• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមាជិកគណៈប្រតិបត្តិការបក្សឃុំឡុងហ៊ីបឧបត្ថម្ភគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព

19/01/2021 08:51

កាលពីឆ្នាំ ២០២០​ ឃុំឡុងហ៊ីប ស្រុកថ្កូវខិតខំអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី ប៉ុន្តែអត្រាគ្រួសារក្រីក្រស្រូបយកអត្រា ៤,១%។  ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះក្រោម ០៤% តាមសម្បទាគ្រួសារក្រីក្រពហុច្រើនជ្រុងជ្រោយ ក្នុងការកសាងជនបទថ្មី គណៈកម្មាធិការបក្សឃុំបានបំផុសចលនាកម្មាភិបាលស្នូល ១១/១៣ នាក់ក្នុងគណៈប្រតិបត្តិការបក្សឃុំកសាងទម្រង់ “សមាជិកគណៈប្រតិបត្តិការឧបត្ថម្ភគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព”។

កម្មាភិបាលភូមិអញ្ចាញ់(អា)សាកសួរអំពីជីវភាពលោកយាយថាច់ធីខែន។

លោកថាច់គឹមសី ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមឃុំឡុងហ៊ីបបានឲ្យដឹង៖ អនុវត្តទម្រង់រៀនសូត្រ​និងធ្វើតាមអ៊ំហូ ខ្ញុំបានគណៈប្រតិបត្តិការបក្សឃុំចាត់ឲ្យឧបត្ថម្ភគ្រួសារក្រីក្រថាច់ធីសិញ នៅភូមិតាសឹកបេ។ គ្រួសារមីងសិញជាគ្រួសារក្រីក្រជាច្រើនឆ្នាំបន្តបន្ទាប់។ មីងគ្មានការងារធ្វើលំនឹង​ទើបស៊ីឈ្នួលគ្រប់មុខរបរ។ ឆ្នាំ ២០២០ ខ្ញុំទទួលឧបត្ថម្ភគ្រួសារមីងសិញឈានឡើងរួចផុតពីភាពក្រីក្រ ពេលនោះខ្ញុំចូលរួមជាមួយគណៈកម្មាធិការប្រជាជនឃុំបំផុសចលនាសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ៣៥ លានដុងដើម្បីសាងសង់ផ្ទះជូនមីងសិញ​ និងឧបត្ថម្ភគោ ០១ ក្បាល មានតម្លៃ ១៣ លានដុង។​ គោមេចិញ្ចឹមបានជាង ០១ ឆ្នាំក៏កើតកូន​ រួចគ្រួសារមីងមានប្រភពចំណូលបន្ថែមតាំងពីពេលនោះមក។​ ដល់ចុងឆ្នាំ ២០២០ គ្រួសារមីងសិញបានរួចផុតពីភាពក្រីក្រ ខ្ញុំបាន​លើកទឹកចិត្តឲ្យមីងខិតខំជាងទៀតដើម្បីរួចផុតពីភាពក្រីក្រចីរភាព។

ចំពោះលោកគឹមថាញ់ញ៉ឹក បុគ្គលិកការិយា ល័យស្ថិតិឃុំវិញ ឆ្នាំ ២០២០ លោកក៏បានទទួលឧបត្ថម្ភណែនាំគ្រួសារយាយថាច់ធីខែន ( អាយុ ៧៦ ឆ្នាំ) នៅភូមិអញ្ចាញ់(អា)ឈានឡើងរួចផុតពីភាពក្រីក្រដែរ។ យាយខែនចែករំលែកថា៖ ខ្ញុំមានកូន ០៤ នាក់ ក្នុងនោះកូន ០៣ នាក់មានគ្រួសារនៅដោយឡែក ហើយទៅរកទទួលទាននៅទីឆ្ងាយ ចំណែកកូនម្នាក់ទៀតនៅក្បែរផ្ទះក៏ស្ថិតក្នុងក្របខ័ណ្ឌលំបាកលំបិន។​ អាស្រ័យលក្ខណៈលំបាក ទើបខ្ញុំគ្មានប្រាក់ជួសជុលផ្ទះទ្រុឌទ្រោម។ ខ្ញុំសែនត្រេកអរពេលបានរដ្ឋឧបត្ថម្ភប្រាក់ ៣៥ លានដុង សម្រាប់សាងសង់ផ្ទះថ្មី។ អាស្រ័យមានផ្ទះថ្មី ទើបចុងឆ្នាំ ២០២០​ ខ្ញុំបានរួចផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ ខ្ញុំក៏ដឹងគុណការលើកទឹកចិត្ត និងសួរសុក្ខទុក្ខជានិច្ចជាកាលរបស់លោកមាគឹមថាញ់ញ៉ឹកផងដែរ។

យោងតាមនោះអនុវត្តទម្រង់“សមាជិកគណៈប្រតិបត្តិការបក្សឃុំឧបត្ថម្ភគ្រួសារក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រចីរភាព” សមាជិកគណៈ ប្រតិបត្តិការម្នាក់ៗ នឹងទទួលឧបត្ថម្ភគ្រួសារក្រីក្រមួយ ដើម្បីឧបត្ថម្ភណែនាំគ្រួសារក្រីក្រឲ្យមានទិសដៅរកទទួលទានមានលទ្ធផល ពង្រីកសេដ្ឋកិច្ច ឧទ្ទេសនាមការងារធ្វើ​សហការជាមួយធនាគារគោលនយោបាយសង្គមស្រុក បង្កលក្ខណៈឲ្យបណ្តាគ្រួសារបានបុលទុនធ្វើអាជីវកម្ម ផលិត​ កសាងលំនៅឋាន ដើម្បីគ្រួសារទាំងនោះមានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។

លោកគឹមថា អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំឡុងហ៊ីបបានឲ្យដឹង៖ អាស្រ័យសកម្មក្នុងការឧបត្ថម្ភគ្រួសារក្រីក្រ ទើបចុងឆ្នាំ ២០២០ មិនត្រឹមតែមាន ១១ គ្រួសារបានឧបត្ថម្ភសាងសង់ផ្ទះប៉ុណ្ណោះ​ ទូទាំងឃុំនៅមានគ្រួសារ ៣១ គ្រួទៀតបានរួចផុតពីភាពក្រីក្រ។ បច្ចុប្បន្នទូទាំងឃុំនៅមាន​គ្រួសារក្រីក្រ ៥៦ គ្រួ​ ស្រូបយកអត្រា​ ២,៦៦%។ ឃុំបានអនុវត្ត សម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី និងកំពុងធ្វើសំណុំបែបបទស្នើទទួលស្គាល់ជាឃុំជនបទថ្មី៕     

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.