• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមអតីតយុទ្ធជនស្រុកថ្កូវ ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុងត្រាវិញ៖ ចាត់តាំងមហាសន្និបាតតំណាងអតីតយុទ្ធជន អាណត្តិកាល ២០២២-២០២៧

29/07/2022 14:28

លោកឡឹមមិញលៀងជាប់ឆ្នោតឡើងវិញជាប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវ

លោកឡឹមមិញលៀង បានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវ។ រូបថត៖ ង៉ុកស្វង

     កាលពីថ្ងៃទី ២២ សមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងមហាសន្និបាតតំណាងលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ លោកង្វៀងង៉ុកយ៉ាវ អនុប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញអញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
     អញ្ជើញចូលរួមមហាសន្និបាតនេះ មានលោក គឹមសាង  អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុកថ្កូវ ថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក រួមជាមួយតំណាងពេញសិទ្ធិ ១៣៦ រូប ជំនួសមុខឲ្យសមាជិកជាង ២.៤០០ នាក់ក្នុងស្រុក។
អាណត្តិកាល ២០១៧-២០២២ សមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាត នីតិកាលទី ៦។ អាណត្តិកាល ២០២២- ២០២៧ សមាគមអតីតយុទ្ធជនស្រុកថ្កូវបន្តពង្រីកអត្តចរិត “កងទ័ព អ៊ំហូ” ប្រពៃណី “ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី” កសាងសមាគមអតីតយុទ្ធជនស្រុករឹងមាំគ្រប់វិស័យ។ ខិតខំអនុវត្តសម្រេចឆ្នើមរាល់ភារកិច្ច ដែលបានប្រគល់ឲ្យរួមចំណែកអនុវត្ត សម្រេចជោគជ័យកម្រិតផែនការនៃសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្ខភាគស្រុក អាណត្តិកាល ២០២០ -២០២៥ ដាក់ចេញ រួមដៃកសាងស្រុកថ្កូវឲ្យសម្រេចលក្ខឋាន ស្រុកជនបទថ្មីនៅឆ្នាំ ២០២៣។
     មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការថ្មីរួមមាន ២១ រូប និងបោះឆ្នោតតំណាងពេញសិទ្ធិ ២១ រូបចូលរួមមហាសន្និបាតថ្នាក់លើ។ លោកឡឹមមិញលៀងបាន មហាសន្និបាតបោះឆ្នោតតែងតាំងជាប្រធានសមាគមអតីតយុទ្ធជន ស្រុកថ្កូវ អាណត្តិ កាល ២០២២-២០២៧៕

លោកបូ៊យហ្វិញធ្វី ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀងហាយ 

លោក បូ៊យហ្វិញធ្វី បានជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀង ហាយ អាណត្តិកាល ២០២២-២០២៧។ រូបថថត៖ ទ្រឿងអង

     កាលពីថ្ងៃទី ២២ ខែកក្កដា សមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងមហាសន្និបាតតំណាងអតីតយុទ្ធជន អាណត្តិកាល ២០២២ -២០២៧។ លោកង្វៀងវុាំងយិន អនុប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញអញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
     ចូលរួមមហាសន្និបាតមានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន បណ្ដាគណៈ ផ្នែកទីផ្សាររួម ខេត្តយ្វៀងហាយ ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនបណ្ដាឃុំ សង្កាត់រួមជាមួយតំណាង ១១៥ រូបជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ១.៣៤៥ រូបរបស់ទីផ្សាររួមខេត្ត ។
     មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការថ្មីរួមមាន ១៥ រូប និងបោះឆ្នោតតំណាងពេញសិទ្ធិ ០៥ រូបចូលរួមមហាសន្និបាតតំណាងថ្នាក់លើ។ លោកបូ៊យហ្វិញធ្វីបានជាប់ឆ្នោតជាថ្មីជា ប្រធានសមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀង ហាយ អាណត្តិកាល ២០២២-២០២៧។
     មហាសន្និបាតបានវាយតម្លៃដោយស្មោះត្រង់នូវស្នាដៃដែលសម្រេចបានក៏ដូចជាចំណុចអន់ខ្សោយក្នុងដំណាក់កាលដឹកនាំបញ្ជាការរបស់គណៈប្រតិបត្តិការ នីតិកាលទី ៦ អា ណត្តិកាល ២០១៧-២០២២។ យោងលើមូលដ្ឋាននោះ កសាង រួចដាក់ចូលក្នុងសេចក្ដីសម្រេចចិត្តនីតិកាលទី ៧ ដើម្បីដឹកនាំចង្អុលការមានប្រសិទ្ធភាពជាង អាណត្តិកាលមុន។
     ជាមួយបណ្ដាលទ្ធផលដែលសម្រេចបាន មហា សន្និបាតបានឯកភាពដាក់ចេញភារកិច្ចសំខាន់មួយចំនួនសម្រាប់អនុវត្តក្នុងអាណត្តិកាល ២០២២ -២០២៧។ បន្តពង្រីកប្រពៃណី “កងទ័ពអ៊ំហូ” ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី។ កសាងសមាគម គ្រប់លំដាប់ ថ្នាក់រឹងមាំគ្រប់វិស័យ អនុវត្តសម្រេច ឆ្នើមភារកិច្ចនយោបាយរបស់សមាគមរួមចំណែក  អនុវត្តសម្រេចជោគ ជ័យសេចក្ដីសម្រេចចិត្តមហា សន្និបាតបក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយលើក ទី ៣ អាណត្តិកាល ២០២០-២០២៥ ដាក់ចេញ៕

លោក ផាមវុាំងម៉ុង ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីក្រុងត្រាវិញ

គណៈប្រតិបត្តិការ អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។ 

      កាលពីថ្ងៃទី ២២ ខែកក្កដា សមាគមអតីតយុទ្ធជនទីក្រុងត្រាវិញចាត់តាំងមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ អញ្ជើញចូលរួមមហា សន្និបាត មានតំណាងពេញសិទ្ធិ ១១២ រូបជំនួសមុខឲ្យសមាជិកអតីតយុទ្ធជនជិត ១.២០០ រូប របស់ទីក្រុង។
      មហាសន្និបាតបានរបាយការណ៍វាយតម្លៃលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើក ទី ៦ អាណត្តិកាល ២០១៧-២០២២ ពិភាក្សា ឆ្លងសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២២-២០២៧ បោះឆ្នោតគណៈ ប្រតិបត្តិការថ្មី ១៥ រូប បោះឆ្នោតតំណាងចូលរួម មហាសន្និបាតថ្នាក់លើ ១៣ រូប។ លោកផាមវុាំងម៉ុង ជាប់ឆ្នោតជាថ្មីជាប្រធានសមាគមអតីតយុទ្ធជនទីក្រុងត្រាវិញ អាណត្តិកាល ២០២២- ២០២៧។
      ដើម្បីបន្តចលនាបណ្ដាជំនាន់អតីតយុទ្ធជន អតីតយោធិនពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” “ស្មោះត្រង់ សាមគ្គី ធ្វើជាគំរូ ផ្លាស់ថ្មី” មហាសន្និបាតបាន ឯកភាពដាក់ចេញកម្រិតផែនការ ០៨ យ៉ាងដើម្បី ផ្ដុំកម្លាំងអនុវត្តក្នុងអាណត្តិកាល ២០២២-២០២៧៕ 
 សុខា-ថាច់ហ្វាង                   

​​​​                  

 

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.