• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់៖ ស្រុះចិត្តគ្នាក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ

13/08/2021 05:42

 

សមាគមសហព័ន្ធនារីខេត្ត​ជូនគ្រឿងឧបភោគដល់ បណ្តាតំបន់អនុវត្តចត្តាឡីស័ក។

     ដូចបណ្តាអង្គភាពដទៃដែរ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងអនុវត្តសកម្មភាពជាច្រើនចូលរួមក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ផ្តើមពីការចលនាឧបត្ថម្ភអំណោយដល់គ្រួសារលំបាកដែលត្រូវជះឥទ្ធិពល ដោយសារអាសន្នរោគជំងឺ ចូលរួមវិភាគទានមូល និធិទិញវ៉ាក់សាំងឈានមុខនឹងបណ្តាចង្ក្រាន ដណ្តាំស្លឧបត្ថម្ភទប់ស្កាត់អាសន្នរោគជំងឺរហូតដល់ការងារបំផុសចលនាកម្មាភិបាល សមាជិកាចូលរួមការឧបត្ថម្ភប្រជាជនទីក្រុងហូជីមិញក្នុងលើកមហាអាសន្នរោគ។ ការងារទាំងអស់នោះ តែងបានកម្មាភិបាល សមាជិកានារីគ្រប់លំដាប់ថ្នាក់ស្រុះចិត្តគ្នាចូលរួមអនុវត្ត។
លោកស្រី គាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធនារីខេត្ត បានឲ្យដឹង៖ អនុវត្តបណ្តាសារលិខិត ចង្អុលការរបស់ក្រុមប្រតិភូប្រធានមជ្ឈិមសមាគម សហព័ន្ធនារីវៀតណាមស្តីពីការផ្សព្វផ្សាយប្តូរផ្តាច់ព្រមៗគ្នាការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ និងបណ្តាយោបល់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាផ្នែកមានសមត្ថកិច្ចអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សមាគមបានច្នៃទៅជាខ្លឹមសារជាក់ស្តែង រួចចង្អុលការឲ្យសមាគមគ្រប់លំដាប់ថ្នាក់ផ្តុំកម្លាំង បង្កើន ការងារផ្សព្វផ្សាយចលនាកម្មាភិបាល សមាជិកា ស្នូលសហការជាមួយក្រុមកូវីដសហគមន៍ដើរគ្រប់ ច្រកល្ហក ទៅដល់រាល់ផ្ទះដើម្បីផ្សព្វផ្សាយដល់ប្រជាជន ដើម្បីជួយឲ្យប្រជាជនលើកកម្ពស់ចំណេះដឹងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ប្រតិបត្តិល្អបណ្តាសេចក្តីកំណត់របស់ផ្នែកមានសមត្ថកិច្ច និងអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល។
     ក្រៅពីភារកិច្ចផ្សព្វផ្សាយ សមាគមគ្រប់លំដាប់ ថ្នាក់ផ្សព្វផ្សាយសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ជូនរបាំងមុខគ្រឿងបរិភោគ ឧបភោគដល់គ្រួសារក្រីក្រ លំបាក ចាត់តាំងបណ្តាពេលបាយ ជូនប្រជាជនក្នុងតំបន់ជម្លៀស និងបណ្តាកម្មាភិ បាលដែលបានបត់បែងឲ្យប្រចាំការបណ្តាប៉ុស្តិ៍ហ៊ុមព័ទ្ធសំដៅជំរុញស្មារតីខិតខំចែករំលែកទុក្ខ លំបាករួមកម្លាំងគ្នារុញច្រានអាសន្នរោគជំងឺ។ គិត មកទល់ពេលនេះ សមាគមគ្រប់លំដាប់ថ្នាក់បាន ចលនានិងចូលរួមជាមួយគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល យុទ្ធជនកំពុង បំពេញភារកិច្ចនៅបណ្តាតំបន់ជម្លៀសប្រមូលផ្តុំ បណ្តាប៉ុស្តិ៍ហ៊ុមព័ទ្ធ បណ្តាប៉ុស្តិ៍គមនាគមន៍ និងបណ្តាតំបន់អនុវត្តចត្តាឡីស័ក ជូនរបាំងមុខសុខាភិបាលនិងរបាំមុខសំពត់ ៤០.៨៥០ ផ្ទាំង ទឹកលាងដៃរម្ងប់មេរោគ ៧៤០ ដប ទឹកលាងដៃ ៤២៥ ដប ក្បាំងមុខអំណោយ ៤.៦៧២ ចំណែក (អង្ករ ម៉ី ទឹកដោះ នំ ត្រី បន្លែបង្កា មើមឈើ ផ្លែឈើ ។ល។) និងគ្រឿងបរិភោគ ឧបភោគផ្សេង។ ទន្ទឹមនឹងនោះ ឧបត្ថម្ភប្រាក់ឲ្យគ្រួសារក្រីក្រ ជិតក្រ  អ្នកលក់សន្លឹកឆ្នោតរាយលើភូមិសាស្រ្ត សមាជិកានារី  ក្រីក្របាត់អាជីព អាស្រ័យជះឥទ្ធិពលអាសន្នរោគ ជំងឺជាមួយថវិកាជិត ៩០០ លានដុង។
     ក្រៅពីនោះ ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” ចែករំលែកទុក្ខលំបាកជាមួយប្រជាជននៅ ទីក្រុងហូជីមិញត្រូវជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរអាស្រ័យ អាសន្នរោគជំងឺ។ សមាគមសហព័ន្ធនារីម្ចាស់ការ សហការជាមួយសមាគមកាកបាទក្រហមខេត្តចូលរួមវិភាគទានគ្រឿងបរិភោគ ឧបភោគបន្លែ បង្កា មើមឈើ ផ្លែឈើផ្ញើជូនប្រជាជនទីក្រុងហូជីមិញ។ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានអំពាវនាវសមាជិកា ប្រជាជន អាជីវកម្មឧបត្ថម្ភ ស្បៀង គ្រឿងបរិភោគ បន្លែបង្កា មើមឈើ ផ្លែ ឈើ គ្រឿងបរិភោគ ឧបភោគ។ល។ ប្រមាណ ៤,៥ តោនដល់ទីក្រុងហូជីមិញ។ លោកស្រីគាង ធីមិញង្វៀកព័ត៌មានបន្ថែម៖ ពេលបានដឹងថាសមាគមចលនាប្រភពកម្លាំងឧបត្ថម្ភប្រជាជនទី ក្រុងហូជីមិញ ក្រៅពីអង្ករ និងបន្លែបង្កា មើមឈើ ផ្លែឈើគ្រប់ប្រភេទ សមាជិកាមូលដ្ឋាន និងសមា ជិកាជាច្រើនទៀតបានផ្តើមគំនិតវេចនំអន្សម នំ ដូង។ល។ ផ្ញើជូន “ប្រជាជនទីក្រុងហូជីមិញ” ទៀត ផង លោកស្រីង្វៀងធីង៉ុកយ្វៀង ប្រធានសមាគម សហព័ន្ធនារីឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាងបានចែករំលែក ថ្វីត្បិតជីវភាពនៅលំបាកក៏ពិតមែន ប៉ុន្តែស្មារតី “ជួយគ្នាទៅវិញទៅមក” ចូលរួមបង្ការ​ទប់ស្កាត់អាសន្នរោគជំងឺរបស់សមាជិកា និងប្រជាជនក្នុងឃុំបានល្អណាស់។ ពេលបានចលនាចូលរួមឧបត្ថម្ភគ្រួសារប្រជាជនទីក្រុងហូជីមិញ សមាជិការបស់ឃុំចូលរួមវិភាគទានជាបន្លែបង្កា មើមឈើ ផ្លែឈើបានប្រមាណ ២០០ គីឡូក្រាម។ ក្រៅពីនោះ សមាគមចលនាអង្ករបាន ៣០០ គីឡូក្រាមឧបត្ថម្ភគ្រួសារក្រីក្ររបស់ឃុំ។ ទន្ទឹមនឹងនោះ ចលនាស្បៀង គ្រឿងបរិភោគឧបត្ថម្ភដល់ តំបន់ជម្លៀសនៅឃុំ បន្តចូលរួមបង្កាទប់ស្កាត់អាសន្នរោគជំងឺនៅមូលដ្ឋាន។
     ជាមួយស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ អត់ទ្រាំនឹងការលំបាក សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បន្តចូលរួមអនុវត្តមានប្រសិទ្ធភាពកិច្ចការជាច្រើន រួមចំណែកយកជ័យជម្នះពីអាសន្នរោគជំងឺ រក្សាសុវត្ថិភាពសុខភាពជូនសហគមន៍។ ទន្ទឹម នឹងនោះ អនុវត្តល្អសន្តិសុខសង្គម ចូលរួមកសាង គ្រួសារសុខដុម សុភមង្គល រីកចម្រើន៕   តឹងង៉ុក

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.