06/12/2021 14:49
សមមិត្ត គាងធីមិញង្វៀក ប្រធានសហព័ន្ធន៍សមាគមនារីខេត្ត ។
អ្នកយកសារព័ត៌មាន៖ សូមសមមិត្តឲ្យដឹង បន្ទាប់ពីការចាត់តាំងមហាសន្និបាតសមាគមនារីថ្នាក់ស្រុក សម្រេច ជោគជ័យ តើគណៈចង្អុលការ មហាសន្និបាតតំណាងនារីខេត្តមានបទពិសោធន៍យ៉ាងណាខ្លះ ដើម្បីចង្អុលការមហាសន្និបាតតំណាងនារីខេត្ត?
សមមិត្ត គាងធីមិញង្វៀក៖ មហាសន្និបាតតំណាងនារីថ្នាក់ស្រុក បានបញ្ចប់នៅថ្ងៃទី ១១ ខែវិច្ឆិកា ។ មហាសន្និបាតបាន អនុវត្តម៉ឹងម៉ាត់តាមការណែនាំរបស់សមាគមសហព័ន្ធន៍នារី និងសេចក្តីប្រកាសលេខ ៥១០/TB-VPTU ចុះថ្ងៃ ទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ របស់ការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត ស្តីពីសេចក្តីសន្និដ្ឋាន របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្ដីពីខ្លឹមសារមួយចំនួនក្នុងការរៀបចំឯកសារ បេក្ខភាពមហាសន្និបាតតំណាងនារីថ្នាក់ស្រុក ថ្នាក់ខេត្ត និងម្ចាស់ការក្នុងកិច្ចសហការអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ តាមច្បាប់កំណត់។ របាយការណ៍នយោ បាយមហាសន្និបាត រៀបរៀងបានល្អ វាយតម្លៃត្រឹមត្រូវតាម លទ្ធផលនៃចលនារបស់នារី និងសកម្មភាពរបស់សមាគមក៏ដូចជាស្ថានភាពជាក់ស្តែងរបស់បងប្អូននារីនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ កំណត់ច្បាស់ ពីគោលដៅភារកិច្ច និងបណ្តាវិធានការអនុវត្តក្នុង អាណត្តិកាលថ្មី ២០២១-២០២៦ ។ ជាពិសេស ការងារបេក្ខភាពគណៈប្រតិបត្តិការសមាគមសហព័ន្ធន៍នារីបណ្តាស្រុក ទីផ្សាររួមខេត្ត ក្រុងបានអនុវត្ត យ៉ាងម៉ឹងម៉ាត់ បានតំណាងគាំទ្រ ១០០% ។
គណៈចង្អុលការមហាសន្និបាតតំណាងនារីខេត្ត រៀនបានបទពិសោធន៍ជាច្រើន សម្រាប់អនុវត្តឲ្យបានហ្មត់ចត់ក្នុងពេលខាងមុខ។ ទី ១ ៖ សំខាន់បំផុតគឺបទពិសោធន៍ពីរបៀបចាត់តាំងបម្រើកម្មវិធី។ ទី ២ ៖ របាយការណ៍នយោបាយត្រូវរួបរួមបញ្ហាសំខាន់ៗ មានតួលេខមកបញ្ជាក់ពីលទ្ធផលសកម្មភាព។ ទិសដៅសកម្មភាពត្រូវច្បាមយកលក្ខណៈជាក់ស្តែងនៅមូលដ្ឋាន។ ទី ៣៖ ការតែងតាំងគណៈអធិបតី ត្រូវធានាឱ្យមានសមាសភាពជនជាតិ ជ្រើសយកអ្នកមានសមត្ថភាព មានស្មារតីរឹងប៉ឹង មានលទ្ធភាពសន្ទនាក្នុងចំណោម មហាជន ។ ប្រគល់ភារកិច្ចឲ្យច្បាស់លាស់ សម ស្របដល់បុគ្គលម្នាក់ៗក្នុងគណៈអធិបតី ជៀសវាងបុគ្គលម្នាក់ទទួលនាទីជាច្រើន។ ទី ៤៖ បទ អន្តរាគមន៍ សរសេរខ្លី តែមានអត្ថន័យគ្រប់គ្រាន់ រៀបរាប់ច្បាស់ពីរបៀបធ្វើជាក់ស្តែង មិនរៀបរាប់តែពីស្នាដៃប៉ុណ្ណោះឡើយ។
យោងតាមលទ្ធផលដែលសម្រេចបាន គណៈ ចង្អុលការមហាសន្និបាតខេត្ត បន្តពង្រីកគុណសម្បត្តិ ជម្នះគុណវិបត្តិ និងមានវិធានការអនុវត្តជាក់ស្តែង ដើម្បីចាត់តាំងមហាសន្និបាតតំណាងនារីខេត្តសម្រេចជោគជ័យ។
អ្នកយកសារព័ត៌មាន៖តើការរៀបចំចាត់តាំងមហាសន្និបាតតំណាងនារីខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦ បាននិងកំពុងធ្វើ យ៉ាងណាដែរ ជំរាបប្រសាសន៍សមមិត្ត?
សមមិត្ត គាងធីមិញង្វៀក៖ យើងខ្ញុំតែងកំណត់ថា មហាសន្និបាតតំណាងនារីខេត្តលើកទី ១១ អាណត្តិកាល ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងជាពិធីបុណ្យធំមួយរបស់នារីគ្រប់ជាន់ស្រទាប់ក្នុងខេត្ត។ ផ្តើមពីបទពិសោធន៍មហាសន្និបាតតំណាងនារីថ្នាក់ស្រុក គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធន៍នារីខេត្ត បានម្ចាស់ការអនុវត្តតាមឯកសារណែនាំរបស់ គណៈប្រតិភូប្រធានមជ្ឈិមសមាគមសហព័ន្ធន៍នារីវៀតណាមពីខ្លឹមសារណែនាំការយកយោបល់ព្រាងឯកសារមហាសន្និបាតតំណាងនារីខេត្ត ដើម្បី វាយតម្លៃគ្រប់ជ្រុងជ្រោយអំពីចលនានារី និងលទ្ធ ផលរបស់សមាគមសហព័ន្ធន៍នារីខេត្តអាណត្តិកាល ២០១៦-២០២១។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងក្នុង ការពិភាក្សារួមបំពេញយោបល់ចំពោះទិស ដៅ ភារកិច្ច និងបណ្តាវិធានការសម្រាប់អនុវត្តក្នុងអាណត្តិកាល ២០២១-២០២៦ ដើម្បីរួមចំណែកអះអាងថា អង្គការចាត់តាំងសមាគមមានតួនាទី ជាកងកម្លាំងស្នូលក្នុងការពង្រីកស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ និងញុាំងឲ្យបងប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងខេត្តមានឆន្ទៈឈានឡើង និងជោគជ័យក្នុងជីវភាព។ មកទល់ពេលនេះ សេចក្ដីព្រាងរបាយការណ៍នយោបាយ បានផ្ញើជូន សុំយោបល់បំពេញបន្ថែមជាសារវន្ត ហើយបានសមមិត្តប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តឯកភាពលើខ្លឹមសារ និងប្លង់ឯកសារដែលសមាគមនារីថ្នាក់លើណែនាំតាមរយៈសារលិខិត លេខ ១៦៨ - CV/BDVTU ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពីការរួមបំពេញយោបល់ចំពោះឯកសារមហាសន្និបាតតំណាងនារីខេត្តលើកទី ១១ អាណត្តិកាល ២០២១-២០២៦។
អ្នកយកសារព័ត៌មាន៖ យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សូមសមមិត្តឲ្យដឹងអំពី សមាសភាពគណៈប្រតិបត្តិការសមាគមសហព័ន្ធន៍នារីខេត្ត អាណត្តិកាលថ្មីនេះផង ?
សមមិត្ត គាងធីមិញង្វៀក៖ ចំពោះការតែងតាំងបេក្ខភាពសម្រាប់មហាសន្និបាតតំណាងនារីខេត្ត គណៈអចិន្ត្រៃយ៍សមាគមបានម្ចាស់ការ របាយការណ៍ចំនួនបេក្ខភាពថ្មីចូលរួមគណៈប្រតិបត្តិការ គណៈអចិន្រ្តៃយ៍ ប្រធាន និងអនុប្រធាន ដើម្បីជាមូលដ្ឋានស្នើដល់គណៈចាត់តាំងបក្សខេត្តឯកភាពទទួលស្គាល់បេក្ខភាពសម្រាប់ អាណត្តិកាលថ្មី។ គណៈអចិន្ត្រៃយ៍សមាគមសហ ព័ន្ធន៍នារីខេត្ត បានអញ្ជើញកម្មាភិបាលស្នូល គណៈ ប្រតិបត្តិការ គណៈអចិន្ត្រៃយ៍ ចាត់តាំងសន្និបាត យកយោបល់មួយជំហានៗតាមការណែនាំរបស់សមាគមថ្នាក់លើ និងច្បាប់របស់គណៈកម្មាធិការបក្សបានកំណត់ពីសម្បទា តួនាទីកម្មាភិបាល អ្នកដឹកនាំ។ គម្រោងការបេក្ខភាពមហាសន្និបាត តំណាងនារីខេត្តត្រាវិញលើកទី ១១ អាណត្តិ កាល ២០២១-២០២៦ បានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុម័តិផ្តល់សច្ចាប័ន រួមមាន ៣៣ នាក់ (បន្ថយ ០៤ នាក់ បើ ប្រៀបនឹងអាណត្តិកន្លង) ។ ក្នុងនោះសមមិត្ត ១៥ នាក់ចេញឈរឆ្នោតសាជាថ្មី សមមិត្ត ១៨ នាក់ ចេញឈរឆ្នោតថ្មី ។ សមាសភាពគណៈអចិន្ត្រៃយ៍មាន ០៩ នាក់។ ក្នុងនោះទទួលបន្ទុកជំនាញចំពោះសមាគមសហព័ន្ធន៍នារីខេត្ត ០៧ នាក់ ថ្នាក់ ស្រុក ០២ នាក់ ។ សមាសភាពគណៈអចិន្ត្រៃយ៍ មាន០៤ នាក់ រួមមាន៖ ប្រធានម្នាក់ និងអនុប្រ ធាន ០៣ នាក់ ។
អ្នកយកសារព័ត៌មាន៖ មហាសន្និបាត តំណាងនារីខេត្តត្រាវិញលើកទី ១១ ចាត់តាំងឡើងក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ រាតត្បាត ស្មុគស្មាញ សូមសមិត្តឲ្យដឹងអំពីវិធានការចាត់តាំងមហាសន្និបាត ?
សមមិត្ត គាងធីមិញង្វៀក៖ ទន្ទឹមនឹងការចង្អុលការធ្វើរបាយការណ៍នយោបាយ និងតែងតាំងបេក្ខភាព គណៈអចិន្ត្រៃយ៍ បក្សខេត្ត បាន យកចិត្តទុកដាក់បំផុតទៀតចំពោះការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងពេលចាត់តាំង មហាសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានចង្អុលការគណៈអចិន្ត្រៃយ៍ សមាគមសហការស្អិតល្មួតជាមួយផ្នែកសុខាភិ បាល កសាង និងអនុវត្តផែនការជាក់ស្តែងដើម្បី ធានាក្នុងការបង្ការ និងទប់ស្កាត់អាសន្នរោគមុន ក្នុង និងក្រោយពីមហាសន្និបាត។ ជាក់ស្តែងគឺមុនពេលចាត់តាំងមហាសន្និបាត ត្រូវបោសសម្អាត និងបាញ់ថ្នាំកម្ចាត់មេរោគនៅសាលចាត់តាំងមហា សន្និបាត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ រៀបចំសារធាតុសម្រាប់លាងដៃឲ្យគ្រប់ចំនួន ជាពិសេសរៀបចំធ្វើតេស្តរហ័សជូនតំណាងគ្រប់រូបដែលចូលរួមមហាសន្និបាត។ រៀបចំកន្លែង អង្គុយចម្ងាយពីគ្នាធានាសុវត្ថិភាពតាមវិធានការ ៥K របស់ក្រសួងសុខាភិបាលណែនាំ។ ពេលដែលមហាសន្និបាតកំពុងប្រព្រឹត្តឡើង គណៈចង្អុលការមហាសន្និបាតសហការជាមួយផ្នែកសុ ខាភិបាល ត្រៀមកងកម្លាំងសម្រាប់ត្រួតពិនិត្យតាមដានស្ថានការណ៍ ដើម្បីរាយការណ៍ជូនគណៈចង្អុលការមហាសន្និបាតអនុវត្តឲ្យបានល្អការងារ បង្ការ ទប់ស្កាត់អាសន្នរោគ ធានាសុវត្ថិភាព ដើម្បី មហាសន្និបាតសម្រេចជោគជ័យ ល្អប្រសើរ។
អ្នកយកសារព័ត៌មាន៖ សូមអរគុណសមមិត្ត !
អនុវត្តដោយ៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។