្រូវច្បាស់លាស់ សម្រួលខ្លី ឆ្លុះបញ្ចាំងទៀងត្រង់ចំពោះបណ្តាសេចក្តីតប់ប្រ​មល់​របស់​មាមីងម្ចាស់ឆ្នោត។ បណ្តាយោបល់ពិភាក្សាបាន​ឯកភាពជា​មួយនឹងបណ្តាសេចក្តីរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត  មានយោបល់មួយចំនួនរួមបំពេញ សំណើស្នើបណ្តា​បញ្ហាដែលមានការទាក់ទិនល្អ។ បណ្តាយោបល់សំណើស្នើតែងបានអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិ​ការ​ប្រ​ជាជនខេត្តកត់ត្រា និងបកស្រាយច្បាស់លាស់។ វេនចោទសួរដេញដោលក៏បានអនុវត្តប្រជាធិបតេយ្យ ភារកិច្ចខ្ពស់។ អំពីការងារបម្រើសម័យប្រជុំ ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត​បានអនុវត្តល្អការងារ​ធ្វើសេនាធិការបម្រើឱ្យសម័យប្រជុំ។ ក្រោយពីសម័យប្រជុំបានបញ្ចប់ តែងមានសហការល្អជាមួយនឹង​បណ្តាគណៈកម្មការ​ក្រុមក្រឹក្សាប្រជាជនខេត្ត ស្ថាប័នដែលបានប្រគល់ភារកិច្ចព្រាងឯកសារដើម្បីធ្វើសម្រេចបណ្តាសេចក្តីសម្រេចចិត្ត ជម្រាបជូន​ប្រ​ធានក្រុមប្រឹក្សាប្រជាជនខេត្តចុះហត្ថលេខា និងផ្ញើដល់បណ្តាស្ថាប័នមជ្ឈិម តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិ​ការប្រជាជនខេត្ត បណ្តាស្ថាប័នមានការទាក់ទិនដើម្បីចាត់តាំងផ្សព្វផ្សាយ អនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់។

     ដើម្បីផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត ក្នុងពេលខាងមុខនេះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចង្អុលការគណៈកម្មាធិការការងារកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តមិនគប្បីបំពេញបន្ថែមខ្លឹមសារផ្សេងចូលក្នុងកម្មវិធីសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តបន្ទាប់ពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបានចាត់តាំងអង្គប្រជុំផ្តល់យោបល់លើបណ្តាខ្លឹមសាររបស់សម័យប្រជុំរួចហើយ។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រមូលផ្តុំកម្លាំងស្រាវជ្រាវដើម្បីផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាពសម័យប្រជុំដើម្បីលើកស្ទួយសម័យប្រជុំពីមួយថ្ងៃកាន់តែសិ្នទ្ធស្នាលជាមួយនឹងមាមីងម្ចាស់ឆ្នោតជាង នេះគឺជាវិស័យព័ត៌មានផ្សព្វផ្សាយបណ្តាខ្លឹមសារអំពីសេដ្ឋកិច្ច-សង្គមរបស់ខេត្តដល់ប្រជាជន។ ទន្ទឹមនឹងនោះ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីបន្តពង្រីកតួនាទីភារកិច្ច ម្ចាស់ការស្រាវជ្រាវឯកសារ បង្កើនការធ្វើបច្ចុប្បន្នកម្មព័ត៌មាន តាមដានឃ្លាំមើលបណ្តាសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បណ្តាផ្នែកមានការទាក់ទិន។ សំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការបណ្តាមន្ទីរ ផ្នែកខេត្តឱ្យដកពិសោធ ពង្រីកឱ្យអស់ពីស្មារតីភារកិច្ច ម្ចាស់ការត្រៀមបម្រុងល្អបណ្តាខ្លឹមសារដើម្បីជម្រាបសម័យប្រជុំ ធានាគុណភាពហ្មត់ចត់ ត្រឹមត្រូវតាមសេចក្តីកំណត់របស់មជ្ឈិម ស្ថានភាពជាក់ស្តែងរបស់ខេត្ត និងផ្ញើមកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។

     មានយោបល់សន្និដ្ឋានអង្គប្រជុំ សមមិត្តយឿងធីង៉ុកធើ សំណូមពរការងារត្រៀមបម្រុងឱ្យសម័យប្រជុំត្រូវបានការឯកភាពរវាងគណៈកម្មាធិការប្រជាជនខេត្តជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្ត និងជម្រាបខ្លឹមសារត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សំណូមពរបណ្តាការត្រួតពិនិត្យគប្បីត្រូវមានការចូលរួមរបស់ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។ បណ្តាមន្ទីរ ផ្នែកខេត្តពេលកសាងសេចក្តីសម្រេចចិត្តគប្បីត្រូវធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួនមុននឹងផ្ញើមកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ។ ពេលកំណត់ផ្ញើឯកសារគប្បីត្រូវបានអនុវត្តត្រឹមត្រូវតាមការកំណត់របស់ច្បាប់៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.