02/10/2020 11:13
កសាងផ្លូវដានសនៅជនបទ។ រូបថតៈ រតនា
ការបង្កើនគុណភាពប្រជុំជីវភាពសាខាបក្សនិង កងជួរបក្ខជននៅបណ្ដាមូលដ្ឋានបក្សជាភារកិច្ចសំខាន់និងជាប្រចាំរបស់បក្ខភាគមូល ដ្ឋាន។ បណ្ដាឆ្នាំកន្លងហើយ គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សឃុំឡុងខាញ់ ស្រុក យ្វៀងហាយ បានផ្សាយសារលិខិតចង្អុលការ ជាច្រើន ទន្ទឹមនឹងនោះ ដាក់ចេញវិធីសាស្រ្ដ សមស្របណែនាំដល់សាខាបក្សនីមួយៗ ធ្វើសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ។ លទ្ធផលឆ្នាំ ២០១៩ បក្ខភាគឃុំឡុងខាញ់ សម្រេចកិត្តិនាមអនុវត្តសម្រេចឆ្នើមភារកិច្ច មានបក្ខជន ២៦/១៥៣ នាក់សម្រេចឆ្នើមភារ កិច្ច បក្ខជន ១១៦/១៥៣ នាក់សម្រេចល្អភារ កិច្ច បក្ខជន ១១/១៥៣ នាក់សម្រេចភារកិច្ច មានសាខាបក្ស ១៣ កន្លែងសម្រេចឆ្នើមភារកិច្ច ០៩ សាខាបក្សសម្រេចល្អភារកិច្ច និង ០១ សាខាបក្សសម្រេចភារកិច្ច។ ឆ្លងរយៈនោះ នាំមកលទ្ធផលយ៉ាងសកម្មក្នុងការដឹកនាំចង្អុលការអនុវត្តភារកិច្ចនយោបាយជំរុញការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជីវ ភាព សង្គមនៅមូលដ្ឋាន។
លោកសើុងវិញល្វឹង សមាជិកគណៈប្រតិ បត្តិការបក្សស្រុក លេខាគណៈកម្មាធិការបក្សឃុំឡុងខាញ់បានឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លង គណៈកម្មាធិការបក្សដឹកនាំ និងធ្វើលម្អិតទាន់ ពេលនូវគោលការណ៍ សេចក្ដីសម្រេចចិត្ត របស់ បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋស្របជាមួយលក្ខណៈរបស់បណ្ដាសាខាបក្ស ផ្សព្វផ្សាយអនុវត្តសម្រេចបានលទ្ធផលខ្ពស់។ ទន្ទឹមនឹងនោះ ម្ចាស់ការ និងពង្រីកបណ្ដាកត្តាសំខាន់របស់អង្គការចាត់តាំងបក្ស និងបក្ខ ជន។ ជម្នះទាន់ពេលបណ្ដាចំណុចអន់ខ្សោយ កកស្ទះក្នុងការដឹកនាំចង្អុលការ និងចាត់តាំងអនុវត្តភារកិច្ចនយោបាយនៅមូលដ្ឋាន។ តួយ៉ាងដូចសាខាបក្សភូមិតឹង ថាញ់អនុវត្តសម្រេច ឆ្នើមភារកិច្ច ០៥ ឆ្នាំបន្តបន្ទាប់ (២០១៥-២០២០)។
សាខាបក្សភូមិតឹងថាញ់មានបក្ខជន ១៩ រូប (បក្ខជននារី ០៦ រូប) ក្នុងនោះមានបក្ខជន បម្រុង ០១ រូប និងបក្ខជន លើកលែងប្រជុំជីវ ភាព ០១ រូប។ សាខាបក្សតែងបង្ហាញឲ្យឃើញ និងពង្រីកតូនាទីស្នូលនយោបាយនៅមូលដ្ឋាន ។ គណៈប្រតិបត្តិការសាខាបក្សមិនបង្អង់បង្កើនគុណភាពប្រជុំជីវភាពសាខាបក្ស និងកងជួរ បក្ខជន។ តាមប្រសាសន៍របស់លោកង៉ូវុាំង ថើយ លេខាសាខាបក្សភូមិតឹងថាញ់៖ “ដើម្បីសាខាបក្សសម្រេចឆ្នើមភារកិច្ចនយោបាយ សមូហភាពគណៈប្រតិបត្តិការ សាខាបក្សត្រូវសាមគ្គី ឯកភាព រក្សាខ្ជាប់ការប្រជុំជីវភាពឲ្យមានរបៀបរៀបរយ ខ្លឹមសារ ប្រជុំជីវភាពសម្បូរបែប ប្រជុំជីវភាពមានគុណភាពល្អ អប់រំកងជួរបក្ខជនឲ្យអស់ពីចិត្តចំពោះភារកិច្ច យល់ ច្បាស់ បណ្ដាសេចក្ដីកំណត់ លក្ខន្តិកបក្ស និងបណ្ដាប្រការដែលបក្ខជនមិនគប្បីធ្វើ”។
ផ្ដើមពីការយល់ដឹងខាងលើ៖ បណ្ដាឆ្នាំ កន្លង សាខាបក្សភូមិតឹងថាញ់អនុវត្តត្រូវតាម សមត្ថកិច្ច ភារកិច្ច រក្សាខ្ជាប់ការប្រជុំជីវភាព មានសណ្ដាប់ធ្នាប់ ត្រូវតាមពេលវេលាកំណត់។ ក្នុងប្រជុំជីវភាពសាខាបក្ស គណៈប្រតិបត្តិការសាខាបក្សត្រៀមបម្រុងខ្លឹមសារហ្មត់ចត់ដោយ មានការផ្លាស់ថ្មីសម្បូរបែបភ្ជាប់ជាមួយការអនុវត្តន៍សេចក្ដីសម្រេចចិត្ត សន្និបាតមជ្ឈិមបក្ស លើកទី ៤ (នីតិកាលទី ១២) នាំយកខ្លឹមសារ ជម្នះចំណុចអន់ខ្សោយដែលនៅកកស្ទះ បណ្ដា បក្ខជនចូលរួមពិភាក្សាយ៉ាងសកម្ម បង្ហាញឲ្យ ឃើញនូវគំនិតរបស់ខ្លួន តែងបង្កបរិយាកាស ចំហ ស្មោះត្រង់។ ពង្រីកស្មារតីទិះតៀននិងស្វ័យ ទិះតៀនប្រកបដោយស្មារតីកសាង លើកកម្ពស់ កម្លាំងប្រយុទ្ធក្នុងការប្រជុំជីវភាពសាខាបក្ស។ ជាពិសេស វិធីសាស្រ្ដចាត់ចែងប្រជុំជីវភាព ពិភាក្សា លើកឡើងបញ្ហាជាក់ស្ដែង តួនាទី របស់គណៈ កម្មាធិការបក្ស អ្នកធ្វើអធិបតីត្រូវ អនុវត្តល្អ។ ផ្ដើមពីនោះ ការដឹកនាំចង្អុលការ និងកម្លាំងប្រយុទ្ធបានពង្រីក។
ដើម្បីបង្កើនគុណភាពការប្រជុំជីវភាពសាខាបក្ស ខ្លឹមសារប្រជុំជីវភាពត្រូវច្បាមតាមការណែនាំ ផ្សព្វផ្សាយត្រូវ មានការជ្រើសរើសសមស្រប ជាក់ស្ដែង ស៊ីជម្រៅទៅក្នុងខ្លឹមសារសំខាន់រួចដាក់ចេញនូវយោបល់ពិភាក្សាផ្ទាល់ នឹងភាពជាក់ស្ដែង។ ការប្រជុំជីវភាពសាខា បក្សត្រូវភ្ជាប់ជាមួយការជម្នះចំណុចអន់ខ្សោយ គុណវិបត្តិ ចំណុចអន់ថយ អនុវត្តការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ ទន្ទឹមនឹងនោះដាក់ចេញភារកិច្ចជាក់ស្ដែងចំពោះការដែលត្រូវធ្ចើភ្លាមក្នុងពេលខាងមុខ។ បក្ខជនម្នាក់ៗត្រូវយល់ដឹង ជ្រួតជ្រាប បណ្ដាអាការ ថមថយតាមស្មារតីនៃសេចក្ដី សម្រេចចិត្តសន្និបាត មច្ឈិមបក្សលើកទី ៤ (នីតិ កាលទី ១២) ដើម្បីឆ្លុះបញ្ចាំង កែលម្អខ្លួនបំ ពាក់បំប៉នសីលធម៌បដិវត្តន៍ ចរិតនយោបាយ លទ្ធភាពធ្វើការសំដៅឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ បង្កើនការងារត្រួតពិនិត្យ អង្កេត គណៈកម្មាធិការបក្សដាក់ចេញវិធីសាស្រ្ដជាក់ស្ដែង សមស្របជាមួយលក្ខណៈរបស់សាខាបក្សសំដៅអនុវត្តមាន ប្រសិទ្ធភាពបណ្ដាគោលការណ៍របស់បក្ស ដាក់ ចេញរួចដឹកនាំអនុវត្តភារកិច្ចនយោបាយរបស់មូលដ្ឋានសម្រេចលទ្ធផលខ្ពស់។ ដឹកនាំពង្រីក សេដ្ឋកិច្ច- សង្គមធានាការពារជាតិ-សន្តិសុខការងារនយោបាយ សតិអារម្មណ៍ កសាងប្រព័ន្ធ នយោបាយ កសាងសាខា បក្សស្អាតស្អំរឹងមាំ ការងារត្រួតពិនិត្យអង្កេតនិងពិន័យរបស់បក្សតែងបានពង្រីក។
កំណត់ច្បាស់ខ្លឹមសារសំខាន់ៗដែលគប្បីផ្ដុំកម្លាំងដឹកនាំ បង្កើនការងារអប់រំសតិអារម្មណ៍ នយោបាយ បង្កជាការឯកភាពអំពីការយល់ដឹង ដំបូងបង្អស់គឺក្នុងគណៈប្រតិបត្តិការនិងបណ្ដាអង្គការនយោបាយ-សង្គមនិងប្រជាជនអំពី គោលដៅ អត្ថន័យកត្តាសំខាន់ បណ្ដាសំណូម ពរ ភារកិច្ចអំពីការងារនយោបាយក្នុងដំណាក់ កាលបច្ចុប្បន្ន។ សាខាបក្សជំរុញមាំការងារ ផ្សព្វផ្សាយចលនាប្រជាជនសកម្មចូលរួមកសាងជនបទថ្មី កសាងផ្លូវផ្កា - ភ្លឺ-ស្រស់-ជ្រះ-ស្អាត បរិច្ចាគដីកសាងគមនាគមន៍ជនបទ រក្សាអនាម័យបរិស្ថានជ្រះ ស្អាត។ល។ បច្ចុប្បន្ននេះ ភូមិតឹងថាញ់មានគ្រួសារប្រជាជន ៣៨៣/៤២៦ គ្រួសម្រេច ០៨ លក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី សម្រេច ៨៧,៨៤% និងមានគ្រួសារ ៧៤% បានទទួលស្គាល់គ្រួសារវប្បធម៌-ជនបទ ថ្មី ០៣ ឆ្នាំបន្តបន្ទាប់។ គ្រួសារប្រជាជនទាំង អស់បានប្រើប្រាស់ទឹកស្របអនាម័យ គ្រួសារ ៩១,២៨% មានបង្គន់ បន្ទប់ទឹកស្របអនា ម័យ។ បច្ចុប្បន្ន សាខាបក្សភូមិតឹងថាញ់ដឹកនាំ ចង្អុលការគណៈកម្មការប្រជាជនភូមិបន្តចលនា សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិង ប្រជាជនរួមដៃកសាងភូមិជនបទថ្មីគំរូ។
លោកង៉ូវុាំងថើយ លេខាសាខាបក្សភូមិតឹងថាញ់វាយតម្លៃ៖ លទ្ធផលសម្រេចបានក្នុងបណ្ដាឆ្នាំកន្លង អាស្រ័យការ ម្ចាស់ការរបស់សមូហភាពគណៈប្រតិបត្តិការសាខាបក្សពង្រីកបណ្ដាកត្តាសកម្មទាន់ពេលប្រតិបត្តិត្រឹមត្រូវ ការដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស ឃុំ ឆ្លៀតយកការឧបត្ថម្ភរបស់បណ្ដាថ្នាក់ បណ្ដា ផ្នែក បណ្ដាអង្គការចាត់តាំងបុគ្គល និងប្រជា ជន។ ជម្នះបណ្ដាចំណុចអន់ខ្សោយ កកស្ទះ ក្នុងការដឹកនាំ ចង្អុលការរយចចាត់តាំងអនុវត្ត បណ្ដាភារកិច្ចនយោបាយនៅមូលដ្ឋាន។ នៅ ពេលខាងមុខ សាខាបក្សភូមិតឹង ថាញ់បន្តពង្រីក តួនាទីក្នុងការដឹកនាំ ចង្អុលការ បំផុតចំពោះអ្នក ជាប្រមុខ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកកំណត់ ទិសដៅភារកិច្ចជំរុញមាំពង្រីកសេដ្ឋកិច្ច-សង្គម រក្សាស្ថិរភាពកិច្ចការពារជាតិ-សន្តិសុខនៅមូល ដ្ឋាន រួមចំណែកកសាងប្រព័ន្ធនយោបាយស្អាត ស្អំរឹងមាំ៕
ប្រែសម្រួល៖ ថាច់ហ្វាង