21/03/2025 08:57
ទិដ្ឋភាពសាលាវិទ្យាល័យកូវក្វាងតែងរក្សាងនាម័យជ្រះ-ស្អាតជានិច្ច។ រូបថត៖ តូវៀង
សាខាបក្សសាលាវិទ្យាល័យកូវក្វាងបាន បង្កើតឡើងនៅខែមីនា ឆ្នាំ ២០០៣ គិតមកទល់ពេលនេះមានបក្ខជន ២៣ រូប ស្រូបយកអត្រា ៥០% ប្រៀបនឹងចំនួនកម្មាភិបាល គ្រូបង្រៀន បុគ្គលិកក្នុងសាលា។ រៀងរាល់ឆ្នាំសិក្សា សាលាមានថ្នាក់រៀនប្រមាណ ២០ ថ្នាក់ (ទី១០ ទី១១ ទី១២) មានសិស្សជាង ៨០០ រូប។ រៀងរាល់ឆ្នាំ សាខាបក្សសាលាតែងកសាងផែនការបន្តរក្សាទម្រង់រៀនសូត្រ “សាលារៀនគ្មានសំរាម” ។ ទន្ទឹមនឹងនោះផ្សព្វផ្សាយ ចលនាកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និងសិស្សគ្រប់រូបអនុវត្ត ការរៀនសូត្រតាមគំរូរបស់អ៊ំហូក្នុងការរក្សាអនាម័យ រៀបចំឲ្យមានសណ្តាប់ធ្នាប់ ព្យាយាម ស្រឡាញ់មុខរបរនៅនឹងកន្លែងធ្វើការ។ ទន្ទឹមនឹងនោះ សាខាបក្ស គណៈចាងហ្វាងសាលានៅទាំងចង្អុលការបណ្តាអង្គការមហាជន និងគ្រូអចិន្ត្រៃយ៍បណ្តាថ្នាក់កសាងផែនការអនុវត្ត របៀបធ្វើដូចជា៖
ចំពោះសហជីពគឺចលនាកម្មាភិបាល គ្រូបង្រៀន បុគ្គលិកពេលចូលសាលារៀនឃើញសំរាមគឺរើសយកទៅដាក់ចំកន្លែងដែលបានកំណត់ដើម្បីរក្សាទីធ្លាសាលាឲ្យបានជ្រះស្អាតជានិច្ច និងធ្វើជាគំរូឲ្យសិស្សរៀនសូត្រធ្វើតាម។ ជារៀងរាល់ខែ ឬពេលមានបុណ្យ តេតម្តងៗ សហជីពតែងបង្កើតកាលបរិច្ឆេទបត់បែងកម្មាភិបាល គ្រូបង្រៀន បុគ្គលិក បណ្តាក្រុមសហជីពអនាម័យបន្ទប់ធ្វើការ ទីធ្លាសាលាឲ្យបានជ្រះស្អាត។
ខ្លោងទ្វារសាលាវិទ្យាល័យកូវក្វាង។ រូបថត៖ តូវៀង
ចំពោះសហជីពសាលា មានភារកិច្ចបត់បែងការងារ តាមដានត្រួតពិនិត្យការអនាម័យបរិស្ថានសាលា បន្ទប់រៀនគ្រប់បន្ទប់ និងការអនាម័យបន្ទប់រៀនបានដាក់ចូលក្នុងការប្រឡងប្រណាំងរៀនរាល់សប្តាហ៍។ ជាក់ស្តែងដូចជា តាមការកំណត់ក្រោយ ពីចេញរៀនគ្រប់ថ្នាក់ត្រូវនៅមកធ្វើអនាម័យបន្ទប់រៀនប្រហែល ១០ នាទីដើម្បីថ្នាក់រៀនក្រោយចូលរៀនមិនចាំបាច់អនា ម័យនៅដើមម៉ោងរៀន។ ប្រសិនបើថ្នាក់រៀនណាអនាម័យមិនជ្រះស្អាតគឺថ្នាក់រៀនបន្តពីនោះត្រូវរបាយការណ៍ឲ្យសហជីពសា លាដើម្បីមានវិធានការវិនិច្ឆ័យ។ អាស្រ័យហេតុនោះបន្ទប់រៀនគ្រប់បន្ទប់តែងអនាម័យជ្រះស្អាត រៀបចំឲ្យមានសណ្តាប់ធ្នាប់ជានិច្ច។ នេះជារបៀបធ្វើថ្មីប្រៀបនឹងសាលាដទៃក្នុងកិច្ចចង្អុលការអនុវត្តអនាម័យដើមម៉ោង។ ចំណែកទីធ្លាសាលាក៏បានបណ្តាថ្នាក់រៀនទទួលរៀបចំអនាម័យថែទាំដើមឈើលម្អតាមរូបភាពបង្វិលជុំ តាមកាលបរិច្ឆេទរបស់សហជីពសាលា។ ចំណែក សិស្សដែលល្មើសសេចក្តីកំណត់ស្ដីពីសណ្តាប់ធ្នាប់ គឺប្រគល់ឲ្យគ្រូអចិន្ត្រៃយ៍សហការជាមួយសហជីពសាលាឲ្យប្អូនទាំងនោះចូលសាលាក្រៅពីម៉ោងរៀនដើម្បីអនាម័យ បោសសម្អាត រៀបចំ ដកស្មៅទីធ្លាសាលាដោយមានការត្រួតពិនិត្យ ដាស់តឿនរបស់គ្រូអចិន្ត្រៃយ៍ថ្នាក់។
ពិនិត្យរួម អស់រយៈកាល ០៥ ឆ្នាំអនុវត្តទម្រង់ “សាលារៀនគ្មានសំរាម” គិតមកទល់ពេលនេះ កម្មាភិបាល គ្រូបង្រៀន បុគ្គ លិក និងសិស្សសាលាមានស្មារតីភ្ញាក់រលឹក និងអនុវត្តបានត្រឹមត្រូវ។ គ្មានកើតឡើងស្ថានភាពចោលសំរាមពាសពេញក្នុងទីធ្លាសាលា។ សាលាវិទ្យាល័យកូវក្វាងជាសាលារៀនមួយក្នុងចំណោមសាលាតែងរក្សាអនាម័យបានជ្រះស្អាតជានិច្ច ហើយគ្មានសំ រាម។ទម្រង់នេះមិនត្រឹមតែជួយឲ្យសាលាប្រិតសំចៃប្រាក់ប្រមាណ ៦៤ លានដុងក្នុងមួយឆ្នាំថ្លៃជួលពលកររៀបចំប្រចាំនៅទាំង មានកម្លាំងសាយភាយ និងជះឥទ្ធិពលយ៉ាងសកម្មដល់គ្រូបង្រៀន សិស្សអំពីសេចក្តីភ្ញាក់រលឹកក្នុងការប្រិតសំចៃ មានស្មារតី ពលកម្ម រៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អតាមគំរូរបស់អ៊ំហូ។ ជាពិសេស លទ្ធផលនោះក៏បានរួមចំណែកជួយឲ្យសាលាវិទ្យាល័យកូវក្វាងកសាងសម្រេចបណ្តាលក្ខឋាន និងបានទទួលស្គាល់ជាសាលាសម្រេចសម្បទាជាតិ៕
តូវៀង-តឹងង៉ុក
អនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ របស់រដ្ឋាភិបាល សេចក្តីសម្រេចចិត្តលេខ ៤២/២០២៣/HĐND ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ ដែលស្ថិតក្នុងរបត់មានការងាយស្រួលសារវន្ត៖ បណ្តាក្រសួង ផ្នែកមជ្ឈិម បន្តយកចិត្តទុកដាក់ឧបត្ថម្ភ គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រមូលផ្តុំកម្លាំង ដឹកនាំ ចង្អុលការដិតដល់តាំងពីដើមឆ្នាំ។