• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សាខាបក្សភូមិសំរោងធំ៖ ពង្រីកតួនាទីរបស់បក្ខជនដើម្បីជីវភាពសុភមង្គលរបស់ប្រជាជន

16/11/2021 08:54

សាខាបក្សភូមិសំរោងធំឃុំម៉ីចាញ់ស្រុកចូវថាញ់អនុវត្តសម្រេចឆ្នើមភារកិច្ចហើយបានបក្ខភាគខេត្តទទួលស្គាល់សម្រេចកិត្តិនាមស្អាតស្អំ រឹងមាំ ០៥ ឆ្នាំ បន្តបន្ទាប់ (២០១៦-២០២០)។ ទទួលបានលទ្ធផលនោះ អាស្រ័យសាខាបក្ស ពង្រីកកម្លាំងសមូហភាព របស់បក្ខជនក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អនុវត្តបណ្ដាចលនានៅមូលដ្ឋាន គិតគូរជីវភាពប្រជាជន។

លោកត្រឹងវ៉ាំងតឺ លេខាសាខាបក្សភូមិសំរោងធំឲ្យដឹងថា៖ ទូទាំងភូមិមានបក្ខជន ៣៨ រូប មានគ្រួសារប្រជាជន ៣០០ គ្រួដោយមានមនុស្សរាយ ១.១៥៨ នាក់។ ឆ្នាំ ២០១៨ ជីវភាពប្រជាជននៅជួបការលំបាកច្រើន។ ភូមិមានគ្រួសារក្រីក្រ ៤២ គ្រួស្មើ ១៤% នៃចំនួនគ្រួសារប្រជាជនរួម។ រៀងរាល់ឆ្នាំ ថ្វីត្បិតគ្រួសារក្រីក្រទាំងនោះបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ឧបត្ថម្ភដោយរូបភាពជាច្រើន ប៉ុន្តែប្រសិនបើមានគំនិតសំអាងរង់ចាំតែការឧបត្ថម្ភ មិនខិតខំឈានឡើងទេនោះ ទោះជាឧបត្ថម្ភប៉ុន្មានក៏មិនគ្រប់ដែរ។

ទម្រង់ដាំដំណាំ។ រូបថត៖ រតនា

ផ្ដើមពីភាពជាក់ស្ដែងនោះ ដើម្បីបង្កើនកម្រិតជីវភាពរបស់ប្រជាជន ក្រៅពីការចលនាសប្បុរសជនជូនអំណោយ ឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស បុលទុនវិនិយោគទៅក្នុងការពង្រីកសេដ្ឋកិច្ចនោះ ស្មារតីខិតខំឈានឡើងរបស់គ្រួសារប្រជាជនជាការចាំបាច់។ ឆ្នាំ ២០១៨ គណៈប្រតិបត្តិការសាខាបក្ស ក្រៅពីប្រគល់ការងារឲ្យបក្ខជនម្នាក់ៗនៅទាំងប្រគល់ឲ្យជួយគ្រួសារក្រីក្រមួយគ្រួឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាពដើម្បីធ្វើជាមូលដ្ឋានវាយតម្លៃគុណភាពបក្ខជនចុងឆ្នាំ។

ផ្ដើមពីនោះ បក្ខជនម្នាក់ៗតែងទៅកាន់គ្រួសារក្រីក្រដើម្បីសួរសុខទុក្ខ ក្ដាប់ស្ថានភាព សតិអារម្មណ៍ ឆន្ទៈខិតខំឈានឡើង ដើម្បីមានទិសដៅឧបត្ថម្ភសមស្រប។ បង្កលក្ខណៈឲ្យបុលទុនចិញ្ចឹមសត្វ ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត ឬឧទ្ទេសនាមការងារធ្វើ បំផុតគឺឧទ្ទេសនាមការងារធ្វើឲ្យពលការិនី។

គ្រួសារពូង្វៀងវ៉ាំងហ្វាង ជាគ្រួសារមួយបានសាខាបក្សភូមិឧបត្ថម្ភរៀបរាប់៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រ។ ខ្ញុំមានដីស្រែ ២,៥ កុងសម្រាប់ផលិតស្រូវ ០៣ រដូវ ប៉ុន្តែទិន្នផលទាប គ្រប់តែសម្រាប់ហូប មិនគ្រប់សងប្រាក់ទិញជី ថ្នាំការពាររុក្ខជាតិផង ម៉្លោះហើយគ្រួសាររស់មិនសេសសល់ឡើយ។ ឆ្នាំ ២០១៨ ខ្ញុំបានលោក ង្វៀងវ៉ាំងតឺណែនាំឲ្យបង្វែរផ្ទៃដីផលិតស្រូវមកដាំល្ពៅ ម្ទេសដៃនាង និងដាំស្មៅចិញ្ចឹមគោ។ ខ្ញុំបានបង្កលក្ខណៈឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ១៥ លានដុងទិញគោមេមួយក្បាលចិញ្ចឹម។ ក្រោយពេលបង្វែរផ្ទៃដីមកដាំម្ទេស និងល្ពៅបានមួយឆ្នាំ ខ្ញុំចំណេញបាន ៤០ លានដុង កើនឡើង ០៤ ដងបើប្រៀបនឹងការផលិតស្រូវ”។

ដោយឃើញទម្រង់មានប្រសិទ្ធភាព ឆ្នាំ ២០១៩ លោកង្វៀងវ៉ាំងតឺខ្ចីដីអ្នកដទៃ ០៣ កុងឲ្យពូហ្វាងពង្រីកទម្រង់ដាំម្ទេស និងដាំល្ពៅ។ ឆ្នាំនោះ ពូហ្វាងដាំម្ទេសអំណោយផល ជីវភាពគ្រួសារក៏បានធូរធាជាងមុន។ ដល់ចុងឆ្នាំ គ្រួសារគាត់ក៏បានរួចផុតពីភាពក្រីក្រ។ បច្ចុប្បន្ន គ្រួសារពូហ្វាងបន្តអនុវត្តទម្រង់ផលិតស្រូវមួយរដូវ ដាំដំណាំពីររដូវ។ ចំណែកហ្វូងគោ គាត់រក្សាទុកបន្តពូជ និងទិញបន្ថែមបាន ០២ ក្បាលទៀត (បច្ចុប្បន្ន គាត់មានគោមេ ០៥ ក្បាល និងកូនគោ ០៣ ក្បាល)។

ពូហ្វាងចែករំលែក៖ “ខ្ញុំជាសមាជិកសមាគមអតីតយុទ្ធជន។ ដើម្បីពង្រីកអត្តចរិតកងទ័ពអ៊ំហូខ្ញុំតែងខិតខំឈាន ឡើងក្នុងជីវភាពជានិច្ច។ ថ្វីត្បិតបច្ចុប្បន្ន យើងមិនមានបានក្ដី ប៉ុន្តែជីវ ភាពបានធូរស្រាលជាងមុន។ បច្ចុប្បន្ន ខ្ញុំរួមជាមួយមិត្តរួមអាវុធសកម្មចូលរួមបណ្ដាចលនានៅមូលដ្ឋាន នៅមានកម្លាំងគឺនៅរួមវិភាគទាន។ សង្ឃឹមយ៉ាងណាឲ្យប្រជាជនបានស្ងប់ចិត្ត សុខដុមរមនា”។

បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោមេ និងដាំដំណាំបានចាត់ទុកជាបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចចម្បងរបស់ភូមិ។ បច្ចុប្បន្ន ទូទាំងភូមិមាន ១២៨ គ្រួសារចិញ្ចឹមគោ ៥៨៦ ក្បាល។ ការឧបត្ថម្ភគ្រួសារក្រីក្រផ្លាស់ប្ដូរការផលិត បក្ខជនសាខា បក្សនៅទាំងឧទ្ទេសនាមការងារធ្វើជូនដល់ពលករក្នុងភូមិ។ តាមលោកត្រឹងវ៉ាំងតឺ ចំពោះយុវជន ស្ថិតក្នុងវ័យពលកម្ម មិនទាន់មានការងារធ្វើ យើងខ្ញុំបានទៅដល់ផ្ទះចលនា ឧទ្ទេសនាមការងារធ្វើដើម្បីស្វែងរកប្រភពចំណូលបន្ថែម។ សាខាបក្សទំនាក់ទំនងជាមួយបណ្ដាមូលដ្ឋាន អាជីវកម្មលើភូមិសាស្រ្តឃុំរួចឧទ្ទេសនាមពលករទៅធ្វើការ ដូចជា៖ ដឹកជញ្ជូនទឹកកក ទឹកសុទ្ធ ធ្វើការនៅក្រុមហ៊ុនផលិតថ្ម។ល។ ចំពោះពលការិនី ឧទ្ទេសនាមជួយការហាងលក់បាយ ធ្វើកិច្ចការផ្ទះ ធ្វើការនៅក្រុមហ៊ុនដេរ។

ក្នុងឆ្នាំ ២០២០ សាខាបក្សឧទ្ទេសនាមពលករ ២៥ នាក់ឲ្យមានការងារធ្វើលំនឹង។ អាស្រ័យដោយមានស្មារតីឆ្លងផុតការលំបាក ឆន្ទៈឈានឡើងរបស់គ្រួសារនីមួយៗ និងការឧបត្ថម្ភដោយអស់ពីចិត្តរបស់បក្ខជន ក្នុងរយៈពេល ០៥ ឆ្នាំកន្លង ភូមិមាន ៣៨ គ្រួសាររួចផុតពីភាពក្រីក្រ។ ជាពិសេស ឆ្នាំ ២០១៨ ទូទាំងភូមិមាន ២៤ គ្រួសាររួចផុតពីភាពក្រីក្រអាស្រ័យដោយទម្រង់ “បក្ខជនឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្ររួចផុតពីភាពក្រីក្រ”។ បច្ចុប្បន្ន ភូមិនៅគ្រួសារក្រីក្រ ០៤ គ្រួ តាមការគ្រោងទុក នឹងលុបបំបាត់គ្រួសារក្រីក្រនៅឆ្នាំ ២០២២។

លោកង្វៀងវ៉ាំងសឿន លេខាគណៈកម្មាធិការបក្សឃុំម៉ីចាញ់វាយតម្លៃ៖ ផ្ដើមពីទង្វើជាក់ស្ដែងមានប្រសិទ្ធភាព កម្មាភិបាល បក្ខជន និងប្រជាជនភូមិសំរោងធំបាន​ “រៀនសូត្រ និងធ្វើតាមសីលធម៌ ឥរិយាបថហូជីមិញអំពីឆន្ទៈ ខ្លួនទីពឹងខ្លួន និងបំណងអភិវឌ្ឍប្រទេសជាតិរុងរឿង សុភមង្គល” ដើម្បីរួមចំណែកកសាងជីវភាព សម្ភារ ស្មារតី ប្រជាជនឲ្យកាន់តែបាន សុខដុម ស្ថិរភាព រួមកម្លាំងកសាងឃុំម៉ីចាញ់ឲ្យកាន់តែរីកចម្រើន៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.