• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមសហព័ន្ធនារីខេត្តវិលមកកាន់ប្រភពផ្តោះប្តូរទំនាក់ទំនងជា មួយនឹងនារីសេនាជន អ្នកនាំសារ យុវជនឈានមុខក្នុងសម័យតស៊ូ

04/05/2021 08:45

កាលពីថ្ងៃទី ២៧ មេសា សមាគមសហព័ន្ធនារីខេត្តវិលមកកាន់ប្រភពសំណេះសំណាលផ្តោះប្តូរទំនាក់ទំនងជាមួយនឹងនារីសេនាជន អ្នកនាំសារ យុវជនឈានមុខក្នុងសម័យតស៊ូនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ មេសាឆ្នាំ ១៩៧៥ -៣០ មេសា ឆ្នាំ ២០២១)។

សមាគមសហព័ន្ធនារីខេត្ត ជូនផ្ទះសុខដុមដល់លោក​យាយ ថាច់ធីសើុង នៅឃុំញីទ្រឿង ។​ រូបថត៖ ឌិញកាញ់
     ស្ថិតនៅនឹងពិធីជួបសំណេះសំណាលនេះ សមមិត្ត គាងធីមិញហ្វៀក ប្រធានសមាគមសហព័ន្ធនារីខេត្ត បានរំលឹងឡើងវិញប្រវេណីស្នេហាជាតិ និងស្មារតីតស៊ូយ៉ាងមោះមុតអង់អាចក្លាហាន ដ៏ត្រចះត្រចង់​របស់នារីវៀតណាមនិយាយរួមត្រាវិញ និយាយដោយឡែក។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រ នារីត្រាវិញ តែងរក្សាតួនាទីយ៉ាងសំខាន់ គឺជាកងទ័ពឈានមុខ ក្នុងចលនាតស៊ូនយោបាយ និងកាន់កាំភ្លើងប្រយុទ្ធ ផ្ទាល់មុខខ្មាំង ធានារាប់រងនិងចលនាធ្វើឱ្យខ្ចាត់ខ្ចាយកងជួរទ័ពខ្មាំង ហើយគឺជាកងកម្លាំងធានារាប់រងរាល់កិច្ចការនៅសមរភូមិក្រោយ បម្រើសមរភូមិមុខ ការពារកម្មាភិបាល។ អាចនិយាយបានថា រាល់យុទ្ធជោគជ័យនៅខេត្តត្រាវិញតែងមានការរួមចំណែកយ៉ាងសំខាន់របស់នារី។ ក្នុងសម័យតស៊ូ នយោបាយ កងកម្លាំងប្រដាប់អាវុធនារីត្រាវិញ បានវាយលុកចូលទៅខ្មាំងដោយច្រើនរូបភាពធ្វើជាគំរូ គឺវីរនារីង្វៀងធីអ៊ុក (អ៊ុកទិច) បានរណសិរ្សប្រជាជាតិ រំដោះភាគខាងត្បូងវៀតណាមស្ងើចសរសើរកិត្តិយលកិត្តិនាមវីរភាពកងទ័ពរំដោះ អ្នកម្តាយវីរភាព បាថាញ អ្នកម្តាយថាច់ធីភិនគឺជាគំរូឆ្នើមនោះដែរ។ ក្នុងការតស៊ូប្រដាប់អាវុធ ក្រៅពីការបម្រើសមរភូមិប្រយុទ្ធ ត្រាវិញនៅមាន ៤០ ក្រុមនារីឈ្លបទៀតផង ពិសេសគឺក្រុមនារីឈ្លបឃុំលឿងហ្វា ក្នុងដំណាក់កាលកសាងនិងតស៊ូប្រយុទ្ធសម្រេចបានយុទ្ធ ជ័យជាច្រើនដោយបានបំពាក់ឈ្មោះរបស់វីរភាពនារីតូធីហ្វីន គាងធីញឹង ។ល។ ឆ្លងកាត់បណ្តាសេចក្តីទុក្ខលំបាកឈឺចាប់បាត់បង់ក្នុងសម័យតស៊ូ បន្ត វេន និងពង្រីកប្រវេណីនារីក្នុងសម័យថ្មីនេះ នារីខេត្តត្រាវិញគ្រប់លំដាប់ថ្នាក់កំពុង និងបញ្ចេញ កម្លាំងជម្នះការលំបាកបន្ត បរិច្ចាគទេពកោសល្យ ប្រាជ្ញា និងកម្លាំងរបស់ខ្លួនទៅលើបណ្តាវិស័យរបស់ជីវភាពសង្គមដោយឆ្លងតាមបណ្តាចលនាប្រឡង ប្រណាំងស្នេហាជាតិដូចជា៖”នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយនឹង រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”ដោយបានបងប្អូននារី សកម្មចូលរួមអនុវត្ត។
     នាឱកាសនេះដែរ សមាគមសហព័ន្ធនារីខេត្តបាន ជូនផ្ទះសុខដុមរមនា ០១ ខ្នងមានតម្លៃ ៤០.០០០ ដុងដល់នារីសេនាជននាំសារថាច់ធីសើុងនៅឃុំញ៉ីទ្រឿង និងជូនអំណោយ ១០ ចំណែកដល់បណ្តា បងៗយុវជនឈានមុខ ក្នុងអំណោយមួយចំណែកៗ មានតម្លៃ ៥០០.០០០ដុង និងអំណោយផ្សេងៗជាច្រើនទៀតបានជូនដល់បណ្តានារីសេនាជន អ្នក នាំសារយុវជនឈានមុខក្នុងសម័យតស៊ូ៕   

ឌិញកាញ-រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.