14/09/2021 11:32
យោងតាមនោះ លៃលកក្របខ័ណ្ឌនគរបាលចុះទៅបំពេញការងារនៅទីប្រជុំជនឌិញអាង រួមមាន ០៧ រូប ក្នុងនោះមាន ០២ រូបបានលៃលកទទួលតំណែងជាអនុប្រធាននគរបាល ចំណែកតួនាទីប្រធាននគរបាលនឹងបានមូលដ្ឋានលៃលកក្រោយ។ នគរបាលទីប្រជុំជនថ្កូវ រួមមាន ០៨ រូប ក្នុងនោះ មាន ០១ រូបបានលៃលកទទួលតំណែងប្រធាននគរបាល ០២ រូប ទៀតទទួលតំណែងជាអនុប្រធាន។ បណ្ដាសមមិត្តដែលបានតែងតាំង បញ្ជូនឲ្យមកទទួលតំណែងជាប្រធាន អនុប្រធាន និងនគរបាលរៀបរយនៅទីប្រជុំជនទាំងពីរលើកនេះសុទ្ធសឹងតែជានគរបាលគំរូ មានកម្រិតវិជ្ជា មានស្មារតីទទួលបន្ទុកខ្ពស់ក្នុងការងារ មានគោលជំហរនយោបាយ អត្តចរិតសីលធម៌ប្រពៃ មានជំនាញវិជ្ជាជីវៈរឹងមាំ មានបទពិសោធន៍ក្នុងការងារ បានគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំនគរបាលខេត្ត និងស្រុកជំនឿទុកចិត្ត៕
ខាក់លឿង-ថាច់ហ្វាង