14/02/2022 15:13
ម៉ោងសំណេះសំណាលរវាងគ្រូ និងសិស្សសាលាសកលជនជាតិអន្តេវាសិកស្រុកកាងឡុង។
រួមជាមួយនឹងសិស្សអនុវិទ្យាល័យក្នុងខេត្ត សិស្សសាលាសកលជនជាតិអន្តេវាសិកស្រុកកាងឡុងចំនួន ២៧១ នាក់ក៏បានចូលសាលារៀនដែរ (អវត្តមាន ០៥ នាក់)។ លោកគ្រូឡេង៉ុកនូយ ចាងហ្វាងសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកកាងឡុងមានប្រសាសន៍ថា៖ ការចូលរៀនថ្ងៃដំបូង បន្ទាប់ពីស្ទង់កាយឧណ្ហធាតុ ជូនគ្រូបង្រៀន និងសិស្សទទួលបានលទ្ធផលល្អ គ្មានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឡើយ។ រីឯសិស្សអវត្តមាន ០៥ នាក់នោះ មានសិស្សម្នាក់ ទៅទេសចរណ៍តាមឪពុកម្តាយមិនទាន់ត្រឡប់មកវិញ សិស្ស ០៤ នាក់ ផ្តាសាយទើបឪពុកម្តាយ មិនទាន់អនុញ្ញាតឲ្យទៅរៀន។
ម៉ោងរៀនដំបូង គ្រូបង្រៀនគ្រប់មុខវិជ្ជានៃសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុក កាងឡុង បានចំណាយពេល ១៥ នាទីដើម្បីសំណេះសំណាលជាមួយសិស្សក្នុងថ្នាក់។ អ្នកគ្រូវិញធីទ្រុកលិញបង្រៀនមុខវិជ្ជាអក្សរសាស្ត្រ បានឲ្យដឹងថា៖ តាមកិច្ចចង្អុលការរបស់គណៈចាងហ្វាង សាលាដើម្បីជំរុញស្មារតីសិស្សឲ្យយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សាលាបានចង្អុល ការឲ្យគ្រូបង្រៀនចំណាយពេល ១៥ នាទីដើម្បី សំណេះសំណាលជាមួយសិស្សក្នុងថ្នាក់ ដើម្បីបង្កបរិយាកាសរីករាយក្នុងម៉ោងរៀនថ្ងៃដំបូង។ ទន្ទឹមនឹងនោះខ្ញុំក៏ផ្សព្វផ្សាយពីផែនការសិក្សារបស់សាលាពិសេសគឺបន្តការជំរុញស្មារតីសិស្សឱ្យយក ចិត្តទុកដាក់ក្នុងការរៀនសូត្រ និងអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ។
ប្អូនស៊ើងធីតូញឺសិស្សថ្នាក់ទី ៦/១ សាលាសកល ជនជាតិអន្តេវាសិក អនុវិទ្យាល័យ ស្រុកកាងឡុង ឲ្យដឹងថា៖ កាលពីមុនបុណ្យតេត ប្អូនបារម្ភមិនដឹងតើ ក្រោយបុណ្យតេតអាចទៅសាលារៀនបានដែរឬទេ ។ ពេលនេះប្អូនបានទៅសាលារៀនជួប គ្រូបង្រៀន និងមិត្តភក្តិប្អូនសប្បាយចិត្តណាស់។ ម៉ោងរៀនមុខវិជ្ជាដំបូង គ្រូបង្រៀនបានសំណេះសំណាលជាមួយប្អូនៗ និងផ្សព្វផ្សាយពីផែនការមួយចំនួនរបស់សាលាក៏ដូចជាផែនការត្រៀមឲ្យវគ្គសិក្សាទី ២ ផ្តើមពីនោះ ក៏ធ្វើឲ្យប្អូនមានចិត្តប្តេជ្ញាខិតខំរៀនសូត្រដើម្បីសម្រេចលទ្ធផលខ្ពស់នាចុងឆ្នាំសិក្សា។
នៅសាលាអនុវិទ្យាល័យចូវដៀង (ស្រុកកូវកែ) ថ្ងៃដំបូងទៅសាលារៀន សាលាមានសិស្សអវត្តមាន ៤៧ នាក់។ លោកគ្រូង្វៀងវុាំងកឿងចាងហ្វាងសាលាឲ្យដឹងថា៖ សាលាមានសិស្សរួម ៤៩៤ នាក់។ ក្រោយពីបុណ្យតេតសាលាមានសិស្សជាច្រើនសម្រាករៀន។ សិស្សសម្រាករៀនភាគច្រើនមកពីទៅតាមឪពុកម្តាយធ្វើការឆ្ងាយ។ ក្នុងចំណោមសិស្សសម្រាករៀនថ្ងៃចូលរៀនដំបូងមានសិស្ស ៥០% មាននិន្នាការឈប់រៀនពាក់កណ្តាលការ ពីព្រោះកាលពីមុនបុណ្យតេតប្អូនៗទាំងនោះក៏សម្រាករៀនដែរ។ បច្ចុប្បន្ន សាលាកំពុង ទំនាក់ទំនងជាមួយឪពុកម្តាយសិស្ស ដើម្បីជំរុញទឹកចិត្ត និងបង្កលក្ខណៈឲ្យសិស្សទាំងនោះត្រឡប់ មករៀនវិញ។ ចំពោះការងារបង្ការ ទប់ស្កាត់អាសន្នរោគ គ្រូបង្រៀន និងសិស្សសាលា តែងបង្កើន ស្មារតីយល់ដឹង និងមិនធ្វេសប្រហែសឡើយ។
សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យ ត្រាវិញ មានសិស្ស ៤០៩ នាក់ ទៅសាលារៀន អវត្តមានសិស្ស ០៦ នាក់ ។ អ្នកគ្រូ ថាច់ធីសារាវី ចាងហ្វាងសាលា មានប្រសាសន៍ថា៖ សាលាតែង អនុវត្តល្អការស្ទង់កាយឧណ្ហធាតុជូនគ្រូបង្រៀន និងសិស្សមុនពេលចូលកាន់បន្ទប់រៀន។ បន្ទាប់ពីស្ទង់កាយឧណ្ហធាតុរួច មានសិស្សម្នាក់សង្ស័យ ឆ្លងជំងឺកូវីដ-១៩ ម្ល៉ោះហើយ សាលាបានធ្វើតេស្ត ជាបន្ទាន់។ សាលាបានសហការជាមួយមូលដ្ឋាន សុខាភិបាល និងឪពុកម្តាយសិស្សនាំប្អូនទៅព្យាបាលជំងឺ នៅនឹងផ្ទះ។
តាមប្រសាសន៍ លោកគ្រូង្វៀងថាញ់ត្វឹង នាយក រងមន្ទីរអប់រំ -បណ្តុះបណ្តាលខេត្តថា៖ ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២២ ទូទាំងខេត្តមានសិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ ៨២.៤១៤ នាក់ ចូលសាលារៀន ស្រូបយកអត្រា ៩៣,៦៧% អវត្ត មានសិស្ស ៥.៥៦៥នាក់ មូលហេតុមកពីមានសិស្សមួយចំនួនជាករណី F0, F1 សិស្សមួយចំ នួនទៀតមានជំងឺធម្មតា។ ក្នុងនោះ មានសិស្ស អនុវិទ្យាល័យ ៥១.៥៣២ នាក់ ស្រូបយកអត្រា ៩៤.៣៩% សិស្សវិទ្យាល័យ ៣០.៨៨២ នាក់ស្រូប យកអត្រា៩៣,៦៧%៕ អត្ថបទ-រូបថត៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។