• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ស្រុកថ្កូវ៖ សមាគមជំរុញការសិក្សាជ្រើសឃុំភឿកហ៊ឹង ចាត់តាំងមហាសន្និបាតកន្លែងចង្អុលការ

19/03/2021 08:18

សមាគមជំរុញការសិក្សាឃុំភឿកហ៊ឹងទើបបានជ្រើសធ្វើជាកន្លែងចង្អុលការចាត់តាំងមហាសន្និបាតតំណាងលើកទី ៥ អាណត្តិកាល ២០២១ -២០២៦។

គណៈប្រតិបត្តិការអាណត្តិកាលថ្មី សមាគមជំរុញការសិក្សាឃុំភឿកហ៊ឹងចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ខាក់លឿង

        ក្នុងអាណត្តិកាល (២០២១-២០២៦) សមាគមជំរុញការសិក្សាឃុំភឿកហ៊ឹងតែងយកចិត្តទុកដាក់ កសាង និងពង្រឹងពង្រីកអង្គការចាត់តាំងសមាគម ដោយចាត់ទុកនេះជាបញ្ហាយុទ្ធសាស្រ្ត សម្រេចជោគជ័យក្នុងការអនុវត្តន៍ភារកិច្ច។ ឃុំមានសាខាសមាគមជំរុញការសិក្សា ១៣ កន្លែង ក្រុមជំរុញការសិក្សា ១៤៦ ក្រុម និង គណៈជំរុញ ការសិក្សាស្ថាប័ន និងមូលដ្ឋានសាសនា ០៩ កន្លែង។ អាណត្តិកាលកន្លង សមាគមពង្រីកគ្រួសារសមាជិកថ្មីបាន ១.០៩៣ គ្រួ គិតមកទល់ពេលនេះទូទាំងឃុំមានគ្រួសារសមាជិក ៣.៥១១ គ្រួស្រូបយកអត្រា ២២,៨% នៃចំនួនប្រជាជន។ អនុវត្តគោលការណ៍របស់បក្សនិងរដ្ឋក្នុងការងារ សង្គមូបនីយកម្មអប់រំការចលនាកសាងមូល​និ​ធិជំរុញការសិក្សាកើនឡើងជារៀងរាល់ឆ្នាំ ក្នុងអាណត្តិកាល បានចលនាបណ្តាអង្គការចាត់តាំងបុគ្គល ចូលរួមវិភាគទានមូលនិធិបាន ៥,០៥២ ពាន់ លានដុង។ ក្នុងនោះទឹកប្រាក់ ៥៤៥,៨ លានដុង ជូនអាហារូបករណ៍ ៧៨៤ ចំណែកដល់សិស្សក្រី ក្រសង្វាតរៀនសូត្រ ទទួលឧបត្ថម្ភ ១+១ ដល់សិស្ស ១៦៣ រូប។ អនុវត្តសារាចរលេខ ០៥ ស្តីពីជំរុញ មាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ជាមួយទម្រង់ “ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា” សមូហភាពបាន ៥១៩ ក្បាលនិងជ្រូកដីឯកជន ៨.២៩១ ក្បាល ជាមួយចំនួនប្រាក់ប្រិតសំចៃបាន ៣,៣៨២ ពាន់​ លានដុង សម្រេច ១១៤% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត។ ក្នុងអាណត្តិកាលមាន ៣.១៩០ គ្រួសារសម្រេចកិត្តិនាមគ្រួសាររៀនសូត្រ។ មជ្ឈមណ្ឌលសហគមន៍រៀនសូត្រ ក៏សហការចាត់តាំង​ថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស​ បាន ៦៥ ថ្នាក់ មានសិក្ខាកាម ១.៣០២ រូប ចូល​រួម។
      មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ២៥ រូប លោកស្រី ហ្វិញធីអៀងជី បន្តបានបោះឆ្នោតរក្សាតួនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំ ភឿកហ៊ឹង នីតិកាលទី ៥ អាណត្តិកាល ២០២១-២០២៦។ បោះឆ្នោតជ្រើសតំណាងចូលរួមមហាសន្និបាតសមាគមជំរុញការសិក្សាស្រុកថ្កូវលើកទី ៥ អាណត្តិកាល ២០២១ -២០២៦ ចំនួន ០៦ រូប ។ នាឱកាសនេះ មាន បុគ្គល ០២ រូប បានសមាគមជំរុញការសិក្សាខេត្ត ជូនលិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងការងារជំរុញការសិក្សាជំរុញ ទេពកោសល្យ អាណត្តិកាល ២០១៦-២០២១។ សមាគមជំរុញការសិក្សា ឃុំបានប្រគល់ជូនអាហារូបករណ៍ ០៦ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្ររបស់ឃុំ៕  
                   

    ខាក់លឿង-តឹងង៉ុក

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.