• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

សមាគមសហព័ន្ធន៍នារីខេត្ត៖ ជូនលិខិតសរសើរដល់បុគ្គល ៥០ នាក់ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍គម្រោងការលេខ ៩៣៨

20/10/2022 08:14

អ្នកស្រីថាច់ធីង៉ុកម៉ាយជូនលិខិតសរសើរដល់បណ្តាបុគ្គលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍គម្រោង ៩៣៨។

     កាលពីថ្ងៃទី ១៣ ខែតុលា សមាគមសហព័ន្ធន៍នារីខេត្ត ចាត់តាំងសន្និបាតបូកសរុបលទ្ធផល ០៥ ឆ្នាំអនុវត្តគម្រោងការ “ផ្សព្វផ្សាយអប់រំចលនាឧបត្ថម្ភនារីចូលរួមដោះស្រាយបញ្ហាមួយចំនួនក្នុងសង្គមពាក់ព័ន្ធដល់នារី ដំណាក់កាល ២០១៧-២០២៧” (ហៅកាត់ថាគម្រោងលេខ ៩៣៨)។ អ្នកស្រីថាច់ធីង៉ុកម៉ាយ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត អ្នកស្រីឌិញង៉ុកហ្វេ អនុប្រធានសមា គមសហព័ន្ធន៍នារីខេត្ត ធ្វើជាអធិបតីសន្និបាត។

     ជារៀងរាល់ឆ្នាំ យោងតាមផែនការរួមរបស់ គម្រោងការលេខ ៣៩៨  ដំណាក់កាល ២០១៧ -២០២៧ គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធនារីខេត្តបានកសាងផែនការលម្អិតដឹកនាំ ចង្អុលការសមាគមគ្រប់លំដាប់ថ្នាក់ឲ្យអនុវត្ត។ មកទល់ពេលនេះ សមាគមនៅមូលដ្ឋានទាំងអស់ បានចាត់តាំងផ្សព្វផ្សាយបានជាង ២០ ពាន់លើកដោយមានសមាជិកា បងប្អូននារីជាង ៣៥៦ ពាន់នាក់ចូលរួម។ ផ្តល់ព័ត៌មានចំណេះដឹង ផ្សេងៗអំពីច្បាប់ អំពីរបៀបថែទាំសុខភាពជាដើមជូនឪពុកម្តាយជាង ២១ ពាន់នាក់ដែលមានកូនស្ថិតក្នុងអំឡុងអាយុក្រោម ១៦ ឆ្នាំ (សម្រេចលើសផែនការ ១១៥%)។ ក្រៅពី នោះសមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ នៅទាំងសហការជាមួយផ្នែកមានសមត្ថកិច្ច ចាត់តាំងបើកវគ្គហ្វឹកហាត់ ផ្សព្វផ្សាយបានជាង ៧០ ថ្នាក់ស្តីពីចំណេះដឹងក្នុងការអប់រំ គុណសម្បត្តិ សីលធម៌ ច្បាប់ និងការអប់រំឪពុកម្តាយ បង្កើនការយល់ដឹងអំពីបង្ការ ទប់ស្កាត់អំពើហិង្សា ទៅលើភេទ វិធីសាស្រ្តថែទាំសុខភាពអនាម័យ សុវត្ថិភាពគ្រឿងបរិភោគជាដើមជូនកម្មាភិបាល ទទួលបន្ទុកនៅមូលដ្ឋានជាង ២.៧៥០ នាក់ ។ គណៈអចិន្ត្រៃយ៍សមាគមខេត្តចាត់តាំងបណ្តា សកម្មភាពក្នុងការកសាង និងពង្រឹងក្លឹប ទម្រង់ នានាជាង ២.០០០ ក្លឹប ទម្រង់ដូចជា៖ទម្រង់ "អាសយដ្ឋានជាទីទំនុកចិត្ត" ក្លឹបបង្ការ ទប់ស្កាត់ អំពើអំពើហិង្សាក្នុងគ្រួសារ។ល។ សមាគម សហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ចលនាបណ្តា អង្គការ សប្បុរសជនជូនអាហារូបករណ៍ ១០.១៤២ ចំណែកដល់កូនចៅរបស់សមាជិកាដែលមានស្ថានភាពលំបាក រៀនពូកែ សរុបទឹកប្រាក់ជាង ០៥ ពាន់លានដុង។ ឧបត្ថម្ភអំណោយជាង ១០ ពាន់ចំណែកសម្រាប់ជូនដល់អ្នកមានវ័យចាស់រស់នៅម្នាក់ឯង បងប្អូននារីក្រីក្រ បងប្អូននារីមានស្ថានភាពលំបាក គិតជាតម្លៃជាង ០៣ ពាន់លានដុង។ សាងសង់និងប្រគល់ជូនផ្ទះមនុស្សធម៌ ៥៧៦ ខ្នង តម្លៃរួមជាង ២៣ ពាន់ លានដុង។ ឧបត្ថម្ភកុមារកំព្រាឪពុកឬម្តាយដោយ សារអាសន្នរោគកូវីដ-១៩ ចំនួន ៦៣ នាក់។ កុមារម្នាក់ៗទទួលបានប្រាក់ជារៀងរាល់ខែពី ៥០០ ពាន់ដុងដល់ ០២ លានដុងរហូតដល់មានអាយុគម្រប់ ១៨ ឆ្នាំ។ល។
     ថ្លែងយោបល់ក្នុងអង្គសន្និបាតនេះ អ្នកស្រីថាច់ធីង៉ុកម៉ាយបានស្ងើចសរសើរនិងវាយតម្លៃ នូវបណ្តាលទ្ធផលដែលសម្រេចបានក្នុងបណ្តាឆ្នាំកន្លង  អ្នកស្រីថាច់ធីង៉ុកម៉ាយ ចង្អុលការគណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធន៍នារីខេត្ត គប្បីពង្រឹងបណ្តាសមាជិកានៃគណៈចង្អុលការគម្រោងការតាំងពីថ្នាក់ខេត្តដល់ថ្នាក់មូល ដ្ឋានបន្តកិច្ចចង្អុលការសមាគមគ្រប់លំដាប់ថ្នាក់ឲ្យម្ចាស់ការអនុវត្តខ្លឹមសារ សកម្មភាពរបស់គម្រោងការភ្ជាប់ជាមួយនឹងសកម្មភាពរបស់ សមាគមដើម្បីបន្តការបង្កើនគុណភាព ប្រសិទ្ធភាពរបស់គម្រោងការ។
     ក្នុងឱកាសនេះដែរ សមាគមសហព័ន្ធន៍នារីខេត្ត បានជូនលិខិតសរសើរដល់បុគ្គល ៥០ នាក់ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍គម្រោងលេខ ៩៣៨៕    ដំណឹង-រូបថត៖ សុជា
TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.