• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ស្រុកថ្កូវ៖ អនុវត្តល្អការងារសាងសង់លំនៅឋានជូនអ្នកមានសគុណ

30/04/2021 15:19

គេហដ្ឋានយាយយ៉េបធីក្វិន​ ទើបកសាងថ្មី ។

     បច្ចុប្បន្នស្រុកថ្កូវមានអ្នកមានសគុណចំពោះបដិវត្តន៍ ១០.៩៨៣ នាក់ (ជនជាតិខ្មែរជិត ៦៣%)។ ក្នុងនោះមានអ្នកម្ដាយវៀតណាមវីរភាព ២២០ នាក់ (នៅមានជីវិត ០៨ នាក់) ។ យុទ្ធជនពិការ -ជំងឺ ៥៤៩ នាក់ (នៅមានជីវិត ២៩៤ នាក់)។ យុទ្ធជនពលីនិងមុខសញ្ញាផ្សេងៗទៀត ១.៦៨៤ នាក់ ។ គិតដោយឡែកពីដើមឆ្នាំ ២០២១ មក ទល់ពេលនេះ ស្រុក ចលនា សាងសង់ផ្ទះឧបការ គុណបាន ៣០ ខ្នងជូនគ្រួសារអ្នកមានសគុណ សរុបទឹកប្រាក់ ១,៥ ពាន់លានដុង។ តាមលទ្ធផល ត្រួតពិនិត្យរបស់ការិយាល័យពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចស្រុក បច្ចុប្បន្នស្រុកថ្កូវមាន គ្រួសារអ្នកមានសគុណ ២៧២ គ្រួ កំពុងជួបប្រទះការលំបាកពីលំនៅឋាន។ ក្នុងនោះត្រូវការ សាងសង់ថ្មី ៨៤ ខ្នងនិងជួសជុល ១៨៨  ខ្នង។
     រួមជាមួយការផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋចំពោះអ្នកមានសគុណ ស្រុកចលនាកម្មាភិបាល បុគ្គលិក និយោជិតបណ្តាអង្គការចាត់តាំង អាជីវកម្មនិងប្រជា​ជនចូលរួមវិភាគទានយ៉ាងសកម្មក្នុងចលនា " តប ស្នងសងគុណ " ដើម្បីរួមចំណែកក្នុងការគិតគូរឧបត្ថម្ភទាំងសម្ភារនិងស្មារតីចំពោះអ្នកមានសគុណ ជាពិសេសឧបត្ថមុ្ភគ្រួសារអ្នកមានសគុណ ដែល កំពុងជួបការលំបាកអំពីលំនៅឋាន។
     ទទួលស្វាគមន៍យើងខ្ញុំក្នុងផ្ទះឧបការគុណ ដែលទើបសាងសង់រួចស្រេចលោកយាយយ៉េបធីក្វិន កើតឆ្នាំ ១៩៤២ (ជនជាតិខ្មែរ នៅភូមិញ៉ែ ទឺ (បេ) ឃុំហាមយ៉ាង) ឲ្យដឹងដោយរីករាយថា៖ ជាច្រើនឆ្នាំកន្លងខ្ញុំតែងបានរដ្ឋអំណាចមូលដ្ឋាន យកចិត្តទុកដាក់ឧបត្ថម្ភ។ ឆ្នាំនេះ ខ្ញុំបានរដ្ឋឧបត្ថម្ភ និងកូនៗខ្ញុំឧបត្ថម្ភសាងសង់បានផ្ទះឧបការគុណ ០១ ខ្នង យ៉ាងសមរម្យដូច្នេះ។  ខ្ញុំត្រេកអរ និង​សុភមង្គលយ៉ាងខ្លាំងណាស់ "។
     ក្នុងសម័យតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះ មាតុភូមិ យាយយ៉េបធីក្វិន បានរួមចំណែកយ៉ាង សកម្មក្នុងការចិញ្ចឹម លាក់បំពួនកម្មាភិបាលយុទ្ធជន និងចូលរួមបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។ ដោយមានការរួមចំណែកនោះ លោកយាយ បានប្រធានរដ្ឋជូនមេដាយតស៊ូប្រឆាំងចក្រ ពត្តិអាមេរិកចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៦។ គាត់ទទួលបានរបបឧបត្ថម្ភ ០១ លើកតាមកំណត់។ លោកយាយមានកូនទាំងអស់ ០៩ នាក់ បច្ចុប្បន្នគាត់រស់នៅជាមួយកូនប្រុសពៅ ប៉ុន្តែជីវភាពជួបប្រទះការលំបាកច្រើន ដោយឃើញស្ថានភាពគ្រួសារលោកយាយកំពុងជួបលំបាកពីលំនៅឋានដូច្នោះ រដ្ឋអំណាចមូលដ្ឋានបានស្នើ ដល់គណៈកម្មាធិការប្រជាជនស្រុកឧបត្ថម្ភសាងសង់លំនៅឋានថ្មីជាមួយតម្លៃជិត ១៧០ លានដុង។ ក្នុងនោះស្រុកចលនាធនាគារពាណិជ្ជកម្មភាគហ៊ុនឧស្សាហពាណិជ្ជកម្មវៀតណាមឧបត្ថម្ភ ៥០ លានដុង ក្រៅពីនោះកូនៗគាត់ឧបត្ថម្ភ ។
     លោកង្វៀងយ៉េវគី អនុប្រធានការិយាល័យ ពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចស្រុកថ្កូវមានប្រសាសន៍ថា៖ "ទន្ទឹមនឹងការឧបត្ថម្ភលំនៅឋាន ស្រុកនៅទាំងចង្អុលការបណ្តាស្ថាប័ន អង្គការមហាជន អង្គភាពចាត់តាំងបណ្តាសកម្មភាពទៅ សួរសុខទុក្ខ ជូនទេយ្យវត្ថុដល់អ្នកមានសគុណចំ ពោះបដិវត្តន៍ក្នុងឱកាសបុណ្យទានម្តងៗដូចជា៖ ទិវាបុណ្យជាតិ បុណ្យតេត បុណ្យចូលឆ្នាំថ្មីប្រពៃ ណីខ្មែរ ទិវាយុទ្ធជនពលី-ពិការ ក៏ដូចក្នុងពេលដែលពួកគាត់ឈឺថ្កាត់ម្តងៗ មានអាសន្នអន្ធក្រ ដោយចៃដន្យ។ល។ ក្រៅពីនោះ ស្រុកបានចាត់ឲ្យការិយាល័យស្ថិតក្រោមឱវាទ បណ្តាផ្នែក អង្គការមហាជនស្រុក  ៤៨ កន្លែងទទួលឧបត្ថម្ភចំពោះ អ្នកម្តាយវៀតណាមវីរភាព ០៧ នាក់អស់មួយជីវិត។ គ្រួសារអ្នកមានសគុណ ០៣ គ្រួ ដែលមាន ស្ថានភាពគ្រួសារលំបាក ឧបត្ថម្ភប្រាក់ពី ២៥០ -៥០០ ពាន់ដុង ក្នុងមួយអង្គភាព ចំពោះអ្នកមាន សគុណម្នាក់ ។
     ដោយបានការចូលរួមយ៉ាងសកម្មពីសំណាក់ បណ្តាផ្នែក អង្គការមហាជននិងប្រជាជន បានរួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាចស្រុកថ្កូវលុបបំបាត់អស់គ្រួសារអ្នកមានសគុណក្រីក្រ ១០០% កាលពីឆ្នាំ ២០១៩ រួមចំណែកក្នុងការគិតគូរ ឧបត្ថម្ភជីវភាពគ្រួសារអ្នកមានសគុណឲ្យមានកម្រិតរស់នៅស្មើនិងខ្ពស់ជាងជីវភាពប្រជាជនស្នាក់នៅក្នុងតំបន់ ។ ក្នុងពេលខាងមុខនេះ ស្រុក នឹងបន្តជំរុញមាំការងារផ្សព្វផ្សាយ អប់រំយុវជនជំនាន់ក្រោយឲ្យដឹងគុណនិងមោទនភាពចំពោះ ប្រវេណី តស៊ូដ៏អង់អាចក្លាហានរបស់វីរជនគ្រប់ ជំនាន់ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះ ជាតិ ឯកភាពមាតុភូមិ៕ 
                                                                                                        អត្ថបទ-រូបថត៖  សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.