• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ស្វាហាប់ក្នុងចលនា ឈានមុខក្នុងការពង្រីកទម្រង់ថ្មី

18/07/2023 09:26

              ជាគំរូ​ក្នុង​ការ​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ​ បំពេញការងារ​សមាគមដោយសុទ្ធចិត្ត​  នោះ​គឺ​ជា​សំដីពណ៌នាពី​សមាជិក​អតីត​យុទ្ធជន​ឃុំ​ភូកឹង ស្រុកទីវកឹង​ ពេល​រំលឹក​ដល់​លោក​ គឹម​ថាញ់​កឹង​  ប្រធាន​សមាគម​អតីត​យុទ្ធជន​ឃុំ​ ​គំរូ​ដ៏​ភ្លឺស្វាងក្នុង​ចលនា​អតីត​យុទ្ធជន​រៀនសូត្រ​ និង​ធ្វើ​តាម​គំរូ​សីលធម៌​ហូជីមិញ​នៅ​​មូលដ្ឋាន។​

លោក​ គឹមថាញ់កឹង​ (ឆ្វេង)​ កំពុង​ពិភាក្សា​ជា​មួយ​សមាជិក​អំពី​ទម្រង់​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ​។

            លោក​គឹម​ថាញ់​កឹង​​ បានសមាជិកផ្ដល់ទំនុក​​​​ចិត្ត​​បោះឆ្នោតធ្វើ​​ជា​​ប្រធាន​សមាគម​អតីត​យុទ្ធជន​ឃុំភូកឹងកាលពី​ឆ្នាំ​ ២០២១។​ មិន​​ថា​តួនាទី​ ឬ​កិច្ចការ​អ្វី​នោះ​ទេ ងាយ​មើល​ឃើញ​បំផុតគឺលោកតែង​​ឧស្សាហ៍​ព្យាយាម​ មាន​ចិត្ត​ស្រឡាញ់​ការងារ។ លោក​​មាន​ប្រសាសន៍​ថា៖​ នៅ​ពេល​ដែល​ឃុំ​ភូកឹង​ចាប់​ផ្តើម​កសាង​ឃុំ​ជនបទ​ថ្មី​កម្រិត​ខ្ពស់​ ខ្ញុំមាន​កង្វល់​ពី​របៀប​រួម​ចំណែក​មួយ​ផ្នែក​នៃ​ការខិតខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ក្នុង​ការ​កសាង​ឃុំ​របស់ខ្លួន។​ អាស្រ័យ​ហេតុ​នេះ​ នៅ​ដើម​ឆ្នាំ​ ខ្ញុំ​បាន​កសាង​ផែន​ការ​ការងារ​ជាក់​ស្ដែងមួយ​ ដើម្បី​ដឹក​នាំ​សាខា​សមាគម ជំរុញការ​ផ្សព្វ​ផ្សាយ​ និង​កៀរគរ​សមាជិក​ឱ្យ​អនុវត្ត​យ៉ាង​សកម្ម។​ សកម្មភាព​មួយ​ដែល​ទាក់​ទាញ​ការ​ចូល​រួម​ច្រើន​បំផុត​របស់​សមាជិកគឺ​ការ​កសាង​បរិស្ថាន​បៃតង​ ជ្រះ​​ស្អាត។​ បច្ចុប្បន្ន​នេះ​ ក្លឹប​បរិស្ថាន​អតីតយុទ្ធជននៅ​ ៨/៨​ សាខា​សមាគមភូមិ​ ​តែ​បន្ត​ដំណើរ​ការ​ ដោយ​មាន​សមាជិក​ចូល​រួម​ចំនួន​ ១១៤​ នាក់។​ ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ ​២០២៣​ តាម​ការ​ណែនាំ​របស់​គណៈ​កម្មាធិការ​បក្ស​ ក្លឹប​បាន​ដាក់​ចេញ​ផែនការ ​៤៨​លើក​ ដើម្បី​អនុវត្ត​សារាចរ​លេខ​​ ២៧​ នៅ​ភូមិ​ អូរតាអែក​ សុកត្រែ​ កំពង់លាវ ចាកអាគ្រោង​ សមវ៉ ដោយ​ដាំ​​ផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត​បានចំនួន​ ៥០០​ដើម​ ដោយ​មាន​ប្រវែង​ ៨.៥០០ម៉ែត្រ​ សម្អាត​ និង​កាត់​ផ្កា​កណ្ដឹងប្របតាមផ្លូវ​ជាតិ​លេខ​៥៤​ មាន​ប្រវែង​ ៤.៨០០​ម៉ែត្រ​ ប្រមូល​សំរាម​បាន​ ៥៥​ តោន​ មាន​សមាជិក​ក្លឹប​ចំនួន​ ៥៩​ នាក់​ចូល​រួម។​ ក្រៅ​ពី​​នោះ​ ក្លឹប​​ក៏​​បណ្ដុះ​​ដើម​ឈើ​​លម្អ​ដើម្បី​ដាំ​នៅ​តាម​ផ្លូវ​ជនបទ​ថ្មី​ជាង ១.០០០ ដើម។​ បច្ចុប្បន្ន​នេះ​ ​គ្រួសារ​សមាជិក​អតីតយុទ្ធជន​ ១០០%​បានទទួលស្គាល់ជា​គ្រួសារ​វប្បធម៌​ ​ជនបទ​ថ្មី​ ហើយ​ស្ថាប័នអតីតយុទ្ធជន​បាន​ទទួល​ស្គាល់​ថា​ជាស្ថាប័នអារ្យធម៌​​។ ជាពិសេស​ មាន​គ្រួសារ​សមាជិក​ចំនួន​ ១៤៧/១៤៧​ គ្រួសម្រេចជាគ្រួសារសមាជិកគំរូ​។​

            មិន​ត្រឹម​តែ​ជាអ្នកឈានមុខ​ក្នុង​ការ​កសាង​បរិស្ថាន​ជ្រះ​ស្អាត​ប៉ុណ្ណោះ​ទេ​ លោក​ គឹមថាញ់កឹង​ ក៏​សកម្ម​ក្នុង​ការ​កៀរគរ​ប្រជាជន​ជួស​ជុល​ និង​កែ​លម្អ​ផ្លូវ​បេតុង​នៅភូមិចាកអាគ្រោង​ មានប្រវែង​ ៥០​ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​ ៥​លានដុង​ និង​កៀរគរ​សាងសង់​ចង្កៀង​ផ្លូវ​នៅ​ភូមិ​ ចាកអាគ្រោង​ ដោយ​ថវិកាចំនួន​ ៤៤​ លាន​ដុង។​

            សមាគម​អតីត​យុទ្ធជន​ឃុំ​ ភូកឹង​ មាន​សមាជិក​ចំនួន​ ១៤៧​ នាក់​ (ក្នុង​នោះ​សមាជិកជិត​ ៥០%​ ជា​​ជនជាតិ​ខ្មែរ)។​ បណ្ដាសកម្មភាព​មនោសញ្ចេតនា​ និង​ការ​ជួយ​ឧបត្ថម្ភ​ដល់​សមាជិក​ដែល​ខ្វះ​ខាត​ តែង​បាន​លោក​ គឹមថាញ់កឹង​ ចាត់​ទុក​ជា​សកម្មភាព​មនុស្សធម៌​យ៉ាង​ជ្រាល​ជ្រៅ។​ អាស្រ័យ​ហេតុ​នោះ ចាប់​ពី​ដើម​ឆ្នាំ​២០២៣​ រហូត​មក​ដល់​បច្ចុប្បន្ន​ សមាគម​បាន​កៀរគរ​​​​សប្បុរសជនសាងសង់និង​ប្រគល់​ជូនផ្ទះ​បាន​​ចំនួន​ ០២​ខ្នង​ ឱ្យគ្រួសារ​សមាជិក​ ដែល​ជួបលំបាក​អំពី​លំ​នៅឋាន​នៅ​ភូមិ​កញ្ចោងផ្សារ ​ និងភូមិអូរតាអែក​ ដោយ​មានទឹក​ប្រាក់​សរុប​ចំនួន​ ១៨០ ​លាន​ដុង។​ ក្នុង​នោះ​​សប្បុរសជនឧបត្ថម្ភ​ ១០០​លាន​ដុង​ ចំនួនក្រៅពីនោះ​អាស្រ័យសារ​គ្រួសាររួមចំណែក។​ ក្រៅ​ពី​ការបង្កលក្ខណៈឱ្យសមាជិក​បានបុលប្រាក់ទុនសម្រាប់​​ពង្រីក​សេដ្ឋកិច្ច​ពី​ធនាគារ​គោល​នយោបាយ​សង្គម​ស្រុក​ លោក​ គឹមថាញ់កឹង​ ក៏​បានជំរុញ​ទឹក​ចិត្ត​ដល់​សាខា​សមាគមនានា​ក្នុង​ការ​ថែ​រក្សា​ និង​អភិវឌ្ឍ​ន៍មូល​និធិ​បង្វិលជុំ​ផ្ទៃ​ក្នុង​ ដោយ​ឱ្យខ្ចីមិន​គិត​ការប្រាក់​ ​ចំនួន​ ៩ក្រុម​ ហើយ​ដើម​ទុន​សរុប​រហូត​មក​ដល់​ពេល​នេះ​មាន​ជាង​ ២០០​លាន​ដុង។​ បន្ត​រក្សាទម្រង់​ទិញ​គោ​ឲ្យ​សមាជិក​ខ្ចី​ដើម្បីពង្រីក​សេដ្ឋកិច្ច​ គិតមកដល់​ពេល​នេះ​ មានចំនួនគោ​ ០៨​ ក្បាល​ និង​សមាជិក​ ០៦​ នាក់​បាន​ខ្ចី​គោ​ចិញ្ចឹម​គិតជាទឹក​ប្រាក់​ជាង​ ១២៥​ លាន​ដុង។​ ជាមួយ​នឹង​ការ​ខិតខំ​ក្នុង​ការជួយឧបត្ថម្ភ​សមាជិក​សម្រាប់​​ពង្រីក​សេដ្ឋកិច្ច​ រហូត​មក​ដល់​ពេល​នេះ​ សមាគម​មិន​មាន​សមាជិកអតីតយុទ្ធជនក្រីក្រ​ទៀតឡើយ ក៏​ដូច​គ្មានសមាជិកក្រសាឡើងវិញ។​

             លោក​ ង្វៀង​វ៉ាំង​ខាញ់​  អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​ឃុំ​ ភូកឹង​ បាន​ឲ្យ​ដឹង​ថា៖​ ក្នុងតួនាទី​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​ លោក​ គឹមថាញ់កឹង​ តែង​តែ​ជា​សមាជិក​សមាគម​ប្រកបដោយសុទ្ធចិត្ត និង​សកម្ម​អនុវត្តល្អ​ការ​ងារ​សង្គម​ ជម្នះ​រាល់​ការ​លំបាក​​ ដើម្បី​ពង្រីកសេដ្ឋកិច្ច​គ្រួសារ​ ជា​ពិសេស​ជា​អ្នក​ឈានមុខ​​ក្នុង​ការ​បង្វែរ​ដី​ស្រែ​គ្មាន​ប្រសិទ្ធភាព​ចំនួន​ ០,៥​ហិកតា​ មក​​ដាំ​ដូង​ខ្ទិះដើម្បី​ឱ្យ​សមាជិក​ដទៃ​ធ្វើ​តាម។​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លងចម្ការ​ដូង​របស់​លោក​បាន​ប្រមូល​ផល​ប្រកប​ដោយ​ស្ថិរភាព​ និង​ជា​គំរូ​សម្រាប់​សមាជិក​ជា​ច្រើន​រូប​ទៀត​បាន​ទស្សនា​និង​រៀនសូត្រតាម។ លោក​ក៏​បាន​ធ្វើ​ការ​កៀរ​គរ​ប្រជាជនផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជដំណាំ​ និង​សត្វ​ចិញ្ចឹម​ ជួយ​ឱ្យគ្រួសារ​អតីត​យុទ្ធជន​ដែល​មាន​ស្ថានភាព​លំបាក​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ពង្រីក​សេដ្ឋកិច្ច​បន្តិច​ម្តង​ៗ​ និង​លំនឹងជីវភាព។​ លោក​គឺ​ជា​គំរូ​ដ៏​ភ្លឺ​ស្វាង​ក្នុង​ចលនា​រៀនសូត្រ​និង​ធ្វើ​តាម​គំរូ​សីលធម៌ហូជីមិញ​សម្រាប់​សមាជិក​ដទៃ​ទៀត​យកតម្រាប់​តាម៕​

អត្ថបទ-​រូបថត៖​ សុខា​

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.