06/09/2022 08:48
អញ្ជើញចូលរួមមានថ្នាក់ដឹកនាំ សមាជិកាសមាគមសហព័ន្ធន៍នារីទីក្រុងត្រាវិញ បណ្តាក្លឹប ៣០ មេសា ក្លឹប ២០ តុលា របស់សមាគមសហព័ន្ធន៍នារីខេត្ត។ នេះគឺជាសកម្មភាពរបស់សមាគមសហព័ន្ធន៍នារីខេត្តបានចាត់តាំងប្រចាំឆ្នាំ ដើម្បីរំលឹកគុណ្យអ៊ំហូ រំលឹកឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់ប្រជាជាតិ និងរបស់ប្រជាជន កងទ័ពត្រាវិញ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ជាពិសេសគឺស្ថាបនា និងការពារបូជនីយដ្ឋានអំហូ។
បន្ទាប់ពីពិធីដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ កម្មាភិបាល សមាជិកានារីបានទស្សនាផ្ទះតាំងពិព័រណ៍ និងបណ្តាសំណង់ ស្ថាបត្យកម្មខាងក្នុងមណ្ឌលកេរដំណែលប្រវត្តិសាស្ត្របូជនីយដ្ឋានអ៊ំហូ។ ឆ្លងតាមនោះ ដើម្បីអប់រំប្រវេណីបដិវត្តន៍ ទឹកចិត្តស្នេហាជាតិរបស់កងទ័ព និងប្រជាជនខេត្តត្រាវិញ ជ្រោងខ្ពស់ស្មារតីរៀនសូត្រ និងពលកម្មរបស់កម្មាភិបាលសមាជិកានារីនៅក្នុងខេត្ត។
ទន្ទឹមជាមួយនឹងសកម្មភាពរបស់សមាគមសហព័ន្ធន៍នារីខេត្ត គណៈកម្មាធិការបក្ស រដ្ឋ និងបណ្តាផ្នែកអង្គការចាត់តាំងមហាជនឃុំឡុងឌឹក ទីក្រុងត្រាវិញចាត់តាំងពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ រំលឹកឡើងវិញប្រវេណីបដិវត្តន៍របស់កងទ័ព និងប្រជាជននៅលើភូមិសាស្ត្រឃុំ នាឱកាស់បុណ្យជាតិ ០២ កញ្ញា ជារៀងរាល់ឆ្នាំផងដែរ៕
ប្រែសម្រួល៖ សុខា
សមាគមសហព័ន្ធន៍នារីខេត្តដាក់កម្រងផ្ការំលឹកគុណលោកប្រធានរដ្ឋ ហូជីមិញ។ រូបថត៖ ង៉ុកស្វង