• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមអ្នកកាសែតខេត្តត្រាវិញផ្ដោះប្ដូរបទពិសោធន៍ការងារផ្សព្វផ្សាយក្នុងតំបន់ជនជាតិភាគតិចនៅបណ្ដាខេត្តតីង្វៀង

20/06/2023 09:24

ក្រុមអ្នកកាសែតទស្សនាកេរដំណែលប្រវត្តិសាស្រ្តស្រុកទ្វីឌឹក េខត្តដាក់ណុង។

ក្រុមការងាររបស់សមាគមអ្នកកាសែតនិងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញដឹកនាំដោយលោកតាំងជីហ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមអ្នកកាសែត នាយកស្ថានីយវិទ្យុ- ទូរទស្សន៍ត្រាវិញ និងលោកស៊ើងហុង អនុប្រធាន សមាគមអ្នកកាសែតខេត្ត អគ្គនិពន្ធនាយករងកាសែតត្រាវិញដឹកនាំប្រតិភូការងារអញ្ជើញទៅផ្ដោះ ប្ដូរបទពិសោធន៍ ការងារផ្ស ព្វផ្សាយក្នុងតំបន់ជន ជាតិភាគតិចនៅបណ្ដាខេត្តតីង្វៀង។
តីង្វៀងជាតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើន។ ផ្ទៃដីធម្មជាតិនៅទីនេះភាគច្រើនគឺភ្នំ ជ្រោះ ជនជាតិភាគតិចរស់នៅតាមបណ្ដាភូមិឆ្ងាយ ពីមជ្ឈមណ្ឌលទីក្រុង។ ជាពិសេស បណ្ដាខេត្តតីង្វៀងមានផ្លូវព្រំដែនវែងអន្លាយភ្ជាប់ជាមួយខេត្ត ទីក្រុងជាច្រើនរបស់ប្រទេសលាវ និងកម្ពុជា។

ទស្សនាបង្គោលព្រំដែនវៀតណាម-កម្ពុជា។

ទស្សនាតំបន់ការពារព្រំដែនស្រុកទ្វីឌឹក ខេត្តដាក់ណុង។
មុនពេលធ្វើការជាមួយសមាគមអ្នកកាសែត និងស្ថានីយវិទ្យុ-ទូរទស្សន៍នៃបណ្ដាខេត្តតីង្វៀង ក្រុមការងារបានទៅទស្សនា ស្វែងយល់អំពីជីវភាពនិងការងារត្រៀមប្រយុទ្ធរបស់កងកម្លាំងកង ទ័ពការពារព្រំដែនខេត្តដាក់ណុង ទន្ទឹមនឹងនោះ ទៅទស្សនាបណ្ដាតំបន់កេរដំណែលប្រវត្តិសាស្រ្ត ភ្ជាប់ជាមួយបណ្ដាយុទ្ធជ័យរបស់ជនរួមជាតិនៅតីង្វៀងក្នុងការតស៊ូការពារមាតុភូមិ។
នៅកេរដំណែលប្រវត្តិសាស្រ្តស្រុកទ្វីឌឹក ខេត្តដាក់ណុង លោកសើុងហុង អនុប្រធានសមាគមអ្នកកាសែត អគ្គនិពន្ធនាយករងកាសែតត្រាវិញ បានសម្ដែងនូវការរំភើបចិត្ត របស់ខ្លួនពេលបានស្ដាប់បណ្ដាយុទ្ធជនកងទ័ពការពារព្រំដែននៅទី នេះរៀបរាប់អំពីបណ្ដាការប្រយុទ្ធយ៉ាងអង់អាចក្លាហានដែលបណ្ដាយុទ្ធជនការពារព្រំដែនបាន ក្លាហានពលីជីវិតដើម្បីការពារ បូរណភាពទឹកដី របស់មាតុភូមិ។ លោកស៊ើងហុងសង្ឃឹមថា នៅពេលអនាគត ជាមួយទឹកចិត្តរបស់ប្រជាជនទូទាំងប្រទេសឆ្ពោះទៅកាន់ព្រំដែន បណ្ដាយុទ្ធជនការ ពារព្រំដែន បន្តពង្រីកប្រពៃណីស្នេហាជាតិដើម្បី រក្សាភាពសុខសាន្តជូនមាតុភូមិ។
នាឱកាសនេះ លោកស៊ើងហុងបានឲ្យដឹងថា៖ សមាគមអ្នកកាសែតនិងបណ្ដាស្ថាប័ន សារព័ត៌មាននៅខេត្តត្រាវិញនឹងបន្តមានវណ្ណកម្មជាច្រើន ដើម្បីកសាងនិងពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុង នោះ មានដំណឹង អត្ថបទឆ្លុះបញ្ចាំងអំពីវប្បធម៌ បណ្ដាជនជាតិនៅគ្រប់ទីកន្លែងក្នុងប្រទេស ជាពិសេសនឹងមានវណ្ណកម្មជាច្រើនសរសេរអំពីបណ្ដាយុទ្ធជនការពារព្រំដែន។ល។

ទស្សនាតំបន់សហគមន៍ វប្បធម៌ ជនជាតិភាគតិចនៅខេត្តកន់ទុម។
ចែករំលែកជាមួយបណ្ដាអ្នកកាសែតនៅតំបន់វាលទំនាប វរសេនីយ៍ឯកបម្រុងឡេក្វឹកហុង ស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនស្រុកទ្វីឌឹក ខេត្តដាក់ណុងឲ្យដឹងដោយក្ដីរំភើបថា បណ្ដាយុទ្ធជននៅទីនេះតែងគោរពនូវមនោសញ្ចេតនាដ៏ថ្លៃថ្លា ដែលជនរួមជាតិនៅបណ្ដាតំបន់ភូមិភាគរបស់មាតុភូមិផ្ញើជូនទាហានការពារព្រំដែន។ ជាពិសេស គឺគោរពនូវការចែករំលែករបស់បណ្ដាអ្នកកាសែត បានអញ្ជើញមកពីខេត្តត្រាវិញ។ វរសេនីយ៍ឯកបម្រុង ឡេក្វឹកហុងឲ្យដឹងថា៖ នៅពេលខាងមុខ នឹងបន្តផ្សព្វផ្សាយ ជ្រួតជ្រាបដល់កម្មាភិបាល យុទ្ធជនគ្រប់រូបរបស់ប៉ុស្ដិ៍ដើម្បីអ្នកទាំងនោះជ្រួតជ្រាបនូវដំបូន្មានរបស់អ៊ំហូជាទីស្រឡាញ់ នៅចំពោះមុខភារកិច្ចការពារព្រំដែនរបស់មាតុភូមិក្នុងស្ថានភាពថ្មី។ល។
បន្ទាប់ពីនោះ ក្រុមការងាររបស់សមាគមអ្នក កាសែតនិងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ បានធ្វើការជាមួយសមាគមអ្នកកាសែតនិងស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តកន់ទុម ដាក់ណុង បិញភឿក ដើម្បីចែករំលែកបណ្ដាបទពិសោធន៍ការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិនៃបណ្ដាជនជាតិភាគតិច។
ថ្លែងយោបល់នៅទីនេះ លោកតាំងជីហ្វឹងបានឲ្យដឹងថា៖ ខេត្តត្រាវិញ និងបណ្ដាខេត្តតីង្វៀង មានចំណុចប្រហាក់ប្រហែលគ្នាជាច្រើនអាស្រ័យ មានសហគមន៍ជនជាតិភាគតិចរស់នៅច្រើន ដូច្នោះ ហើយលោកតាំងជីហ្វឹងស្នើឲ្យស្ថានីយវិទ្យុ-ទូរទស្សន៍ បណ្ដាខេត្តតីង្វៀងរួមជាមួយស្ថានីយវិទ្យុ- ទូរទស្សន៍ត្រាវិញនៅពេលខាងមុខសហការចងសម្ព័ន្ធនិងចែករំលែកបណ្ដាវណ្ណកម្មសារព័ត៌មាន ដើម្បីរួមចំណែកផ្សព្វផ្សាយដល់មហាជនអំពីបណ្ដាសក្ដានុពល តម្លាភាពរបស់តំបន់នីមួយៗ បំផុតគឺឧទ្ទេសនាមអំពីបណ្ដាលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចលើរលកធាតុអាកាសវិទ្យុ-ទូរទស្សន៍របស់ស្ថានីយនីមួយៗ។

ជ្រោះនៅតីង្វៀង។
ដើម្បីគោរពនិងចែករំលែកជាមួយសំណើរបស់នាយកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ លោកផាងគឺនាយកស្ថានីយវិទ្យុ-ទូរទស្សន៍កន់ទុមឲ្យដឹងថា ស្ថាប័ននេះនឹងកសាងផែនការចងសម្ព័ន្ធជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញដើម្បីភាគីទាំងសង ខាងប្ដូរយោបល់និងផ្សាយបណ្ដាវណ្ណកម្មសារព័ត៌មានផ្សព្វផ្សាយអំពីតំបន់តីង្វៀងនិងតីណាមបូ។ លោកផាងគឺឲ្យដឹងថា៖ ក្នុងសម័យផ្លាស់ប្ដូរ ឌីជីថលដូចបច្ចុប្បន្ននេះ ទីតាំងនិងពេលវេលាគ្មាននៅជួបការលំបាកទៀតឡើយ ពេលផ្ដោះប្ដូរយោបល់និងចែករំលែកបណ្ដាវណ្ណកម្មសារព័ត៌មានសរសេរអំពីតំបន់តីង្វៀងនិងតីណាមបូ។ តាមប្រសាសន៍លោកផាងគឺការចែករំលែកនិងផ្សាយ បណ្ដាវណ្ណកម្មសារព័ត៌មាននេះនឹងជួយតំបន់វាលទំនាបបានយល់ដឹងអំពីជនរួមជាតិភាគតិចនៅតីង្វៀង ផ្ដើមពីនោះរួមចំណែកផ្សព្វផ្សាយ អភិរក្ស និងពង្រីកលក្ខណវប្បធម៌ពិសេសនៅបណ្ដាតំបន់ភូមិភាគ។
ជាមួយខ្លឹមសារចងសម្ព័ន្ធនេះ ថ្នាក់ដឹកនាំស្ថានីយវិទ្យុ-ទូរទស្សន៍ដាក់ណុង បិញភឿក។ល។ ក៏បានឯកភាពខ្លឹមសារជាមួយផែនការសហការចាត់តាំងផលិតនិងចែករំលែក បណ្ដាវណ្ណកម្មសារព័ត៌មានតាមការស្នើរបស់នាយកស្ថានីយវិទ្យុ-ទូរទស្សន៍ ត្រាវិញ។ ទន្ទឹមនឹងនោះ នៅពេលខាងមុខ បណ្ដាស្ថានីយវិទ្យុ-ទូរទស្សន៍ខាងលើនឹងកសាងផែន  ការតំណភ្ជាប់ដើម្បីចែករំលែកវណ្ណកម្មសារព័ត៌ មានរបស់តំបន់តីង្វៀងនិងមាត់សមុទ្រ ណាមទ្រុង បូជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ៕
ហ្វាងយុង-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.