• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

អង្ករសរីរាង្គ “ហាកង៉ុកចូវឡុង” ជាក្តីទំនុកចិត្តរបស់អ្នកប្រើប្រាស់

10/01/2023 09:39

ដោយបានផលិតតាមទម្រង់ការសរីរាង្គលើ តំបន់ដីផលិតស្រូវ-ចិញ្ចឹមបង្កងលើដី កោះ​ឡុងហ្វាស្រុកចូវថាញ់បង្កើតបានជាផលិតផលមាន លក្ខណៈពិសេសដោយ ឡែករបស់ពូជស្រូវក្រអូប ST ២៤។ នេះគឺជាពូជស្រូវដែលបានសហករណ៍កសិកម្ម- ពាណិជ្ជកម្ម និងផលិតសេវាកម្មចូវហ៊ឹង មានទីតាំងនៅភូមិបាយយ៉ាង ឃុំហ៊ឹងមីុ ស្រុកចូវ ថាញ់ដាក់ពាក្យទិញពីប្រភពពូជស្រូវបានបញ្ជាក់កម្រិតទី ១ ដើម្បីយកមក ផលិត ក្នុងមួយឆ្នាំ ០១ រដូវ។

ផលិតផលអង្ករសរីរាង្គ “ហាកង៉ុកចូវឡុង” សម្រេច OCOP ផ្កាយ ៤។ រូបថត៖ ហ៊ឺវហ្វេ

យោងតាមទម្រង់ការអង្ករសរីរាង្គផលិត “ហាកង៉ុកចូវឡុង” ដែលបានសហករណ៍ចងសម្ព័ន្ធជាមួយគ្រួសារចិញ្ចឹមជលផលដើម្បីផលិតពូជស្រូវ ST24 តាមទម្រង់គួបផ្សំចាប់ពីខែឧសភាដល់ខែ  មិថុនាចុះពូជស្រូវ ក្រោយពេលស្រូវមានអាយុប្រមាណមួយខែនឹងគួបផ្សំការចិញ្ចឹមបង្កងសាវទាវ ក្នុងស្រែ។ អាស្រ័យដោយផលិតស្រូវគួបផ្សំនឹង ការចិញ្ចឹមបង្កង ម្ល៉ោះហើយ ដំណាក់កាលលូតលាស់របស់ស្រូវគឺមិនប្រើថ្នាំការពាររុក្ខជាតិ ចំនួនជីត្រូវបានប្រើប្រាស់តែជីសរីរាង្គ។ល។ ការប្រមូលផលស្រូវ បោកស្រូវ និងកិនស្រូវត្រូវបានអនុវត្តដោយសិប្បកម្ម។
លោកឡាក្វឹកអៀង នាយក និងជាប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្ម ពាណិជ្ជកម្ម  និងផលិតកម្ម សេវាកម្មចូវហ៊ឹងបានឲ្យដឹងថា៖ អាស្រ័យផលិតផលអង្ករ បានផលិតតាមទម្រង់ការ សរីរាង្គនៅលើតំបន់ដីកោះឡុងហ្វា ស្រុកចូវថាញ់ ម៉្លោះហើយ ផលិតផលបានឆ្លើយតបតាមសម្បទា ជាអង្ករសរីរាង្គ ។ បច្ចុប្បន្នផលិតផលរបស់សហករណ៍ត្រូវបានចងសម្ព័ន្ធជាមួយក្រុមហ៊ុននៅទី ក្រុងហូជីមិញ នីហរ័ណទៅទីផ្សារទ្វីបអឺរុប។ សរុបផ្ទៃដីផលិតរបស់សហករណ៍សព្វថ្ងៃបានចងសម្ព័ន្ធជាមួយសមាជិកសហករណ៍ជាង ២១០ ហិកតា របស់មាមីងកសិករ ១៩៧ គ្រួសារ។ មាន ០៣ តំបន់ផលិតសំខាន់គឺ៖ កោះឡុងហ្វា ៣១,៩ ហិកតា របស់មាមីងកសិករ ៣៣ គ្រួសារ ឃុំហ៊ឹងម៉ី ១៦២ ហិកតា (១៣១ គ្រួសារ) និងឃុំហ្វាឡើយ ៤០ ហិកតា (៣០ គ្រួសារ)។
ក្នុងការវិនិយោគកសាងតំបន់សម្រាប់វត្ថុធាតុដើម សហករណ៍បានអនុវត្តការផ្លាស់ប្តូរឌីជីថល ចាប់តាំងពីចុងឆ្នាំ ២០២១ ក្នុងការកសាងលេខ កូដតំបន់ផលិត (២០០ ហិកតា ជំនាញ ផលិតស្រូវលើភូមិសាស្រ្តឃុំហ៊ឹងម៉ី ឃុំឡុងហ្វា ឃុំហ្វាឡើយ ស្រុកចូវថាញ់)។ ពេលដល់ដំណាក់កាលផលិត  (កាលបរិច្ឆេទចុះពូជ គ្រប់គ្រងជំងឺ។ល។) ប្រធានក្រុមនីមួយៗនឹងសហការជាមួយបណ្ដាសមាជិក នៃក្រុមរបស់ខ្លួនបញ្ចូលនីតិវិធីទៅក្នុងកម្មវិធី (App) ជំនាញគ្រប់គ្រងការផលិត។ ឆ្លងតាមរយៈនោះ  សហករណ៍វិនិយោគទុនទិញទូរស័ព្ទ Smartphone ចំនួន ២៥០ គ្រឿងជូនដល់សមាជិកដែលចូលរួមផលិត ២៥០ នាក់។ ដើម្បីកំណត់ទីតាំងបន្ទាត់ ស្រែរបស់ខ្លួនដែលស្ថិតក្នុងផ្ទៃដីស្រែ ២០០ ហិកតា តាមផែនទីរួម (លេខកូដសម្គាល់ឈ្មោះតំបន់ផលិត ដែលបានចុះឈ្មោះ) និងបញ្ជាក់ពីប្រភពដើម ប្រភពផលិតផលស្រូវដែលបានសហករណ៍ចុះឈ្មោះផលិត អាស្រ័យសមាជិកម្នាក់ៗ មានលេខកូដបញ្ជាក់ក្នុងតំបន់ផ្ទៃដីរួមដែលបានចុះឈ្មោះ៕       ប្រែសម្រួល៖ សុខា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.