06/08/2021 07:48
(១)គប្បីត្រៀមបម្រុងមណ្ឌលជម្លៀសក្នុងផ្ទះដោយមានលក្ខណៈឬមានបន្ទប់ដោយឡែក ឬមានមណ្ឌលដោយឡែក មានបន្ទប់អានាម័យដោយឡែក។ ត្រូវមានលេខទូរស័ព្ទរបស់មូលដ្ឋានសុខាភិបាល របស់បុគ្គលិកសុខាភិបាលដែលបានប្រគល់ភារឲ្យតាមដាន លេខទូរស័ព្ទរបស់វេជ្ជបណ្ឌិតពិគ្រោះ។ ទន្ទឹមនឹងនោះ អ្នកជម្លៀសគប្បីត្រៀមបម្រុងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនដូចជា ទឹកលាងដៃរម្ងាប់មេរោគ ទឹកខ្ពុរមាត់ជម្រះបំពង់ក របាំងមុខសុខាភិបាល ឧបករណ៍ស្ទង់កាយឧណ្ហធាតុ ទឹកអាកុលរម្ងប់មេរោគ។ល។ អ្នកដែលជម្លៀសគប្បីត្រៀមបម្រុងថ្នាំចាំបាច់មួយចំនួនដូចជា ថ្នាំសម្រន់គ្រុន ថ្នាំបង្កើនសុខភាពដូចជា multivitamin, vilamin C និងឱសថមួយចំនួនផ្សេតទៀត។ បណ្តាករណីជម្លៀសនៅនឹងផ្ទះគប្បីត្រៀមបម្រុងបន្ថែមតុ កៅអីនៅមុខទ្វារបន្ទប់ ឬមណ្ឌលជម្លៀសដើម្បីទទួលគ្រឿងបរិភោគ ឧបភោគអំពីគ្រួសារ បុគ្គលិកសុខាភិបាល បន្ទប់ជម្លៀសក៏គប្បីមានធុងដាក់សំរាមមានគ្រប ០១។
(២)អនុរដ្ឋមន្ត្រីបានប្រកាសព្រមានឲ្យប្រជាជនគប្បីបើកចំហទ្វារបង្អួចឲ្យអាកាសធាតុស្រឡះស្រឡួន កាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ក្នុងបន្ទប់។
(៣) អ្នកជម្លៀសគប្បីពាក់របាំងមុខជាប្រចាំលើកលែងតែពេលបរិភោគ អនាម័យខ្លួនប្រាណ។ ត្រូវផ្លាស់របាំងមុខ ០២ លើកក្នុងមួយថ្ងៃ និងរម្ងប់មេរោគដោយអាកុល ឬដោយថ្នាំរម្ងប់មេរោគមុនពេលចោលរបាំងមុខ។
(៤) លាងដៃរម្ងប់មេរោគញឹកញាប់បណ្តាសម្ភារប្រើប្រាស់ បណ្តាផ្ទៃមុខលើឧបករណ៍ដែលច្រើនប៉ះពាល់ដូចជា មុខតុ បង្កាន់ដៃទ្វារ បង្គន់អនាម័យក្រោយពេលប្រើប្រាស់។
(៥) គប្បីស្ទង់កាយឧណ្ហធាតុយ៉ាងហោចក្នុងមួយថ្ងៃ ០២ លើក ឬពេលឃើញមានបាតុភូតស្រៀវស្រាញ គ្រុនក្ដៅ។ កត់ត្រាលេខស្ទង់កាយឧណ្ហធាតុរួចរបាយការណ៍ជូនបុគ្គលិកសុខាភិបាលប្រចាំថ្ងៃ។
(៦) មនុស្សគ្រប់រូបគប្បីបរិភោគបំប៉នគ្រប់ជីវជាតិដើម្បីបង្កើនកម្លាំងធន់នឹងជំងឺ។
(៧) ផឹកទឹកឲ្យបានច្រើន និងបំប៉នបន្ថែម vitamin ជាប្រចាំ។
(៨) គប្បីហាត់ប្រាណនៅនឹងកន្លែងប្រចាំថ្ងៃ និងលំហាត់ដកដង្ហើមក្នុងមួយថ្ងៃយ៉ាងហោច ១៥ នាទី។
(៩) សំណូមពរឲ្យបុគ្គលិកសុខាភិបាលយកគំរូធ្វើតេស្តឡើងវិញ ឬបានណែនាំយកគំរូដោយខ្លួនឯងនៅនឹងផ្ទះក្រោយរយៈពេលជម្លៀសបាន ០៧ ថ្ងៃ។
(១០) ពេលមានរោគសញ្ញាដូចខាងក្រោម អ្នកជម្លៀសគប្បីទូរស័ព្ទរបាយការណ៍ជាបន្ទាន់ដល់បុគ្គលិកសុខាភិបាល៖ គ្រុនក្ដៅជាង ៣៧,៥ អង្សា ក្អក ឈឺបំពង់ក ចុះរាគ ឬមានអាការដកដង្ហើមចេញចូលញាប់ខុសពីប្រក្រតី ពិបាកដកដង្ហើម។ លក្ខណៈដើម្បីពិនិត្យរោគសញ្ញាពិបាកដកដង្ហើមគឺមិនអាចដកដង្ហើមឬអត់ដង្ហើមមិនបាន ១០ វិនាទី ពេលមានរោគសញ្ញានេះ របាយការណ៍ជាបន្ទាន់ដល់បុគ្គលិកសុខាភិបាលដើម្បីតាមដានសុខភាព ហើយមានការឧបត្ថម្ភអំពីសុខាភិបាលបានទាន់ពេល៕
ប្រែសម្រួល៖ តឹងង៉ុក