15/12/2022 14:39
ក្នុងបណ្តាឆ្នាំកន្លង សាខាបក្សភូមិកំពង់លាវ ឃុំភូកឹង ស្រុកទីវកឹង តែងយកចិត្តទុកដាក់ដល់ការងារដឹកនាំ ផ្សព្វផ្សាយការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដោយទង្វើជាក់ស្តែង មានប្រសិទ្ធភាព និងបង្កបានភាពស្រុះស្រួលក្នុងជនរួមជាតិខ្មែរ។
នៅបណ្តាថ្ងៃចុងឆ្នាំ ពេលដែលកម្មករកំពុងមមាញឹកនឹងការងារបង្កើនកម្រិត បើកទូលាយកំណាត់ផ្លូវ D៥ នៅភូមិកញ្ចោងកំពង់លាវ លោកត្រឹងវ៉ាំងសៅ ប្រធានគណៈការងាររណសិរ្សភូមិបានឲ្យដឹងថា៖ កាលពីមុននោះ ផ្លូវនេះចង្អៀត ប៉ុន្តែចំនួនម៉ូតូចេញចូលច្រើន។ ពេលមានគោលការណ៍បើកផ្លូវ យើងខ្ញុំបានចាត់តាំងប្រជុំប្រជាជន ពិភាក្សាយោបល់ដើម្បីរំសាយទីធ្លា មានគ្រួសារ ០៩ គ្រួស្ម័គ្រចិត្តរុះរើ និងមានគ្រួសារមួយចំនួនបានទទួលសំណងយ៉ាងសមស្រប។ ទន្ទឹមជាមួយនោះ យើងខ្ញុំបានប្រជុំប្រជាជនដើម្បីបង្កើនកម្រិតបំពង់ទឹកជ្រះ នៅតាមសងខាងផ្លូវជាតិលេខ ៦០ មានគ្រួសារ ២៥ គ្រួ ភាគច្រើនបានស្ម័គ្រចិត្តឲ្យអង្គភាពដំណើរការកសាង។
លោកង្វៀងយ្វីល្វឹង (ខាងស្តាំ) លេខាសាបក្សភូមិកំពង់លាវមកសួរសុខទុក្ខគ្រួសារលោកយាយ ថាច់ធីញ៉ាង។ រុបថត៖ ស៊ើងត្វៀង
ដើម្បីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សភូមិកំពង់លាវបានបំផុសចលនា កម្មាភិបាល បក្ខជនឲ្យជ្រោងខ្ពស់ស្មារតី ទទួលបន្ទុក គិតគូរជីវភាពប្រជាជន។ លោកង្វៀងយ្វីល្វឹង លេខាសាខាបក្សភូមិ កំពង់លាវឲ្យដឹង៖ សាខាបក្សភូមិមានបក្ខជន ៣៣ នាក់។ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សភូមិតែងយកចិត្តទុកដាក់ដល់ការងារគិតគូរ លើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ លើកកម្ពស់លក្ខឋាន ភូមិជនបទថ្មីខ្នាតគំរូ (ភូមិបានទទួលស្គាល់ជាភូមិជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២០)។ ក្នុងអាណត្តិកាលកន្លង សាខាបក្សភូមិបានបំផុសចលនាបក្ខជន និងប្រជាជន អនុវត្ត កិច្ចការជាក់ស្តែងជាច្រើនដូចជា៖ បង្កើនកម្រិតបណ្តាដងផ្លូវ បំផុសចលនាសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ឧបត្ថម្ភឲ្យបុលទុនសម្រាប់ពង្រីកការផលិត។ បច្ចុប្បន្នទូទាំងភូមិមានគ្រួសារក្រីក្រចំនួន ៤១៣ គ្រួ ក្នុងនោះនៅមាន គ្រួសារក្រីក្រ ០២ គ្រួ ស្ថិតក្នុងក្របខ័ណ្ឌឧបត្ថម្ភពីសង្គម មានគ្រួសារជិតក្រ ២១ គ្រួ។
នាំយើងខ្ញុំមកសួរសុខទុក្ខគ្រួសារលោកយាយថាច់ធីញ៉ាង (អាយុ ៨៥ ឆ្នាំ) ជាគ្រួសារក្រីក្រ ទើបតែបានសាខាបក្សភូមិបំផុសចលនាសប្បុរសជនឧបតក្ថម្ភថវិកា ៥០ លានដុង សម្រាប់សាងសង់ផ្ទះមហាសាមគ្គី។ ក្នុងបណ្តាថ្ងៃចុងឆ្នាំនេះ គ្រួសារគាត់កំពុងរុះរើដើម្បីចូលនៅផ្ទះថ្មី។ ផ្ទះបានសាងសង់លើផ្ទៃដីជាង ១០០ ម៉ែត្រក្រឡា។ រួមជាមួយថវិកាឧបត្ថម្ភ កូនៗ របស់គាត់បានទៅប្រកបការងារស៊ីឈ្នួល ប្រិតសំចៃបំពេញបន្ថែម ដើម្បីសាងសង់ផ្ទះឲ្យបានរឹងមាំ។ លោកយាយ ថាច់ធីញ៉ាងឲ្យដឹង៖ វ័យចាស់ដូចគាត់នេះ បានរស់នៅក្នុងផ្ទះរឹងមាំដូចច្នោះ គាត់សប្បាយចិត្តណាស់។ លោកយាយមានកូន ០៣ នាក់ មានគ្រួសារនៅដោយឡែក។ សព្វថ្ងៃគាត់រស់នៅជាមួយកូនពៅ។
គ្រួសារលោកយាយថាច់ធីញ៉ាង ជាគ្រួសារមួយក្នុងចំណោម ០៣ គ្រួសារ ទើបតែរួចផុតពីគ្រួសារជិតក្រ។ ក្នុងនោះមាន ០២ គ្រួសារបានឧបត្ថម្ភផ្ទះមហាសាមគ្គី។ បច្ចុប្បន្ន ភូមិមាន ៣៥៥/៣៦៥ គ្រួសារ មានផ្ទះរឹងមាំ។ រួមជាមួយនោះ ដើម្បីបង្កល្ខណៈឲ្យគ្រួសារឈានឡើងក្នុងការពង្រីកសេដកិច្ច ឆ្នាំ ២០២២ បណ្តាសាខាសមាគម អង្គការចាត់តាំងមហាជនភូមិបានបង្កលក្ខណៈឲ្យគ្រួសារ ១៨២ គ្រួ ជាសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន បានបុលទុនជាង ៥,២ ពាន់លានដុង។ ផ្តើមពីប្រាក់ទុននោះ មានគ្រួសារជាច្រើនពង្រីកការផលិត ចិញ្ចឹមសត្វទទួលបានលទ្ធផលខ្ពស់។
បណ្តាសកម្មភាពគិតគូរដល់ជនរួមជាតិខ្មែរ តែងបានកម្មាភិបាលភូមិយកចិត្តទុកដាក់អនុវត្ត ដូចជា៖ ចលនាអំណោយសម្រាប់ជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត។ល។ សរុបថវិកាជាង ១០៤ លានដុង។
លោក គាងភឿង ប្រធានគណៈកម្មការប្រជាជនភូមិឲ្យដឹង៖ រៀនសូត្រ និងធ្វើតាមអ៊ំហូ យើងខ្ញុំ អនុវត្តសំណង់ កិច្ចការជាច្រើន ប៉ុន្តែភូមិយកចិត្តទុកដាក់ពិសេសដល់ការគិតគូរជីវភាពមាមីងខ្មែរ។ ពេលដែលប្រជាជនគ្រប់គ្រាន់ មានសុភមង្គល ទើបការងារចលនាចូលរួមក្នុងបណ្តាចលនារបស់មូលដ្ឋានមានការងាយស្រួល។
ឆ្នាំ ២០២២ គណៈការងាររណសិរ្សមាតុភូមិ បំផុសចលនាគ្រួសារ ៣៦៥ គ្រួចុះឈ្មោះ កសាងគ្រួសារវប្បធម៌ ជនបទថ្មី។ លទ្ធផលត្រួតពិនិត្យមាន ៣៨៥គ្រួសារអនុវត្តសម្រេច ០៨/០៨ លក្ខឋាន បំផុសចលនាប្រជាជនប្រមូលសំរាម យកទៅចាក់ត្រូវកន្លែងកំណត់ បន្តការពង្រឹង និងបង្កើនគុណភាពទម្រង់ “ទូទាំងប្រជាជនចូលរួមការពារបរិស្ថាន” ។ គិតមកដល់បច្ចុប្បន្នមាន ៣៣៤/៣៦៥ គ្រួសារកសាងបានរបងបៃតង និងច្រកចូលផ្ទះភ្លឺ។ មាន ៣៥៦/៣៦៥ គ្រួសារកសាងបានបង្គន់ស្របអនាម័យ មានគ្រួសារ ១០០% បានប្រើប្រាស់ទឹកស្របអនាម័យ។
ពេលដែលជីវភាពបានគ្រប់គ្រាន់សមភាពជនរួមជាតិខ្មែរនៅក្នុងភូមិកាន់តែសាមគ្គី ប្រតិបត្តិតាមច្បាប់ ធានាសន្តិសុខសុវត្ថិភាពសង្គម បណ្តាករណី វិវាទអំពីដីធ្លីក៏បានដោះស្រាយទាន់ពេល។ ឆ្នាំ ២០២២ គណៈការងាររណៈសិរ្សភូមិសហការដោះស្រាយ បាន ១៤ ករណីវិវាទអំពីដីធ្លី ផ្លូវដើរ កំណត់បង្គោលដី ដោះស្រាយសម្រេចបាន ១០ ករណី និងមាន ០៤ ករណីបញ្ជូនទៅថ្នាក់លើ។
ទន្ទឹមជាមួយនោះ បណ្តាសាខាសមាគម អង្គការចាត់តាំងមហាជនភូមិ បង្កើនការងារផ្សព្វផ្សាយ បំផុសចលនារក្សាល្អបណ្តាទម្រង់ដូចជា៖ ក្រុមហ៊ុនទុនទិញគាំពារសុខាភិបាល ក្រុមប្រិតសំចៃតាមភូមិស្រុក ទម្រង់ ៧+ ១ ទម្រង់ច្នៃសំរាមឲ្យក្លាយជាប្រាក់។ល។ ដើម្បីពង្រីកស្មារតីសាមគ្គី ឧបត្ថម្ភគ្នា រក្សាល្អ វប្បធម៌ សីលធម៌ នៅក្នុងភូមិ។
តាមប្រសាសន៍របស់លោកង្វៀងយ្វីល្វឹង នៅពេលខាងមុខនេះ សាខាបក្សបន្តរក្សា អនុវត្តការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ ដោយការងារជាក់ស្តែង ភ្ជាប់ជាមួយកិច្ចការកសាង រៀបចំបក្ស។ បក្ខជនម្នាក់ៗ ត្រូវធ្វើជាគំរូឆ្នើម និយាយទន្ទឹមនឹងធ្វើ និងធ្វើការងារណាដែលមានផលប្រយោជន៍សម្រាប់ប្រជាជន ដើម្បីគិតគូរជីវភាពជូនប្រជាជន ឲ្យកាន់តែបានល្អជាងទៀត និងកសាងភូមិកំពង់លាវ ឲ្យកាន់តែរីកចម្រើនតទៅទៀត៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។